ស្នេហ៍ស្មោះពិតជាមាន!

ខែកញ្ញា 25, 2009 at 4:40 ព្រឹក មតិ 30

 

ទើបតែតែងចប់អំបាញ់មិញហ្នឹង… ថ្មីៗ មិនដឹងថានឹងល្បីឬអត់ទេ ហើយក៏មិនដឹងថានឹងចេញលក់ពេលណាដែរ តែខ្ញុំពិតជារំភើបនឹងទឹកដៃខ្លួនឯងមួយបទនេះណាស់!!!

នេះជាបទស្នេហា ប្រហែលជា សុគន្ធ និសា ច្រៀងពីរនាក់ ឆន សុវណ្ណរាជ …អត់ទាន់ច្បាស់!

 

ស្នេហ៍ស្មោះពិតជាមាន!

ស្រី៖ តើក្នុងលោកនេះមានស្នេហាស្មោះទេ? ​ឱ្យបេះដូងទៅគេខ្លាចគេមិនថែ​ធ្លាប់ចង់រក្សាចិត្តទុកទំនេរ​ តែពេលនេះក៏មានស្នេហ៍។ ​ជីវិតមានតែមួយបេះដូងតែមួយ​ជូនបុរសតែមួយមិនចង់កែប្រែ​ សង្ឃឹមថាអាចបានចិត្តស្មោះដែរ​ តើដឹងទេ? ស្រលាញ់បង!!!

ប្រុស៖ ក្នុងលោកនេះពិតជាមានស្នេហ៍ស្មោះ​ អូនដឹងទេ? ថាបងស្រលាញ់អូន!!!​ស្នេហានេះពិតជាមិនចេះសាបសូន្យ ​សូមឱ្យអូនហ៊ានស្រលាញ់បង!​ក្នុងលោកនេះពិតជាមានស្នេហ៍ស្មោះ ​ស្រលាញ់អូនជាងអូនស្រលាញ់បង​បេះដូងអូនតែមួយទុកក្នុងទ្រូងបង ​ជឿចិត្តបង នេះជាស្នេហ៍ពិត!

ស្រី៖ ត្រូវទុកចិត្តខ្លួនឯងហ៊ានសាងស្នេហ៍ស្មោះ ​ប្រគល់អ្វីទាំងអស់ប្ដូរយកស្នេហា​ស្រលាញ់មនុស្សតែម្នាក់លុះមរណា​ នោះហើយជាស្នេហាពិត!

ថ្ងៃទី២៥ កញ្ញា ២០០៩

សុខ ចាន់ផល

Advertisements

Entry filed under: ចម្រៀង.

រឿងរ៉ាវដែលខ្ញុំទៅភ្ជុំនៅស្រុកកំណើត I Like Ur Missed Call!

30 មតិ Add your own

  • 1. cambomaths  |  ខែកញ្ញា 25, 2009 ម៉ោង 8:46 ព្រឹក

    សូមសរសើ​រ ចាន់ផល អ្នក​ពិត​ជាមាន​ទេពកោសល្យមែន ។​ មាន​បទចំរៀងប៉ុន្មាន​បទ ហើយ​ដែល​បាន​សរសេរ​ឲ្យ រស្មីហង្សមាស?
    ឈាមពេជ្រ, បាត់គូដណ្តឹង…
    ពីខ្ញុំ http://cambomaths.wordpress.com/

    ឆ្លើយតប
    • 2. sokchanphal  |  ខែកញ្ញា 25, 2009 ម៉ោង 10:01 ព្រឹក

      សូមអរគុណចំពោះការលើកទឹកចិត្ត និងសំណួរ! រហូតមកទល់នឹងពេលនេះ ខ្ញុំសរសេរចម្រៀងឱ្យ រស្មីហង្សមាស បាន៦៦ បទ សួរភ្លាមបើកបញ្ជីទៅ ឃើញប៉ុណ្ណឹង។ បទ ស្នេហ៍ស្មោះពិតជាមាន នេះ គឺជាបទទី ៦៥ ហើយមិញហ្នឹងទើបតែសរសេរចប់មួយបទទៀត គឺ បទ ឈឺចាប់បីនាក់។

      ឆ្លើយតប
      • 3. សុទ្ធា  |  ខែកញ្ញា 25, 2009 ម៉ោង 11:48 ព្រឹក

        ចុះបទ ឈឺចាប់បីនាក់ អ្នកណាច្រៀងដែរ បង? បទ ស្នេហ៍ស្មោះពិតជាមាន យ៉ូយឡូយមែន!!! ស្នេហ៍ពិតប្រាកដជាមាន ប្រសិនបើមនុស្សពីរនាក់នោះស្មោះនឹងគ្នា !

      • 4. Chanphal  |  ខែកញ្ញា 26, 2009 ម៉ោង 5:52 ព្រឹក

        បទ ឈឺចាប់បីនាក់ ហ្នឹង ច្រៀងដោយ សុគន្ធ នីសា! គឺជាបទបន្តសាច់រឿង ពី បទ ឈឺចាប់ម្នាក់ឯង ច្រៀងដោយ ឈិត សុវណ្ណបញ្ញា និង បទ ឈឺចាប់ពីរនាក់ ច្រៀងដោយ ឆន សុវណ្ណរាជ។

  • 5. Frozen Fly^_^  |  ខែកញ្ញា 26, 2009 ម៉ោង 4:58 ព្រឹក

    ពិតជាផ្អែមល្អែមមែន!
    តើមានគូរស្នេហ៏ប៉ុន្មានគូរដែលមានទទួលស្នេហាស្មោះនេះទៅ!
    បទនេះពិត ជានឹងល្បីជាពុំខាន ណាបង។

    ឆ្លើយតប
    • 6. Chanphal  |  ខែកញ្ញា 26, 2009 ម៉ោង 5:55 ព្រឹក

      អរគុណ វណ្ណារ័ត្ន! សង្ឃឹមអ៊ីចឹងដែរ ហើយព្រឹកមិញហ្នឹង រាជ បានយកបទនេះទៅហាត់ហើយ!

      ឆ្លើយតប
  • 7. Frozen Fly^_^  |  ខែកញ្ញា 27, 2009 ម៉ោង 1:09 ព្រឹក

    អញ្ចឹងបងដឹងទេថា! បន្ទាប់ពីយកទៅហាត់ប៉ុន្មានថ្ងៃដែរ ែដលគាត់ចូលថតសំលេង!​ អូ! អញ្ចឹង studio ថតសំលេងរបស់ហ្សងមាស នៅឯណាដែរបង! បើសិនមានឪកាស ខ្ញុំពិតជាចង់ទៅមើល ថាតើគេថតរបៀបណា ព្រោះខ្ញុំចូលចិត្តណាស់។
    ហើយបទនេះផងដែរនឹងត្រៀមចេញនៅពេលណា!

    ឆ្លើយតប
    • 8. Chanphal  |  ខែកញ្ញា 28, 2009 ម៉ោង 9:22 ព្រឹក

      ការងារស្ទីលយូអត់ទៀងទេ ព្រោះអាស្រ័យលើគ្រូភ្លេង ឬក៏កត្តាផ្សេងៗជាច្រើនទៀត។ ស្ទីលយូ ហង្សមាស នៅជិតផ្សារអូឫស្សីហ្នឹង។ ជូនពរឱ្យវណ្ណារ័ត្នមានឱកាសបានមើលការងារនេះណ៎ា! បទនេះប្រហែលមិនងាយនឹងចេញលក់ទេ ព្រោះបទចម្រៀងមិនទាន់ចេញលក់នៅច្រើនណាស់!

      ឆ្លើយតប
  • 9. សុទ្ធា  |  ខែកញ្ញា 28, 2009 ម៉ោង 7:44 ព្រឹក

    បទទាំងបីនេះ បងជាអ្នកនិពន្ធមែនទេ? កំពុងតែជ្រើសរើសបទណាដែលផ្តើមដោយពាក្យ ឈឺចាប់ ផង។ ឡូវ មានបាត់ទៅហើយ! ហើយកំពុងតែរាប់ថាមានប៉ុន្មានបទ!

    ឆ្លើយតប
    • 10. Chanphal  |  ខែកញ្ញា 28, 2009 ម៉ោង 9:32 ព្រឹក

      ហ្នឹងហើយ គឺខ្ញុំនិពន្ធទាំងបីបទ។

      ឆ្លើយតប
      • 11. សុទ្ធា  |  ខែកញ្ញា 28, 2009 ម៉ោង 10:50 ព្រឹក

        សង្ឃឹមថាបទទាំងបី ទទួលការគាំទ្រ ពីទស្សនិកជន និងអ្នកស្តាប់ ! ជោគជ័យ…

  • 12. បាត់ដំបង  |  ខែកញ្ញា 28, 2009 ម៉ោង 8:12 ព្រឹក

    អូហ!ពិតជាមានន័យមែន! ខ្ញុំនឹងរង់ចាំមើលថាតើបទនេះពេលច្រៀងទៅពិរោះយ៉ាងណា? ហើយបទនេះនរណាគេច្រៀងដែរចាន់ផល?បើបាន ឆនសុវណ្ណរាជ ជាមួយ ឱកសុគន្ធកញ្ញាច្រៀងប្រហែលពិរោះ​មើលទៅ?

    ឆ្លើយតប
    • 13. Chanphal  |  ខែកញ្ញា 28, 2009 ម៉ោង 9:27 ព្រឹក

      គឺ រាជ ច្រៀងជាមួយ នីសា ទេ។ អរគុណណាបាត់ដំបង ដែលយល់ថាមានន័យ ព្រោះមិនលាក់លៀមអីទេ មានមិត្តភក្តិខ្ញុំពីរបីនាក់រិះគន់បទនេះថាអត់ពីរោះ!

      ឆ្លើយតប
  • 14. វឌ្ឍនា  |  ខែកញ្ញា 28, 2009 ម៉ោង 11:07 ព្រឹក

    ចាន់ផល ល្បីហើយដឹងទេ… ទស្សនាវដ្ដីចុះផ្សាយបទចំរៀងរបស់អ្នក តែសុំអោយតែបទអោយបញ្ញាច្រៀងច្រើនបន្តិចទៅណា ព្រោះខ្ញុំចូលចិត្តស្តាប់ទំនុករបស់អ្នកនៅពេលដែលនាងច្រៀង ហេហេហេ

    ឆ្លើយតប
    • 15. សុទ្ធា  |  ខែកញ្ញា 28, 2009 ម៉ោង 11:27 ព្រឹក

      បង សរសេរអោយកញ្ញាឈិត សុវណ្ណបញ្ញា អោយល្បីខ្លាំងទៅ! ព្រោះ បញ្ញាក៏មិនចាញ់ និសា សោភា និងកញ្ញា នោះទេ !

      ឆ្លើយតប
  • 16. រចនា  |  ខែកញ្ញា 29, 2009 ម៉ោង 1:40 ព្រឹក

    បើ​សរសេរ​ឱ្យ​បញ្ញា​ច្រៀង​ក៏​គួរ​តែ​ឱ្យ​បទ​ណា​ដែល​មិន​សូវ​ស្រែក​ហើយ​ស្រាល​ៗ… សំឡេង​នាង​ស័ក្ដិ​សម​នឹង​បទ​បែប​ហ្នុង!

    ឆ្លើយតប
  • 17. បាត់ដំបង  |  ខែតុលា 3, 2009 ម៉ោង 3:55 ល្ងាច

    បញ្ញា អាចច្រៀងបទណាដែលមានតុងសំលេងទាបៗ ចឹងរកបទណាញាក់ៗដាក់ទៅ ព្រោះបទញាក់មិនសូវស្រែកប៉ុន្មានទេ។

    ឆ្លើយតប
  • 18. Chanphal  |  ខែតុលា 5, 2009 ម៉ោង 1:47 ព្រឹក

    ជិតចេញលក់ហើយ! «កាន់តែធ្វើហី កាន់តែស្រលាញ់» រស្មីហង្សមាស វ៉ុល 397 គឺបទនេះជាបទញាក់ ច្រៀងបីនាក់ បញ្ញា ភា និង កញ្ញា តែពីរោះជាងគេ គឺ បញ្ញា។

    ឆ្លើយតប
    • 19. Joe  |  ខែតុលា 16, 2009 ម៉ោង 9:45 ព្រឹក

      Thanks for writing for Panha 🙂 Please continue to write for her.

      ឆ្លើយតប
  • 20. Navy  |  ខែធ្នូ 27, 2009 ម៉ោង 8:40 ព្រឹក

    When those songs are out? I’m a big fan of Chorn Sovannreach and Kanha, but I love all the RHM gilrs equally. So it doesn’t matter with me who going to sing “Snea smos pit chea mean” with Reach. I love a romantice song, and I found Reach has such a sweet voice.

    ឆ្លើយតប
    • 21. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 1:48 ល្ងាច

      បងអើយ រហូតមកដល់ពេលនេះ បទនេះនៅមិនទាន់បានថតសំឡេងទេ គឺព្រោះរកតារាចម្រៀងស្រីមិនទាន់ឃើញ… ស្នេហ៍ស្មោះប្រហែលជាអត់មានទេ មើល៍ទៅ!

      ឆ្លើយតប
      • 22. Navy  |  ខែធ្នូ 28, 2009 ម៉ោង 12:50 ព្រឹក

        Oh…it’s such a sweet answer! You are such a down to earth person. Very polite, and I respect you a lot. Thanks.

  • 23. Navy  |  ខែធ្នូ 27, 2009 ម៉ោង 12:01 ល្ងាច

    Sorry nah Pa’oun Phal…I just want to add to make it clear. I was talking about the 3 songs “Chir chap mnak eng”, “Chir chap Pi Nak”, and Chir chap Bei Nak?”.(not just the lovely song “Snea Smos pit chear mean”)…Must be good if they put those songs in Music Video…I’ll be happy to see Panha, Reach, and Nisa in the miniseries MVs. By they way, about Panha….I love her sweet and soft voice a lot too (somehow I think her voice is similar to Pich Chenda)…Since you and Ms. Molika joins HM, she has more songs…and most of them are popular….good for her. Oh, I just wonder why HM never give her, Sophea, and Reach the traditional songs? It barely see them on the water festival or new year, etc…

    ឆ្លើយតប
  • 24. ចាន់ផល  |  ខែធ្នូ 27, 2009 ម៉ោង 2:03 ល្ងាច

    បាទបង បទដែលខ្ញុំតែងភាគច្រើន គឺសុទ្ធតែមានសាច់រឿងរបស់វា ហើយខ្ញុំពិតជាចង់ឱ្យក្រុមហ៊ុនផលិតពួកវាជា MV។ កន្លងមកខ្ញុំមិនសូវបានជជែកពីរឿងនេះទេ គ្រាន់តែដឹងថាក្រុមហ៊ុនក៏តែងតែរកគំនិតច្នៃប្រឌិតថ្មីៗដែរ គ្រាន់តែថា វាមិនមែនជារឿងងាយ ព្រោះយើងត្រូវនិយាយពីលទ្ធភាពចំណាយ និងចំណូល។ យ៉ាងណា បង សុខ ជំនោរ ក៏ធ្លាប់បានធ្វើសាច់រឿងសម្រាប់បទចម្រៀងមួយចំនួនបានល្អដែរ។

    ឆ្លើយតប
  • 25. Navy  |  ខែមករា 10, 2010 ម៉ោង 12:01 ល្ងាច

    Could you please post the lyric of “Chir Chap Pi Nark”? Love the song “Chir Chap Manak Eng” nas…then I really want to know the meaning of the song “Chir Chap Pi Nak”…Chong Deng that mean ney yarg na….

    ឆ្លើយតប
    • 26. ចាន់ផល  |  ខែមករា 11, 2010 ម៉ោង 4:05 ល្ងាច

      បាទ! អ៊ីចឹងចាំខ្ញុំសរសេរប្រកាស…

      ឆ្លើយតប
  • 27. Navy  |  ខែមករា 12, 2010 ម៉ោង 7:27 ព្រឹក

    Ur kun…Bong ning rong cham read nah…

    ឆ្លើយតប
  • 28. aknuch  |  ខែកក្កដា 23, 2010 ម៉ោង 5:56 ល្ងាច

    តើបទស្នេហ៍ស្មោះពិតជាមាន!រើសតារាស្រីច្រៀងហើយរឺនៅបង? បើតាមខ្ញុំគិរបងនិសាសាកសមជាមួយបងរាជជាង ព្រោះអីគាត់ទាំង2ល្បីខ្លាំងនៅបទដែលគាត់ច្រៀងជាមួយគ្នា គឺបទហេតុផលគឺត្រូវបញ្ចប់។ ខ្ញុំសង្ឃឹមថាបទនេះគឺបងនិសា និងបងរាជច្រៀងជាមួយគ្នា!!!!!!!!!!!!!!!!!!!!!!!!!!!

    ឆ្លើយតប
    • 29. ចាន់ផល  |  ខែកក្កដា 24, 2010 ម៉ោង 5:42 ល្ងាច

      តារាស្រីនោះ គឺ ពេជ្រ សោភា 😀

      ឆ្លើយតប
  • 30. ស្នេហ៍ស្មោះពិតជាមាន « អនុស្សាវរីយ៍  |  ខែតុលា 29, 2010 ម៉ោង 11:14 ព្រឹក

    […] មួយ​ឆ្នាំ​ហើយ អាន​ប្រកាស​នេះ​ ♥♥ បានដឹង! ជឿ​ទេ […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,595 hits
Visit Cute-Spot.com!

%d bloggers like this: