សុភមង្គល

ខែសីហា 16, 2009 at 10:14 ព្រឹក មតិ 2

Jadransko_More1 copy
​….ក្រោមមេឃដ៏ល្វឹងល្វើយ ខ្ញុំកំពុងអង្គុយនៅលើកន្ទេលកក់មួយដែលក្រាលផ្ទាល់ដី… នៅជុំវិញខ្លួនខ្ញុំ ក្រៅពីវាលស្មៅដ៏ធំធេង គឺមានចង្កៀងប្រេងកាតមួយ ឆេះភ្លើងភ្លឺប្លុងៗ ដែលដាក់ក្បែរសៀវភៅមួយក្បាល ដែលខ្ញុំទុកចោលមិនអាន។ មានកូនឆ្មាដ៏ស្រងូតស្រងាត់មួយដេកនៅក្បែរជើងខ្ញុំ វាស្រលាញ់ខ្ញុំណាស់ មិនព្រមទៅណាឆ្ងាយទេ! ខ្យល់បក់ល្វើយៗ… ខ្ញុំក៏បើកវិទ្យុស្ដាប់បទចម្រៀងដែលជ្រាលជ្រៅដោយមនោសញ្ចេតនា កំដរទាំងរូបខ្ញុំ ក៏ដូចជាធម្មជាតិទាំងពួងផង។ មិនទាន់ងងុយដេកនៅឡើយទេ តែខ្ញុំផ្ដេកខ្លួនទៅលើកន្ទេល ហើយកើយក្បាលទៅលើខ្នើយសំឡីគរ ដើម្បីអាចមើលឃើញលំហមេឃយ៉ាងស្រួល… ព្រះចន្ទស្អាតមែនទែន! ផ្កាយក៏ភ្លឺប្រិចៗសឹងតែពេញផ្ទៃមេឃ… ខ្ញុំឈោងដៃទៅចាប់ផ្កាយតូចៗទាំងនោះ… ខ្ញុំចាប់មិនដល់ទេ តែខ្ញុំមានសុភមង្គល…

Advertisements

Entry filed under: អារម្មណ៍.

ការផ្សាយសាកល្បង បាត់គូដណ្ដឹង

2 មតិ Add your own

  • 1. សុទ្ធា  |  ខែសីហា 22, 2009 ម៉ោង 8:10 ព្រឹក

    គ្រាន់តែស្រមៃក៏មានសុភមង្គលដែរ ! ខ្ញុំសុំមកអង្គុយមើលមេឃមើលផ្កាយដែរ បងប្រុស ! តែមានសំលេងរំខានដល់ហើយ ចាំមួយភ្លែត ចាំខ្ញុំទៅយកប្រដាប់ឆក់មូសមកទះវាអោយស្លាប់ ព្រោះវារំខានដល់ហើយ ! ផាច់ ផាច់ ផាច់ …

    ឆ្លើយតប
  • 2. sokchanphal  |  ខែសីហា 24, 2009 ម៉ោង 9:35 ព្រឹក

    ពូកែស្រម៉ៃដែរតើយើង! សុទ្ធា ឯងនៅក្មេងប្រហែលមិនទាន់យល់ថា អង្គុយជិតចង្កៀងលើកន្ទេល មើលផ្កាយលើមេឃហ្នឹង មានសុភមង្គលយ៉ាងណាទេ មើល៍ទៅ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 178,462 hits
Visit Cute-Spot.com!

%d bloggers like this: