ភ្លៀងធ្លាក់ក្នុងកុមារភាព

ខែកញ្ញា 3, 2009 at 10:30 ព្រឹក មតិ 10

Untitled-1

ភ្លៀងធ្លាក់ក្នុងកុមារភាព

បទពាក្យ​៧

 

ថ្ងៃបាក់រសៀលលាកម្ដៅ

ពពកពណ៌ខ្មៅមីររសាត់

ព្រះពាយមិនស្ងៀមប្រឹងផាយផាត់

ធម្មជាតិលែងស្ងាត់ផ្ដើមតន្រ្តី។

 

វស្សានរដូវមេឃភ្លៀងធំ

រុក្ខារលំដេកដួលដី

ផ្គរស្រែកគំរាមប្រាប់ព្រឹកព្រៃ

រន្ទះវឹងវៃជ្រែកអាកាស។

 

ភ្លឺផ្លេកបន្ទោរជះភ្លែតៗ

រង្សីក្រឡែតភ្លឺត្រចះ

មិត្តភក្តិស្រែកហៅពីក្រៅផ្ទះ

រួសរាន់រូតរះរត់ចូលភ្លៀង។

 

រូបកាយទទេគ្មានជំពាក់

តំណក់ទឹកធ្លាក់សព្វសព៌ាង្គ

គង្គាបរិសុទ្ធឥតល្អក់ល្អៀង

ប្រៀបដូចចង់លាងភពលោកា។

 

សរសៃទឹកភ្លៀងធ្លាក់ពីមេឃ

តើនៅលើមេឃល្អយ៉ាងណា?

មានពពកសមានទឹកថ្លា

មានទេវតាមានឥន្ទ្រព្រហ្ម។

 

ភ្លៀងធ្លាក់រណ្ដំដូចចម្រៀង

កង្កែបហ៊ីងច្រៀងលាន់រងំ

គ្រួសារទាំងមូលនៅជួបជុំ

ដណ្ដប់ផាហ៊ុមឱ្យរូបខ្ញុំ។

 

ទឹកភ្លៀងត្រជាក់សែនកក់ក្ដៅ

យាយតាកូនចៅពូមីងអ៊ំ

គ្រួសារធ្លាប់តូចប្រែជាធំ

រស់សុខដុមក្នុងពេលភ្លៀង៕

 

តែងនៅថ្ងៃទី​១០​មេសា​២០០៨

សុខ​ចាន់ផល

Advertisements

Entry filed under: កំណាព្យ.

ឯណាទៅមហាសមុទ្រ? កាលពីម្សិលមិញ

10 មតិ Add your own

  • 1. សុទ្ធា  |  ខែកញ្ញា 3, 2009 ម៉ោង 11:06 ព្រឹក

    អានហើយ ស្រមៃឃើញភ្លាម! ខ្ញុំធ្លាប់តែងបទមួយដែលនិយាយអំពីពួកម៉ាក៦នាក់ ដែលមានត្រូវបានចាកចេញ តែចិត្តពួកយើងមិនបានបំភ្លេច ទោះបីចំនងមិត្តភាពរបស់ពួកខ្ញុំទើបើតែមានអាយុ៣ខែ​ ។ យកភ្លេង ស្នេហ៍ធ្លាក់ពីលើមេឃ ! ខ្ញុំតែងអោយតែបានតែង តែងអត់បានល្អទេ!

    ឆ្លើយតប
  • 2. Chanphal  |  ខែកញ្ញា 3, 2009 ម៉ោង 11:37 ព្រឹក

    ខ្ញុំតែងកំណាព្យបានតិចទេ តែចេះតែងដែរក៏ដាក់មួយហ្នឹងទៅ! បទនិពន្ធដែលល្អ ខ្ញុំគិតថាគឺបានមកពីអារម្មណ៍។ សរសេរអីក៏ដោយ ឱ្យតែមានចេតនាប្រាប់រឿងរំភើបដល់អ្នកដទៃ គឺមានន័យណាស់ ព្រោះអ្នកនិពន្ធបានសរសេរដោយទឹកចិត្ត។

    ឆ្លើយតប
  • 3. រដ្ឋ  |  ខែកញ្ញា 3, 2009 ម៉ោង 12:52 ល្ងាច

    ខុស​ពី​មុន!! ឥឡូវ​ឲ្យ​តែ​ភ្លៀង​ធ្លាក់​នឹក​ដល់​សង្សារ​បណ្ដូល​ចិត្ត ។

    ឆ្លើយតប
  • 4. sokchanphal  |  ខែកញ្ញា 4, 2009 ម៉ោង 10:34 ព្រឹក

    ចង់ស្គាល់មុខសង្សាររដ្ឋដល់ហើយ ព្រោះឮរំឭកប្រាប់ខ្ញុំពីរដងហើយ!

    ឆ្លើយតប
  • 5. រដ្ឋ  |  ខែកញ្ញា 4, 2009 ម៉ោង 11:30 ព្រឹក

    i ort del ban told phong, jes ta yeay!!

    ឆ្លើយតប
  • 6. The Cambodia Magazine  |  ខែកញ្ញា 5, 2009 ម៉ោង 2:56 ព្រឹក

    សួស្តី ផង!

    ឆ្លើយតប
  • 7. sokchanphal  |  ខែកញ្ញា 5, 2009 ម៉ោង 6:19 ព្រឹក

    សួស្តី សូមស្វាគមន៍!

    ឆ្លើយតប
  • 8. វិប្បស្សិនី  |  ខែកញ្ញា 9, 2009 ម៉ោង 4:11 ល្ងាច

    ជារឿងពិតរឺ?​ =)

    ឆ្លើយតប
    • 9. sokchanphal  |  ខែកញ្ញា 10, 2009 ម៉ោង 4:33 ព្រឹក

      ពិតខ្លះៗហ្នឹង ក្រៅពីហ្នឹងស្រមើស្រមៃបន្ថែម។ អនុស្សាវរីយ៍កាលខ្ញុំនៅក្មេងរាងព្រិលៗ ចាំអត់ច្បាស់ទេ… អ៊ីចឹងបានដាក់រូបទេសភាពឱ្យក្លាយជាពណ៌សខ្មៅហ្នឹងណា! ហ៊ើយ! បើរឿងពិតវិញ កាលពីតូចអង្គុយមើលភ្លៀងម្នាក់ឯង ងូតទឹកភ្លៀងម្នាក់ឯង អ្នកផ្ទះខ្ញុំមិនមែនជាអ្នកអណ្តែតអណ្តូងអីទេ ភ្លៀងម្ដងៗនាំគ្នាត្រងទឹកទុកប្រើ តែខ្ញុំចង់បានកុមារភាពដូចក្នុងកំណាព្យ ក៏សរសេរអ៊ីចឹងទៅ!

      ឆ្លើយតប
  • 10. គីមឡុង  |  ខែ​កុម្ភៈ 25, 2010 ម៉ោង 10:24 ព្រឹក

    អានហើយធ្វើអោយខ្ញុំនឹកឃើញដល់កាលពីខ្ញុំនៅតូច ! រត់លេងកាត់ភ្លៀង ពិតជាសប្បាយណាស់ ! ថែមទាំងអត់ចេះអៀនទៀត ! រត់ទាំងសំលៀកបំពាក់ធម្មជាតិតែម្តង ! តែឥឡូវ ! អត់ហ៊ានចឹងទៀងទេ ! ក្លាយគេឃើញ ចាប់ដាក់ពេទ្យឆ្កួត ! 🙂

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: