ឈាមពេជ្រ

ថ្ងៃទី២០ កុម្ភៈ ២០១០

វា​ជា​អនុស្សាវរីយ៍​សំខាន់​មួយ​ក្នុង​ជីវិត​ខ្ញុំ! ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង តែ​ក៏​ធ្លាប់​បោះ​បង់​វិញ ព្រោះ​គិត​ថា​វា​មិន​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ទេ… ប៉ុន្តែ​​ថ្ងៃ​មួយ​ ខ្ញុំ​ក៏​បាន​ឡើង​កាំ​ជណ្ដើរ​ក្រុមហ៊ុន​ហង្សមាស គឺ លោក​គ្រូ ពេជ្រ ពណ្ណរាយ នាំ​ខ្ញុំ​ទៅ​ទី​នោះ។ អារម្មណ៍​កាល​ណោះ ខ្ញុំ​គ្រាន់​តែ​ខំ​ផ្ដិត​ទិដ្ឋភាព​នៅ​ជុំ​វិញ​ខ្លួន​ឱ្យ​ចាំ គ្មាន​នឹក​ថា​នឹង​អាច​ធ្វើ​ការ​នៅ​ទី​នោះ​ទេ… ខ្ញុំ​យល់​ថា​ ខ្លួន​ឯង​មិន​មែន​ជា​មនុស្ស​មាន​សំណាង​អី​ទេ គ្រាន់​តែ​​គេ​ចារ​មក​ឱ្យ​ខ្ញុំ​ឧស្សាហ៍​ជួប​រឿង​រ៉ាវ​ប្លែកៗ​​តែ​ប៉ុណ្ណោះ ហើយ​គ្រប់​យ៉ាង​វា​គ្រាន់​តែ​ជា​ការ​ឆ្លង​កាត់ ថ្ងៃនេះមាន ថ្ងៃ​ស្អែក​ក៏​បាត់​ទៅ​វិញ… ក៏​យល់​ថា​គ្រប់​យ៉ាង​ក្នុង​លោក​នេះ​គឺ​ធម្មតា​ គ្មាន​អី​គួរ​ឱ្យ​រំភើប​ខ្លាំង​ អ្វីៗ​សុទ្ធ​តែ​​កើត​ឡើង​ពី​ហេតុផល សូម្បី​តែ​ការ​រាប់​អាន​គ្នា​ក៏​អ៊ីចឹង បើ​យើង​មិន​ល្អ​ បើ​យើង​មិន​ពូកែ គ្មាន​អ្នក​ណា​គេ​​មក​និយាយ​ជាមួយ​យើង​ទេ… វា​ធ្វើ​ឱ្យ​ខ្ញុំ​លែង​ចង់​បាន​អ្វី​ទាំង​អស់… នឿយ​ណាយ… តែ​ក៏​ពេញ​ចិត្ត​ដែល​ខ្លួន​ឯង​កើត​មក​ មិន​សូវ​ឆ្លាត មិន​សូវ​ស្អាត ហើយ​ក៏​ជា​កូន​អ្នក​ក្រ… មាន​ត្រឹម​ខួរក្បាល​ចេះ​វិភាគ​ប៉ុណ្ណឹង​ក៏​ល្អ ព្រោះ​វិភាគ​ដឹង​ថា អ្នក​ឆ្លាត អ្នក​ស្អាត អ្នក​មាន ក៏​គ្មាន​អី​អស្ចារ្យ​ដែរ គឺ​គ្រាន់​តែ​រស់​នៅ​ក្នុង​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

អារម្មណ៍​ប្រែប្រួល អ្វី​ដែល​ខ្ញុំ​គិត​មិន​សុទ្ធតែ​ត្រូវ​ទេ… ខ្ញុំ​ក៏​បាន​ឱកាស​​​​​​សាក​ល្បង​សរសេរ​អត្ថបទ​ចម្រៀង។ ខ្ញុំ​មិន​សូវ​ពូកែ​សរសេរ​ទេ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ឱ្យ​អស់​ពី​ចិត្ត។ ឆាក​ជីវិត​គឺ​បែប​នេះ​ មិន​បាច់​រំភើប​ខ្លាំង​ទេ តែ​ក៏​គួរ​តែ​រៀន​រក​សុភមង្គល​ពី​អ្វី​ដែល​ខ្លួន​បាន​ជួប រៀន​ញញឹម​​នឹង​ធ្វើ​កិច្ចការ​ដែល​ជា​កាតព្វកិច្ច​របស់​ខ្លួន រៀន​សប្បាយ​ចិត្ត​នឹង​ជោគជ័យ​ចៃដន់​ដែល​ខ្លួន​សម្រេច​បាន។ ខ្ញុំ​ខំ​សរសេរ​​អត្ថបទ​ចម្រៀង​ទាំង​គិត​ថា តើ​​ស្នាដៃ​ធម្មតា​របស់​ខ្ញុំ​នេះ​អាច​ច្រៀង​ដោយ​អ្នក​ចម្រៀង​ល្បីៗ​ក្នុង​ក្រុមហ៊ុន​នេះ​ឬ​អត់?

អរគុណ​ណាស់ ព្រោះ​នៅ​ពេល​ដែល​បទ​នេះ​ចាក់​តាម​វិទ្យុ​ដំបូង​ក៏​មាន​អ្នក​ស្ដាប់​គាំ​ទ្រ​ជា​ច្រើន។ ពាក្យពេចន៍​ដែល​ខ្ញុំ​បាន​សរសេរ​អាច​ធ្វើ​ឱ្យ​មនុស្ស​​ច្រើន​នាក់​​យំ… ស្ទើរ​តែ​មិន​ជឿ​ បើ​ទោះ​ជា​ពេល​ខ្លះ​ខ្ញុំ​លេង​លើច ធ្វើ​ដូច​ជា​អួត​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​មិត្ត​ភក្តិ​​ក៏​ដោយ តែ​ក្នុង​ចិត្ត​ខ្ញុំ​ពិត​ជា​មិន​ចង់​ជឿ​ថា​ ស្នាដៃ​ខ្ញុំ​មាន​អ្នក​គាំទ្រ​ឡើយ។

វា​ជា​អត្ថន័យ​ចម្រៀង​ទី​មួយ​របស់​ខ្ញុំ​ដែល​បាន​ចេញ​លក់​ពី​ផលិត​កម្ម​ រស្មីហង្សមាស ហើយ​​វា​ក៏​​​ទទួល​បាន​ការ​គាំទ្រ​​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​និពន្ធ​អត្ថបទ​ចម្រៀង​ម្នាក់​រហូត​មក​ដល់​ពេល​នេះ។

ឈាមពេជ្រ

ឈាម​ពេជ្រ ​រំលេច​ពី​​ខ្សែ​ជីវិត​តស៊ូ​នៃ​គ្រួសារ​​ស្រ្តី​មេម៉ាយ​ម្នាក់… គាត់​មិន​ចុះ​ចាញ់​ព្យុះ​ភ្លៀង​ជីវិត​ទេ ព្រោះ​គាត់​ត្រូវ​ចិញ្ចឹម​កូន​ប្រុស​ស្រី​របស់​គាត់​ឱ្យ​ធំ ដើម្បី​​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍ សោត​ឯ​កូន​ប្រុស​របស់​គាត់វិញ ក៏​ដើរ​តាម​គន្លង​ធម៌ ចម្រើន​វ័យ​​ក្នុង​ឧត្តម​គតិ ក្លាយ​ជា​មនុស្ស​ល្អ ស្គាល់​ខុស​ស្គាល់​ត្រូវ រស់​នៅ​​ប្រកប​​ដោយ​ក្តី​ដឹង​គុណ ​និង​ក្ដី​ស្រលាញ់… នេះ​គឺ​ជា​ជីវិត​ដ៏​សាមញ្ញ​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប!

63 មតិ Add your own

  • 1. Narak  |  ខែ​កុម្ភៈ 21, 2010 ម៉ោង 12:01 ព្រឹក

    បងផល! រឿងហ្នឹងពិតមែនអត់? ញ៉ុមស្រលាញ់បទនេះខ្លាំងណាស់ មនដាច់ចិត្តលុបបទហ្នឹងពីទូរស័ព្ទសោះ( គ្រប់បទបង រាជ និង មីដាដា ញ៉ុមទុកទាំងអស់) ពេលលឺបទហ្នឹងដំបូងញ៉ុមគិតថា ជារឿងពិតរបស់ បងរាជ តែខុសតាទេ គាត់នៅភ្នំពេញ តែញ៉ុមនៅតែស្រលាញ់បទនេះ បំផុតត្រង់ “សាកលវិទ្យាល័យ និស្ស័យនិស្សិតនៅវត្តមើលខ្លួនចិត្តឃាត់ ឃុំឃាំងបេះដូងក្នុងកាយ………..កូនក្លាយជាគ្រូកូនវិលទៅភូមិជួបម៉ែ វិលជាមួយស្នេហ…….។ រាត្រីសួស្តីបងផល!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 11:36 ព្រឹក

      បទ​នេះ​ក៏​ស្រដៀង​រឿង​ខ្ញុំ​ខ្លះៗ ក៏​ស្រដៀង​រឿង​ រាជ​ ខ្លះៗ ព្រោះ​ខ្ញុំ​បែក​ពី​ឪពុក​តាំង​ពី​តូច ឯ ​រាជ​ ក៏​​ធ្លាប់​រស់​នៅ​បែក​ពី​ឪពុក​ដែរ តែ​ រាជ ​ប្រាប់​ខ្ញុំ​ថា បទ​នេះ​ដូច​សាច់​រឿង​របស់​មិត្ត​ស្និទ្ធ​ស្នាល​របស់​គាត់​ម្នាក់ ដែល​ជា​និសិ្សត​រស់​នៅ​វត្ត ជា​កូន​កំព្រា​ឪពុក ហើយ​ម្ដាយ​លក់​ស្រែ​ឱ្យ​មក​រៀន​បន្ត​នៅ​ភ្នំពេញ។​

      យ៉ាងណា បទ​នេះ​គឺ​ជីវិត​មួយ​ដែល​ខ្ញុំ​ប្រឌិត ព្រោះ​ខ្ញុំ​ស្រលាញ់​ជីវិត​បែប​នេះ ទោះ​បី​ក្រ ទោះ​បី​កំព្រា តែ​នៅ​មាន​កម្លាំង​ចិត្ត​ក្នុង​ការតស៊ូ ព្រោះ​គេ​មាន​អ្នក​តស៊ូ​ជាមួយ មិន​មែន​រស់​នៅ​តស៊ូ​ម្នាក់​ឯង​ទេ។ កូនប្រុស​ម្នាក់​ក្នុង​អត្ថន័យ​បទ​ចម្រៀង​នេះ​ជា​មនុស្ស​មាន​សុភមង្គល​បំផុត មិន​បាច់​ប្រាថ្នា​ជីវិត​អស្ចារ្យ តែ​គេ​មាន​ជីវិត​សាមញ្ញ ពោរពេញ​ដោយ​ក្ដី​ស្រលាញ់។

      ឆ្លើយតប
      • 3. សម្ផស្ស  |  ខែតុលា 28, 2010 ម៉ោង 5:03 ល្ងាច

        មែន​ហើយ​បទនេះ​បង្ហាញ​ពី​អ្នក​ក្រ​ចេះ​តស៊ួ តែ​នេះ​ក្នុង​សាច់​រឿង​
        អ្នក​ក្រ​តស៊ូ​ហើយ​បាន​សំរេច​ទៀត ។ គិត​ទៅ​អោយ​តែ​តស៊ូ​គឺ​គង់​តែ​បាន​សម្រេចទេ​មែន​ទេ​បងផល ។

      • 4. អ្នកស្នេហាជាតិខ្មែរ  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 9:34 ព្រឹក

        បងផល! ខ្ញុំសូមសរសើរដោយស្មោះចំពោះស្នាដៃរបស់បងនេះ។ ខ្ញុំពិតជាពេញចិត្ត​ណាស់ចំពោះអត្ថន័យចម្រៀងមួយបទនេះ។ បងដឹងទេ ខ្ញុំអាចច្រៀងបទនេះបាន​បន្ទាប់​ពីស្តាប់តែពីរបីដងប៉ុណ្ណោះ។ មិនលាក់បាំងទេ ខ្ញុំក៏ជានិស្សិតក្រីក្រម្នាក់ដែរ(រៀននៅ​សាលាតិចណូ) បើគ្មានអាហារូបករណ៍ទេ ខ្ញុំក៏គ្មានវាសនាមករៀននៅភ្នំពេញដែរ។ ប្រហែលមានតែអ្នកក្រទេ ទើបយល់ពីជីវិតតស៊ូនេះ…?

      • 5. អ្នកស្នេហាជាតិខ្មែរ  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 9:40 ព្រឹក

        បើអាច ខ្ញុំសូមសំណូមពរមួយបានទេបងផល? សូមបងបន្តសរសេរនូវបទចម្រៀង​ដែលប្រកបដោយអត្ថន័យនៃជីវិតបែបនេះជាបន្តទៅទៀត។ សូមអគុណទុកជាមុន… ពីនិស្សិតក្រីក្រម្នាក់…! 🙂

      • 6. ចាន់ផល  |  ខែ​កុម្ភៈ 27, 2012 ម៉ោង 2:02 ល្ងាច

        បាទ សំណូមរបស់ប្អូននេះក៏ជាគោលបំណងរបស់ខ្ញុំ ក្នុងអាជីពអ្នកនិពន្ធទំនុកច្រៀងនេះដែរ។ អរគុណណា៎!

    • 7. យូណៃ  |  ខែកញ្ញា 1, 2011 ម៉ោង 9:55 ព្រឹក

      ញុំស្រលាញ់ប្រយោគមួយឃ្លានេះណាស់(តែក៏ពេញចិត្តដែលខ្លួនឯងកើតមកមិនសូវ ឆ្លាត មិនសូវស្អាត ហើយកូនអ្នកក្រ មានត្រឹកខួរក្បាលចេះវិភាគប៉ុនឹងក៏ល្អ ព្រោះវិភាគដឹងថាអ្នកឆ្លាត អ្កកស្អាត អ្នកមានក៏គ្នានអ្វីអស្ចារ្យដែលគឺគ្រាន់តែរសនៅក្នុងកាបោកបញ្ឆោតតែប៉ុណោះ!!)
      ញុំអានម្តងហើយម្តងទៀត មានអារម្មណ៏ថាខ្លួនឯងមិនឯកោទេ ហើយក៏គ្នាមអ្នកណា
      ល្អគ្រប់ដប់ដែល!!អរគុណណាស់សម្រាប់ប្រយោគដ៏ល្អនេះ!

      ឆ្លើយតប
      • 8. ចាន់ផល  |  ខែកញ្ញា 1, 2011 ម៉ោង 11:02 ព្រឹក

        បាទ! 🙂

  • 9. Navy  |  ខែ​កុម្ភៈ 21, 2010 ម៉ោង 11:11 ព្រឹក

    Love this song very much and even more when I saw the music video….It’s such a beautiful song from my favorite singer and song writer!

    I love your story behind each song you write..Love to read it…Thanks for sharing nah pa’oun Phal…Never thought that I could personally have a chance to compliment the person who wrote this song…

    ឆ្លើយតប
    • 10. ចាន់ផល  |  ខែ​កុម្ភៈ 22, 2010 ម៉ោង 12:04 ល្ងាច

      ខ្ញុំ​ក៏​ដូច​គ្នា មិន​នឹក​ថា អ្វី​ដែល​ខ្ញុំ​សរសេរ​អាច​​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​បាន… បង​ដឹង​ទេ? ​ពេល​ រាជ ថត​​សំឡេង​ក្នុង​ស្ទីលយ៉ូ ខ្ញុំក៏​បានចូល​ទៅ​ស្ដាប់ «ទៅ​​អភិវឌ្ឈ​វិស័យ​អប់រំ​ស្រុក​ស្រែ…» ពាក្យ​ «ស្រុក» នេះ​ពិបាក​ច្រៀង​ណាស់ ព្រោះ​ជា​ពាក្យ​សម្លាប់​ដង្ហើម តែ​ខ្ញុំ​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​សរសេរ​ ទើប​ប្រើ​ពាក្យ​បែបនេះ​ត្រង់​កន្លែង​ស្រែក​ខ្ពស់ ហើយ​ដោយ​​រក​ពាក្យ​ផ្សេង​ជួស​អត់​​បាន រាជ​ ក៏​ទ្រាំ​ច្រៀង​ពាក្យ​នេះ​ទាំង​លំបាក។ វា​ជា​មេរៀន​មួយ​សម្រាប់​ខ្ញុំ។

      បទ​នេះ​ដែរ​ជា​ការ​ដឹក​នាំ​សម្ដែង​របស់ លោកគ្រូ ហ៊ុយ ពុធ ហើយ​វា​ដូច​ជា​ចួន​គ្នា​ណាស់ ដែល​គាត់​រើស​ទីតាំង​ថត ​ចំ​កន្លែង​ដែល​ខ្ញុំ​ឧស្សាហ៍​ទៅ​ជាង​គេ គឺ​សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង វត្ត​បុទម ។ ហេតុនេះ​ពេល​ខ្ញុំ​ទៅ​ទី​នោះ ក៏​ឃើញ​ពួក​គាត់​កំពុង​តែ​ថត​រូបភាព​បទ​នេះ​ដោយ​ចៃដន្យ។

      ឆ្លើយតប
  • 11. Navy  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 3:27 ព្រឹក

    Kour oy chap aroum nas…Reach tver barn teing pibark…ter barn choukchei …..

    ឆ្លើយតប
  • 12. mekhea  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 12:20 ល្ងាច

    បទនេះមានអត្ថន័យជ្រាបដល់បេះដូងរបស់ខ្ញុំតែម្តង ! (រីករាយដែលបានស្គាល់រូបពិតរបស់អ្នកនិពន្ធ) រាល់ពេលដែលខ្ញុំច្រៀងតាមម្តងៗ ពិសេសត្រង់ប្រយោគ «ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា…»
    និយាយដោយពិតទៅចុះ… រាល់ពេលច្រៀងបទនេះតែងតែអួលដើមក…

    ឆ្លើយតប
  • 13. សុធី  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 5:23 ល្ងាច

    សួស្តី…បងចាន់ផល..តើបងសុខសប្បាយជាទេ?
    ​ នេះជាលើកទីមួយហើយដែលខ្ញុំបានមកលេងភូមិ
    ស្ថានរបស់របស់កវីនិពន្ធ…មិនដឹងថាបងរីករាយនិង
    ទទួលអ្នកចំងាយដូចជាប្អូនរឺមួយក៍អត់នោះទេ…។
    ​ តែបំណាច់មកដល់ទីនេះហើយ បើមិនបានជួបម្ចាស់
    ភូមិស្ថាននេះ ខ្ញុំពិតជាមិនអស់ចិត្តនោះទេ….។
    ខ្ញុំពិតជាចង់ស្គាល់កវីនិពន្ធបទឈាមពេជ្រណាស់។
    ​ ធ្លាប់តែឃើញឈ្មោះតាមVCD របស់ផលិតកម្មរស្មីហង្ស
    មាស តែពេលនេះ ជាសំណាងណាស់សំរាប់ខ្ញុំបាន
    ឃើញកវីនិពន្ធបទឈាមពេជ្រនៅទីនេះ…។ ខ្ញុំពិត
    សូមកោតសសើរណាស់សំរាប់ទំនុកច្រៀងរបស់បង
    ពិតជាពោរពេញទៅដោយអត្ថន័យ ពិតជាគួរអោយ
    រំភើបណាស់……….។ ប្អូនក៍មានចំនង់ចំនូលចិត្ត
    សរសេរទំនុកច្រៀងដូចបងដែរ..។ តែប្រហែលវាគ្រាន់តែ
    ជាក្តីស្រម៉ៃមួយប៉ុណ្ណោះ ។ ជួនកាលហាក់ដូចជា
    បាត់បង់ក្តីសង្ឃឹមក្នុងការឈោងចាប់យកអាជីពនេះ..។
    ខ្ញុំសូមជួនពរបង ងោយជួបតែសំណាងល្អ សុខភាពល្អ
    និងសូមអោតបងទទួលបានជោគជ័យក្នុងជីវភាពជា
    កវីនិពន្ធទំនុកច្រៀងល្បីឈ្មោះម្នាក់..។

    ឆ្លើយតប
    • 14. ចាន់ផល  |  ខែ​កុម្ភៈ 25, 2010 ម៉ោង 12:52 ល្ងាច

      សួស្ដី ប្អូន​សុធី! 😀 រីករាយ​ណាស់​ដែល​ប្អូន​មក​លេង​ទី​នេះ! អរគុណ​ច្រើន​ដែល​​ប្អូន​ពេញ​ចិត្ត​បទ ឈាមពេជ្រ ។ ឮ​ប្អូន​ថា​ ប្អូន​មាន​ចំណូល​ចិត្ត​សរសេរ​ទំនុក​ច្រៀង​ដែរ ខ្ញុំ​ត្រេកអរ​ណាស់ ព្រោះ​​ពួក​យើង​ចូល​ចិត្ត​​​ផ្នែក​នេះ​ដូច​គ្នា។ ខ្ញុំ​មិន​ពូកែ​សរសេរ​អី​ជាង​ប្អូន​ទេ គ្រាន់​តែ​ខ្ញុំ​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ប៉ុណ្ណោះ។ គ្រប់​គ្នា​មិន​ដឹង​ថា ថ្ងៃ​ក្រោយ​​នឹង​ជួប​រឿង​​អី​ឡើយ ហេតុនេះ​ក្ដី​ស្រមៃ​ក៏​អាច​ក្លាយ​ជា​ការពិត​ ហើយ​បើ​ទោះ​ជា​ក្ដី​ស្រមៃ​ណា​មួយ​មិន​ក្លាយ​ជា​ការ​ពិត​ ក៏​ប្រហែល​​ជំនួស​ដោយ​រឿង​ល្អ​ណា​ផ្សេង​​​ដែរ។

      ឆ្លើយតប
  • 15. សុធី  |  ខែ​កុម្ភៈ 25, 2010 ម៉ោង 6:07 ល្ងាច

    បាទ..ប្អូនមានក្តីសោមនស្សរីករាយណាស់ ដែលបានឃើញ
    ការឆ្លើយតបពីបង..។ ពាក្យសម្តីរបស់បងពិតជាត្រឹមត្រូវណាស់
    គ្មានអ្នកណាម្នាក់អាចទស្សន៍ទាយពីដំណើរជីវិតក្នុងពេល
    អនាគតបានទេ។ មានតែការតសូ៑ព្យាយាមក្នុងពេលបច្ចុប្បន្នទេ
    ទើបជាក្តីសង្ឃឹមនាពេលអនាគត។ ភាពជោគជ័យតែងតែរត់
    រកអ្នកដែលមានការតសូ៑ព្យាយាមអត់ធ្នត់តែប៉ុណ្ណោះ ។វាមិន
    ហា៑នរត់រកអ្នកដែលខ្ចិលច្រអូស ខ្វះការតសូ៑ព្យាយាមនោះទេ។
    តួយ៉ាងដូចជាប្អូន ជាមនុស្សម្នាក់ដែលខ្វះការតសូ៑ព្យាយាម ចូល
    ចិត្តត្អូញត្អែពីឆាកជីវិត ភ្លេចគិតថាខ្លួនឯងមានករណីកិច្ចមួយដែល
    ត្រូវធ្វើក្នុងជីវិតទៅហើយ។ តែពេលនេះ គឺសមល្មមដែលប្អូនគួរ
    រៀនតសូ៑ក្នុងឆាកជីវិត ដោយមិនរងចាំទេវតាកែប្រែវាសនាអោយ
    បានភ្លឺស្វាងនោះឡើយ។ មានតែការតសូ៑ព្យាយាមទេ ដែលអាច
    នាំប្អូនទៅរកភាពភ្លឺស្វាងបាន។ សូមបងជួយណែនាំប្អូនផង ព្រោះ
    ប្អូនមិនដែលធ្លាប់នៅក្បែរអ្នកនិពន្ធ ណាម្នាក់ ទេ..។ ដូច្នេះសូមបង
    មេត្តាទទួលយកការគោរពរាប់អានពីប្អូនផង…។ ប្អូនសង្ឃឹមថា
    និងបានស្គាល់បងអោយកាន់តែច្បាប់ថែមទៀត៕

    ឆ្លើយតប
    • 16. ចាន់ផល  |  ខែ​មីនា 1, 2010 ម៉ោង 1:52 ល្ងាច

      ខ្ញុំ​រីករាយ​នឹង​រាប់អាន​ប្អូន​ជា​និច្ច​ណា!

      ឆ្លើយតប
  • 17. Narak  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 11:15 ល្ងាច

    អត្ថន័យជ្រាលជ្រៅណាស់ ប្អូនសសើរបងសុធីណាស់ មិនមែនជាអ្នក និពន្ឋទេ តែពូកែសសេរណាស់ គ្រាន់បើជាងខ្ញុំៗអត់ចេះសសេរ អីវែងទេ និយាយអញ្ចឹងបងុសធី បងមានប្លុកដែរអត់?

    ឆ្លើយតប
  • 18. កូន​ពៅ  |  ខែ​កុម្ភៈ 28, 2010 ម៉ោង 10:22 ល្ងាច

    ប្អូន​ក៏​ជា​ប្រិយ​មិត្ត​ម្នាក់​ដែរ​ដែល​គាំ​ទ្រ​ ឈាម​ពេជ្រ!!! ខ្ញុំ​សូម​សារភាពដោយ​ស្មោះ ពេល​ខ្ញុំ​ស្តាប់​បទ​នេះ​ជួន​កាល ធ្វើ​ឱ្យ​ខ្ញុំ​បះ​រោម​ម្តងៗៗៗ ខ្ញុំ​ក៏​មិន​យល់ដែរ!!! ខ្ញុំ​ផ្តោត​អារម្មណ៍​ខ្លាំង​ពេក​ដឹង! តែ​សូម​សរសើរ​បង​ចាន់​ផល ដែល​បាន​ប្រសូត​ទំនុក​ចម្រៀង​ដ៏​មាន​អត្ថន័យ​នេះ សូម​ទឹក​ខ្មៅ​បទ​កាន់​តែ​ស្រក់​បង្ហូរ​អង្រួន​អារម្មណ៍​ប្រិយមិត្ត​អ្នក​អាន​កាន់​តែ​ច្រើន… ជោគជ័យ!!!

    ឆ្លើយតប
  • 20. សុធី  |  ខែ​មីនា 2, 2010 ម៉ោង 11:19 ព្រឹក

    បាទ…ប្អូនសូមអរគុណណាស់ដែលបងបានទទួលការគោរពរាប់អានពីរូបប្អូន។ រូបបងពិតជាអ្នកនិពន្ធវ័យក្មេងម្នាក់​ដែលមានធម្មជាតិជាមនុស្សម្នាក់រួសរាយរាក់ទាក់បំផុត។ ខុសពីអ្នកនិពន្ធខ្លះ ផ្សេងទៀត ដែលគាត់តាំងខ្លួនជាអ្នកល្បីតែងតែបង្កើតឬកពារដែលមិនគួរនិងយកតំរាប់តាម។ ដឹងទេថាបងជាមនុស្សដែលមានទស្សនៈវីជ្ជាពីជីវិតខ្ពស់។ ប្អូនបានមើលសំនេររបស់បង​ពិតជាគួរកោតសរសើរណាស់ពីទស្សនៈយល់ឃើញរបស់បង។ នៅពេលដែលរូបប្អូនបាននិយាយឈ្មោះរបស់បងជំរាបជូនដល់អ្នកមីងបូរណ៍ដែលជាស្រ្តីអ្នកនិពន្ធខ្មែរមួយរូបដែលឋិតក្នុងដួងចិត្តរបស់ប្អូន ដែលប្អូនចាត់ទុកគាត់ដូចជាម្តាយ ហើយគាត់
    តែងតែជួយលើទឹកចិត្ត បណ្តុះបណ្តាល អប់រំទូន្មានប្អូនដើម្បីក្លាយជា
    ជាអ្នកនិពន្ធល្អម្នាក់។ គាត់បានសរសើរថាបងជាអ្នកនិពន្ធជំនាន់
    ក្រោយមួយរូបដែលមានទេពកុសល្យ ក្នុងចំណោមអ្នកនិពន្ធជំនាន់
    ក្រោយគាត់ពេញចិត្តបងបំផុត៕ គាត់ចូលចិត្តអានសំនេររបស់បង
    ជាងគេ។ ហើយគាត់បានមានប្រសាស៍ទៀតថា គាត់ជាអ្នកអ្នកការពារ
    រាល់ស្នាដៃរបស់បង ទោះបីមានអ្នកនិពន្ធចាស់ខ្លះដែលមានទស្សនៈ
    ចង្អៀតចង្អល់ ជំទាស់ជាមួយរូបគាត់ មិនព្រមទទួលយកស្នាដៃ ល្អៗ
    ពីអ្នកនិពន្ធជំនាន់ក្រោយដែលមានទេពកោសល្យដូចជារូបបង។តែ
    ប្អូនក៍មិនយល់ពីគំនិតនិងទស្សនៈរបស់ពួកគាត់ដែរថា តើពួកគាត់
    ពិតជាខ្លាចរលកក្រោយច្រានរលកមុនមែនរឺ? ប្រសិនបើពួកគាត់មាន
    មានគំនិតបែបហ្នឹងមែន ប្អូនគិតថាពួកគាត់គួរតែទំលាក់ដងប៉ាកកា
    និងទឹកខ្មៅចោលទៅប្រសើរជាង ព្រោះវាគ្មានតំលៃអ្វីដែលគួរបន្ត
    ដំនើរលើវិថីជីវិតជាអ្នកនិពន្ធនោះទេ។ ប្ញស្សីចាស់មិនចង់អោយកើត
    មានទំពាំង លូតលាស់ជាប្ញស្សីថ្មីទេ តើវាសនានៃគុម្ភប្ញស្សីនិងទៅជា
    យ៉ាងណា ប្រាកដជាមានគុម្ភរាងរាវទៅៗ​រហូតបង់សូន្យ គ្មានឈ្មោះ
    គុម្ភប្ញស្សីនោះជាក់ជាមិនខាន។ អោយប្អូនសុំទោសផង ដែលពាក្យ
    សម្តីរបស់របស់ប្អូន ខ្វះការគោរពគួរសមបន្តិច តែគ្រាន់តែជាទស្សនៈ
    យល់ឃើញលីលាដែលមិនបានលឺដល់សោតារបស់ពួកគាត់នោះទេ។ ទោះពោលត្អូញត្អែយ៉ាងណា ក៍គ្មានអ្នកណាលឺដែរ ក្រៅពីអ្នកនិពន្ធ
    ជំនាន់ក្រោយដែលគួរអោយគោរពដូចជារូបបង។ ទោះរូបបង
    បីមិនទាន់ក្លាយជាអ្នកនិពន្ធល្បីល្បាញ តែគំនិតនិងទស្សនៈរបស់
    បង ពិតជាមានអត្ថន័យជ្រាលជ្រៅ ជាងអ្នកនិពន្ធចាស់ៗដែលមិន
    ធ្លាប់រកឃើញពីទស្សនៈផ្ទាល់ខ្លួន។ សម្តីមួយម៉ាត់ ប្រយោគមួយ
    ឃ្លារបស់បងដូចជាធ្វើអោយប្អូនពេញចិត្តណាស់។ នេះប្អូនមិនមែនលើកបព្ជោរបងទេតែនេះជាអារម្មណ៍ពិតរបស់ប្អូនចង់និយាយ។
    ពេលខ្លះមនុស្សយើងមានការល្ងង់ខ្លៅចំពោះសតិបញា ក៍ប៉ុន្តែមិន
    ដែលល្ងង់ខ្លៅចំពោះការវិនិច្ឆ័យនោះឡីយ។ រូបបងនិងប្អូនស្ទើរតែ
    មានចំនុចចិត្តដូចគ្នា ក្នុងការតែងនិពន្ធ តែពេលនេះប្អូនមិនទាន់ទទួល
    បានឈ្មោះជាអ្នកនិពន្ធដូចបងនៅឡីយទេ។ តែប្អូននិងតសូ៑ព្យាយាម
    ដើម្បីទទួលបាននាមជាអ្នកនិពន្ធម្នាក់។ ទោះបីការងារជាអ្នកនិពន្ធ
    ជាការងារកំបុិចកំប៉ុក ដែលមិនអាចផ្តល់លាភសក្ការៈ ផ្តល់ទ្រព្យ
    សម្បត្តិ បង្អួតសំញ៉ែង ក្នុងសង្គម ​តែក៍មិនមែនជាត្រីងៀតឆ្លៀតពង
    ដែលបំផ្លាញជាតិនោះដែរ។ តែវាជាការងារដែលជួយលើកស្ទួយ
    វិស័យអក្សរសិល្ប៍និងអក្សរសាស្រ្តដែលជាអត្តសញាណជាតិ។
    សំរាប់វិស៍យខ្សែភាពយន្ត ប្អូនក៍ចូលចិត្តខ្លាំងណាស់ដែរ ។ តែពេល
    នេះទោះបីមានចិត្តស្រលាញ់ប៉ុណ្ណាក៍មិនអាចធ្វើអ្វីបានដែរ។ មាន
    តែសាងគ្រឹះជាអ្នកនិពន្ធអោយបានរឹងមាំ ព្យាយាមរកកំណព្យគំនិត
    ថ្មី ៗ។ប្អូនក៍ជឿថារូបបងក៍កំពុងនិងស្វែងរកប្រភពគំនិតថ្មីៗដែរក្នុង
    បទនិពន្ធរបស់បងដែរ។ ប្អូនសង្ឃឹមថាយើងនិងបានជួបគ្នាក្នុង
    ភាពជាអ្នកនិពន្ធជំនាន់ក្រោយ ហើយរួមគ្នាស្វែងរកអ្វីដែលថ្មី សំរាប់
    បទនិពន្ធបំរើអោយគំនិតនិងទស្សនៈល្អៗដើម្បីបង្ហាញ ដល់អ្នកអាន អ្នកស្តាប់និងអ្នកទស្សនា។ ជាចុងក្រោយប្អូនសូមជូនពរអោយបងជួបតែសំណាងល្អ សុខភាពល្អ និង ទទួលបានជោគជ័យក្នុង អាជីពជា
    អ្នកនិពន្ធ ម្នាក់៕

    ឆ្លើយតប
    • 21. ចាន់ផល  |  ខែ​មីនា 2, 2010 ម៉ោង 6:06 ល្ងាច

      សួស្ដី សុធី!

      ខ្ញុំ​រំភើប​ណាស់​ដែល​ឮ​ប្អូន​ឱ្យ​តម្លៃ​ខ្ញុំ​បែប​នេះ ហើយ​រីក​រាយ​ណាស់​ដែល​ប្អូន​ក៏​​បាន​ស្គាល់ អ្នកមីង កែវ​ ច័ន្ទបូរណ៍ ។ រឿង​ខ្លះ​ក៏​គួរ​រំឭក​ដែរ។ ខ្ញុំ​បាន​ស្គាល់ អ្នកមីង បូរណ៍ ដោយសារ​រឿង​ខ្លី​ «ក្រោមភ្លៀងកក់ខែ» ជា​រឿង​ដែល​មិន​បាន​ជាប់​ជ័យ​លាភី តែ​​ធ្វើ​ឱ្យ​គាត់​ចង់​ស្គាល់​ខ្ញុំ។ ​មីង​បូរណ៍ បាន​ឱ្យ​ចំណាត់​ថ្នាក់​រឿង​នោះ លេខ ១ ហើយ​គាត់​ប្រាប់​ខ្ញុំ​កុំ​ឱ្យ​អន់​ចិត្ត គឺ​គាត់​នឹង​បោះ​ពុម្ព​រឿង​នោះ​ជាមួយ​ស្នាដៃ​កំណាព្យ​របស់​គាត់។ ក្រោយមក​ខ្ញុំ​ក៏​​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ ៣ ចំពោះ​រឿង​ខ្លី «កាបូបលុយ» ដែល​កាល​ណោះ​​ខ្ញុំ​បាន​ជួប​គាត់​ម្ដង​ទៀត ហើយ​គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា ពេល​គាត់​អាន​ស្នាដៃ​ប្រឡង គាត់​មិន​ដឹង​ថា «កាបូបលុយ» សរសេរ​ដោយ​ខ្ញុំ​ទេ តែ​គាត់​យល់​ថា ជា​រឿង​ដែល​គួរ​តែ​បាន​ចំណាត់​ថ្នាក់​លេខ ១ …

      តាម​ពិត​ខ្ញុំ​មិន​សូវ​ជួប​រឿង​ជោគជ័យ​ទេ ហើយ​ក៏​ឧស្សាហ៍​បរាជ័យ​ដែរ តែ​ទេវតា​មិន​ផ្ដាច់​ផ្លូវ​មនុស្ស​ដើរ​ទេ ហើយ​ខ្ញុំ​នៅ​តែ​អាច​​ដក​ដង្ហើម​ សម្លឹង​ពន្លឺ​ព្រះ​អាទិត្យ​រហូត​ដល់​ថ្ងៃ​នេះ។ ខ្ញុំ​ជឿ​ថា​រឿង​រ៉ាវ​​ក្នុង​លោក​នេះ គឺ​មាន​ហេតុផល​ដើម្បី​​កើត​ឡើង… ស្នាដៃ​ខ្ញុំ​​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចូល​ចិត្ត​ទេ ប៉ុន្តែ​​​​ អ្នកមីង បូរណ៍ និង​​ប្អូន បែរជា​ឱ្យ​តម្លៃ​ខ្ញុំ។ អារម្មណ៍​ទាំង​ពីរ​នេះ​គឺ​កើត​ឡើង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត តែ​មិន​មាន​អំនួត។ សប្បាយ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​មនុស្ស​ឆ្កួត តែ​ទុក្ខសោក​ខ្លាំង​ពេក​ក៏​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់។ ទោះ​យ៉ាងណា ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជួប ព្រោះ​ពាក្យ​សម្ដី​ក្នុង​ថ្ងៃ​នេះ​របស់​ខ្ញុំ​ គឺ​ជា​អារម្មណ៍​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់។ ហេតុនេះ​ពេល​ណា​អស់​សង្ឃឹម​ ខ្ញុំ​ក៏​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ថា គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការឆ្លង​កាត់​ប៉ុណ្ណោះ។

      មែន​ហើយ ខ្ញុំ​មាន​ចំណុច​ខ្សោយ​ច្រើន​ណាស់ តែ​វា​ក៏​​អាច​ក្លាយ​ជា​ចំណុច​ខ្លាំង​បាន​ដែរ ព្រោះ​​ធ្វើ​ឱ្យ​ខ្ញុំ​អាច​យល់​អារម្មណ៍​អ្នក​មាន​ចំណុច​ខ្សោយ​បាន។ មនុស្ស​ឆ្មើង មនុស្ស​អួត មនុស្សប្រកាន់ តើ​ពួក​គេ​ធ្វើ​ឫកពា​បែប​នេះ​ដើម្បីអី? គឺ​ពួក​គេ​គ្រាន់​តែ​បង្ហាញ​ភាព​ខ្សោយ​របស់​ខ្លួន​ប៉ុណ្ណោះ។ «ពេលខ្លះ​មនុស្ស​យើង​មាន​ការល្ងង់ខ្លៅ​ចំពោះ​សតិបញា ក៍ប៉ុន្តែ​មិន​ដែល​ល្ងង់ខ្លៅ​ចំពោះ​ការ​វិនិច្ឆ័យ​នោះ​ឡីយ» សម្ដី​នេះ​ជ្រៅជ្រះ​ណាស់ ហើយ​ចំពោះ​​ខ្ញុំ គឺ​ឱ្យ​តម្លៃ​ការវិនិច្ឆ័យ​ជាង​បញ្ញា។

      ជូនពរ​ឱ្យ​ សុធី សុខភាព​ល្អ​ណា!

      ឆ្លើយតប
  • 22. បញ្ញា  |  ខែ​មីនា 6, 2010 ម៉ោង 6:19 ល្ងាច

    មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ….

    ឆ្លើយតប
  • 23. វឌ្ឍនី  |  ខែ​មីនា 27, 2010 ម៉ោង 3:34 ល្ងាច

    ខ្ញុំចូលចិត្តរឿងរ៉ាវដែលជាអនុស្សាវរីយ៍, មុនពេលចូល ហង្សមាស, ក្រោយពេលចូល បូករួមនឹងអារម្មណ៍របស់ផលដែរ។ ប៉ុន្តែខ្ញុំឆ្ងល់ថា លោកគ្រូ ពេជ្រ ពណ្ណរាយ នាំផលទៅហង្សមាសនៅថ្ងៃទី 20.02.10 នេះហ្អែស? ទោះជាយ៉ាងណាក៏ដោយ, រឹតតែចូលចិត្ត ឈាមពេជ្រ ជាបទដំបូង ដែលមិត្តថ្មីរបស់ខ្ញុំបានសរសេរអោយហង្សមាស 🙂

    ឆ្លើយតប
    • 24. ចាន់ផល  |  ខែ​មីនា 27, 2010 ម៉ោង 7:24 ល្ងាច

      មិនមែនទេ នេះ​ជា​កាល​បរិច្ឆេទ ដែល​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​តើហ៍! លោក​គ្រូ ពេជ្រ ពណ្ណរាយ នាំ​ខ្ញុំ​ទៅ​ហង្សមាស​ប្រហែល​ជា ខែ ធ្នូ ២០០៨ ព្រោះ​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើការ​នៅ​ទី​នោះ នៅ​ខែ មករា ឆ្នាំ ២០០៩។

      ឆ្លើយតប
  • 25. បញ្ញា  |  ខែ​មីនា 27, 2010 ម៉ោង 3:42 ល្ងាច

    បង!!! បង!!! បងផល មានដំណឹងហើយពីការរៀន3D ពេលនេះ គេមានម៉ោង មានគ្រូ គ្រប់សព្វ តែខ្វះតែសិស្សរៀន…គេថាបើ មានសិស្សប្រាំអ្នកឡើងលើ នេះគេចាប់ផ្ដើមគិតគូហើយ… ហើយ ឥឡូវបើបងចូលមួយទៀត ប្រហែលបាន៣នាក់ហើយសម្រាប់ ថ្ងៃសៅរ៍ អាទិត្យ ឯថ្ងៃច័ន្ទ ដល់សុក្រ មាន៣នាក់ដែរ…. បើគ្នាយើងមានថ្ងៃអាទិត្យបែបនេះ គេនឹងទាក់ទងទៅក្រុមបីនាក់ ថ្ងៃច័ន្ទ សុក្រ មករៀនថ្ងៃសៅរ៍ អាទិត្យ។ ប៉ុន្តែតម្លៃ បងអាចCall មកលេខ 016 995292 របស់ខ្ញុំណា៎!!!!

    ឆ្លើយតប
  • 26. បញ្ញា  |  ខែ​មីនា 27, 2010 ម៉ោង 7:54 ល្ងាច

    ខ្ញុំក៏ចូលចិត្តសរសេរចម្រៀងដែរ តែមិនដឹងមានវាសនាដូចបងឬអត់ទេ? អស្ចារ្យណាស់ ដោយសារខ្ញុំមិនដែលមានពេលមើលទំព័រនេះ… តែទើបបានមើលទើបដឹងថាជា របស់បង!!! អស្ចារ្យណាស់ ខ្ញុំក៏ស្រឡាញ់បទនេះដែរ!!! ស្រឡាញ់មែនទែន!!! ពេលបានទៅហង្សមាសម្ដងនោះ ខ្ញុំក៏ត្រូវបានលោក អ៊ឹង ឆៃងួនចែកវ៉ុលនេះជាកេត្តិយសឲ្យដែរ។ មានវាសនាណាស់ដែលជួបបង។

    ឆ្លើយតប
    • 27. សិរីវឌ្ឍនី  |  ខែ​មីនា 27, 2010 ម៉ោង 8:43 ល្ងាច

      When u went to HM? What’s your job? u also know Mr. Ngoun?

      ឆ្លើយតប
  • 28. ញ៉ុម​អា​មុខឌឺ :D  |  ខែ​ឧសភា 11, 2010 ម៉ោង 8:07 ល្ងាច

    បង​ហ៎ា!​ សុំ​សួរ​មួយ​ ព្រោះ​អីឆ្ងល់​យូរ​ហើយតែ​មិន​ដឹង​ទៅសួរ​អ្នក​ណា ^^ បទ​នឹង​បក​ពី​បទ​ចិន​ ក៏​ថៃ? ព្រោះស្តាប់​ទៅ​ខ្មែរសុទ្ធ តែ​មើល​ទៅ​គេ​ថា​សំរួល​តន្រី្ត @_@ ឥលូវ​បាន​ជួប​នាក់​និពន្ធ​ហើយ​ សុំ​សួរ​ផ្ទាល់​ម៉ង​ទៅ ប្រភព​ច្បាស់​ការណ៍ជាង​ ^^

    ឆ្លើយតប
    • 29. ចាន់ផល  |  ខែ​ឧសភា 12, 2010 ម៉ោង 10:43 ព្រឹក

      ប្រើ​ពាក្យ​ថា​បក​អ៊ីចឹង​អត់​ត្រូវ​ទេ! បទ​នេះ​សម្រួល​តន្ត្រី​ពី​ចម្រៀង​ថៃ ឯ​អត្ថបទ​ចម្រៀង​វិញ​ ខ្ញុំ​សរសេរ​ន័យ​ផ្សេង​ពី​ថៃ​ទេ ព្រោះ​បទ​ថៃ​ គេ​និយាយ​ពី​ស្នេហា ឯ​បទ​ខ្មែរ​និយាយ​ពីជីវិត​តស៊ូ​។ ប្អូន​មុខ​ឌឺ​ស្ដាប់​ទៅ​ខ្មែរ​សុទ្ធ ក៏​ព្រោះ​យើង​ចេះ​សម្រួល​វា​ឱ្យ​ក្លាយ​ជា​ពណ៌​ខ្មែរ ណាមួយ​​សិល្បៈ​ខ្មែរ​និង​ថៃ​​ក៏ស្រដៀង​គ្នា​​ស្រាប់​ផង។

      ឆ្លើយតប
      • 30. ញ៉ុម​អា​មុខឌឺ :D  |  ខែ​ឧសភា 12, 2010 ម៉ោង 12:21 ល្ងាច

        ចុះ​ម៉េច​កាល​នឹងមិន​ព្រម​និពន្ធ​បទ​ភ្លេង​ថ្មី​មួយ​ដែរ​ហ្មង​ទៅ? បទល្អ​ចឹង ពេល​ដឹង​ថា​សម្រួល​បទភ្លេង​ពី​គេ ស្តាយ​ចិត្ត​មែន​ទែន​ 😦 ញ៉ុម​ស្រលាញ់​សិល្បៈ​ណាស់​ ជាពិសេស​ចំរៀង​នឹង​ហ្មង ហើយ​មាន​សំនួរ​ច្រើន​ទៀតចង់​សួរ ​ព្រោះ​ចេះ​តែ​ឆ្ងល់។ ​ចាំ​ពេល​ណា​មាន​ពេល​ល្អ​ សួរ​បង​ឯង​ឲ្យ​ណា​ណី​ម្តង 😀

      • 31. ញ៉ុម​អា​មុខឌឺ :D  |  ខែ​ឧសភា 12, 2010 ម៉ោង 12:25 ល្ងាច

        ញ៉ុម​ចង់​ថា​ស្តាយ​និង​ស្រងាក​ចិត្ត។​ សុំ​ទោស​ដាក់​លឿន​ពេក​ ភ្លេច​មើល 😀

  • 32. មេឃា  |  ខែ​ឧសភា 12, 2010 ម៉ោង 2:58 ល្ងាច

    មុខឌឺមែនមែន គាត់មួយនេះ… គង់តែមានថ្ងៃណាមួយគេឈប់និយាយ​រកទេ… បើមិនជឿខ្ញុំចាំតែមើលទៅ ! ហ៊ានភ្នាល់ដាក់ខែជាមួយនឹងខ្ញុំទេ ​«ក្មេងមុខឌឺ» ?

    ខ្ញុំជឿថា មកពីទីផ្សារមិនទាន់តម្រូវទើបធ្វើឲ្យក្រុមហ៊ុនផលិតចំរៀង​មិនទាន់ងាកមកចាប់អារម្មណ៍និពន្ធទំនុកភ្លេង និងបទចំរៀងដោយ​ខ្លួនឯង… បទដែលប្រែសម្រួលទំនុកភ្លេងទាំងនេះ អាចនឹងងាយ​រកអតិថិជន ដែលជាយុវជន… សាកស៊ើបសួរមើលថា តើមានប៉ុន្មាន​នាក់ដែលទិញស្នាដៃដើម (Original) មិនមែន ចម្លង (Copy) …

    ឆ្លើយតប
    • 33. ញ៉ុម​អា​មុខឌឺ :D  |  ខែ​ឧសភា 12, 2010 ម៉ោង 3:53 ល្ងាច

      ចាំ​តែ​ទៅភ្នាល់តា៎ នៅលើមេឃនោះ ទោះឈ្នះក៏មិន​ដឹង​ទៅយកណា​ដែរ​ @_@ គេ​ស្រសាញ់​រាប់​អាន​ បាន​គេ​សួរ​ ^^ បើ​គ្រាន់តែ​សួរប៉ុន​នឹងឈប់និយាយ​រក​ ចប់​បាត់​ហើយ​។​ តែ​ក៏​ងាយ​ដែរ​​ ទោះ​ឈប់និយាយ​រក​ញ៉ុម​ ក៏​ញ៉ុម​នៅ​ទៅ​និយាយ​រក​មុន​ដែរ ព្រោះ​មុខ​ញ៉ុម​ឌឺ​ហើយ​ក្រាស់​ទៀត​ 😀 (មនុស្ស​ល្អ​ គេ​ទទួល​ស្គាល់​ខ្លួន​គេ​ចឹង)

      ញ៉ុម​យល់​លំហឯងនិយាយ តែក្នុង​ក្បួន​រក​ស៊ី បើចង់​លក់ឥវ៉ាន់​ ត្រូវ​ទៅរក​ទី​ផ្សារ​​ មិន​មែន​ឲ្យ​ទី​ផ្សារ​មក​រក​យើង​ហេ៎។​បទដែលប្រែសម្រួល​ទំនុក​ភ្លេ​ង​អស់នោះ អាចនឹងងាយ​រកអតិថិជន​ ដោយសារតែបទគេពិរោះ មាន​គុណភាពស្រាប់​ ដល់ចឹង​ទៅណា​មិន​ខ្វះទីផ្សារដែរ។​ បើនិយាយ​ពី​ទីផ្សារ​copy and originalវិញ​ហេ៎ អាណឹង​ស្រុកណាក៏គេមាន​ដែរ។​ តែសំខាន់ត្រង់យើងចេះធ្វើ​ម៉េច​ដើម្បីpromoteឥវ៉ាន់យើងឲ្យ​គេ​ទិញ​​ ធ្វើ​ម៉េច​ដើម្បីpromoteឥវ៉ាន់យើងឲ្យ​មាន​តំលៃ។

      ឆ្លើយតប
      • 34. ចាន់ផល  |  ខែ​ឧសភា 12, 2010 ម៉ោង 4:17 ល្ងាច

        ខ្ញុំ​មិន​ឈប់​និយាយ​រក​ទេ ក៏​មិន​ប្រកាន់​អី​ដែរ ព្រោះ​ខ្ញុំ​ដឹង​ថា ម្នាក់ៗ​និយាយ​សុទ្ធ​តែ​ចង់​ឱ្យ​ខ្មែរ​ល្អ​ដូច​គ្នា។ បើ​គិត​ទៅ​ខ្មែរ​យើង​ក៏​មាន​អ្នក​ចេះ​ដឹង​ច្រើន​គួរ​សម​ដែរ គ្រាន់​តែ​ពួក​យើង​ចូល​ចិត្ត​ប្រកែក​គ្នា​ជាង​ពិភាក្សា។ គេ​ថា​អ្វី​ដែល​អស្ចារ្យ យើង​មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទេ ដូច​គ្នា​នឹង​ពាក្យ​សម្ដី បើ​មនុស្ស​ចេះ​ស្ដាប់​បេះ​ដូង​គ្នា​ ច្រើន​ជាង​​ចាំ​ចាប់​កំហុស​ពាក្យ​សម្ដី​គ្នា ពិភព​លោក​នេះ​មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ។ ខ្មែរ​យើង​ក៏​អ៊ីចឹង​ដែរ បើ​អ្នក​ចេះ​ដឹង​​ទាំង​អស់​អាច​លះ​បង់​ចិត្ត​ប្រកាន់​គ្នា ព្រម​ចូលរួម​ធ្វើ​ការ​ជាមួយ​គ្នា បញ្ហា​​នា​នា​ប្រាកដ​ជា​អាច​រក​ឃើញ​ដំណោះ​ស្រាយ។

      • 35. ញ៉ុម​អា​មុខឌឺ :D  |  ខែ​ឧសភា 12, 2010 ម៉ោង 6:53 ល្ងាច

        បង​ផល​និយាយ​ត្រូវ!​ តាម​ពិត​ញ៉ុម​ជួន​កាល​មិន​មែន​ថា​ប្រកែក​អីទេ តែ​ញ៉ុម​គ្រាន់​តែ​ចង់​ចេញ​យោបល់​ខ្លះ​តែ​ប៉ុណ្ណឺង ក្រែង​លោ​អាច​ជួយ​អី​បាន​ខ្លះ។ កន្លែង​ខ្លះញ៉ុម​ក៏យល់​ហេតុផល​ដែរ តែ​ចូល​ចិត្ត​គិត​អា​បែបcritical thinking ចឹង​ហើយបាន​ចេះតែ​លើក​យក​មកនិយាយ​ទៅ ដើម្បីចង់​ស្តាប់​ពីអារម្មណ៍គេ​​មើល គេថាម៉េចពេល​យើង​និយាយចឹង។ anyway,​ បង​ឯងនិយាយ​ត្រូវ។

  • 36. មេឃា  |  ខែ​ឧសភា 12, 2010 ម៉ោង 5:19 ល្ងាច

    មុខឌឺឯង ស្គាល់ពាក្យ «អតិថិតា» អត់ចស់ ?

    ដោយសារតែបទគេវាពិរោះ និងមានគុណភាពស្រាប់ហ្នឹងហើយ​ទើបបានជាមិនបាច់ពិបាកនិពន្ធ 😉

    ឆ្លើយតប
  • 37. nguykealong  |  ខែមិថុនា 6, 2010 ម៉ោង 9:30 ព្រឹក

    ខ្ញុំពិតជាស្រលាញ់បទនេះខ្លាំងណាស់។ ពេលខ្ញុំស្តាប់បទនេះតែងធ្វើ​អោយខ្ញុំស្រក់​ទឹកភែ្នកជានិច្ច។ ខ្ញុំនឹក​សង្វេគដល់គុណរបស់​អ្នកមានគុណ​ទាំងទ្វេណាស់។ បទនេះហើយក៍ជាកត្តាធ្វើខ្ញុំមានកំលាំងចិត្តខិតខំរៀន​សូត្រដែរ។ អរគុណដែលបងបាននិពន្ធបទនេះឡើង។

    ឆ្លើយតប
  • 38. rithisal  |  ខែសីហា 10, 2010 ម៉ោង 10:34 ល្ងាច

    I always love the song. A very beautiful piece of writing. My hat off for your great work!

    ឆ្លើយតប
  • 39. វណ្ណដារ៉ា  |  ខែសីហា 11, 2010 ម៉ោង 8:19 ល្ងាច

    T_T ស្តាប់បទហ្នឹងហើយបិះស្រក់ទឹកភ្នែកម៉ាត់ម៉ាត់ហើយញ៉ុម។ ជ្រើសយកបងរាជមកច្រៀង និងដើរតួរពិតជាសមមែន។ ការនិពន្ធបទនេះល្អមែនទែន ព្រោះវាឆ្លុះបញ្ចាំងអំពីម្តាយជាស្រ្តីម៉េម៉ាយដែលមានការតស៌ូ និងកូនប្រុសដែលដើរតាមគន្លងធម៌ល្អ… មើលហើយអំភើប!! អរគុណដែលបងនិពន្ធនេះឡើងសំរាប់ទាំងអស់គ្នា​…សូមសំណាងល្អ

    ឆ្លើយតប
  • 40. សម្ផស្ស  |  ខែតុលា 18, 2010 ម៉ោង 3:24 ល្ងាច

    អូ ! បង​ខ្ញុំ​រក​ម្ចាស់​បទ​នេះ​យួ​ហើយ​ ។​ តាម​ពិត​បទនេះ​គឺ​បង​អ្នក​និ​ពន្ធ​មែន​រឺ
    បទនេះហើយ​ដែល​ធ្វើ​អោយ​ខ្ញុំ​មាន​កំលាំង​ចិត្ត​ខំរៀន​នៅ​ពេល​ដែល​ខ្ញុំ​ជួប​នៅ​ការ​លំបាកណា​បង ខ្ញុំ​តែង​តែ​យក​បទនេះ​មកលួង​អារម្មណ៍ និង ធ្វើ​ជាកំលាំងចិត្ត ។
    បង​ដឹង​ទេ​ខ្ញុំ​ជាអ្នក​មក​ពី​ស្រុក​ស្រែ​ ត្បិត​តែមិន​ស្នាក់​នៅវត្ត​ នៅ​ផ្តះ​ជួល មិន​ដូច​សាច់​រឿង​​នេះ​ក៍ដោយ​។ អោយ​តែ​ខ្ញុំ​ស្តាប់​បទ​នេះ​ខ្ញុំ​តែង​តេ​អួល​ដើម​ករ​ជានិច្ច ។
    អគុណ​បង​ដែល​និពន្ធ​បទ​ដ៍​មាន​អត្ថន័យនេះ សំរាប់​ដាស់​តឿនយុវ​វ័យ​មួយ​ចំនួន​ជា​ពិសេស​អ្នក​មក​ពី​ស្រុក​ស្រែ ។

    ឆ្លើយតប
  • 41. ចាន់ផល  |  ខែតុលា 19, 2010 ម៉ោង 12:23 ល្ងាច

    អរគុណ​ខ្លាំង​ណាស់ ដែល​បងប្អូនចូលចិត្តបទនេះ ហើយ​ខ្ញុំ​រំភើប​បំផុត​ពេល​ឮ​បងប្អូន​និយាយ​ថា បទ​នេះ​ធ្វើ​ឱ្យ​បងប្អូន​មាន​កម្លាំង​ចិត្ត​រៀនសូត្រ… សូមជូនពរ​ដល់​អ្នក​តស៊ូ​ព្យាយាម​ទាំងអស់ ឱ្យ​ជួប​​ជោគជ័យ​នា​អនាគត​ដ៏​ខ្លី!​

    ឆ្លើយតប
  • 42. សម្ផស្ស  |  ខែតុលា 25, 2010 ម៉ោង 11:01 ព្រឹក

    បង់​ផល​ ! បងធ្វើ​ការនៅ​ ក្រុម​ហ៊ុន​ហង្ស​មាស​ចឹង​ខ្ញុំ​សុំ​សំនួម​ពរ​ដល់​ម្ចាស់​ផលិត្តកម្ម​រឺ អ្នក​ដែល​ផលិត ខារ៉ាអូខេផង ” សូមអោយ​គាត់​ជួ​ដាក់​ឈ្មោះ​ទី​កន្លែង​ដែល​គាត់​ចុះ​ទៅថត មាន​ ឈ្មោះទីកន្លែង ឃុំ ស្រុក បើអាច​ទៅ​រួច ព្រោះ​ខ្ញុំ​ចូលចិត្ត​តាម​ដាន​ ខារ៉ាអូខេ​របស់​ហង្ស​មាស​ណាស់ ជាពិសេស​គឺថតតាម​ស្រុកស្រែ ។

    ឆ្លើយតប
  • 43. ភារៈ  |  ខែវិច្ឆិកា 11, 2010 ម៉ោង 1:20 ព្រឹក

    ស្តាប់ទៅ នៅតែពិរោះ 😀 😀 ខ្ញុំឥឡូវហ្នឹង ដូចជាមានអនុស្សាវរីយ៍ ជាមួយវាដល់ហើយ គ្រាន់តែបើកស្តាប់ភ្លាម ដូចជាមានអារម្មណ៍ថ្មីមួយចូលមកសន្ថិតវឹង 😛 😛

    ឆ្លើយតប
  • 44. សុភាពបុរសខ្មែរ  |  ខែវិច្ឆិកា 30, 2010 ម៉ោង 5:41 ល្ងាច

    ខ្ញុំចូលចិត្តបទនេះខ្លាំងណាស់… រកមុខអ្នកនិពន្ធឃើញហើយ ហេហេ 😀
    តស៊ូបន្ថែមទៀតណាបង ផល

    ឆ្លើយតប
  • 45. ឧស្សាហ  |  ខែធ្នូ 1, 2010 ម៉ោង 4:58 ល្ងាច

    សូមកេាតសរ​សេីដេាយ​សេ្មាះចំពេាះសុផល។

    ឆ្លើយតប
  • 46. Sophorn reachfc  |  ខែធ្នូ 26, 2010 ម៉ោង 5:44 ល្ងាច

    hi bong… y i just c this blog??? i really appreciate ur writing… this song is very touching maybe because i use to did something wrong, when i listen to it i always cry, i hope that the past can return, if so i would try hard in studying, anyway luckily that i can go to university and now m a year four student at IFL hoey… i love this song nas, coz it sing by my super star and it’s very meaningful and very beautiful… u r a good writer…

    ឆ្លើយតប
  • 47. Chhom Chhunmeng  |  ខែ​កុម្ភៈ 19, 2011 ម៉ោង 4:41 ល្ងាច

    ខ្ញុំសង្ឃឹមថាបងជាកវីនិពន្ឋដ៏ល្បីដូចករី ជុំ ប៊ុនធឿនដែរជាអ្នកនិពន្ឋឲលោកព្រាប​ សុវត្ថិ។

    ឆ្លើយតប
  • 48. សុផាត  |  ខែ​កុម្ភៈ 19, 2011 ម៉ោង 5:24 ល្ងាច

    😦 ស្តាប់បទនឹង នឹកម៉ែណាស់

    ឆ្លើយតប
  • 49. sam  |  ខែមិថុនា 27, 2011 ម៉ោង 1:00 ល្ងាច

    ខ្ងុំចូលចិត្តបទនេះណាស់ព្រោះបទនេះដូចនឹងជិវិត្តរបស់ខ្ងុំហើយបទនេះថតនៅវត្តដែលខ្ងុំរស់នៅរាស់ថ្ងៃ

    ឆ្លើយតប
  • 50. កូ​នខ្មែរ  |  ខែសីហា 3, 2011 ម៉ោង 11:06 ព្រឹក

    សូមអរគុណបងផល ខ្ញុំចូលចិត្តបទនេះណាស់ ព្រោះវាមានអត្ថន័យល្អ ត្រង់ «ទោះព្យុះបោកខ្លាំង ម៉ែបាំងប្រឆាំងទេវតា ម៉ែប្រាប់កូនថា កូនប្រុស សម្លឹងអោយឆ្ងាយ​​ »​។ ពីដំបូងខ្ញុំចង់ដឹងថា អ្នកណាជាអ្នកនិពន្ធ តែnow ស្គាល់ច្បាស់​ហើយ សូមសសើរ ពិតមែន​ ណាបង។

    ម្យាងទៀតខ្ញុំមាន​សំណូមពរមួយ ចង់អោយបងនិពន្ធបទ ដែលទាក់ទងនឹងធម្មជាតិ & ស្រុកស្រែអោយបានច្រើន ណាបង ខ្ញុំគិតថា បងធ្វើបានល្អ។ ខ្ញ្ញុំចាំគាំទ្រ បទរបស់ បង ជានិច្ច

    ឆ្លើយតប
  • 51. san sovanmony  |  ខែសីហា 31, 2011 ម៉ោង 6:44 ល្ងាច

    ខ្ញុំពេញចិត្ត​ណាស់ សូមអគុណចំពោះ​ស្នាដៃ​របស់​បង​ដែល​ធ្វើ​ឲ្យ​កូនដូច​ជា​ខ្ញុំ​ដឹង​គុណ​ឪពុក​ម្តាយ​ ខ្ញុំពិជា​ពេញ​ចិត្ត​រកពាក្យថ្លែង​ពុំបាន​ឡើយ​ព្រោះពេល​ខ្ញុំស្តាប់បទ​នេះ​ម្តង​ៗ​​ខ្ញុំ​តែង​តែ​ក្តុក​ក្តួល​ស្រក់​ទឹក​ភ្នែក​នៅ​ឯ​ខេត្ត​ជា​និច្ច​ ហើយ​ខ្ញុំ​នឹង​សន្យា​ឲ្យ​ដូច​បទ​ចម្រៀង​នេះ​ហ្នឹង​យក​បរិញ្ញា​ជួន​ម៉ែ​ឲ្យ​ទាល់​តែ​បាន។

    ឆ្លើយតប
  • 52. sopheach1  |  ខែកញ្ញា 2, 2011 ម៉ោង 9:28 ល្ងាច

    ខ្ញុំពេញចិត្តខ្លាំងបំផុត​បន្ទាប់ពីខ្ញុំបានអានអ្វីគ្រប់យ៉ាងដែលបងនិយាយុ។

    ឆ្លើយតប
  • 53. ហុង  |  ខែតុលា 7, 2011 ម៉ោង 7:37 ល្ងាច

    សួស្តីបង​ចាន់ផល!​ ខ្ញុំស្រលាញ់បទចំរៀងនេះខ្លាំងណាស់។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែកពេលខ្ញុំច្រៀងបទនេះម្តងៗ។បងសូមសួរមួយ!​ ខ្ញុំមិនពូកែខាងសរសេទេ តើខ្ញុំគួរធ្វើយ៉ាងម៉េច?
    nowaday i work as vulunteer in position young reporter. my work is TV production, and now i voted to be producer. i have to write story, lead for take video, lead performer, so can u give me some comemt ? do u have any solve for me ?

    ឆ្លើយតប
    • 54. ចាន់ផល  |  ខែតុលា 8, 2011 ម៉ោង 10:23 ព្រឹក

      បើមិនពូកែត្រូវព្យាយាមរៀនសូត្រ មើលស្នាដៃគេ រៀនដោយខ្លួនឯង បើយើងជាអ្នកសិល្បៈ យើងនឹងងាយយល់ ហើយធ្វើបានដូចគេ នេះគឺបទពិសោធន៍ខ្ញុំ។

      ឆ្លើយតប
  • 55. ពុទ្ធី  |  ខែវិច្ឆិកា 4, 2011 ម៉ោង 11:43 ព្រឹក

    អរគុណបង​ សុខ​ ចាន់ផល ដែលបាននិពន្ធបទចំរៀងពីរោះៗ សំរាប់ប្រជាជនខ្មែរ​។

    ឆ្លើយតប
  • 56. konkhmer  |  ខែធ្នូ 14, 2011 ម៉ោង 4:40 ល្ងាច

    hello brother, i really like ur life and ur strory about ur life, could i request a song that related to a life of student and then they can get success

    ឆ្លើយតប
  • 57. ផានិត  |  ខែ​កុម្ភៈ 10, 2012 ម៉ោង 11:02 ល្ងាច

    ខ្ញុំសង្ឃឹមថាបងនឹងសរសេរបទថ្មីៗបន្ថែមទៀត…….មិនថាបទបែបណាទេត្រូវចិត្តខ្ញុំតែទាំង
    អស់ហ្នឹង។

    ឆ្លើយតប
  • 58. loeurng sary  |  ខែ​មីនា 30, 2012 ម៉ោង 4:34 ល្ងាច

    សួស្ដី បងផល ។
    ខ្ញុំរីករាយណាស់ដែលបានឃើញណូវស្នាដៃរបស់បង។
    បងពិតជាកវី ប្រកបទៅដោយការឆ្នៃប្រឌិតខ្លាំងណាស់។
    បើសិនជា ខ្ញុំចេះនិពន្ឌដូចបង ខ្ញុំនឹង សសេររៀបរាប់អំពីរឿងរាវជាវិតរបស់ខ្ញុំដែលបានជួបប្រទះជាច្រើនមក។

    ឆ្លើយតប
  • 59. Ousa IDream  |  ខែ​កុម្ភៈ 16, 2013 ម៉ោង 10:44 ល្ងាច

    ខ្ញុំក៏ធ្លាប់ស្រម៉ៃថាបានស្គាល់រស្មីហង្សមាសដែរ ហើយជាក្ដីស្រម៉ៃដ៏ធំក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹងខិតខំដើម្បីឲ្យបានសម្រេចបំណងរបស់ខ្ញុំដែរ។
    តែមិនដឹងថាមានឱកាស ឬអត់ទេ!

    ឆ្លើយតប
  • 60. ផុន សិត្រា  |  ខែ​មេសា 4, 2014 ម៉ោង 8:50 ព្រឹក

    ពិតជាល្អដែលមានលេចនៅមនោសញ្ចេតនាពិត​ និងប្រឌិតខ្លះតែសមញ្ញ ខ្ញុំស្រឡាញ់នឹងចូលចិត្ត ជិវិតបែបនេះ វាឆ្លុះបង្ហាញពីធម្មជាតិនៃចិត្ត!

    ឆ្លើយតប
  • 61. Jump&Run  |  ខែសីហា 25, 2014 ម៉ោង 10:27 ព្រឹក

    ភាគច្រើនឲ្យតែទៅការ៉ាអូកេ ច្រើនតែច្រៀងបទហ្នឹង មួយបទដែរ

    ឆ្លើយតប
  • 62. Soy Sina  |  ខែ​កុម្ភៈ 19, 2015 ម៉ោង 1:14 ល្ងាច

    ភ្លៀងរលឹម! ភ្លើងរលឹមបានអន្ទងដួងចិត្តរបស់ខ្ញុំអោយចូលមកក្នុងប្លក់របស់បង…ពាក្យពេចន៍បរិយាយធ្វើអោយខ្ញុំរំភើបចិត្ត ដួងចិត្តដែលក្រៀមសោកស្រណោះ ប្រែទៅជាដុំសម្លីមួយដុំហើយហើររសាត់ទៅឆ្ងាយ តាមកម្លាំងវាយោ…រួចបោះពួយឆ្ពោះទៅកណ្តាលទន្លេ ជាទន្លេដែលស្ងប់ខ្យល់ ជាទន្លេដែលមានតែសម្លេង និងជាទន្លេក្នុងក្តីសុបិន្ត។ បទពិសោធន៍ជីវិតនិងលំហូរគំនិតបានវេញត្របាញ់បញ្ចូលគ្នាជាខ្សែអាត់សម្លេង ជាសម្លេងនៃភាពស្ងប់ស្ងាត់របស់ខ្ញុំ។ សមាគម៍ប៊ិចកម្ពុជា ជាកន្លែងដែលខ្ញុំទទួលប័ណ្ឌកិត្តិយសពីបង គឺរង្វាន់លេខមួយផ្នែកកំណាព្យ តាមពិតខ្ញុំចាប់ផ្តើមស្វែងយល់ពីបេះដូងកវីទាំងឡាយ រួមទាំងរូបបង ពន្លឺនៃសន្តិភាពកំពុងសាចជៈដូចពេជ្រពណ្ណរាយ…ភាពរវើរវាយតែងតែអន្ទងតាមខ្លួនខ្ញុំ ហើយខ្ញុំក៏ឃើញភាពរវើរវាយអន្ទងតាមបងដែរ សូមអោយរនាំងនិលនៃសេរីភាពបានរសាត់ឆ្ងាត ទៅកន្លែងដែលគ្មានសភាវ…ដូចជាដុំពពកដែលមិនស្គាល់ថាខ្លួនជានរណា មិនដឹងថាខ្លួនជាពពកយ៉ាថងដូច្នេះដែរ។

    ឆ្លើយតប
  • 63. Ah Hea Sk  |  ខែសីហា 25, 2019 ម៉ោង 6:14 ល្ងាច

    ពេលបានមើលប្រវត្តិដែលបងបានសរសេ ហើយមកមើលអត្ថបទនេះ ពិតជាមានន័យណាស់បង ខ្ញុំធ្លាប់ជួបបងនៅក្រៅម្តង នៅកន្លែងញ៉ាំបានទៅម្តុំទួលគោក ទល់មុខ សាលា សុវណ្ណភូមិ ពេលនោះខ្ញុំតែងតែមើលទៅបងហើយញញឹមដាក់បង។ ដល់ពេលបងញ៉ាំហើយបងចេញទៅវិញ បងបានប្រើកាយវិការប្រាប់ថាទៅវិញហើយ ខ្ញុំក៏លើកដៃសំពះបងបែបជំរៀបលា ព្រោះបងជា idol របស់ខ្ញុំ បងក៏ធ្វើការវិការនោះមកខ្ញុំវិញដូចគ្នា។

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ Jump&Run បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed