បាត់គូដណ្ដឹង

ខែសីហា 23, 2009 at 7:43 ព្រឹក មតិ 19

ខ្ញុំចូលចិត្តមើលមេឃណាស់! មេឃនៅទីក្រុង ខុសពីមេឃនៅស្រុកស្រែ។ បទ បាត់គូដណ្ដឹង នេះសរសេរពីដួងចិត្តរបស់ខ្ញុំ ដួងចិត្តដែលពិបាករកភាសានិយាយមកស្ដែងឱ្យគេដឹង។ ខ្ញុំចាប់ផ្ដើមទទួលយកការបែងចែងវណ្ណៈរបស់មនុស្ស ហើយខ្ញុំក៏មើលឃើញពីសុភមង្គលខុសគ្នារបស់មនុស្ស។ គ្រប់យ៉ាងអាចជាការរៀបចំនៃធម្មជាតិ ហេតុនេះកុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន កុំមានចិត្តគុំគួននឹងអ្នកណាដែលគេគ្មានឧបនិស្ស័យនឹងយើង ប៉ុន្តែគួរតែស្រលាញ់អ្វីដែលយើងកំពុងតែមាន។ នៅក្នុងពិធីមង្គលការដ៏អធឹកអធមមួយ ពេលដែលខ្ញុំបានជួបសុទ្ធតែមនុស្សដ៏អស្ចារ្យ ក្រៅពីចិត្តរំភើប ខ្ញុំក៏បានស្គាល់ខ្លួនឯងច្បាស់ជាងមុន ហើយខ្ញុំមានអារម្មណ៍ថា ខ្លួនឯងកំពុងតែឈរនៅទីកន្លែងរបស់អ្នកដទៃ។ មនុស្សគឺបានចែកដីគ្នារស់នៅបែបនេះហើយ… ចម្រៀងមួយបទប្រើពេលសរសេរត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែគឺជាអារម្មណ៍នៃការឆ្លងកាត់ដ៏យូរ។

បាត់គូដណ្ដឹង

I- ម៉ុមពៅពន្លកបងមកភ្នំពេញ ទុក្ខបងរលេញ ភ្នំពេញបងដើរវង្វេង ម៉ុមនៅទីណា? ទីក្រុងគគ្រឹកគគ្រេង បងសូមច្រៀងផ្ញើតាមភ្លេង ក្រែងម៉ុមឮសំឡេងបង។
II- ភូមិយើងធ្លាក់ភ្លៀងលែងទៀងរដូវ ម្ដាយម៉ុមនឹកពៅ ស្រីខ្មៅធ្លាប់ហៅឆ្លើយឆ្លង រំដួលដូរដី ស្រស់ស្រីកុំដូរគន្លង កន្លែងកំណើតនួនល្អង ប្អូនបងម៉ុមសុទ្ធអ្នកស្រែ។
R- រត់ចោលរោងការ ពាក្យដៀលថាម៉ុមស្អប់រូបខ្ញុំ ម៉ុមអើយដឹងទេបងយំ ប្រកែកថាម៉ុមមិនប្រែ ទ្រាំមិនបានឡើយ តាមរកត្រាណត្រើយត្រឡប់ទៅស្រែ ទៅជួបមាមីងពុកម៉ែ លោកថែម៉ុមមិនអភ័ព្វ។
III- មេឃក្រុងរងាកំព្រាគ្មានផ្កាយ មេឃឃ្លាតដីឆ្ងាយ កាយយើងមិនអាចទម្លាប់ អ្នកក្រុងគិតជ្រៅ សខ្មៅក៏ដៅមិនគាប់ ទុកយើងប្រៀបដូចទ្រនាប់ ម៉ុមមាសសំណព្វស្ងប់ទៅ។
*- ទីក្រុងសែនធំ ម៉ុមអើយមិនសមយើងទេ
ទីក្រុងធំណាស់ ទៅផ្ទះវិញណាមាសមេ។

ទំនុកច្រៀង សុខ ចាន់ផល
ច្រៀងដោយ ព្រាប សុវត្ថិ(RHM CD Vol. 392)

Advertisements

Entry filed under: ចម្រៀង.

សុភមង្គល ទៅមហាសមុទ្រ

19 មតិ Add your own

  • 1. បាត់ដំបង  |  ខែសីហា 24, 2009 ម៉ោង 1:36 ព្រឹក

    អីយ៉ាមានប្លក់ហើយតើនៀក? ខ្ញុំគាំទ្រប្លកនេះ

    ឆ្លើយតប
  • 2. sokchanphal  |  ខែសីហា 24, 2009 ម៉ោង 9:39 ព្រឹក

    អរគុណ បាត់ដំបង!

    ឆ្លើយតប
  • 3. សុទ្ធា  |  ខែសីហា 26, 2009 ម៉ោង 8:18 ព្រឹក

    បទរបស់បង ខ្ញុំពេញចិត្តមែនទែន! សូម្បីតែមុនចូលដេកក៏បើកស្តាប់ដែរ! បើមិនបានស្តាប់បទហង្សមាសមុនពេលដេក គឺដេកមិនលក់សោះ ។ ខ្ញុំនេះប្រហែលជាឆ្កួតហើយ ហើយប្រហែលជាគ្មានអ្នកណាឆ្កួតដូចខ្ញុំទេ មើលទៅ!

    ឆ្លើយតប
  • 4. បាត់ដំបង  |  ខែសីហា 27, 2009 ម៉ោង 7:37 ព្រឹក

    មានខ្ញុំម្នាក់ដែរតើ ។ ដល់ថ្នាក់អោយតែហង្សមាស ចេញភ្លាមទិញភ្លែត ហើយពេលពេញក្នុងហាដឌីស អត់លុបទេ សុខចិត្តលុបឯកសារផ្សេងវិញ។ហាសហាស ពេលដេកស្តាប់បទចំរៀង ហង្សមាសសិនបានដេកលក់

    ឆ្លើយតប
    • 5. សុទ្ធា  |  ខែសីហា 27, 2009 ម៉ោង 8:19 ព្រឹក

      ម៉េចក៏ដូចគ្នា? ហាដឌីសក្នុងកំព្យូទ័រដាក់តែបទហង្សមាស និងឯកសារតូចតាច ។ លូវជិតពេញហើយ កំពុងរកហាដឌីសExternalទប់ទល់…

      ឆ្លើយតប
      • 6. sokchanphal  |  ខែសីហា 29, 2009 ម៉ោង 1:54 ព្រឹក

        អ៊ីចឹង មិនសូវខុសគ្នាប៉ុន្មានទេ… ខ្ញុំវិញ ចាប់អារម្មណ៍ជាងគេគឺម៉ោងផ្សាយពាណិជ្ជកម្ម វ៉ុលថ្មី របស់ ហង្សមាស ប៉ុស្តិ៍ណាផ្សាយម៉ោងប៉ុន្មានដឹងទាំងអស់ ហើយផ្ទៀងម៉ោងមើលចម្រៀងគេផ្សាយដដែលមិនចេះធុញ។

  • 7. -:-បាត់ដំបង-:-  |  ខែសីហា 29, 2009 ម៉ោង 2:30 ព្រឹក

    ដូចគ្នាទៀតហើយ។ ពួកម៉ាកខ្ញុំគេចង់មើលរឿងភាគ តែខ្ញុំចង់មើលSpotរបស់ហង្សមាស គេថាមើលម្ង៉ៃៗមិនចេះធុញទេអី? ខ្ញុំថាអត់ធុញផងព្រោះល្អមើលហើយ ចូលចិត្តទៀត។ ឥលូវExternal អត់មានលុយទិញ មិនដឹងថា ត្រូវ ធ្វើម៉េចទេ ពេលវ៉ុល VCD ចេញថ្មីមកលើក្រោយ?VCDអាចលុបបានតែCDមិនអាចលុបបានទេ។ត្រូវរក្សា
    ទុក។

    ឆ្លើយតប
    • 8. សុទ្ធា  |  ខែសីហា 30, 2009 ម៉ោង 9:33 ព្រឹក

      ចឹងគ្មានខុសគ្នាត្រង់ណាទេ!
      អោយតែដល់ម៉ងផ្សាយSpotហង្សមាស គឺមិនដែលអាក់ខានទេ សូម្បីទៅលេងផ្ទះពួកម៉ាកហើយនៅឆ្លៀតសុំគេបើកទូរទស្សន៍ទៀតណោះ។ មួយថ្ងៃៗម៉ាក់ស្តីអោយតែរឿងមើលតែហង្សមាស ស្តាប់តែហង្សមាស ។ ខ្ញុំមើល ខ្ញុំស្តាប់អត់ចេះធុញសោះ ។ និយាយអញ្ចឹង បាត់ដំបង មានវ៉ុល ២៩២ ២៩៤ ២៩៥ ២៩៦ ២៩៧ ២៩៨ ២៩៩ ៣០០ និង ៣០១ ទេ? ខ្ញុំអត់មានប៉ុន្មានវ៉ុលនឹង ! ចង់បានដល់ហើយ បើមានសុំcopy ផង! អរគុណ…

      ឆ្លើយតប
      • 9. sokchanphal  |  ខែសីហា 31, 2009 ម៉ោង 8:19 ព្រឹក

        ដូចរកគ្នាឃើញហើយនៀក! ដឹងទេ ថ្មីៗហ្នឹងគេប្រាប់ឱ្យជួយសរសេរស្បតឱ្យ ចំជំនាញចូលចិត្តមើលស្បតស្រាប់ មិនសូវពិបាកទេ…​តែដឹងខ្លួនឯងថាមិនទាន់រកឃើញស្ទាយប្លែកទេ!

  • 10. វឌ្ឍនា  |  ខែសីហា 30, 2009 ម៉ោង 4:37 ល្ងាច

    អូយ អាណិតណាស់អ្នកនិពន្ធហែកកេរ្តិ៍ខ្លួនឯងហើយតានេះ… រង់ចាំស្តាប់ណា!

    ឆ្លើយតប
    • 11. sokchanphal  |  ខែសីហា 31, 2009 ម៉ោង 8:07 ព្រឹក

      ទាល់តែនិយាយខ្លះបានគេដឹងថាខ្ញុំគិតអី! អរគុណ!

      ឆ្លើយតប
  • 12. -:-បាត់ដំបង-:-  |  ខែសីហា 31, 2009 ម៉ោង 1:43 ព្រឹក

    មានតើ ! តែCopyតាមណាទៅ? ហិហិហិ

    ឆ្លើយតប
    • 13. សុទ្ធា  |  ខែកញ្ញា 1, 2009 ម៉ោង 5:34 ព្រឹក

      អត់ដឹងcopyតាមណាទេ! ចាំថ្ងៃណាជួបគ្នា ថ្ងៃនោះចុះ!

      ឆ្លើយតប
  • 14. វណ្ណ  |  ខែកញ្ញា 29, 2009 ម៉ោង 10:02 ព្រឹក

    មិនសូវមានពេលដើរលេងក្នុងភូមិ មានអ្នកភូមិថ្មីក៏មិនសូវដឹង។ ទើបតែថ្ងៃ នេះអផ្សុក ក៏ចេះតែដើរលុកលុយទៅ ហើយដូចជាពេញចិត្ត នឹងអត្ថបទនេះណាស់ព្រោះវាមិនត្រឹមតែជាបទចំរៀងទេ តែវាជា អារម្មណ៍ និងការសង្កេតវិនិឆ្ផ័យរបស់អ្នកនិពន្ធចំពោះការការរស់នៅក្នុង សង្គមនេះ។

    ឆ្លើយតប
    • 15. Chanphal  |  ខែកញ្ញា 29, 2009 ម៉ោង 10:10 ព្រឹក

      អូហ៍! អរគុណច្រើន… ធាតុពិតទៅ គ្មានអ្នកណាជួលឱ្យខ្ញុំសង្កេតទេ ការងារនេះខ្ញុំធ្វើស្ម័គ្រចិត្តណ៎ា!

      ឆ្លើយតប
      • 16. វណ្ណ  |  ខែកញ្ញា 30, 2009 ម៉ោង 2:11 ព្រឹក

        ទៅជាអញ្ចឹងទៅ!

      • 17. Chanphal  |  ខែកញ្ញា 30, 2009 ម៉ោង 2:51 ព្រឹក

        កើតមកគឺស្ពាយអាចរិតហ្នឹងមកជាមួយ អត់មានចេតនាសង្កេតវិនិឆ្ឆ័យអីទេ គ្រាន់តែមើលធម្មតា គិតធម្មតា និយាយអារម្មណ៍ធម្មតា តែប៉ុណ្ណោះ លុះដល់ពេលឮ វណ្ណ វិភាគអត្ថបទនេះ ខ្ញុំទៅជារអៀសខ្លួន ទើបបានជាឆ្លើយអ៊ីចឹង!

      • 18. វណ្ណ  |  ខែកញ្ញា 30, 2009 ម៉ោង 8:24 ព្រឹក

        អីយ៉ា! ឆ្លើយបានឡូយទៀត!

  • 19. បាត់គូដណ្ដឹង « អនុស្សាវរីយ៍  |  ខែមករា 21, 2010 ម៉ោង 5:53 ល្ងាច

    […] ខែ មករា 21, 2010 តែងបទនេះមួយឆ្នាំទៅហើយ ពេលវេលាដើរលឿនគួរសម… ស្ដាប់បទនេះក៏នឹកឃើញពីខ្លួនឯងកាលណោះ… ល្ងង់ណាស់ (ឥឡូវនេះក៏នៅតែល្ងង់ដដែល) អ៊ីចឹងបានខ្ញុំសរសេរសាច់រឿងមនុស្សល្ងង់… អ្នកក្រុងគិតជ្រៅ សខ្មៅក៏ដៅមិនគាប់&#…  តែងបទនេះដើម្បីដាស់តឿនខ្លួនឯងកុំឱ្យឧស្សាហ៍វង្វេង… […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 177,585 hits
Visit Cute-Spot.com!

%d bloggers like this: