ទៅមហាសមុទ្រ

ខែសីហា 27, 2009 at 11:14 ព្រឹក មតិ 2

​​​ទិដ្ឋភាព​ថ្ងៃ​លិច​នៅ​បឹង​ទន្លេ​សាប… មិន​ដឹង​ថា​គួរ​ពណ៌នា​បែប​ណា ទើប​អាច​ផ្ទឹមស្មើនឹង​អារម្មណ៍​រំភើប​ចំពោះ​ទស្សនីយភាព​នេះ​ឡើយ។ អាច​និយាយ​ថា​សែន​អណ្ដែតអណ្ដូង តែនៅតែ​មិន​ចំ ព្រោះ​ដួងចិត្ត​អ្នក​នៅ​លាយឡំ​ដោយ​ភាព​ក្ដុកក្ដួល ស្រណោះស្រណោក​ផ្ទៃ​ទឹក​សាប​ដ៏​ល្វឹង​ល្វើយ ប្រៀប​ដូច​មហា​សមុទ្រ ហើយ​ព្រលឹង​អ្នក​ហាក់សង្វេគ​នឹក​ដល់​ជីវភាព​ម្ចាស់​ទឹក​ដី ដែល​​បាន​រស់​នៅ​លើ​ទី​ស្ថាន​នេះ​តាំង​ពី​យូរ​លង់​មកហើយ។

            ទូក​ឪពុក​របស់​ចាន់ ​តែងតែ​អណ្ដែត​លើ​រលក​ទឹក​ដ៏​ភ្លឺផ្លេក និង​ដូចជា​រសាត់​ចូល​ទៅក្នុង​​ផ្ទៃ​មេឃ​នៃ​រស្មី​ចំរុះ​ពណ៌​នៅ​ទិស​ខាង​លិច។​ ពូធន​ឈរ​លើ​ក្បាល​ទូក បង់​សំណាញ់​សូរ​គ្រាំ​ទៅ​ក្នុង​ទឹក​បឹង។ ​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​វេលា​នោះ​នៅមាន​ទូក​អ្នក​នេសាទ​ជា​ច្រើន​ទៀត ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​មិត្ត​ភាព​ដ៏​កក់​ក្ដៅ​មួយ។ ចាន់​ ដែល​អង្គុយ​លើ​ទូក ចាំ​ជួយ​ដោះ​ត្រី​ឪពុក គេ​តែង​តែ​ស្រែក​ហៅ​មនុស្ស​នៅ​លើ​ទូក​ដទៃ​ឡើង​គ្រលួច តែ​ទូក​មួយ​ដែល​តែងតែ​នៅ​ជាប់​នឹង​ភ្នែក​របស់​គេ គឺ​ទូក​ពូ​គឹម ព្រោះ​នៅ​លើ​ទូក​នោះ​មាន​មិត្ត​សម្លាញ់​របស់​គេ​ឈ្មោះ​ ផល ។

tonle_sap_lake

 

ខ្ញុំត្រូវរង់ចាំពេលវេលា។

 

ខ្ញុំជឿថា យើងនឹងអាចជួបគ្នានៅថ្ងៃណាមួយមិនខាន!

 

ទោះជារឿងល្ងង់ខ្លៅ តែមានតម្លៃណាស់សម្រាប់ខ្ញុំ។

 

ឆាកជីវិតប្រៀបដូចជាដំណើរទេសចរណ៍តាមទូកមួយអ៊ីចឹង មិនដឹងថា​ តើពេលណាទើបយើងជិះទូកនេះទៅដល់មហាសមុទ្រនោះទេ។

 

មិត្តភាពពិតជាមានតម្លៃណាស់ នៅតាមផ្លូវឆ្ពោះទៅមហាសមុទ្រ ព្រោះមិត្តអាចជួយគ្នាទៅវិញទៅមក។ ទូកដ៏តូចរបស់យើងអាចនឹងលេចលង់ ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ប្រសិនបើម្ចាស់ទូកគឺជាកល្យាណមិត្ត ពួកយើងប្រាកដជាអាចជួយស្រោចស្រង់គ្នាបាន។

 

អនុស្សាវរីយ៍ទើបជាទីស្ថានពិតរបស់មនុស្ស។

 

ទីក្រុងភ្នំពេញប្រៀបដូចជាខ្យល់ព្យុះ មុនពេលធ្លាក់ភ្លៀង ប៉ុន្តែនៅពេលដែលខ្ញុំចំណាំផ្លូវដើរបាន ផ្ទៃមេឃក៏បានប្រែជាស្រឡះវិញ។ នេះជាអារម្មណ៍កាលខ្ញុំបានទៅស្គាល់បេះដូងរបស់មាតុភូមិខ្ញុំដំបូង។

 

កូនអ្នកក្រ ទោះបីកើតមកពុំមានទ្រព្យសម្បត្តិជាមាសប្រាក់ តែគង់មានខួរក្បាល ដែលវត្ថុពិសេសនេះ ជួនកាលមានភាពអស្ចារ្យជាងកូនអ្នកមានខ្លះទៅទៀត។

 

រលកទឹកប្រៀបស្មើការខិតទៅមុខនៃពេលវេលា។ រលកទឹកមិនត្រឡប់ក្រោយឡើយ ទោះបីជាយើងយកដៃចាប់ឃាត់យ៉ាងណា ក៏រលកទឹករសាត់ទៅមុខជាដរាប។

 

នឹកដល់អនាគតគឺជាអារម្មណ៍ដ៏រំភើប។

 

ជាល្ងាចពណ៌មាសលើផ្ទៃបឹងទន្លេសាប។ ព្រះចន្ទបានអើតអើមខ្លួនផ្លាស់វេនព្រះអាទិត្យ។ ផែនដីវិលទៅកាន់អនាគត អ្នកណាថា ក្តីស្រមៃនៅឆ្ងាយពីយើង?

 

ឱ! ខ្ញុំពុំអាចពណ៌នាអារម្មណ៍ខ្លួនឯងក្នុងពេលនេះឡើយ។ អតីតកាលប្រៀបបានថ្ងៃម្សិលមិញ តែជាម្សិលមិញដ៏សែនយូរ ដែលខ្ញុំបានស្គាល់មិត្តម្នាក់ រួចពួកយើងក៏បានបែកគ្នា ធ្វើឲ្យខ្ញុំនឹករឭកគេអស់ជាច្រើនឆ្នាំ នឹកតាំងពីតូចរហូតដល់ធំ។

 

ក្តីស្រមៃ ក្ដីបំណង ក្ដីសង្ឃឹម រមែងក្លាយជាការពិត ដោយគ្រាន់តែតាំងចិត្តអំណត់ រង់ចាំពេលវេលា។

 

មហាសមុទ្រគឺនៅក្នុងដួងចិត្តមនុស្ស…

 

Advertisements

Entry filed under: រឿងខ្លី.

បាត់គូដណ្ដឹង ឯណាទៅមហាសមុទ្រ?

2 មតិ Add your own

  • 1. -:-បាត់ដំបង-:-  |  ខែសីហា 31, 2009 ម៉ោង 1:45 ព្រឹក

    ពិតជាអស្ចារ្យមែន លន្លង់លន្លោចណាស់ ចង់ទៅមើលសមុទ្រទឹកសាប ដល់ហើយ តែពុំមានឱកាសសោះ

    ឆ្លើយតប
  • 2. sokchanphal  |  ខែសីហា 31, 2009 ម៉ោង 9:02 ព្រឹក

    កាលខ្ញុំសរសេររឿងនេះមើលតែរូបភាពប៉ុណ្ណោះ​ដល់ពេលសរសេររួច ក៏មានឱកាសទៅទីនោះជាមួយសមាគម អ្នកនិពន្ធខ្មែរ ស្រណោះដល់ហើយ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,613 hits
Visit Cute-Spot.com!

%d bloggers like this: