ជីវិត

នេះ​ជា​ជីវិត​របស់​ខ្ញុំ


ប្រហែល​គ្មាន​អ្នកណា​ស្រលាញ់​អ្នក ហេតុ​នេះ​អ្នក​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង

ប្រហែល​គ្មាន​អ្នកណា​យល់​ចិត្ត​អ្នក​ តែ​អ្នក​កុំ​ចុះ​ចាញ់​អី

ប្រហែល​គ្មាន​អ្នកណា​ជឿ​ជាក់​អ្នក អ៊ីចឹង​អ្នក​ត្រូវតែ​គាំទ្រ​ខ្លួន​ឯង

ប្រហែល​គ្មាន​អ្នកណា​ស្មោះ​ត្រង់​នឹង​អ្នក តែសូម​អ្នក​កុំ​អស់​សង្ឃឹម

ប្រហែល​គ្មាន​អ្នកណាយកចិត្តទុកដាក់អ្នក ទើបអ្នក​ត្រូវចេះ​មើល​ថែ​ខ្លួន​ឯង​ឱ្យ​បាន​ល្អ

ប្រហែល​​គ្មាន​អ្នកណា​នឹក​នា​អ្នក តែ​ខ្ញុំគិត​ថា​អ្នក​ពិត​ជា​អាច​នឹក​នា​អ្នកណា​ក៏បាន…

…ប៉ុន្តែ​តាម​ពិត​ទៅ គឺ​នៅ​មាន​ខ្ញុំ​ដែល​ស្រលាញ់​អ្នក យល់ចិត្ត​អ្នក ជឿជាក់​អ្នក ស្មោះត្រង់​នឹង​អ្នក យក​ចិត្ត​ទុក​ដាក់​អ្នក នឹក​នា​អ្នក​រហូត​មក ​ទើប​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ផ្ញើ​ជូន​អ្នក។ ចង់​ប្រាប់​ថា នេះ​ជា​ជីវិត​របស់​យើង គឺ​យើង​ត្រូវ​តែ​ចេះ​ស្រលាញ់​ជីវិត​ខ្លួន​ឯង ហើយ​ទោះ​ជា​ជួប​រឿង​ហេតុ​អី​ក៏​ដោយ ក៏​យើង​មិន​អាច​បោះ​បង់​បាន​ដែរ… តាម​ពិត​ខ្ញុំ​បាន​ស្ដាប់​ឮ​សំឡេង​យំ​​ពី​ក្នុង​ចិត្ត​អ្នក ហើយ​ឮ​អ្នក​តែងតែ​ប្រាប់​ខ្លួនឯង​ឱ្យ​រឹងមាំ… ហេតុនេះ​ខ្ញុំ​ចង់​នាំ​អ្នក​ទៅ​កន្លែង​ស្ងាត់​មួយ ដើម្បី​អាច​​ស្រែក​មួយ​ទំហឹង ហើយ​​អ្នក​ក៏​អាច​យំ​បាន​ដែរ ព្រោះ​​គ្មាន​អ្នក​ណា​ឃើញ​ទេ គឺ​គួរតែ​យំ​ឱ្យ​ហូរ​ទឹក​ថ្លា​ដែល​ដក់​ក្នុង​ប្រឡង់​ភ្នែក​នោះ​ចេញ​មក… មិន​បាច់​ខ្មាស​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ពិត​ជា​យល់​ពី​អារម្មណ៍​​ឯកា​របស់​អ្នក​មែន! ខ្ញុំ​ពិត​ជា​ជិនណាយ​នឹង​មនុស្ស​ដែល​តែង​តែ​ប្រើ​ប្រាស់​ខ្ញុំ តែខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​​សុវត្ថិភាព​ណាស់ នៅ​ពេល​បាន​នៅ​ក្បែរ​មនុស្ស​ល្អ​ដូច​ជា​អ្នក។

ថ្ងៃទី ២៧ មករា​ ២០១០

181 មតិ Add your own

  • 1. Narak  |  ខែមករា 30, 2010 ម៉ោង 8:19 ព្រឹក

    អូ! លន្លង់លន្លោចដល់ហើយ! បងផល។ កំសត់ដ់ថ្នាក់ញ៉ុមចង់ស្រក់ ទឹកមាត់។ បងផលមានវ៉ុលថ្មីទៀតអង្កាល់? ញ៉ុមចង់ស្តាប់ដល់ហើយ។ ចំរៀងផលិតកម្មរស្មីហង្សមាស វ៉ុលថ្មីៗឥលូវពិរោះដល់ហើយនៀក។ សង្ឃឹមថាបងនិងតែងបទថ្មី ពិរោះឡូយៗ និងកំពូលតារាទាំង11 ដួងនៃ រស្មីហង្សមាស និងចេញវ៉ុលថ្មីព្រមគ្នា។

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែមករា 30, 2010 ម៉ោង 4:41 ល្ងាច

      ជិត​ចេញ​ហើយ វ៉ុល​ថ្មី​ជិត​ចេញ​ហើយ ឆាប់ៗ​នេះ…!

      នេះ​អត្ថបទ​ចម្រៀង​ខ្ញុំ​ទើប​តែ​តែង​រួច គឺ​សរសេរ​យក​ន័យ​អត្ថបទ​ខាង​លើ​នោះ តែ​ត្រូវ​សម្រួល​វា​វិញ ព្រោះ​មេ​ថា​អត្ថន័យនេះ​អត់​ត្រូវ​នឹង​វ៉ុល​ដែល​ត្រៀម​ចេញ …តែ​ខ្ញុំ​ចង់​លាយ​បទ​អប់រំ​បែបនេះ​ក្នុង​វ៉ុល​នោះ​ណាស់ ដល់​ចេញ​អត់​បាន​ចឹង មាន​តែ​ចេញ​នៅ​ទី​នេះ​ហើយ!

      សុវត្ថិ គ្មានអ្នកស្រលាញ់ ត្រូវស្រលាញ់ខ្លួនឯង ត្រូវប្រឹងប្រែង រស់ឱ្យមានន័យ
      កញ្ញា គ្មានអ្នកយល់ចិត្ត ក៏មិនត្រូវគិតខ្លី ក្រោមមេឃលើដី ថ្ងៃថ្មីនឹងមកដល់

      កញ្ញា Won’t be long I must be strong ត្រូវរស់នៅបន្ត
      សុវត្ថិ Won’t be long ចង់ឬមិនចង់ ក៏យើងនៅតែត្រូវរស់

      កញ្ញា មើលដឹងអ្នកជួបបញ្ហា ហើយគ្មានអ្នកណាយកចិត្តទុកដាក់
      សុវត្ថិ តែសូមកុំបោះបង់ភាពជឿជាក់ មានខ្ញុំម្នាក់ នៅក្បែរជាកម្លាំងចិត្ត

      កញ្ញា គ្មានអ្នកជឿជាក់ ត្រូវជឿជាក់ខ្លួនឯង ត្រូវឈប់ចម្បែង ក៏ត្រូវមានសង្ឃឹម
      សុវត្ថិ ទោះគ្មានអ្នកណាឈឺឆ្អាល ក៏យើងត្រូវតែញញឹម ក្រោយរលឹម ថ្ងៃនឹងរះម្ដងទៀត

      សុវត្ថិ ឮអ្នកយំក្នុងចិន្ដា ឃើញទឹកនេត្រាក្នុងប្រឡង់ភ្នែក
      កញ្ញា សូមអ្នកកុំខ្មាសអៀនខ្ញុំ ខ្ញុំចង់រំលែក អ្នកអាចយំ ស្រែកយំ ស្រែកឱ្យធូរទ្រូង

      ឆ្លើយតប
  • 3. ចាន់ផល  |  ខែ​កុម្ភៈ 2, 2010 ម៉ោង 4:09 ល្ងាច

    ជឿជាក់​ខ្លួន​ឯងក៏ធ្វើរឿង​មិនគួរ​ធ្វើ តែ​មិនជឿជាក់​ខ្លួនឯង​មិន​ដឹង​ថា​ត្រូវ​រស់​នៅ​​ធ្វើ​អី​។​ មួយ​រយៈនេះ​មាន​អារម្មណ៍​នឿយ​ណាយ​មែន​ទែន អត់​ចង់​បើក​ភ្នែ​កទេ ព្រោះ​អត់​មាន​អី​គួរ​ឱ្យ​ចង់​ឃើញ​។ ខ្ញុំ​អត់​មាន​ថាមពល​ប្រកួត​ប្រជែង​អីសោះ​ ខ្ជិល​ណាស់ ខ្ជិល​ជួប​ ខ្ជិល​ធ្វើ ខ្ជិល​អី​ទៀត? ខ្ជិល​ខ្ជិល? យប់​មិញ​មាន​អារម្មណ៍​ថាខ្លាច​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ណាស់ ផ្លូវចិត្តខ្ញុំ​ប្រហែល​កំពុង​តែ​មាន​បញ្ហា គឺ​យល់​ថា​គ្មាន​អ្នកណា​ម្នាក់​​អាច​ទុក​ចិត្ត​បានទេ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា ត្រូវ​ព្យាបាល​យ៉ាង​ម៉េច​ទេ ព្រោះ​ម្ដង​ម្នាក់ៗ ពួក​គេ​ពិត​ជា​បង្ហាញ​​ឱ្យ​ខ្ញុំ​ដឹង​ថា ពួក​គេ​គួរ​ឱ្យ​ខ្លាច​មែន។ ខ្ញុំ​មិន​ដែល​និយាយ​ទេ តែ​ខ្ញុំ​ពិត​ជា​ដឹង​ថា ពួក​គេ​កំពុង​តែ​គិត​អី។ មនុស្ស​ម្នាក់​ដែល​ត្រូវ​រស់​នៅ​ឯកោ​ តើ​គួរ​រស់​បន្ត​ឬ​អត់? រស់​ក៏​ដូច​ជា​មិន​រស់? មាន​រឿង​ពីរ​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​កម្លាំង​ចិត្ត​រស់​បន្ត​ទៀត​​បាន គឺ​ភាព​ជោគ​ជ័យ និង​ក្តី​ស្រលាញ់។ យ៉ាងណា​ក្ដី​ស្រលាញ់​ធំ​ជាងគេ… បើ​នៅ​សុខៗ​ អ្នក​ក៏​មាន​អារម្មណ៍​ថា មនុស្ស​ដែល​អ្នក​ស្រលាញ់ ពួក​គេ​សុទ្ធ​តែ​បោក​អ្នក​ប្រើ ហើយ​គ្មាន​អ្នកណា​ម្នាក់​សោះ​ដែល​ស្រលាញ់​អ្នក​ តើ​អ្នក​គួរ​ធ្វើ​ចិត្ត​យ៉ាង​ម៉េច? ប្រហែល​​ក៏​អាច​មាន​មនុស្ស​​ស្រលាញ់អ្នក ឬក៏​យក​ចិត្ត​ទុក​ដាក់​អ្នក​ដែរ ប៉ុន្តែ​អ្នក​បែរ​ជា​មិន​ចូល​ចិត្ត​នៅ​ក្បែរ​អ្នក​ទាំង​នោះ តើ​អ្នក​កំពុង​ឆ្កួត​មែនទេ? ឬក៏​គួរ​គិត​ថា នេះ​ជា​កម្មពៀរ? ឬ​ក៏​ទី​បំផុត មនុស្ស​ត្រូវ​តែ​លះបង់​គ្រប់​យ៉ាង ទៅ​ស្វែក​​រក​ចិត្ត​ស្ងប់​ដូចជា​ព្រះពុទ្ធ? ខ្ញុំ​មិន​ចង់​គិត​ពី​រឿង​នេះ​សោះ ព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំ​អត់​សប្បាយ​ចិត្ត គឺ​ខ្ញុំ​ចង់​សប្បាយ​ចិត្ត ចង់​យល់សប្តិ​ល្អ តែ​វា​ដូច​ជា​ពិបាក​ធ្វើ​ដូច​គេ​ឯង​ណាស់។

    ឆ្លើយតប
    • 4. Navy  |  ខែ​កុម្ភៈ 5, 2010 ម៉ោង 8:21 ល្ងាច

      Too sad, too bad, but true!

      ឆ្លើយតប
      • 5. សុភ័ណ្ឌ  |  ខែកក្កដា 19, 2010 ម៉ោង 10:46 ព្រឹក

        Absolutely agree!

  • 6. Narak  |  ខែ​កុម្ភៈ 4, 2010 ម៉ោង 10:57 ព្រឹក

    និយាយអញ្ចឹងបងផល! ម៉េចដែរអត្ថបទកំនាព្យដែលញ៉ុមផ្ញើ់រអោយ បងមាន អោយបងរាជមើលនៅ? អរគុណទុកជាមុនណាបង។ ឥលូវញ៉ុមកំពុងត្រៀម តែងអត្ថបទថ្មីទៀតហើយ គឺចំរៀងផស់បង ដាដា។

    ឆ្លើយតប
    • 7. ចាន់ផល  |  ខែ​កុម្ភៈ 4, 2010 ម៉ោង 3:49 ល្ងាច

      ខ្ញុំ​ឱ្យ​ដល់​ដៃ​ រាជ ហើយ! គេ​ផ្ដាំ​ឱ្យ​ខ្ញុំ​អរគុណ​មិន​ឈប់​ទេ ហើយ​សរសើរ​ថា​ពូកែ​សរសេរ​ណាស់! «អូហ៍! ជួយ​ផ្ដាំ​អរគុណ​គាត់​ឱ្យ​ខ្ញុំ​ផង គាត់​សរសេរ​ល្អ​ណាស់!» រាជ គេ​ប្រាប់​ខ្ញុំ​បែប​នេះ ហើយ​​គ្រូ​ភ្លេង បង​ លី ស៊ីនហួន និង បង​ទីតូ ក៏​សុទ្ធ​តែ​បាន​អាន​កំណាព្យ​នេះ​ដែរ។ រាជ សួរ​ខ្ញុំ​ថា «គាត់​ឈ្មោះ​អី?» ហើយ​លោកគ្រូ ម៉ម​ សុគន្ធា សួរ​ដែរ​ថា «ប្រុស ឬស្រី?» មែន​ហើយ! ខ្ញុំ​ប្រាប់​រឿង​មួយ រាជ ជិត​ចេញ​វ៉ុល​ម្នាក់​ឯង​ឆាប់ៗ​ហើយ ហើយ​ធានា​ថា ពិសេស!

      ឆ្លើយតប
      • 8. Navy  |  ខែ​កុម្ភៈ 5, 2010 ម៉ោង 8:17 ល្ងាច

        Reach will have his own album? Oh..you put a smile on my face..Cann’t wait. Love his voice very much. How many songs written by you?.

        P.S. to Narak: I saw it in your blog, and I’m proud of you. Keep up your good work…you will be a great song writer like your brother “Phal”……

      • 9. ចាន់ផល  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 11:11 ព្រឹក

        In this Album, I have 3 lyrics which will be made as a sad MV, and maybe it’s can make you cry. Other lyrics is written by Mr. Kham Pure, Miss. Chan Molika and also one lyrics by Reach himself.

        About Narak, Bong Tito also admire him. So you want come to visit Hang Meas Co., Narak? If you like maybe you have chance to become a lyricist there.

  • 10. Sunhouv  |  ខែ​កុម្ភៈ 5, 2010 ម៉ោង 6:01 ល្ងាច

    Hi, Bong Bross. I red your text that have title ‘ make_me_ill’ . I want to know that. Is it a real story? i like it and to make me want to know the actor Name Pheakdey. thank for your text issue.

    ឆ្លើយតប
    • 11. ចាន់ផល  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 11:19 ព្រឹក

      Ohhh! No one talk about it! …Pheakdey is me neng na haha 😀 joking teh!

      In fact, that story is base on true story of my friends and me, but it’s not so whole real. I’m proud that you like it cause I also like it, and I hope to write as a novel if it’s possible.

      ឆ្លើយតប
      • 12. Navy  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 9:23 ល្ងាច

        Have I missed it? Where?

      • 13. ចាន់ផល  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 11:16 ព្រឹក

        It’s in my friend’s blog. I hope I will post it here too. រឿង​នោះ​មាន​ចំណង​ជើង​ថា «ធ្វើ​ឱ្យ​ខ្ញុំ​គិត​លែង​យល់»

  • 14. Narak  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 9:17 ព្រឹក

    អរគុណបងៗទាំងអស់គ្នា ដែលបានអានកំនាព្យរបស់ខ្ញុំ។ ខ្ញុំគិតថាវាមិន ទាន់ល្អទេ ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ឋ។ សង្ឃឹមថាបងៗនិងរីករាយ ជាមួយអត្ថបទកំនាព្យរបស់ខ្ញុំ។ នៅមានជាច្រើនទៀត ទាំងកំនាព្យ ទាំងចំរៀងដែលខ្ញុំតែង(តែងលេងព្រោះអត់ការងារធ្វើ) ទុកចោល មិនបាចចុះប្រកាស។ ថ្ងៃណាមួយញ៉ុមនឹងចុះទាំងអស់អោយអ្នកទាំង អស់គ្នាមើល មិនខាន។ ពីណារ៉ាក់។

    ឆ្លើយតប
  • 15. Narak  |  ខែ​កុម្ភៈ 6, 2010 ម៉ោង 11:36 ព្រឹក

    Is it real? I’m very happy! I want to visit Hang meas very long time ago. but I’m busy. I think bong Reach also know me alittle. I use to sms to him and ask him about his new album. my phone number is 097 9861… I think he will remember me! Thanks na bong bros!

    ឆ្លើយតប
  • 16. Navy  |  ខែ​កុម្ភៈ 7, 2010 ម៉ោង 11:15 ល្ងាច

    Oh I believe that your sad songs in MV will make me cry. Hope one those songs are Chir Chab Pi Nak.

    ឆ្លើយតប
  • 17. ចាន់ផល  |  ខែ​កុម្ភៈ 9, 2010 ម៉ោង 1:57 ល្ងាច

    មាន​រឿង​ខ្លះ​លាក់​បាំង​ក៏​មិន​មែន​ដំណោះ​ស្រាយ​ តែ​បើ​លាត​ត្រដាង​ក៏​​មិន​ដឹង​ប្រាប់​គេ​ដើម្បី​អី​ អ៊ីចឹង​មិន​បាច់​ខ្វល់​ពី​វា​ទេ មែន​ទេ?

    ឆ្លើយតប
  • 18. ចាន់ផល  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 10:28 ព្រឹក

    នេះ​ជា​សារ​ល្អៗ​ដែល​ខ្ញុំ​បាន​ទទួល​ពី​មិត្ត​ល្អ​ៗក្នុង​ថ្ងៃ​នេះ៖

    ជីវិតពិតជាយ៉ាប់មែន ! ជាញឹកញាប់ខ្ញុំតែងតែដួល ហើយក្រោកឡើងវិញ ដោយខ្លួនឯង ! ដួលព្រោះខ្វះ នូវទឹកចិត្ត ពីមនុស្សដែលនៅជុំវិញខ្លួន ! ដួលព្រោះខ្វះភាពជឿកជាក់ និង ការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ! តែយូរៗទៅ ទើបខ្ញុំដឹងថា អ្វីៗទាំងនោះគឹខ្ញុំអាចផ្តល់អោយ ដោយខ្លួនឯងបាន ! គឹភាពជឿកជាក់ ដោយមោះមុត និង កំលាំងចិត្តដ៏មហិមា ដែលមាននៅក្នុងខ្លួនខ្ញុំ !

    Of course there are times that we doubt about the work that we produce. But if other people like it, then it means it’s good. The world isn’t perfect. We can’t please everybody, but as long as we love what we do and are fortunate to continue doing what we love, I think that’s all that matters.

    ឆ្លើយតប
  • 19. ចាន់ផល  |  ខែ​កុម្ភៈ 17, 2010 ម៉ោង 11:33 ព្រឹក

    រាល់​សកម្មភាព​​ដែល​យើង​បាន​ធ្វើ រាល់​ទង្វើ​​ដែល​យើង​បាន​ឃើញ បាន​ប្រាប់​យើង​ឱ្យ​ចេះ​គិត​ពិចារណា។ «ទោះ​ជា​យើង​មិន​ចង់​ឱ្យ​អ្នក​ដទៃ​គោរព ក៏​យើង​ត្រូវ​ចេះ​គោរព​ខ្លួនឯង» មនុស្ស​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពាក្យ​មួយ​ឃ្លា​នេះ។ គេ​ថា​យើង​កើត​មក​មិន​មែន​រស់​នៅ​សម្រាប់​អ្នកណា​ទេ ហើយ​គេ​តែង​តែ​ធ្វើ​អ្វីៗ​ដើម្បី​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត កុំ​គិត​អី​ច្រើន… តាម​ពិត​មនុស្ស​មាន​គំនិត មិន​មែន​មាន​តែ​អារម្មណ៍​ទេ ហេតុ​នេះ​គួរ​តែ​គិត​ធ្វើ​ខ្លួន​ឱ្យ​មាន​តម្លៃ​ ហេតុ​អី​ដើម្បី​ក្តី​សប្បាយ​តែ​មួយ​ភ្លែត ក៏​ព្រម​ធ្វើ​ឱ្យ​ខ្លួន​ឯង​អាប់​ឱន​កិត្តិយស? ពេល​ខ្លះ​ខ្ញុំ​បាន​ដឹង​រឿង​ដែល​ខ្ញុំ​ស្មាន​មិន​ដល់​ផ្ទួនៗ​គ្នា រួច​ក៏​វិល​វល់ សួរ​គ្រប់​យ៉ាង​នៅ​ក្នុង​លោក​នេះ​ថា «ហេតុអ្វី?» មនុស្ស​ដែល​គួរ​តែ​គោរព​បែរ​ជា​អាច​ធ្វើ​រឿង​ដែល​មិន​គួរ​ឱ្យ​គោរព… ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​ថា​ម៉េច​ទេ គ្រាន់​តែ​អាច​យក​វា​មក​ប្រៀប​ធៀប​នឹង​អារម្មណ៍​ខ្លួន​ឯង។ អារម្មណ៍​មនុស្ស​មិន​ប្រាកដ​ថា​ល្អ​បរិសុទ្ធ​ទេ ទោះ​បី​ជា​ទារក​កើត​មក​ភ្លាម ដែល​គេ​តែង​តែ​ប្រដូច​ទៅ​នឹង​ក្រដាស​ស​នោះ​ក៏​មិន​ប្រាកដ​ថា គេ​ប្រៀប​ធៀប​ត្រូវ​ដែរ។ មនុស្ស​កើត​មក​ពី​ណា? ពី​កម្មពៀរ ពី​សាច់​ឈាម ពី​ពូជ​ពង្ស ពី​ផ្នត់​គំនិត… ខ្ញុំ​និយាយ​ដោយ​ស្មោះ​ត្រង់​ថា ខ្លួន​ឯង​មាន​គំនិត​ល្អក់​កករ​ជា​ច្រើន។​ ខ្ញុំ​ដឹង​ដោយសារ​ខ្ញុំ​រៀន​បែង​ចែក​​ស​ខ្មៅ​ រៀន​ស្គាល់​​ខ្លួន​ឯង​តាំង​ពី​ដឹង​ក្តី។​ ហេតុ​នេះ​ទើប​ខ្ញុំ​យល់​ថា «រស់​នៅ​ត្រូវ​រៀន​ឱ្យ​ខ្លួន​ឯង​មាន​គុណ​ធម៌។»

    ឆ្លើយតប
  • 20. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 10:43 ព្រឹក

    I think that people don’t love me for who I am, but for what I do.

    យប់​មិញ​ទៅ​ចូលរួម​មង្គលការ​គេ ក៏​កើត​អារម្មណ៍​នោះ​ទៀត​ហើយ! ឱ្យ​តែ​ជួប​ជុំ​មនុស្ស​ច្រើន គឺ​ខ្ញុំ​កើត​អារម្មណ៍​​ថា អត់​ចេះ​រស់​ក្នុង​សង្គម​មនុស្ស​ទេ… នឹក​ព្រៃ​ភ្នំ 😥 ចង់​ទៅ​ព្រៃ​វិញ… ហេហេ

    ឆ្លើយតប
  • 21. Narak  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 11:44 ព្រឹក

    ទៅអញ្ចឹងទៅបងផល! គេមានតារកកន្លែងណាមានមនុស្សច្រើន ជជែក ដើម្បីកំសាន្ត តែពេលខ្លះញ៉ុមក៏តែងកើតអារម្មណ៏ហ្នឹងខ្លះដែរ ចង់ទៅ ដើរលេងមាត់សមុទ្រ តាឯងស្ងាត់ ចង់មានទះ ក្នុងព្រៃ ជិតជ្រោះ ស្ងាត់ (តែសូមកុំឲ្យមានខ្លា និង សត្វសាហាវ) ស្តាប់ចំរៀងបទ ឈាមពេជ្រ ពិតជា Romantic ម៉ែន។

    ឆ្លើយតប
    • 22. ចាន់ផល  |  ខែ​កុម្ភៈ 20, 2010 ម៉ោង 12:19 ល្ងាច

      ព្រោះ​ខ្ញុំ​អត់​មាន​រឿង​អី​ជជែក​ជាមួយ​គេ​ហ្នឹង​ណា អង្គុយ​ធ្មឹង​ អត់​ចេះ​រាក់ទាក់​គួរសម ជល់​កែវ​នឹង​អ្នកណា​ទេ ដូចជា​ចម្លែក​យក​ល្បី​ហើយ​ខ្ញុំ ខុស​គេ​ខុស​ឯង ចូល​គេ​អស់​ចុះ​សោះ ចង់​តែ​យំ 😥

      ឆ្លើយតប
      • 23. Navy  |  ខែ​កុម្ភៈ 23, 2010 ម៉ោង 10:10 ព្រឹក

        Hummmm, bong kor tlorb mean aroim bep nis der…

  • 24. ចាន់ផល  |  ខែ​កុម្ភៈ 24, 2010 ម៉ោង 10:08 ព្រឹក

    ប៉ុន្មាន​យប់​នេះ​យល់​សប្តិ​ឡប់ៗ ដូច​យប់​មិញ ឃើញ​ថា​ខ្ញុំ​ហ្នឹង​កំពុង​មើល​ខារ៉ាអូខេ របស់​ផលិត​កម្ម​ថ្មី​មួយ មើល​មួយ​បទ​ហើយ​មួយ​បទ​ទៀត រួច​ក៏​ជួប​នឹង​​អ្នក​ធ្វើ​ការ​នៅ​ផលិត​កម្ម​នោះ តែ​ដូច​មិន​បាន​និយាយ​គ្នា​អី​ទេ ព្រោះ​អារម្មណ៍​ខ្ញុំ​ដឹង​ថា​ កំពុង​តែ​យល់​សប្តិ មិន​ភ្លើ​ចាញ់​បោក​យល់​សប្តិ​និយាយ​​ឱ្យ​ហត់​​ឥត​ប្រយោជន៍​ទេ 😀 រួច​ខ្ញុំ​ក៏​ទៅ​ចាក់​ខារ៉ា​អូខេ​នោះ​មើល​ម្ដង​ទៀត ដោយ​គិត​ថា យល់​សប្តិ​អ៊ីចឹង ចាក់​មើល​បទ​ដដែល​ពីរ​ដង​មើល ប្រហែល​ខុស​គ្នា​ទាំង​ពីរ​ដង​ហើយ… 😆 ស្រាប់​តែ​​​​ការ​សម្ដែង​ដដែល ធ្វើ​ឱ្យ​ខ្ញុំ​​សរសើរ​ថា យី! គ្រាន់​តែ​យល់​សប្តិ​សោះ គេ​ហ៊ាន​ចំណាយ​លុយ​ថត​ខារ៉ាអូខេ ធ្វើ​ដូច​មែន​ទែន​​តែ​ម្ដង!

    ហាហា 😆 ខ្ញុំ​ថា​យល់​សប្តិ​ឡប់ៗ គឺ​ឡប់​ហើយ! ​ក្នុង​យល់​សប្តិ​​​គ្រប់​យ៉ាង​គឺ​ដូច​មែនទែន ទាំង​រូប​ភាព​ ទាំង​អារម្មណ៍​! អ្នក​ពន្យល់​​សប្តិ​ខំ​ធ្វើ​កិច្ច​ការ​ខ្លួន​បាន​ល្អ​ណាស់ គឺ​បោក​អារម្មណ៍​ខ្ញុំ​តាំង​ពី​តូច​មក​ដល់​ពេល​នេះ​នៅ​តែ​បោក​បាន ហើយ​នឹង​បោក​ខ្ញុំ​បន្ត​ទៀត ហើយ​គិត​ទៅ​ ខ្ញុំ​ខ្លួន​ឯង​នេះ​ក៏​ជា​អ្នក​ពន្យល់សប្តិ​​ខ្លួន​ឯង​ដែរ​ ខំ​រស់នៅ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បើ​ទោះ​ជា​ដឹង​ថា ថ្ងៃ​មួយ​នឹង​ភ្ញាក់​ពី​យល់​សប្តិ​​​ក៏​ដោយ។

    ឆ្លើយតប
  • 26. ចាន់ផល  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 11:12 ព្រឹក

    ជីវិត… ជីវិត​ពេល​ខ្លះ​ត្រូវ​ដើរ​ជួប​នឹង​រឿង​ដែល​ខ្ញុំ​មិន​ចង់​ជួប តែ​ក៏​មិន​អាច​ចៀស ហេតុនេះ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា កុំ​ខ្លាច ត្រូវ​ឆ្លង​កាត់​វា​ ព្រម​ទទួល​ស្គាល់​ថា​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ហើយ​ចាត់​ទុក​ថា​វា​ជា​រឿង​ធម្មតា​របស់​មនុស្ស។

    ឆ្លើយតប
  • 27. ចាន់ផល  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 3:33 ល្ងាច

    រាល់​ថ្ងៃ​នេះ ពេល​ជួប​បញ្ហា​ម្ដងៗ ខ្ញុំ​បាន​ត្រឹម​ប្រាប់​ខ្លួន​ឯង​ថា ទេវតា​មិន​ផ្ដាច់​ផ្លូវ​មនុស្ស​ទេ តែ​បើ​សិន​ជា​ទេវតា​​ស្អប់​ខ្ញុំ ផ្ដាច់​ផ្លូវ​តែ​ខ្ញុំ​ម្នាក់ ជីវិត​ខ្ញុំ​​នឹង​ចប់​ហើយ! ខ្ញុំ​ធ្លាប់​គិត​ថា បើ​បាត់បង់​អ្វី​មួយ ទេវតា​នឹង​សង​របស់​ល្អ​​មួយ​ផ្សេង​​ឱ្យ​មក​វិញ​ តែ​ខ្ញុំ​នៅ​តែ​ខ្លាច ថា​ទេវតា​មិន​អាច​រក​បាន​របស់​ល្អ​ជាង​មក​សង​ខ្ញុំ។

    ឆ្លើយតប
  • 28. ក្មេងតូច  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 6:44 ល្ងាច

    អូ! កន្លែងនេះ មិនទាន់មាន វាចា របស់ខ្ញុំទេ! ចូលមកវាចា ពីរបីសិន
    ហិហិហិ ^_^ ពូអើយពូ! ជួយទៅមើលកំណាព្យនៅផ្ទះញុមតិចមើល! គេរិះគន់ ២​ នាក់ហើយ! ពូឯងជួយទៅរិះគន់ ១ ទៀតទៅ ឲ្យគ្រប់ ៣

    ឆ្លើយតប
  • 29. ក្មេងតូច  |  ខែ​កុម្ភៈ 26, 2010 ម៉ោង 6:51 ល្ងាច

    គេថា ជីវិត ប្រៀបដូចជាពពករសាត់ ផ្លាស់ប្តូរ ទៅតាមព្រះពាយបក់ផាត់! រសាត់ទៅដល់ទីណា ប្តូររូបរាងរហូត! គ្មានភាពជាក់លាក់ គ្មានភាពជារបស់ខ្លួន គ្មានសេរីភាព…! អ្នកណាថា ពពកមានសេរីភាព? ខុសទាំងស្រុង! ពពករសាត់តាម ខ្យល់បក់ប៉ុណ្ណោះ! ខ្យល់ចង់បក់ឲ្យទៅខាងណា វាទៅខាងនោះ….

    ឆ្លើយតប
    • 30. ចាន់ផល  |  ខែ​កុម្ភៈ 27, 2010 ម៉ោង 12:25 ល្ងាច

      ជ្រាលជ្រៅ​មែន! 😀

      ឆ្លើយតប
    • 31. ចាន់ផល  |  ខែ​មីនា 1, 2010 ម៉ោង 1:46 ល្ងាច

      ក្មួយតូចអើយ ថ្ងៃណាមកភ្នំពេញ? ពូ​ពិបាក៧០ណាស់ ចង់​ជជែក​វិភាគ​ជាមួយ​ក្មេងៗ​ឱ្យ​បាត់​ពិបាក​ចិត្ត​ម្ដង។ ហេតុអី​ស្គាល់​មនុស្ស​មួយ​រយ​នាក់ តែ​នឹក​បារម្ភ​តែ​មនុស្ស​ម្នាក់? អាហ្នឹង​គេហៅ​ថា​ស្នេហា​មែន​ទេ ពូវា​មិន​ដែល​ជួប… សុំ​បក​ស្រាយ ព្រោះ​ឃើញ​ក្មេង​តូច​ឯង​​​មាន​បទ​ពិសោធន៍​លួច​ស្រលាញ់​គេ​ច្រើន!

      ឆ្លើយតប
      • 32. ក្មេងតូច  |  ខែ​មីនា 1, 2010 ម៉ោង 3:42 ល្ងាច

        បើពូចង់ជួបសំណេះសំណាលជាមួយញុម (លេងពាក្យដល់ក) ពូអាចជួបខ្ញុំថ្ងៃ អាទិត្យនេះណា។ ព្រោះ ខ្ញុំប្រហែលទៅ មិនមែនប្រហែលទេ គឺ ខ្ញុំនឹងទៅ ភ្នំពេញ ថ្ងៃ សៅរ៍ ទី ០៦ ខែ មីនា នេះ ដើម្បីប្រឡង បារាំង ^_^ ខ្ញុំប្រហែលជា សំងំ នៅភ្នំពេញរហូត ដល់ចូលកងវិញ ព្រោះ នៅខេត្តនេះ ពាក់កណ្តាលខែ៣ អីហ្នឹង គេនាំគ្នា វ៉ាកងអស់ហើយ 😀

      • 33. ចាន់ផល  |  ខែ​មីនា 1, 2010 ម៉ោង 4:45 ល្ងាច

        អ៊ីចឹង​ចាំ​ជួប​គ្នា ដើម្បីបានសន្ទនាគ្នាលេង…! 😆 ហ៊ើយ! ជីវិតនេះ​មិន​សម​បំណង​សោះ​តែម៉ង់ ពិបាក​ចិត្ត​ម្ដងៗ​សើច​មិន​សូវ​សម​សោះ!

  • 34. ចាន់ផល  |  ខែ​មីនា 1, 2010 ម៉ោង 5:48 ល្ងាច

    យប់មិញ​នេះ​ខ្ញុំ​សម្រេច​ចិត្ត​អត់​ទៅ​ចូល​រួម​កម្មវិធី​មួយ។ ខ្ញុំ​គិត​ថា បាន​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​ចុះ ឈប់​បង្ខំ​ខ្លួន​ឯង​ទៅ​ធ្វើ​អ្វី​ដែល​មិន​ចង់​ធ្វើ​ហើយ ព្រោះ​កន្លង​មក បង្ខំ​ខ្លួន​ឯង​ធ្វើ​​រួច ក៏​គ្មាន​ឃើញ​បាន​អី​មក​វិញ​ដែរ ក្រៅ​ពី​ធុញ​នឹង​ជីវិត​ខ្លាំង​ឡើង។ រស់​នៅ​ធម្មតាៗ​តាម​ធម្មជាតិ​ទៅ! ធ្វើ​ជា​ខ្លួន​ឯង​ ទើប​សប្បាយ​ចិត្ត។ បើ​មិន​ចូលចិត្ត​ពាក់​ក្រវាត់​ក​ទេ មិន​បាច់​ខំ​ប្រឹង​ទេ ហេហេ 😀

    ឆ្លើយតប
    • 35. ក្មេងតូច  |  ខែ​មីនា 1, 2010 ម៉ោង 8:27 ល្ងាច

      បើនិយាយរឿងក្រវ៉ាត់កវិញ ញុមស្អប់តាម៉ង! ប៉ាទិញឲ្យ ជិត ៣០ ហើយ មិនដែលបានពាក់មួយទេ ^_^ ចង់ជួបសន្ទនាគ្នាលេង ខ្លាចតែពូឯងអត់ទំនេរ

      ឆ្លើយតប
      • 36. ចាន់ផល  |  ខែ​មីនា 2, 2010 ម៉ោង 6:26 ល្ងាច

        អត់​អី​ទេ ព្រោះ​ពូ​ក៏​ចង់​ជួប​សន្ទនា​គ្នា​លេងៗ​ជាមួយ​ក្មេង​តូច​ដែរ ​អត់​ចង់​និយាយ​រឿង​បាន​ការ​អី​ទេ ធុញ! ណាមួយ​ក៏​​ខាន​ប្រាជព្រោក​យូរ​ដែរ​ហើយ គឺ​គ្មាន​អ្នក​ណា​និយាយ​ជាមួយ 😀

  • 37. គីមឡុង  |  ខែ​មីនា 1, 2010 ម៉ោង 8:16 ល្ងាច

    មិញហើយបងផង ! មានរឿងពិបាកចិត្តមែនទេ ! ប្រាប់ខ្ញុំផង ! ក្រែងខ្ញុំអាចជួលសំរាលបានខ្លះៗណា ! 😀

    ឆ្លើយតប
    • 38. ចាន់ផល  |  ខែ​មីនា 2, 2010 ម៉ោង 6:18 ល្ងាច

      ពិបាក​ចិត្ត​ម្ដងៗ​និយាយ​អត់​ចេញ​ទេ ហើយ​បង​ក៏​ឧស្សាហ៍​ពិបាក​ចិត្ត​ទៀត ហេតុនេះខ្ជិល​សាស័ព្ទ​ច្រើន​ នាំ​តែ​គេ​ធុញ​ទេ! សរសេរ​ឱ្យ​គេ​ដឹង​ថា​ខ្លួន​ឯង​ពិបាក​ចិត្ត​ប៉ុណ្ណឹង ​ក៏​គ្រប់​គ្រាន់​នឹង​រំខាន​អារម្មណ៍​គេ​បាត់​ទៅ​ហើយ!

      ឆ្លើយតប
      • 39. ក្មេងតូច  |  ខែ​មីនា 2, 2010 ម៉ោង 7:31 ល្ងាច

        ពេលខ្លះ សំណេរអាចឲ្យយើងរំងាប់អារម្មណ៍ទុក្ខសោកបានដែរតើ

  • 40. បញ្ញា  |  ខែ​មីនា 6, 2010 ម៉ោង 6:20 ល្ងាច

    មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ….

    ឆ្លើយតប
  • 41. ចាន់ផល  |  ខែ​មីនា 8, 2010 ម៉ោង 3:56 ល្ងាច

    យល់ព្រមទទួលយកជីវិត ត្រូវចេះស្រលាញ់អាណិតខ្លួនឯង ហើយញញឹមទៅកាន់ពិភពលោក!

    ឆ្លើយតប
  • 42. ចាន់ផល  |  ខែ​មីនា 11, 2010 ម៉ោង 6:25 ល្ងាច

    ពេល​បាត់​លុយ​មួយ​រយ​ ខ្ញុំ​នឹក​ស្ដាយ ហើយ​ពេល​បាត់​លុយ​មួយ​ម៉ឺន ខ្ញុំ​ក៏​នឹក​ស្ដាយ… ដល់​ពេល​ខ្ញុំ​បាត់​លុយ​មួយ​លាន​ខ្ញុំ​ក៏​រឹត​តែ​នឹក​ស្ដាយ រួច​ខ្ញុំ​គិត​ថា កាល​ដែល​ខ្ញុំ​បាត់​លុយ​មួយ​ម៉ឺន​ គឺ​គ្មាន​អី​ធំដុំសោះ​ ហើយ​នឹក​ឃើញ​កាល​បាត់​លុយ​ត្រឹម​តែ​មួយ​រយ​ ដែល​ខ្ញុំ​នឹក​ស្ដាយ​នោះ ក៏​យល់​ថា​ខ្លួន​ឯង​ពិត​ជា​ល្ងង់​មែន!

    ឆ្លើយតប
  • 43. Kim long  |  ខែ​មីនា 11, 2010 ម៉ោង 8:23 ល្ងាច

    🙂 😀

    ឆ្លើយតប
  • 44. ចាន់ផល  |  ខែ​មីនា 23, 2010 ម៉ោង 12:59 ល្ងាច

    Smile to win the crazy life… Dont feel sorry about life coz it’s just nothing!

    ឆ្លើយតប
  • 45. បញ្ញា  |  ខែ​មីនា 27, 2010 ម៉ោង 3:43 ល្ងាច

    បង!!! បង!!! បងផល មានដំណឹងហើយពីការរៀន3D ពេលនេះ គេមានម៉ោង មានគ្រូ គ្រប់សព្វ តែខ្វះតែសិស្សរៀន…គេថាបើ មានសិស្សប្រាំអ្នកឡើងលើ នេះគេចាប់ផ្ដើមគិតគូហើយ… ហើយ ឥឡូវបើបងចូលមួយទៀត ប្រហែលបាន៣នាក់ហើយសម្រាប់ ថ្ងៃសៅរ៍ អាទិត្យ ឯថ្ងៃច័ន្ទ ដល់សុក្រ មាន៣នាក់ដែរ…. បើគ្នាយើងមានថ្ងៃអាទិត្យបែបនេះ គេនឹងទាក់ទងទៅក្រុមបីនាក់ ថ្ងៃច័ន្ទ សុក្រ មករៀនថ្ងៃសៅរ៍ អាទិត្យ។ ប៉ុន្តែតម្លៃ បងអាចCall មកលេខ 016 995292 របស់ខ្ញុំណា៎!!!!

    ឆ្លើយតប
    • 46. ចាន់ផល  |  ខែ​មីនា 27, 2010 ម៉ោង 7:45 ល្ងាច

      អរគុណ​ចំពោះ​ដំណឹង​នេះ​ខ្លាំង​ណាស់! តែ​បង​ពេល​នេះ​ជិត​ប្រឡង​ចប់​ឆ្នាំ​ទី​បួន​ហើយ ដឹង​គួរ​រៀន​ឬមិន​គួរ​រៀន​នោះ​ទេ ប្រហែលជា​ត្រូវ​រង់ចាំ​រៀន​ចប់​សិន​ហើយ! យ៉ាងណា​បង​ចាប់​អារម្មណ៍​ការ​សិក្សា​ផ្នែក​​​នេះ​យូរ​ហើយ បើ​​ឱកាស​ល្អ​បង​នឹង​រៀន! អរគុណ​ណា បញ្ញា!

      ឆ្លើយតប
  • 47. បញ្ញា  |  ខែ​មីនា 27, 2010 ម៉ោង 3:45 ល្ងាច

    បងផល!!! អើមានអ្នកប្រាជ្ញម្នាក់ប្រាប់ខ្ញុំថា មានមនុស្សម្នាក់អង្គុយយំ ព្រោះបាត់កង់។ ពេលនោះ ស្រាប់តែគាត់ទៅដល់ គាត់បានប្រាប់ទៅកាន់អ្នកបាត់កង់នោះថា៖«កង់របស់អ្នកមិនមែនបាត់ទេ តែគ្រាន់កង់របស់អ្នកដូរម្ចាស់ប៉ុណ្ណោះ…» និយាយចប់គាត់ក៏ដើរចេញទៅ។

    ឆ្លើយតប
    • 48. ចាន់ផល  |  ខែ​មីនា 27, 2010 ម៉ោង 7:38 ល្ងាច

      ដូច​គាត់​និយាយ​មែន​ហ្នឹង! គ្រប់យ៉ាង​ក្នុង​លោក​នេះ​ជា​របស់​មនុស្ស​គ្រប់​គ្នា យើង​គួរ​ឱ្យ​ចេះ​ចែក​រំលែក​គ្នា។ មាន​ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា បើ​មនុស្ស​មាន​វាសនា​ល្អ មិន​​ព្រម​ចែក​រំលែក​រឿង​ល្អ​របស់​ខ្លួន​​ដល់ជន​គួរ​ឱ្យ​អាណិត​ទេ ក្នុង​លោក​នេះ​នឹង​គ្មាន​យុត្តិធម៌​ឡើយ។

      ឆ្លើយតប
  • 49. ចាន់ផល  |  ខែ​មេសា 1, 2010 ម៉ោង 4:04 ល្ងាច

    I always trust other people but not trust myself… now i know life is very very lonely 😦 i find no one can help me when i meet problem. Life is also very busy … my friends can not stand by me all the time cos they also have their own life… it tell me i can’t depend on other people any more… i have to learn all the ways to solve all problem i meet by myself. 🙂 ….it’s alright, but i just feel tire and lonely…

    ឆ្លើយតប
  • 50. ចាន់ផល  |  ខែ​មេសា 3, 2010 ម៉ោង 5:50 ល្ងាច

    My feeling today:

    Today, Cambodia is too cool and the sky is dim. I still cant find the answer why…? What…? How…? it’s good or not if people like to show their feeling to other people? hmmmm… a people who always change their mind in relationship… they just follow their mind, but it’s good? In fact, it’s different character of people. I tell myself dont think about these any more… but now i still do…

    What’s true love? How can i know it? Maybe it’s fortune for some lucky people. forget it, rite?

    It’s not so good, but it’s the way i am… Enjoy with it then ^^ 🙂 enjoy with what i have now… dont be envious with other people n try to feel enough… 🙂 also should be happy with other people’s happiness 😀 Talk about bad feeling can make other people bore… i should make other people happy although i’m sad. So it’s mean no reason to talk about my bad feeling anymore. If i cant make myself happy, i shouldnt call other people to be unhappy with me. Any way, because i understand what sad it’s, i wish other people can tell me their problem and release it with me.

    My life is not just mine. I will live for all the people around.

    ឆ្លើយតប
  • 51. ឧត្តម  |  ខែ​មេសា 4, 2010 ម៉ោង 3:41 ល្ងាច

    ខ្ញុំពិតជារីករាយខ្លាំងណាស់រាល់ពេលបានស្តាប់ចម្រៀងស្នាដៃរបស់បង តែស្តាប់ចម្រៀងស្នេហារាល់តែថ្ងៃ ដូចជាចង់ប្លែកត្រចៀកបន្តិច!
    តើបងអាចសរសេរចម្រៀងទាក់ទងនឹងកត្តញ្ញូមាតាបិតា ស្រលាញ់ជីវិត និង​ ពិភពធម្មជាតិអោយបានច្រើនផងបានទេ បង?
    ជូនពរឆ្នាំថ្មីណាបង !!

    ឆ្លើយតប
    • 52. ចាន់ផល  |  ខែ​មេសា 5, 2010 ម៉ោង 1:00 ល្ងាច

      អរគុណ ឧត្តម! បង​ក៏​មាន​គំនិត​ដូច​ប្អូន​ដែរ ហើយ​បង​បាន​សរសេរ​ស្នាដៃ​បែប​នេះ​មួយ​ចំនួន​ហើយ ក៏​នឹង​បន្ត​សរសេរ​ទៀត​ដែរ។ ស្ដាប់​បទ​ស្នេហា​ច្រើន​ពេក​ធុញ​ណាស់!

      😀 ជូនពរ​ឆ្នាំថ្មី! 😀

      ឆ្លើយតប
  • 53. រត្តនា  |  ខែ​មេសា 7, 2010 ម៉ោង 4:57 ល្ងាច

    ខ្ញុំចូលចិត្តអានអត្ថបទ របស់បងណាស់​ ខ្ញុំមិនសូវចេះនិយាយទេ តែខ្ញុំសរសើរបង មែន

    ឆ្លើយតប
    • 54. ចាន់ផល  |  ខែ​មេសា 7, 2010 ម៉ោង 5:55 ល្ងាច

      អរគុណ​ហើយ! ខ្ញុំ​យល់ ព្រោះ​ខ្ញុំ​ក៏​មិន​សូវ​ចេះ​និយាយ​ដែរ គឺ​​ខ្លាច​តែ​និយាយ​ខុស​។ ហេតុនេះ​ខ្ញុំ​បែង​ចែក​បាន​រវាង​ការ​និយាយ​ខុស និង​ការ​និយាយ​ឈ្លើយ។ 😀

      ឆ្លើយតប
  • 55. ចាន់ផល  |  ខែ​មេសា 8, 2010 ម៉ោង 3:55 ល្ងាច

    ^^…wish U & Me always walk on wise way…^^

    ឆ្លើយតប
    • 56. ចាន់ផល  |  ខែ​មេសា 9, 2010 ម៉ោង 11:29 ព្រឹក

      ^^…wish we always walk on wise way…^^

      The beautiful sound of “W”

      ^_^ U + U = W 😀 We are not alone 😉

      ô_ô

      ឆ្លើយតប
  • 57. Kimlong  |  ខែ​មេសា 24, 2010 ម៉ោង 12:24 ព្រឹក

    Now i’m stay alone ! 😦

    ឆ្លើយតប
  • 58. ចាន់ផល  |  ខែ​ឧសភា 3, 2010 ម៉ោង 4:52 ល្ងាច

    ថ្ងៃនេះ​ម៉ែ​ខ្ញុំ​ត្រូវ​វះ​កាត់​ភ្នែក​ម្ខាង​របស់​គាត់… ភ្នែក​គាត់​ឈឺ​យូរ​ហើយ ហើយ​ពេទ្យ​ថា​មាន​ដុះ​សាច់​នៅ​ខាង​ក្នុង… ម៉ែ​ប្រាប់​ថា សំណាង​ល្អ​ដែល​មាន​ឱកាស​វះកាត់​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ ព្រោះ​មាន​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ពី​ជប៉ុន​​ជួយ។ គាត់​ប្រាប់​ទៀត​ថា បន្ទាប់​ពី​វះ​កាត់​គឺ​ត្រូវ​សម្រាក​ពី​រខែ ដោយ​មិន​អាច​ធ្វើ​ការ​អ្វី​បាន គឺ​គាត់​មាន​ប្រសាសន៍​ទាំង​ព្រួយ​ខ្លាច​គ្មាន​អ្នកណា​អាច​ជួយ​ធ្វើការ​ផ្ទះ​ជួស​គាត់។ ថ្ងៃ​នេះ​ដល់​ពេល​ដែល​គាត់​ត្រូវ​វះ​កាត់​ភ្នែក​ម្ខាង​នោះ​ហើយ… គាត់​ចេញ​ពី​ផ្ទះ​ដើរ​ទៅ​ពេទ្យ​ចាប់​លេខ តាំង​ពី​ខ្ញុំ​មិន​ទាន់​ក្រោក​ពី​ដេក។ ខ្ញុំ​ខ្លោច​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​មិន​មែន​ជា​កូន​ល្អ​ទេ មិន​បាន​ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ… ក៏​មិន​ដែល​ថែ​ទាំ​គាត់​ដែរ មាន​តែ​ស្ដី​ឱ្យ​គាត់​ថា​គាត់​​មិន​ចេះ​គិត​សុខភាព​ខ្លួន​ឯង… ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​មិន​ស្និទ្ធស្នាល​គ្នា​ទេ ជា​រឿង​មួយ​ដែល​ខ្ញុំ​តូច​ចិត្ត​ខ្លួន​ឯង​បំផុត។ ខ្ញុំ​គិត​ថា អាច​មក​ពី​កាល​ខ្ញុំ​នៅ​តូច​​មិន​បាន​នៅ​ជាមួយ​គាត់​ ឬ​អាច​មក​ពី​ខ្ញុំ​តូច​ចិត្ត​នឹង​គាត់​ដែល​ទុក​ឱ្យ​ខ្ញុំ​រស់​នៅ​ជាមួយ​គេ ឱ្យ​ខ្ញុំ​រៀន​រស់​ម្នាក់​ឯង ឱ្យ​ខ្ញុំ​មិន​ដែល​ស្គាល់​ភាព​កក់​ក្ដៅ… តែ​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​ធ្វើ​ខុស​ចំពោះ​គាត់… ខ្ញុំ​គួរ​តែ​ថែទាំ​គាត់​ ស្រលាញ់​​ដឹង​គុណ​គាត់ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា គាត់​ពិត​ជា​ស្រលាញ់​ខ្ញុំ​ជាង​ជីវិត​គាត់​ទៅ​ទៀត…

    សូម​ជូនពរ​ឱ្យ​ការ​វះកាត់​របស់​ម៉ែ​ជោគជ័យ និង​បាន​ជា​ក្នុង​ពេល​ឆាប់ៗ! សូម​ឱ្យ​ម៉ែ​មាន​សុខភាព​ល្អ​ជា​និច្ច!

    ឆ្លើយតប
  • 59. ឧត្តម'blog  |  ខែ​ឧសភា 3, 2010 ម៉ោង 5:31 ល្ងាច

    ដើរតាមគន្លងធម៌គ្រូសារ
    មិនធ្វើអោយគាត់ពិបាកចិត្ត
    ក៏មានន៏យថាធ្វើជាកូនល្អដែរ

    សូមជូនពរម្តាយបង ការវះកាត់ទទួលបានជោគជ័យ !

    ឆ្លើយតប
  • 60. ចាន់ផល  |  ខែ​ឧសភា 8, 2010 ម៉ោង 10:33 ព្រឹក

    តាំង​ពី​តូច​មក ខ្ញុំតែង​វិភាគ​អត្តចរិត​មនុស្ស​ម្នាក់​ ដែល​គាត់​​អត់​សូវ​ចូល​ចិត្ត​ខ្ញុំ។ ខ្ញុំ​គិត​ថា តើ​ហេតុអី? កាល​ពី​ខ្ញុំ​នៅ​ក្មេង​​ ខ្ញុំ​ធ្លាប់​ឈ្លោះ​ប្រកែក តែ​លុះ​​ដឹង​ក្ដី​បន្តិច​ម្ដងៗ ខ្ញុំ​ក៏​ខំ​ធ្វើ​ខ្លួន​ល្អ​ឱ្យ​គាត់​ចូល​ចិត្ត តែ​ខ្ញុំ​ធ្វើ​​អត់​បាន​សម្រេច… ខ្ញុំ​គិត​ថា ព្រោះ​គាត់​ជា​មនុស្ស​អាក្រក់​មែន​ទេ បាន​ជា​ចេះ​តែ​ធ្វើ​អាក្រក់​ដាក់​ខ្ញុំ ទាំង​ដែល​ខ្ញុំ​ខំ​គោរព​គាត់​យ៉ាង​នេះ។ តាម​ពិត​មនុស្ស​ដែល​គិត​អាក្រក់​ គឺ​ជា​មនុស្ស​អាក្រក់… ហើយ​ពួក​គេ​គ្មាន​ថ្ងៃ​ដឹង​ថា​ខ្លួន​ឯង​ជា​មនុស្ស​អាក្រក់​ទេ ព្រោះ​​អ្វី​ដែល​គេ​ធ្វើ​គឺ​ជា​ការ​យល់​ឃើញ​របស់​ពួក​គេ ហើយ​​ដែល​ពួក​គេ​គិត​ថា​ វា​ជា​ការ​ត្រឹម​ត្រូវ… ខ្ញុំ​យក​អារម្មណ៍​បែប​នេះ​មក​ដាក់​ក្នុង​ចិត្ត​ខ្លួន​ឯង តែ​ក៏​គិត​ថា ខ្ញុំ​ពិត​ជា​ដឹង​ថា​ខ្លួន​ឯង​ធ្វើ​ខុស និង​អាច​បែង​ចែក​ខុស​ឬ​​ត្រូវ​បាន គឺ​ខ្ញុំ​មិន​ដូច​គាត់ទេ តែ​ហេតុអ្វី​ក៏​គាត់​​ធ្វើ​មិន​បាន? ពេល​ខ្លះ​ខ្ញុំ​គិត​ថា ប្រហែល​មក​ពី​និស្ស័យ​កម្ម​ពី​មុន​មក ធ្វើ​ឱ្យ​គាត់​មាន​ចិត្ត​ស្អប់​ខ្ញុំ គុំគួន​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ… ខ្ញុំ​ពិត​ជា​មិន​យល់​មែន! ជួន​កាល​ខ្ញុំ​និយាយ​ក្នុង​បំណង​ល្អ​ជាមួយ​គេ​ឯង គាត់​បែរ​ជា​យល់​ថា ខ្ញុំ​ដៀង​ដាម​ឱ្យ​គាត់… ហេតុ​ផល​ដែល​​ខ្ញុំ​ត្រូវធ្វើ​ឱ្យ​គាត់​ពិបាក​ចិត្ត ក៏​ខ្ញុំ​រក​នឹក​មិន​ឃើញ​ផង រឿង​អី​ដែល​ខ្ញុំ​ចង់​ដៀង​ដាម​ឱ្យ​គាត់​នោះ? តែ​បើ​ខ្ញុំ​ខំ​ប្រកែក រឿង​ឈ្លោះ​គ្នា​នឹង​កើត​ឡើង​ទៀត… គឺ​គាត់​គ្មាន​ថ្ងៃ​យល់​ពី​ខ្ញុំ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​យល់​ពី​គាត់​ដែរ។ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​គួរ​ឱ្យ​ខ្លាច​ណាស់ ចាំ​តែ​ប្រកាន់ និង​ស្អប់… វា​ធ្វើ​ឱ្យ​ខ្ញុំ​លែង​ហ៊ាន​និយាយ ហើយ​ក្លាយ​ជា​បាត់​ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង​… ខ្ញុំ​តែង​តាំង​ចិត្ត​ទូលាយ​ដើម្បី​អាច​រស់​​នៅ​ជាមួយ​មនុស្ស​ប្រកាន់​ទាំង​នោះ តែ​នេះ​ជា​សម្ពាធ​ផ្លូវ​ចិត្ត​ធំ​ណាស់… ខំ​យក​​ចិត្ត​គេ​រហូត តែ​គេ​នៅ​តែ​មិន​ឱ្យ​តម្លៃ… ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុអី​រស់​នៅ​ពិបាក​យ៉ាង​នេះ? បើ​ពិបាក​អ៊ីចឹង​ តើ​ខំ​រស់​ធ្វើ​អី?

    ឆ្លើយតប
  • 61. neary  |  ខែ​ឧសភា 15, 2010 ម៉ោង 1:29 ព្រឹក

    Just stop by…Hope it’s not too late to ask…Paoun Phal…how was your mom? Hope everything is fine w/her nah…

    ឆ្លើយតប
  • 63. ចាន់ផល  |  ខែមិថុនា 7, 2010 ម៉ោង 5:06 ល្ងាច

    ច្រើនដងណាស់ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ផែនដី​រងា និង​ក្ដៅស្អុះ… មនុស្ស​​រាប់​អាន​​គ្នាដើម្បី​អ្វី? ស្រលាញ់​គ្នា​ដើម្បី​អ្វី? គេ​រាប់​អានគ្នា​​ដើម្បី​គោលដៅ​អ្វី​មួយ គេ​ស្រលាញ់​គ្នា​ព្រោះ​រំភើប​នឹង​គុណ​សម្បត្តិ​ណា​មួយ… ពេល​មនុស្ស​សម្រេច​បំណង​របស់​គេ ពួក​គេ​ក៏​ឈប់​ស្រលាញ់​រាប់​អាន​គ្នា។ ក្ដី​ស្រលាញ់​​គឺ​ជា​ការ​បោក​ប្រាស កេង​ចំណេញ​គ្នា​… តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ធ្លាប់​មាន​អារម្មណ៍​នេះ? អ្វី​ជា​ក្ដី​ស្រលាញ់​ពិត អ្វី​ជា​ភាព​ស្មោះ​ត្រង់ ពិបាក​នឹង​រក​ឃើញ​ម្ល៉េះ? ថ្ងៃ​នេះ​ខ្ញុំ​នឿយ​ណាយ ហើយ​យល់​ថា​អារម្មណ៍​រំភើប​កន្លង​មក គ្រាន់​តែ​ជា​រឿង​ឆ្កួត… អ្នកណា​គេ​ស្រលាញ់​អ្នក​ពិត​ប្រាកដ អ្នកណា​គេ​ធ្វើ​ល្អ​ដាក់​អ្នក​ពិត​ប្រាកដ​នោះ?

    ឆ្លើយតប
  • 64. សុភ័ណ្ឌ  |  ខែកក្កដា 19, 2010 ម៉ោង 10:37 ព្រឹក

    ពេលបានអានក្នុងទំព័រនេះហើយ ធ្វើអោយខ្ញុំធូរស្រាល និង ស្រលះបានមួយកំរិត នៅពេលដែលខ្ញុំកំពុងមានអារម្មណ៍ថាស្ថិតក្នុងភាពឯកកា… អរគុណចាន់ផល 🙂

    ឆ្លើយតប
    • 65. ចាន់ផល  |  ខែកក្កដា 20, 2010 ម៉ោង 1:15 ល្ងាច

      🙂 ជួនកាល​ក្នុង​លោកនេះ​គ្មានយុត្តិធម៌ទេ តែ​បែរ​ជា​មាន​ឧបនិស្ស័យ។ ឧបនិស្ស័យ​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនង​មនុស្ស និង​បាន​ផ្ដល់​ភាព​ស្រស់​បំព្រង​ឱ្យ​ពួក​គេ។ នៅ​ជាមួយ​មនុស្ស​ដែល​មិន​ឱ្យ​តម្លៃ​យើង យើង​ក៏​អស់​សង្ឃឹម និង​គិត​ថា​ខ្លួន​ឯង​មិន​បាន​ការ ប៉ុន្តែ​ធាតុ​ពិត​ទៅ​ គឺ​មក​ពី​ពួក​គេ​គ្មាន​និស្ស័យ​ អាច​មើល​ឃើញ​គុណ​សម្បត្តិ​របស់​យើង។ ពេល​សរសេរ​ស្នាដៃ​នីមួយៗ ខ្ញុំ​ដឹង​ថា​វា​មិន​អាច​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​ចូល​ចិត្ត​ទេ តែ​ខ្ញុំ​មាន​សង្ឃឹម​សរសេរ ដើម្បី​មនុស្ស​ដែល​ចូល​ចិត្ត និង​មិន​ខ្វល់​ថា​ពួក​គេ​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ឡើយ។

      ឆ្លើយតប
  • 66. ចាន់ផល  |  ខែកក្កដា 20, 2010 ម៉ោង 12:54 ល្ងាច

    យុត្តិធម៌​គឺ​មាន​នៅ​ក្នុង​ចិត្ត​ ហើយ​មិន​ចាំ​បាច់​ចង់​ឱ្យ​មនុស្ស​គ្រប់គ្នា​និយាយ​ពាក្យ​នេះ​មក​យើង​ឡើយ។ តើ​យុត្តិធម៌​​គឺ​ជា​ការ​ទទួល​បាន​​ភាព​ជោគ​ជ័យ ឬ​ការ​ទទួល​បាន​ភាព​ត្រឹម​ត្រូវ? មនុស្ស​ម្នាក់​ដែល​កំពុង​ជោគជ័យ ដែល​ខ្ញុំ​គិត​ថា​គេ​ទទួល​បាន​ដោយ​ល្បិច​ ដែល​ខ្ញុំ​ស្អប់​ល្បិច​ទាំង​នោះ ដែល​ខ្ញុំ​ត្រូវ​ជួប​រឿង​អយុត្តិធម៌​ដោយ​សារ​តែ​គេ… ខ្ញុំ​តូច​ចិត្ត​ថា មនុស្ស​ល្អ​ដូច​ជា​ខ្ញុំ​ ហេតុអី​ក៏​គ្មាន​យុត្តិធម៌ ហើយ​ខ្ញុំ​គិត​ម្ដង​ទៀត​ តើ​អ្វី​ជា​យុត្តិធម៌? មាន​​ការ​វិនិច្ឆ័យ​ជា​ច្រើន ដែល​គ្រាន់​តែ​សំអាង​លើ​អារម្មណ៍​របស់​មនុស្ស​ប៉ុណ្ណោះ ហេតុ​នេះ​តើ​គួរ​ឱ្យ​អ្នកណា​មក​សម្រេច​យុត្តិធម៌ឱ្យ​យើង? ជួនកាល​មនុស្ស​អាច​នឹង​​សម្រេច​ចិត្ត​ជ្រើស​រើស​ជោគជ័យ និង​យុត្តិធម៌។ ខ្ញុំ​រើស​យក​យុត្តិធម៌​រួច​ហើយ ហើយ​ខ្ញុំ​​ក៏​បាន​ទទួល​ភាព​ត្រជាក់​ត្រជុំ​​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ។

    ឆ្លើយតប
  • 67. ចាន់ផល  |  ខែសីហា 4, 2010 ម៉ោង 10:59 ព្រឹក

    ខ្ញុំ​ខំស្វែង​យល់​ពី​កំណើត​ខ្លួនឯង… តើ​ខ្ញុំ​កើត​មក​ធ្វើ​អី? ខ្ញុំ​ត្រូវ​ទ្រាំ​ចាំ​ពេល​វេលា ត្រូវ​ទ្រាំ​រស់​ក្នុង​អារម្មណ៍​ភ័យ​ខ្លាច ត្រូវ​ដោះ​ស្រាយ​បញ្ហា​​ស្ទើរ​គ្មាន​ពេល​សម្រាក… ដោះ​ស្រាយ​ធ្វើ​អី​ទៅ? គឺ​សង​កម្ម​ពៀរ? ការ​រស់​នៅ​គ្រាន់​តែ​ជា​កម្មពៀរ​ប៉ុណ្ណោះ គ្មាន​លទ្ធភាព​សម្រេច​សុភមង្គល​ខ្លួន​ឯង​សោះ។ ការ​កសាង​ក្ដី​ស្រមៃ​គឺ​ការ​បន្ថែម​ទុក្ខ​ឱ្យ​ខ្លួន​ឯង… ខ្ញុំ​ចង់​បាន​ជីវិត​មួយ​ស្ងប់​សុខ គ្មាន​ទុក្ខ​ទោស តែ​ពិបាក​សម្រេច​ណាស់។ ខ្ញុំ​ខ្លាច​ជីវិត ហើយ​មិន​ដឹង​ត្រូវ​រស់​បន្ត​ក្នុង​ភាព​ភ័យ​ខ្លាច​នេះ​ដល់​ពេល​ណា​ទេ?

    ឆ្លើយតប
  • 68. ចាន់ផល  |  ខែសីហា 21, 2010 ម៉ោង 10:39 ល្ងាច

    ជីវិត​មិន​សម​បំណង… គេ​មិន​ស្រលាញ់​យើង​ទេ ហើយ​មិន​ស្រលាញ់​ជា​រៀង​រហូត… 😦 forget it, okay?

    ឆ្លើយតប
  • 69. ចាន់ផល  |  ខែសីហា 21, 2010 ម៉ោង 10:47 ល្ងាច

    ជីវិត​ខ្ញុំ​រក​កោះ​ត្រើយ​មិន​ទាន់​ឃើញ​ទេ​ តែ​នៅ​កណ្ដាល​សមុទ្រ​បែប​នេះ​ក៏​សប្បាយ​ចិត្ត​ម្យ៉ាង គ្រាន់​តែ​អផ្សុក​បន្តិច ព្រោះ​ត្រូវ​មក​សរសេរ​ទុក​នៅ​ទី​នេះ… 😉

    ឆ្លើយតប
  • 70. ចាន់ផល  |  ខែសីហា 25, 2010 ម៉ោង 10:05 ល្ងាច

    ដើម្បីបានជីវិតសុភមង្គល ពេល​ខ្លះ​ទាល់​តែ​ត្រូវ​ប្រយុទ្ធ​នឹង​វាសនា​ខ្លាំង​ណាស់…​ តែ​កុំ​ក្លាយ​ជា​មនុស្ស​អាក្រក់​ដើម្បី​ទទួល​បាន​សុភមង្គល​នោះ​ឱ្យ​សោះ។ បើក​​ចិត្ត​ឱ្យ​ទូលាយ​គិត​ថា យើង​ចង់​បាន​វា គេ​ក៏​ចង់​បាន​វា។ ហេតុ​នេះ​ត្រូវ​ចេះ​ពេញ​ចិត្ត​នឹង​របស់​ខ្លួន​ឯង
    ហើយ​កុំ​ច្រណែន​ដណ្ដើម​របស់​គេ។

    ឆ្លើយតប
  • 71. ចាន់ផល  |  ខែកញ្ញា 7, 2010 ម៉ោង 2:47 ល្ងាច

    ទោះ​យ៉ាងណា កុំបោះបង់ក្ដីសង្ឃឹម​ណា៎! ឯង​អាច​ញញឹម​បាន ឯង​ក៏​អាច​សង្ឃឹម​បាន​ដែរ។

    ឆ្លើយតប
  • 72. ចាន់ផល  |  ខែកញ្ញា 16, 2010 ម៉ោង 2:02 ល្ងាច

    ដំណោះ​ស្រាយ​បញ្ហា ក៏​គ្រាន់​តែ​​កើត​ឡើង​ក្នុង​សុបិន​ដូច​គ្នា… ខ្ញុំ​ក៏​ឧស្សាហ៍​​ច្រឡំ​​ថា ពេលណា​សុបិន ពេល​ណា​ការ​ពិត​ដែរ។ ការ​ពិត​​របស់​មនុស្ស​​គឺ​ជា​សុបិន​របស់​ខ្ញុំ ឯ​ការពិត​​របស់​ខ្ញុំ​គឺ​ជា​សុបិន​របស់​ព្រះ។ យ៉ាងណា​សុបិន​ទាំងឡាយ​នឹង​មាន​ពេល​ភ្ញាក់​ ហេតុនេះ​កុំ​គិត​ច្រើន!

    ឆ្លើយតប
  • 73. ចាន់ផល  |  ខែកញ្ញា 27, 2010 ម៉ោង 12:55 ល្ងាច

    ជីវិតខ្ញុំកើតមកមិនមែន​សម្រាប់…ទេ!

    ឆ្លើយតប
  • 74. ចាន់ផល  |  ខែតុលា 20, 2010 ម៉ោង 10:53 ព្រឹក

    ឥឡូវមានអារម្មណ៍ថា ខ្លួនឯងធំហើយ អាចមើលត្រឡប់ក្រោយ យកមកវិភាគ ដើម្បីរស់នៅឱ្យមានប្រយោជន៍… មនុស្សកើតមកប្រហែលជាភ្ជាប់ជាមួយនឹងនិស្ស័យ តែជឿថាអត្តចរិតរបស់ពួកគេគឺទទួលបានពីក្រុមគ្រួសារ។ គ្រួសារខ្ញុំបង្រៀនខ្ញុំឱ្យចេះធ្វើបុណ្យ និងខ្លាចបាប តែបែរជាបង្រៀនខ្ញុំឱ្យកំណាញ់បន្តិច! ពេលនេះខ្ញុំភ្ញាក់រឭកច្រើន តែនៅតែមិនចោលកំណាញ់សោះ គ្រាន់តែខ្ញុំប្ដូរជាកំណាញ់ដើម្បីចែករំលែកវិញ។ រាល់ថ្ងៃពេលខ្ញុំចង់ទិញអ្វីផ្ទាល់ខ្លួន ខ្ញុំតែងតែគិតពីបងប្អូនក្រុមគ្រួសារខ្ញុំ។ ហេតុនេះខ្ញុំក៏បន្ថយចំណាយផ្ទាល់ខ្លួន ដើម្បីទិញអ្វីឱ្យពួកគេវិញ… ព្រោះខ្ញុំញ៉ាំបាយជាមួយក្រុមគ្រួសារ ហេតុនេះពេលញ៉ាំចំណីខ្ញុំក៏នឹកដល់ពួកគេ។ ខ្ញុំត្រូវដកការចំណាយផ្ទាល់ខ្លួនដើម្បីគ្រួសារ ប៉ុន្តែខ្ញុំក៏ត្រូវដកការចំណាយលើគ្រួសារដើម្បីធ្វើបុណ្យនានាទៀត។ បើទោះជាជីវភាពក្រុមគ្រួសារខ្ញុំមិនសូវធូរធារ តែក៏នៅមានអ្នកវេទនាជាងពួកខ្ញុំទៀត… ឧទាហរណ៍ដូចជាអ្នកសុំទាន។ ខ្ញុំគិតថា គួរតែដកការចំណាយរបស់ខ្លួនដើម្បីអ្នកវេទនាទាំងនោះ។ កន្លងមកខ្ញុំក៏ធ្លាប់រំលងការដាក់ទានដែរ ឬក៏ឱ្យទានគេត្បិតត្បៀតពេក ព្រោះនៅកំណាញ់ខ្លាំង និងយល់ថាបើចេះតែឱ្យទានគេអ៊ីចឹងនឹងធ្វើឱ្យគេខ្ជិល។ ប៉ុន្តែបើគ្រប់គ្នាសុទ្ធតែគិតបែបនេះ អ្នកសុំទាននឹងដាច់ពោះស្លាប់។ ខ្ញុំជឿលើវាសនា ជឿថាគ្រប់គ្នាសុទ្ធតែចង់រស់ក្នុងកិត្តិយស។

    ឆ្លើយតប
  • 75. ចាន់ផល  |  ខែតុលា 22, 2010 ម៉ោង 3:05 ល្ងាច

    កាហ្វេ ដូចគ្នានឹងស្នេហា ក៏ប្រហាក់ប្រហែលនឹងឆាកជីវិត… ដំបូង ពេលអណ្ដាតប៉ះរសកាហ្វេ ក៏យល់ថាល្វីងណាស់ បន្ទាប់មកទើបទទួលបានរសផ្អែមបន្តិច… តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺក្លិនរបស់កាហ្វេ ដែលនៅដក់ជាប់ចិត្តយើងរហូត… ឆាកជីវិតមនុស្ស គឺការឆ្លងកាត់ ហើយបន្ទាប់មកគឺពេលនឹកអនុស្សាវរីយ៍នេះ។ ក្លិនកាហ្វេគឺជាអនុស្សាវរីយ៍ ^_^

    ឆ្លើយតប
  • 76. ចាន់ផល  |  ខែវិច្ឆិកា 6, 2010 ម៉ោង 11:51 ព្រឹក

    ស្វែងរក​លក្ខណៈ​ពិសេស​របស់​ «ក» ​ឱ្យ​ឃើញសិន មុន​នឹង​ប្រៀប​ធៀប​គេ​ជាមួយ​ «ខ» ព្រោះ​មនុស្ស​​គ្រប់គ្នា​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស!

    ឆ្លើយតប
  • 77. ចាន់ផល  |  ខែវិច្ឆិកា 13, 2010 ម៉ោង 1:56 ល្ងាច

    រំឭកពីសំណើច ដើម្បីញញឹមក្នុងពេលអស់សង្ឃឹម… ជីវិតគឺបែបនេះ!

    ឆ្លើយតប
    • 78. ចាន់ផល  |  ខែវិច្ឆិកា 14, 2010 ម៉ោង 10:56 ល្ងាច

      នឹកឃើញសំណើច ដើម្បីញញឹម ពេលកំពុងយំ…

      ឆ្លើយតប
  • 79. ចាន់ផល  |  ខែវិច្ឆិកា 14, 2010 ម៉ោង 11:16 ល្ងាច

    ខួរក្បាលច្របូកច្របល់បន្តិច…ពេលនេះ… អារម្មណ៍នេះអាចកើតឡើងព្រោះសុខភាពមិនសូវល្អ តែក៏ព្រួយថា អារម្មណ៍នេះនឹងធ្វើឱ្យប៉ះពាល់សុខភាព… សង្ឃឹមថា ដេកលក់ ស្អែកឡើង គ្រប់យ៉ាងនឹងធម្មតា!

    ឆ្លើយតប
    • 80. ចាន់ផល  |  ខែវិច្ឆិកា 15, 2010 ម៉ោង 11:29 ព្រឹក

      កើតទុក្ខពេលនេះ មិនមែនដោយសារអ្នកណាទេ គឺដោយសារខ្លួនឯង… ខ្លួនឯងប៉ិនតូចចិត្តពេក! ធ្វើម៉េចទើបអាចកែគុណវិបត្តិនេះបានទៅ?

      ឆ្លើយតប
  • 81. ចាន់ផល  |  ខែវិច្ឆិកា 18, 2010 ម៉ោង 12:26 ល្ងាច

    Dream is not logical.

    ឆ្លើយតប
  • 82. ចាន់ផល  |  ខែធ្នូ 3, 2010 ម៉ោង 12:33 ល្ងាច

    ខ្ញុំចង់យំ ហើយពេលនេះខ្ញុំក៏យំមែន… អារម្មណ៍​ខ្ញុំ​កាល​ពី​យប់​មិញ​​និង​ពេល​នេះ​ខុស​គ្នា​ស្រឡះ… មាន​អារម្មណ៍​ថា​ខ្លួន​ឯង​បរាជ័យ​ណាស់ អ្វីៗ​នៅ​ជុំ​វិញ​ខ្ញុំ​គ្រាន់​តែ​ការ​បំភាន់​ភ្នែក… ហេតុអ្វី? ដឹង​ថា​មិន​ត្រូវ​តូច​ចិត្ត​ទេ តែ​ធ្វើ​មិន​បាន… គេ​ក៏​កើត​ជា​មនុស្ស ខ្ញុំ​ក៏​ជា​កើត​ជា​មនុស្ស តែ​ម៉េច​ក៏វាសនា​ពួក​យើង​ខុស​គ្នា…? ខ្ញុំ​ចង់​ឱ្យ​ម្ដាយ​ខ្ញុំ​នឹក​ឃើញ​ខ្ញុំ​មុន​គេ ចង់​មាន​មនុស្ស​យក​ចិត្ត​ទុក​ដាក់… វា​ប្រហែលជា​កំហុស​ហើយ… ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​ខុស ខុស​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ទទួល​បាន​​ភាព​កក់​ក្ដៅ​…

    ឆ្លើយតប
    • 83. ចាន់ផល  |  ខែធ្នូ 4, 2010 ម៉ោង 9:20 ព្រឹក

      my life is waiting… i live to see… 🙂
      ថ្ងៃនេះខ្ញុំបានប្ដូរអារម្មណ៍ហើយ… អារម្មណ៍​ស្រស់​ថ្លា​ណាស់ ដូច​អាច​គិត​យល់​រឿង​គ្រប់​យ៉ាង… សូម​កុំ​ឱ្យ​ខ្ញុំ​ជួប​អារម្មណ៍​ពី​ម្សិល​មិញ​ទៀតណា៎! 😀 ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​និពន្ធ​ដ៏​ល្អ សរសេរ​រឿង​នៃ​ក្ដី​ស្រលាញ់​ដ៏​រំភើបៗ ហើយ​ខ្ញុំ​នឹង​ញញឹម​ ឬ​ក៏​យំ​ជាមួយ​តួអង្គ​របស់​ខ្ញុំ។

      ឆ្លើយតប
    • 84. ចាន់ផល  |  ខែធ្នូ 4, 2010 ម៉ោង 12:47 ល្ងាច

      my life is waiting… i live to see… ជឿថាគ្រប់យ៉ាងមិនស្ថិតស្ថេរ នឹងប្រែប្រួល ហើយវាជាលេសមួយ ដែលខ្ញុំត្រូវរស់បន្ត ដើម្បីដឹងថា តើវានឹងប្រែប្រួលយ៉ាងម៉េចខ្លះ?

      ឆ្លើយតប
  • 85. កក្កដា  |  ខែធ្នូ 7, 2010 ម៉ោង 8:34 ព្រឹក

    ភាពបរាជ៍យមិនមែនចេះតែកើតមានគ្រប់ពេលសំរាប់មនុស្សតែម្នាក់ឡើយ
    កុំផ្តេកផ្តួល ហើយក៏កុំអស់សង្ឃឹម ។ គ្រប់យ៉ាងកុំអោយសារៈសំខាន់ចំពោះអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងពេក លុះដល់ពេលមិនសមបំណងបែរជាមានទុក្ខខ្លាំង,,,,,,,,វាគ្រាន់តែជាបង្អែមនៃជីវិតមិនមែនជាការពឹត
    ទេ។

    ឆ្លើយតប
  • 86. kh2kh  |  ខែធ្នូ 15, 2010 ម៉ោង 10:04 ល្ងាច

    សួស្តី​ផល
    ខ្មុំ​បាន​អាន​អត្ថបទ និង​​ការពិចារណា​របស់​ផល​។​ខ្មុំ​សូម​ចូល​រួម​សេចក្តី​វេទ​នា​។​សម្រាប់​ខ្មុំ​បរាជ័យ​​ជា​ផ្លូវ​មាន​ស្មារតី​បង្ហាញ​ទៅ​ការ​ជោគជ័យ​។
    ជា​មនុស្ស​ត្រូវ​ចេះ​គោរព​ស្រលាញ់​មនុស្ស។​កុំ បង្ខំ​គេ​អោយ​ស្រលាញ់​ខ្លួន​នេះគឺ​ជា​បញ្ហា​របស់​គេ​ទេ។ព្រះ​បង្កើត​​ផល​មក​មាន​តែ​ម្នាក់​និង​តែ​មួយ​គត់​។​ព្រះ​ស្រលាញ់​​ផល​ដូច​​ផល​ឯង​នេះ​តែមួយ។
    ទេវតាគិតមិនមែនដូចមនុស្សគិត…
    ទុក​ចិត្ត​ទេវតា​ទៅ​កុំ​គិត​ពិបាក​ពេក។

    ខ្មែរ​នឹក​ខ្មែរ​

    ឆ្លើយតប
  • 87. manuth  |  ខែធ្នូ 16, 2010 ម៉ោង 3:42 ល្ងាច

    សួស្តីបាទ បងចាន់ផល ! ខ្ញុំឈ្មោះ Manuth ជាសមាជិកថ្មីក្នុងភូមិ WordPress នេះ។ ក្រោយពីបានអានអត្ថបទផ្សេងៗនៅក្នុង Blog របស់បងមក ធ្វើអោយខ្ញុំមានចំនាប់អារម្មណ៍ជាខ្លាំង ហើយក៏ចង់រាប់​ អានបងផងដែរ​ ។

    ឆ្លើយតប
  • 88. ចាន់ផល  |  ខែធ្នូ 16, 2010 ម៉ោង 4:33 ល្ងាច

    អរគុណ​ចំពោះ កក្កដា, kh2kh និង manuth ដែល​បាន​ចូល​មក​លេង​ប្លក​របស់​ខ្ញុំ ហើយ​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ទីនេះ។ រីករាយ​ដែល​បាន​ស្គាល់​បងប្អូន​ទាំង​អស់​គ្នា។

    ឆ្លើយតប
  • 89. ចាន់ផល  |  ខែធ្នូ 26, 2010 ម៉ោង 4:52 ល្ងាច

    មាន​អារម្មណ៍​ថា​ហត់នឿយ… រារែក… តែ​ដឹង​ច្បាស់​ថា​ត្រូវ​តែ​បន្ត… វា​គ្រាន់​តែ​ជា​អារម្មណ៍​មួយ​ពេល​ប៉ុណ្ណោះ ហើយ​វា​ប្រាកដ​ជា​កន្លង​ផុត… កុំ​យំ… កុំ​ចុះ​ចាញ់… កុំ​ទន់​ជ្រាយ… ត្រូវ​តែ​បន្ត​ទៀត បន្ត​រហូត​ដល់​ទី​បំផុត…

    ឆ្លើយតប
  • 90. ចាន់ផល  |  ខែធ្នូ 28, 2010 ម៉ោង 2:29 ល្ងាច

    ខ្ញុំហូរ​ទឹក​ភ្នែក​ទៀត​ហើយ… នៅ​តែ​ទន់​ជ្រាយ​ អស់​សង្ឃឹម… បញ្ហា​ចេញ​ចូលៗ​ធ្វើ​បាប​ខ្ញុំ​រហូត… ដឹង​ថា​វា​នឹង​អាច​ដោះ​ស្រាយ តែ​ខ្ញុំ​​ខ្លាច​ណាស់… ហេតុអ្វី​ខ្ញុំ​ត្រូវ​ក្លាយ​ជា​មនុស្ស​ដ៏​គួរ​ឱ្យ​អាណិត​បែប​នេះ?

    ឆ្លើយតប
  • 91. ចាន់ផល  |  ខែមករា 6, 2011 ម៉ោង 2:01 ល្ងាច

    ជីវិតស្ងប់ស្ងាត់នៅតែស្ងប់ស្ងាត់… អត់អីទេ វា​គ្រាន់​តែ​វិល​ទៅ​កាន់​សភាព​ដើម​ប៉ុណ្ណោះ សំខាន់​គឺ​កុំ​យក​ភាព​ស្ងប់​ស្ងាត់​របស់​ខ្លួន​ទៅ​រំខាន​អ្នក​ដទៃ។ អាច​ថា​បរាជ័យ តែ​ជា​វាសនា​ច្រើន​ជាង… ត្រូវ​តែ​រឹង​មាំ ព្រម​ទទួល​យក​ជីវិត​ស្ងប់​ស្ងាត់​របស់​ខ្លួន​បន្ត​ទៀត។

    ឆ្លើយតប
  • 92. ចាន់ផល  |  ខែមករា 6, 2011 ម៉ោង 2:59 ល្ងាច

    រាល់ថ្ងៃពេលមកធ្វើការ ខ្ញុំតែងតែញញឹមដាក់ពូសន្តិសុខ និង​អ្នក​បើក​ទ្វារ… ខ្ញុំ​កក់​ក្ដៅ​ណាស់ ពេល​ពួក​គេ​លេង​សើច​ជាមួយ​ខ្ញុំ ឯអ្នក​រួម​ការងារ​ក្នុង​ក្រុមហ៊ុន​ទាំង​អស់​ក៏​ដូច​គ្នា ម្នាក់ៗ​សុទ្ធ​តែ​រាក់​ទាក់​ដាក់​ខ្ញុំ ប៉ុន្តែ​ពេល​ខ្លះ​គេ​ក៏​ភ្លេច​ញញឹម​ដាក់​ខ្ញុំ​ម្ដង​ម្កាល ធ្វើ​ឱ្យ​ខ្ញុំ​អន់​ចិត្ត… ខ្លាច​គេ​ស្អប់​ខ្ញុំ។ ខ្ញុំ​ខ្លាច​ការ​ស្អប់​គ្នា​ណាស់ ហើយ​អារម្មណ៍​នេះ​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ជិន​ណាយ​នឹង​ជីវិត។ ប៉ុន្តែ​ធ្វើ​ម៉េច​អាច​ឱ្យ​គេ​ស្រលាញ់​យើង​គ្រប់​គ្នា​ទៅ? ខ្ញុំ​ត្រូវ​តែ​ទទួល​ស្គាល់​ចំណុច​នេះ ហើយ​រៀន​រស់​ជាមួយ​នឹង​គ្រប់​អារម្មណ៍​នៅ​ជុំវិញ​ខ្លួន។

    ឆ្លើយតប
  • 93. ចាន់ផល  |  ខែមករា 11, 2011 ម៉ោង 9:38 ព្រឹក

    ប្រឹង​ដេកឱ្យលក់​ បំភ្លេច​អារម្មណ៍​នឹក… ប្រឹង​ដេក​ឱ្យ​លក់​ បំភ្លេច​អារម្មណ៍​ស្រលាញ់… ប្រឹង​ដេក​ឱ្យ​លក់​ ក្រែង​អាច​បំភ្លេច​អារម្មណ៍​ពិបាក​​ចិត្តបាន…

    ឆ្លើយតប
  • 94. ចាន់ផល  |  ខែមករា 13, 2011 ម៉ោង 4:31 ល្ងាច

    មួយរយៈនេះមានអារម្មណ៍ថា បាត់បង់មិត្តល្អៗជាច្រើន ក៏មានអារម្មណ៍ថាបរាជ័យក្នុងការរាប់អានមិត្តណាស់… មិត្តធ្លាប់ស្និទ្ធស្នាលក៏ប្រែជាឆ្ងាយគ្នា មិនដឹងថាមកពីអ្វី… តាមពិតខ្ញុំមិនសម្បូរមិត្តភក្តិតាំងពីតូចម្ល៉េះ ដូចពេលនេះក៏ចាត់ទុកថាមានមិត្តច្រើនទៅហើយ តែក៏នៅតែស្ដាយមិត្តល្អៗដែលខ្ញុំស្រលាញ់ ទើបធ្វើឱ្យមានអារម្មណ៍តានតឹងរហូតមក…

    …ព្រឹកមិញបងស្រីម្នាក់បានផ្ញើម៉ែលមកសួរសុខទុក្ខ ហើយខ្ញុំក៏និយាយអារម្មណ៍នេះប្រាប់គាត់បន្តិចទៅ។ ខ្ញុំប្រាប់គាត់ថា «ខ្ញុំមានអារម្មណ៍ថានឿយហត់ក្នុងការរាប់អានមនុស្សណាស់បង​អើយ ដំបូងស្មានថាគេចូលចិត្តយើង ដល់ពេលនេះទទួលអារម្មណ៍ថាខកចិត្ត…»

    ហើយគាត់ក៏តបមកខ្ញុំថា៖ «ជួនកាល ប្រហែលជាប្អូននិយាយរឺធ្វើអ្វីអោយគេប៉ះពាល់ចិត្តដោយអចេតនា។ បើយើងដឹងខុស ក៏សុំទោសគេទៅ។ តែបើមិនអ៊ីចឹងទេនោះ មិត្តនោះ មិនមែនស្រលាញ់យើងពិតទេ ហើយក៏នឹងមិនអាចក្លាយជាមិត្តពិតបានដែរ។ រក្សាមនុស្ស ដែលស្រលាញ់យើង សំខាន់ជាង តាមរកក្តីស្រលាញ់ពីមនុស្ស ដែលមិនចាប់អារម្មណ៍នឹងយើង។ វាជាជីវិត។ ដូចជាបងធ្លាប់និយាយហើយ។ មិនសំខាន់ថា មានមិត្តច្រើនយ៉ាងណាទេ អោយតែមានមិត្តពិតតែប៉ុន្មាននាក់ ឆាកជីវិតនោះ ក៏មានន័យបាត់ទៅហើយ។ ដូចនេះ កុំទៅគិតនាំឈឺក្បាលច្រើន។ ព្យាយាមថែរក្សាមិត្ត ដែលនៅជិត ធ្វើអ្វីដែលល្អចំពោះគេ អោយដូចដែលយើងគិតចំពោះខ្លួនឯងដែរ។

    អរគុណណាស់បងស្រី… ខ្ញុំស្ងប់ចិត្តច្រើនពេលបានប្រាប់រឿងនេះទៅបង ហើយទទួលការនែនាំពីបងមកវិញ… យ៉ាងណាក៏ខ្ញុំមានមិត្តល្អប៉ុន្មាននាក់រួចទៅហើយ ហើយខ្ញុំនឹងប្រឹងរក្សាពួកគេ មិនឱ្យខ្លួនឯងពិបាកចិត្តដូចពេលនេះទៀតទេ។

    ឆ្លើយតប
  • 95. ចាន់ផល  |  ខែមករា 26, 2011 ម៉ោង 9:50 ព្រឹក

    ដំបូងហត់នឿយ បន្ទាប់ក៏នឿយណាយ…
    ពេលវេលាអាចផ្លាស់ប្ដូរអារម្មណ៍បាន ហេតុនេះកុំគិតអីតានតឹងពេក!
    ដំបូងធ្លាប់គិតថា វាសំខាន់ណាស់ ត្រូវការណាស់ មិនអាចគ្មានបានទេ… តែដល់យកមិនបាន ក៏តូចចិត្ត តែក្រោយមកអារម្មណ៍ក៏រំសាយបន្តិចម្ដង… ទីបំផុតក៏ដឹងថា គ្មានអីអស្ចារ្យផង…

    ឆ្លើយតប
  • 96. ចាន់ផល  |  ខែមករា 27, 2011 ម៉ោង 6:37 ល្ងាច

    ហេតុអ្វីក៏មានមនុស្សមិនជឿអ្វីដែលខ្ញុំនិយាយ… បើខ្ញុំមិនដែលកុហកគេផង… អាចមកពីខ្ញុំលេងសើចពេក… អាចមកពីខ្ញុំជាអ្នកនិពន្ធ… បើគេអាចមើលចិត្តខ្ញុំឃើញ បាន​គេដឹងថា ខ្ញុំមានអារម្មណ៍សាមញ្ញបំផុត… មែន! ជីវិតខ្ញុំបរាជ័យច្រើន តែវាមិនបានកែចរិតខ្ញុំឱ្យស្អប់មនុស្សទេ… ខ្ញុំយកអារម្មណ៍ដែលធ្លាប់ឆ្លងកាត់មកសរសេរជាបទនិពន្ធ… ព្រោះខ្ញុំមិនពូកែនិយាយឱ្យគេស្ដាប់… ព្រោះខ្ញុំចង់បំពេញក្ដីស្រមៃខ្លះៗ ដែលជីវិតពិតខ្ញុំគ្មាន… បើសិនជាអ្នកគិតថា ខ្ញុំមានគំនិតអាក្រក់អ្វីមួយលើអ្នក សូមគិតម្ដងទៀត ថាខ្ញុំមានគំនិតនោះដើម្បីអី? ក្ដីប្រាថ្នាខ្ញុំគឺសាមញ្ញទេ គឺគ្រាន់តែចង់រស់នៅរីករាយ មានគេរាប់អាន ហើយខ្ញុំពិតជាមិនដឹងថា ហេតុអ្វីក៏ត្រូវឈ្លោះគ្នាឡើយ… អាចនឹងមានអ្នកខ្លះគិតថា វាដូចជាប្រលោមលោក តែវាជាអារម្មណ៍ពិត… ខ្ញុំមិនឆ្លាត… មិនពូកែ… មិនអស្ចារ្យអីទាំងអស់… តែខ្ញុំចេះសរសេររឿង សរសេរចម្រៀង ព្រោះតែខ្ញុំមានអារម្មណ៍មួយដែលបរិសុទ្ធ… បើអ្នកស្អប់ខ្ញុំ ខ្ញុំសូមឱ្យអ្នកគិតឡើងវិញ ថាព្រោះហេតុអី? រួចសូមប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ផ្គាប់ចិត្តអ្នក… តើអ្នកជឿទេ ថាក្នុងលោកនេះពិតជាមានមនុស្សល្អ? ខ្ញុំជឿ… ព្រោះមួយជាតិនេះខ្ញុំមិនដែលគិតអាក្រក់ដាក់អ្នកណាឡើយ… ខ្ញុំតាំងចិត្តរួចហើយ ថានឹងកើត ហើយស្លាប់ទៅវិញ ក្នុងអំពើល្អ… ហើយខ្ញុំប្រយ័ត្នប្រយែងបំផុត ខ្លាចខ្លួនឯងធ្វើខុសដាក់គេ… វាប្រហែលជាចៀសមិនផុត ព្រោះខ្ញុំអាចធ្វើខុសដោយមិនដឹងខ្លួន ប៉ុន្តែខ្ញុំពិតជាគ្មានចេតនានោះទេ…
    ហ៎ះ.. នៅសុខៗក៏ស្រាប់តែសរសេរចេញមក… ខ្ញុំចង់ឱ្យគេឯងអានណាស់ តែខ្ញុំខ្លាចរំខានគេ ប៉ុន្តែបើអ្នកបានអាន សូមអរគុណណា៎!

    ឆ្លើយតប
    • 97. ថ្ងៃរះ  |  ខែ​ឧសភា 18, 2011 ម៉ោង 7:33 ល្ងាច

      មិនបាច់គុណស្រ័យអីទេ

      ឆ្លើយតប
  • 98. ចាន់ផល  |  ខែមករា 29, 2011 ម៉ោង 12:41 ល្ងាច

    បើសិនជាអាច… ប្រាកដជាល្អណាស់… តែមិនអាច… 😉

    ឆ្លើយតប
  • 99. ចាន់ផល  |  ខែ​កុម្ភៈ 3, 2011 ម៉ោង 8:05 ល្ងាច

    even it’s story but it can make me laugh and cry… i love movie ^^ feel like crying when i watch it.

    ឆ្លើយតប
  • 100. ចាន់ផល  |  ខែ​កុម្ភៈ 6, 2011 ម៉ោង 10:09 ល្ងាច

    អារម្មណ៍ឯកោចេះតែតាមខ្ញុំរហូត ហើយគឺអារម្មណ៍ឯកោនេះហើយ ដែលធ្វើបាបខ្ញុំមករហូតដែរ…

    ឆ្លើយតប
  • 101. ចាន់ផល  |  ខែ​កុម្ភៈ 7, 2011 ម៉ោង 3:53 ល្ងាច

    my feeling hurt me… no one hurt me but love hurt me… my heart hurt me…
    hurt is my feeling but i gonna change this.
    is the same feeling but still hurt… :_) but i will be strong one day!
    i believe i can do. i must live happily :_)
    it’s not lyrics but even it’s lyrics, it’s still from heart.

    ឆ្លើយតប
  • 102. ព្រះអាទិត្យតូច  |  ខែ​កុម្ភៈ 11, 2011 ម៉ោង 7:31 ល្ងាច

    សួស្តីបងផល ! ខ្ញុំទើបតែមានវត្តមាននៅក្នុងវេបសាយរបស់បង ព្រោះខ្ញុំ ស្រលាញ់ការនិពន្ធដូចបងដែរ ។ តើធ្វើយ៉ាងណាទើបក្លាយទៅជា យុវវ័យ និពន្ធបានទៅបង ? ជួយប្រាប់ខ្ញុំផង ខ្ញុំចងក្លាយដូចជា បង និង អ្នកនិពន្ធផ្សេងទៀត ។ អរគុណទុកជាមុន !

    ឆ្លើយតប
    • 103. ចាន់ផល  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 10:31 ព្រឹក

      សួស្ដីប្អូន! រីករាយ​ណាស់ ដែល​ប្អូន​ស្រលាញ់​ការ​និពន្ធ ព្រោះ​ស្រលាញ់​មាន​ន័យ​ថា ប្អូន​មាន​ទេពកោសល្យ​ផ្នែក​នេះ​រួច​ហើយ ហេតុ​នេះ​បើ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ គឺ​គ្រាន់​តែ​ពង្រឹង​បន្ថែម ពោល​គឺ​ការ​សង្កេត​វិភាគ​​លើ​បរិស្ថាន​ ក៏​ដូច​ជា​ស្នាដៃ​និពន្ធ​ល្បីៗ ហើយ​កសាង​សមត្ថភាព​ចំណេះ​ដឹង​ទូទៅ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ។

      ឆ្លើយតប
  • 104. ចាន់ផល  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 10:58 ព្រឹក

    ចូលចិត្តអារម្មណ៍ស្ងប់ក្រោយពេលបរាជ័យ… អស់​សង្ឃឹម តែ​គ្មាន​សម្ពាធ។

    ឆ្លើយតប
  • 105. ចាន់ផល  |  ខែ​កុម្ភៈ 12, 2011 ម៉ោង 11:34 ព្រឹក

    ខ្ញុំចូលចិត្តអ្នក… ខ្ញុំស្រលាញ់អ្នក… ប៉ុន្តែវាមិនទាន់ជាស្នេហានៅឡើយទេ… ខ្ញុំខំលាក់ក្ដីស្រលាញ់នេះទុក ដើម្បីឱ្យខ្ញុំអាចស្រលាញ់អ្នកបានយូរ…

    ឆ្លើយតប
  • 106. ចាន់ផល  |  ខែ​កុម្ភៈ 14, 2011 ម៉ោង 10:32 ព្រឹក

    I love Valentine’s Day ^^ ប៉ុន្តែអារម្មណ៍ថ្ងៃ​នេះ​ ខ្ញុំ​នឿយ​ហត់​មែន​ទែន នឿយ​ណាយ​ណាស់ អស់​កម្លាំង​ប្រយុទ្ធ​ទៀត​ហើយ… ខ្ញុំ​ចង់​ដេក​ឱ្យ​ស្ងប់​ស្ងាត់…

    ឆ្លើយតប
  • 107. ចាន់ផល  |  ខែ​មេសា 18, 2011 ម៉ោង 5:04 ល្ងាច

    ស្រលាញ់មនុស្សម្នាក់តើយ៉ាងម៉េចខ្លះ? គេមិនដែលប្រាប់ថាស្រលាញ់ខ្ញុំទេ តែគេចំណាយពេលវេលាជាមួយខ្ញុំរហូត… រហូតស្ទើរតែបោះបង់មិត្តភក្តិរបស់គេចោល… ថ្ងៃនេះគេប្រាប់ខ្ញុំថា មិត្តភក្តិខឹងនឹងគេ… ខ្ញុំអាណិតគេ តែក៏ខ្លាចបាត់បង់គេទៅវិញ។ យើងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ ច្រើនរហូតមិនធ្លាប់នឹកស្មានដល់។ គេល្អដាក់ខ្ញុំមែនទែន ក៏គ្មានអ្នកណាធ្លាប់ធ្វើដាក់ខ្ញុំបែបនេះដែរ។ ថ្ងៃក្រោយតើពួកយើងក្លាយទៅជាយ៉ាងណា? ខ្ញុំរង់ចាំទាំងព្រួយបារម្ភ… សង្ឃឹមថាគេនឹងនៅក្បែរខ្ញុំរហូត ហើយសម្រេចក្ដីសុបិនរបស់ពួកយើង ដូចដែលគេធ្លាប់និយាយ។

    ឆ្លើយតប
  • 108. ចាន់ផល  |  ខែ​មេសា 21, 2011 ម៉ោង 9:29 ព្រឹក

    m proud of you…you act i write…

    ឆ្លើយតប
  • 109. ចាន់ផល  |  ខែ​ឧសភា 3, 2011 ម៉ោង 11:18 ព្រឹក

    ថ្ងៃនេះអត់ស្រួលខ្លួនសោះ… គ្មានកម្លាំងកំហែង រួចចេះតែងងុយដេក… រាងធ្ងន់ក្បាលតិចៗផង មិនដឹងថាឈឺអីទេ! អារម្មណ៍វិញគឺពិបាកចិត្ត នឹកឃើញមិត្តល្អៗដែលខ្ញុំស្រលាញ់… ខ្ញុំថាគេជាមិត្តល្អ តែគេគិតថាខ្ញុំមិនល្អ ឈប់រាប់អានខ្ញុំ… ខំកាត់ចិត្តពីពួកគេច្រើនដងដែរ តែកាត់មិនដាច់សោះ… ពួកគេចិត្តដាច់ណាស់ ចង់រាប់អានក៏មករាក់ទាក់ដាក់ខ្ញុំ ដល់លែងចង់រាប់អានក៏លែងរវីរវល់នឹងខ្ញុំឈឹង… តែខ្ញុំធ្វើដូចពួកគេមិនកើតសោះ ទើបចេះតែចាញ់ប្រៀបគេមករហូត… រឹងមាំឡើង!

    ឆ្លើយតប
  • 110. និម៉ុល ម៉េង  |  ខែកក្កដា 8, 2011 ម៉ោង 8:29 ព្រឹក

    សូមអរគុណ​ ចំពោះលោក​​​ សុខ​ ចាន់ផល ដែលបានបង្កើតវិបជាភាសាខ្មែរ​​ ខ្ញុំចង់អោយវិបសាយ នៅស្រុកខ្មែរទាំងអស់​​ សរសេរអត្តបទជាភាសាខ្មែរ ដើម្បីអោយប្រជាជនខ្មែរដែលខ្សោយភាសាអគ្លេសទាំងអស់ចេះប្រើប្រាស់អិនធឺណេតគ្រប់ៗគ្នា៕សូមអគុណរ

    ឆ្លើយតប
  • 111. Chanphal Sok  |  ខែកក្កដា 23, 2011 ម៉ោង 9:52 ព្រឹក

    មនុស្សមានវាសនាល្អ ចេះចែករំលែកសុខទុក្ខជាមួយនឹងមនុ​ស្សអភ័ព្វ… បែបនេះទើបពិភពលោកមានយុត្តិធម៌។ តើយល់អ៊ីចឹងទេ? វាសនាចារដោយអយុត្តិធម៌ ហេតុនេះមនុស្សយើងត្រូវតែកែប្រែវាសនា។

    មិនអាចប្ដូរទស្សនៈគេបាន តែអាចប្ដូរទស្សនៈខ្លួនឯងបាន។

    ឆ្លើយតប
  • 112. ដារ៉ា  |  ខែសីហា 11, 2011 ម៉ោង 7:32 ល្ងាច

    បាទបងខ្ញុំយល់អញ្ចឹងដែរបង ចុះប្រសិនបើមនុស្សពិបាកចិត្តតើអាចចែកភាពពិបាកចិត្តនឹងទៅគ្នាបានទេបង ប៉ុន្តែយ៉ាប់យកតែមែនទែនបង គ្រាន់តែយើងហានិយាយពីអារម្មណ៌ពិបាកចិត្តរបស់យើងគេធុញហើយលែងចង់ស្តាប់ហើយ ចឹងមិនដឹងធ្វើម៉េចទេបង ហើយខ្ញុំបានអានអត្ថបទពិភាក្សារបស់បងជាមួយប្អូនៗបងៗមានអារម្មណ៌ថាគួរអោយចាប់អារម្មណ៌ខ្លាំងណាស់បង ទើបតែស្រាវជ្រាវៗក៌ជួយផ្ទះរបស់បង អីយ៉ាសំណាងមែនខ្ញុំ ហើយគិតថាគួរតែមកលេងអោយបានច្រើនបន្តិចក្រែងរលាយបាត់នូវទុក្ខព្រួយ ហើយនិងភាពពិបាកចិត្តខ្លះណាបង ពីប្អូន ដារ៉ា

    ឆ្លើយតប
  • 113. ចាន់ផល  |  ខែសីហា 24, 2011 ម៉ោង 2:07 ល្ងាច

    គ្មានអ្នកណាដឹងថា អ្នកធ្វើអ្វី ជាងខ្លួនអ្នកឡើយ។ គ្មានអ្នកណាដឹងថា អ្នកគិតអ្វី ជាងខ្លួនអ្នកឡើយ។ អ៊ីចឹងគ្រាន់តែគ្រប់គ្រងខ្លួនអ្នកឱ្យល្អទៅ ចាំបាច់ខ្វល់ពីការគិតរបស់គេធ្វើអី!

    ឆ្លើយតប
    • 114. ចាន់ផល  |  ខែកញ្ញា 1, 2011 ម៉ោង 9:41 ព្រឹក

      លែងខ្វល់ថា អ្នកយល់ពីខ្ញុំបែបណា ព្រោះអ្វីដែលខ្ញុំធ្វើបាន ខ្ញុំធ្វើរួចហើយ… ខ្ញុំបានធ្វើអស់ពីលទ្ធភាពហើយ!
      ស្រេចលើអ្នក ថាតើអាចជឿជាក់ខ្ញុំទេ?

      ឆ្លើយតប
  • 115. Momo Ny  |  ខែសីហា 31, 2011 ម៉ោង 6:51 ល្ងាច

    បាទ​នេះ​ជា​ជីវិត​របស់​ខ្ញុំ​ហេតុ​អ្វី​ក៏​បង​សរសេរ​ចំ​ចំណុច​ខ្ញុំ​ម្ល៉េះ​។ អគុណ​ចំពោះ​អត្ថ​បទ​បង​ពេក​ក្រៃ។

    ឆ្លើយតប
  • 116. ចាន់ផល  |  ខែកញ្ញា 20, 2011 ម៉ោង 9:44 ព្រឹក

    អារម្មណ៍គ្មានអ្នកណាស្រលាញ់ គឺស្ងប់សុខម្យ៉ាង ព្រោះគ្មានអម្រែក ត្រូវស្រលាញ់តបទៅគេវិញ…

    ឆ្លើយតប
  • 117. Chanphal Sok  |  ខែកញ្ញា 28, 2011 ម៉ោង 5:41 ល្ងាច

    ជីវិតអើយជីវិត បើនៅតែគិត គឺរឹតតែអស់សង្ឃឹម… ហេតុនេះកុំគិតច្រើន ធម្មជាតិមានហេតុផល ចង់យល់ក៏យល់មិនដល់ ឆ្ងល់ច្រើនពេក គេថាឆ្កួត… ហ៊ឺ! តែបើមិនអាចរស់ឱ្យសប្បាយចិត្ត ក៏កុំគិតឱ្យឈឺក្បាល រស់ឱ្យបានការ យ៉ាងណាៗក៏មិនស្ដាយក្រោយដែរ។

    ឆ្លើយតប
  • 118. Chanphal Sok  |  ខែតុលា 3, 2011 ម៉ោង 3:38 ល្ងាច

    រស់នៅពិបាកណាស់។ ពេលយើងបរាជ័យ គេមាក់ងាយ។ ពេលយើងជោគជ័យ គេច្រណែន។ បណ្ឌិតតិចជាងខ្លៅ រស់យូរៗទៅ បានដឹងថាឥតន័យ។

    ឆ្លើយតប
  • 119. Chanphal Sok  |  ខែតុលា 4, 2011 ម៉ោង 11:42 ព្រឹក

    អ្នកណាមើលឃើញបេះដូងអ្នក? អ្នកណាមើលឃើញទេពកោសល្យអ្នក? អ្នកណាមើលឃើញភាពឆ្លាតវៃអ្នក? អ្នកណាមើលឃើញគំនិតអ្នក? អ្នកណាមើលឃើញការខំប្រឹងប្រែងអ្នក? អ្នកណាមើលឃើញតម្លៃអ្នក?

    ឆ្លើយតប
  • 120. ចាន់ផល  |  ខែតុលា 11, 2011 ម៉ោង 3:33 ល្ងាច

    រស់នៅជាអ្នកក្រដ៏រីករាយ រស់នៅជាមនុស្សល្ងង់ដ៏រីករាយ បើគេមើលងាយ… អ៊ីចឹងឈប់លេងចូលគេ! 😉

    ឆ្លើយតប
  • 121. ចាន់ផល  |  ខែតុលា 19, 2011 ម៉ោង 2:11 ល្ងាច

    ពេលមានជំងឺ ទើបដឹងថា ជីវិតមានតម្លៃណាស់… ខ្ញុំឈឺទៀតហើយ តែមិនទាន់ធ្វើឱ្យខ្ញុំស្លាប់ទេ គ្រាន់តែធ្វើឱ្យខ្ញុំគិតដល់ថ្ងៃស្លាប់… ជីវិតមានតម្លៃណាស់ ហេតុនេះខ្ញុំក៏ត្រូវរកតម្លៃឱ្យជីវិត មុននឹងស្លាប់។

    ឆ្លើយតប
  • 122. ចាន់ផល  |  ខែតុលា 28, 2011 ម៉ោង 3:40 ល្ងាច

    ភាពជោគជ័យ និង ក្ដីរីករាយ ជួនកាលមិនដើរទន្ទឹមគ្នាសោះ… ដើម្បីទៅដល់ភាពជោគជ័យ មនុស្សត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ច្រើនដល់ថ្នាក់ជួនកាលទ្រាំមិនបាន ហើយក៏ធ្វើឱ្យនឹកថា «ខ្ញុំដូចជាធ្វើឱ្យខ្លួនឯងខាតពេលវេលារីករាយច្រើនណាស់» ជោគជ័យដើម្បីអ្វី ក្រែងមនុស្សរស់នៅចង់រីករាយអ្ហេះ?

    ឆ្លើយតប
  • 123. ចាន់ផល  |  ខែតុលា 29, 2011 ម៉ោង 2:24 ល្ងាច

    ទទួលអារម្មណ៍ឯកាគួរឱ្យខ្លាចណាស់… ដូចជាពិភពលោកនេះមានតែម្នាក់ឯង។

    ឆ្លើយតប
  • 124. ចាន់ផល  |  ខែធ្នូ 23, 2011 ម៉ោង 2:24 ល្ងាច

    មនុស្សភាគច្រើនអាត្មានិយម តែយើងត្រូវមើលចំណុចអាក្រក់របស់ពួកគេ ដើម្បីកែប្រែខ្លួនឯងឱ្យកាន់តែល្អ កុំឱ្យអាត្មានិយមដូចជាពួកគេ។

    Love is happened when you love yourself.

    មនុស្សពិតជាមិនដូចគ្នា ក មិនដូច ខ មិនអាចវិនិច្ឆ័យគេ តាមតែអារម្មណ៍ឡើយ។

    មនុស្សស្លូតបូតគួរតែទទួលបាននូវការស្រលាញ់ពីអ្នកផង មិនមែនត្រូវគេធ្វើបាបទេ! តើអ្នកយល់ដូចខ្ញុំទេ?

    ឆ្លើយតប
  • 125. ចាន់ផល  |  ខែមករា 25, 2012 ម៉ោង 5:32 ល្ងាច

    ទស្សនៈបញ្ច្រាសគ្នា មិនស្គាល់គ្នាល្អជាង ចៀសវាងនាំរឿងស្មុគស្មាញដាក់ក្បាល! 😀

    ឆ្លើយតប
  • 126. ចាន់ផល  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 10:33 ព្រឹក

    អ្នកណាក៏ចង់បានល្អដែរ បើរើសសង្សារ ក៏គេរើសយកតែល្អដែរ ប៉ុន្តែបើបែបនេះ ម៉េចនឹងមានស្នេហាពិត? នៅតែឆ្ងល់ មិនយល់ពីស្នេហា!

    ឆ្លើយតប
  • 127. Nida  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 5:07 ល្ងាច

    Hello Chan Phal,

    as new year starts, my mind has changed. i recently like reading electronic stuffs, esp. from Cambodian people. that’s how i found your blog…..
    going through your life story, i have a mixture feelings, all tastes….. but really like what you have achieved by now. also appreciate what you had overcome.
    my life is even harder but i’m happy now with what i have.

    Just remember that behind a powerful man, there is a strong lady…. in your case: you like a strong lady working behind the scene! (behind super start, there is Fabulous writer!)

    if you don’t mind, i’d like to give comment from time to time, just want to strengthen your skills, career….. and also to protect Khmer identity.

    ឆ្លើយតប
    • 128. ចាន់ផល  |  ខែ​កុម្ភៈ 4, 2012 ម៉ោង 9:21 ព្រឹក

      Nice to read your letters 🙂 I’m here and waiting for your comments. Thanks so much.

      ឆ្លើយតប
  • 129. Chanphal Sok  |  ខែ​កុម្ភៈ 7, 2012 ម៉ោង 2:37 ល្ងាច

    ស្រលាញ់គេ ត្រូវការឱ្យគេស្រលាញ់តប ហើយទោះចង់ឬមិនចង់ ក៏ក្លាយជាមនុស្សចេះទាមទារ អាត្មានិយម ខឹង ប្រច័ណ្ឌ ពិបាកចិត្ត… បើចៀសបាន កុំមានស្នេហាល្អជាង។

    ឆ្លើយតប
  • 130. Nida  |  ខែ​កុម្ភៈ 8, 2012 ម៉ោង 4:28 ល្ងាច

    not totally 100% agree with ur statement. if we need love from someone, we have to show our love, but if there is no response, s/he doesn’t our long time lover… and don’t angry if there is no response because everyone has a freedom to love any one. it’s not a mistake to love someone!
    as human we can’t avoid not to have love….. indeed love makes you fresh, flourish ur life – but make sure it’s true love between two persons.

    ឆ្លើយតប
  • 131. phanith  |  ខែ​កុម្ភៈ 10, 2012 ម៉ោង 6:10 ល្ងាច

    នៅក្រោមមេឃដ៏ឆ្ងាយមានដី…
    នៅលើដីដ៏ឆ្ងាយមានមេឃ…….
    នៅក្រោមមេឃមានភ្នំ….មានព្រៃឈើ…..មានសមុទ្រ….មានសត្វស្លាប….មានសត្ចជើងបួន…គឺមានជីវិតស្ទើរតែគ្រប់ប្រភេទ
    នៅលើដីដ៏ខ្ពស់មានព្រះចន្ទ​…មានផ្កាយ…មានពពក…មានព្រះអាទិត្យ
    មនុស្សពិតជាសំណាងណាស់ដែលបានរស់នៅចន្លោះមេឃហើយនិងដី…….
    ដូច្នេះហើយខ្ញុំគិតថាខ្ញុំក៏មានសំណាងដែរដែលបានកើតនៅលើផែនដីដ៏ថំទូលាយនេះ….
    សូមប្រាថ្នាឲ្យមនុស្សទាំងអស់ចេះប្រើសំណាងរបស់ខ្លួនឲ្យបានល្អនិងត្រឹមត្រូវ……..

    ឆ្លើយតប
  • 132. ចាន់ផល  |  ខែ​កុម្ភៈ 13, 2012 ម៉ោង 2:44 ល្ងាច

    ចុងក្រោយមនុស្សគង់តែបែកគ្នា បែបនេះទើបខ្ញុំចង់ឱ្យគេនឹកខ្ញុំ ជាជាងនិយាយដើមខ្ញុំ :_) បើគង់តែបែកគ្នា ទើបតែងតែធ្វើល្អដាក់គេ មិនធ្វើអីមិនគប្បីនឹងគេ ស៊ូទុកឱ្យគេនឹកស្ដាយក្រោយដែលមិនគប្បីនឹងយើង។

    ឆ្លើយតប
  • 133. Chanphal Sok  |  ខែ​កុម្ភៈ 17, 2012 ម៉ោង 2:32 ល្ងាច

    ដឹងថា ក្នុងបេះដូងមានមនុស្សម្នាក់ តែមិនដឹងថា ជាអ្នកណា…

    ឆ្លើយតប
  • 134. ចាន់ផល  |  ខែ​កុម្ភៈ 29, 2012 ម៉ោង 4:47 ល្ងាច

    រាល់ដងឱ្យតែពេលអស់សង្ឃឹមខ្លាំង អ្វីមួយក៏លេចឡើង ដើម្បីបន្តដង្ហើមជីវិត។

    ឆ្លើយតប
  • 135. Nida  |  ខែ​មីនា 2, 2012 ម៉ោង 12:22 ល្ងាច

    that’s life! when there is hope, it’s a happiness 😉

    a comment: អក្សរដែលរត់ក្នុង​ការ៉ាអូខេ​ ត្រូវពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវផង គឺ​ សមេ្តចសង្ឃ ជួន​ ណាត។​ សូមអរគុណ

    ឆ្លើយតប
    • 136. ចាន់ផល  |  ខែ​មីនា 2, 2012 ម៉ោង 4:01 ល្ងាច

      Comment មួយនេះល្អ​ណាស់ ហើយ​ខ្ញុំ​ចង់​ទទួល​បន្ទុក​ផ្នែក​នេះ​ទៀត​ផង ប៉ុន្តែ​លូក​លាន់​ការងារ​គេ​មិន​បាន។ អ្វី​ដែល​ខ្ញុំ​ខឹង​ជាង​គេ គឺ​អក្សរ​រត់​ខុស​ពី​មាត់​ច្រៀង ខុស​ពី​ទំនុក​ច្រៀង​ដែល​ខ្ញុំ​ខំ​សរសេរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

      ឆ្លើយតប
  • 137. ចាន់ផល  |  ខែ​មីនា 6, 2012 ម៉ោង 4:49 ល្ងាច

    «ឆ្នាំ២០១២ហើយ ម៉េចក៏ផែនដីមិនព្រមរលាយ?» ម្សិល​មិញ​ពិបាក​ចិត្ត​ពេក ក៏នឹក​ឃើញ​បែប​នេះ ចង់​ឱ្យ​ដូច​រឿង 2012. 😀 🙂 😉 😆 😦 😥 គួរ​ឱ្យធុញ​នឹង​អារម្មណ៍​ខ្លួន​ឯង​ណាស់ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ!

    ឆ្លើយតប
  • 138. Nida  |  ខែ​មីនា 12, 2012 ម៉ោង 6:55 ល្ងាច

    ពេលដែលខ្ញុំឈឺចិត្ត ក៏មានអារម្មណ៍អញ្ចឹងដែរ។​ But that’s not right, we should enjoy what we have and lead our life in a good way. I feel proud of you, you have inspired my good thoughts for our next generation, please be happy 🙂

    i understand, we, alone, can’t do everything, some is beyond our control. But as long as we realize it’s right and not right, that’s our happiness —– smile

    ឆ្លើយតប
  • 140. ចាន់ផល  |  ខែ​មីនា 13, 2012 ម៉ោង 1:13 ល្ងាច

    មនុស្ស​ដែល​កំពុង​តែ​គិត​ថា ខ្លួន​ឯងជាមនុស្ស​ឆ្លាត គឺ​ជា​មនុស្ស​ល្ងង់។

    ឆ្លើយតប
  • 141. Nida  |  ខែ​មីនា 13, 2012 ម៉ោង 5:02 ល្ងាច

    បងរង់ចាំស្តាប់​ និងទស្សនាបទចម្រៀង បែបទំនុកខែ្មរ និងមានអត្ថន័យអាចធ្វើឲ្យខ្មែរចេះ ស្រឡាញ់គ្នា និងមានមេត្តាធម៌​ និងករុណា​។​ បងឃើញថា សម័យបច្ចុប្បន្ននេះ សីលធម៌ សង្គមធ្លាក់ចុះខ្លាំងណាស់។​ មនុស្សមិនសូវចេះអត់ឱនទេ ម្នាក់គិតតែលុយ មាសពេជ្រ ទ្រព្យសម្បត្តិយសស័កិ្តជារឿងសំខាន់ គេមិនសូវឲ្យតំលៃទឹកចិត្តទេ។​ បទបេះដូងខែ្មរ តែទាស់ត្រង់ជាចម្រៀងផ្សាយពាណិជ្ជកម្មស្រាបៀ ​ បទសន្យាមុនគេងមានន័យល្អណាស់:-)

    ឆ្លើយតប
  • 142. ចាន់ផល  |  ខែ​មីនា 15, 2012 ម៉ោង 5:10 ល្ងាច

    ពេល​សរសេរ​រឿង ឈុត​ខ្លះ​ដែល​ខ្ញុំ​ស្រលាញ់ បែរ​ជា​​ខ្ញុំ​មិនអាច​សរសេរ​ឱ្យ​ល្អ ឯ​ឈុត​ខ្លះ​ដែល​ខ្ញុំ​មិន​ចាប់​អារម្មណ៍ បែរ​ជា​នឹក​ឃើញ​ពាក្យ​ពេចន៍​សរសេរ​បាន​យ៉ាង​ល្អ​ទៅ​វិញ… នេះ​ដូច​ជា​ជីវិត​​ដែរ មនុស្ស​ដែល​យើង​ស្រលាញ់ បែរ​ជា​មិន​អាច​ធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត ឯ​មនុស្ស​ដែល​យើង​មិន​ចាប់​អារម្មណ៍​​បែរ​ជាធ្វើ​ឱ្យ​យើង​សប្បាយ​ចិត្ត​​ទៅ​វិញ។ វា​ប្រាប់​ឱ្យ​ខ្ញុំ​ដឹង​ថា រស់​នៅ​មិន​ត្រូវ​មើល​រំលង​មនុស្ស​ដែល​ខ្លួន​ជួប​ទេ ព្រោះ​យើង​ក៏​មើល​មិន​ធ្លុះ​ថា តើ​ម្នាក់ៗ​គិត​យ៉ាង​ម៉េច​ចំពោះ​យើង​ដែរ។

    ឆ្លើយតប
  • 143. ចាន់ផល  |  ខែ​មីនា 15, 2012 ម៉ោង 5:24 ល្ងាច

    ថ្ងៃ​នេះ​ខ្ញុំ​មើល​រឿងភាគ​ហុង​កុង​មួយ ឃើញ​តួ​អង្គ​នៅ​ក្នុង​រឿង​ខ្វះ​ការ​វិនិច្ឆ័យ ខ្ញុំ​តាន​តឹង​ចិត្ត​ណាស់ មិន​ចូល​ចិត្ត​សាច់​រឿង​បែប​នេះ​ទេ ហើយ​គិត​ថា បើ​ទោះ​ជា​ជីវិត​ពិត​មាន​មនុស្ស​ខ្វះ​ការ​វិនិច្ឆ័យ​មែន ក៏​មិន​គួរ​សរសេរ​រឿង​អ៊ីចឹង​ដែរ វា​ធ្វើ​ឱ្យ​អារម្មណ៍​ខ្ញុំ​ពិបាក​ទ្រាំ​ណាស់។ អ្នក​និពន្ធ​គួរ​តែ​ជា​មនុស្ស​អស្ចារ្យ ពូកែ​បង្កើត​ទំនាស់​រឿង​ដោយ​សម​ហេតុ​សម​ផល មិន​គួរ​ចេះ​តែ​សរសេរ​ឱ្យ​តែ​បាន​រឿង​ឡើយ។

    ឆ្លើយតប
  • 144. ចាន់ផល  |  ខែ​មេសា 13, 2012 ម៉ោង 11:37 ល្ងាច

    ស្រាប់តែនឹកថា ម៉េចក៏ខ្ញុំរាប់អានបានតែមិត្តភក្តិចរិតយ៉ាប់ៗ មនុស្សចរិតល្អៗមិនព្រមមករាប់អានខ្ញុំសោះ 😛

    ឆ្លើយតប
  • 145. ចាន់ផល  |  ខែ​មេសា 14, 2012 ម៉ោង 10:06 ល្ងាច

    I have nothing to say to the world. I feel so lonely tonight but it’s not so bad cause i have a movie to talk with. Life is still beautiful.

    ឆ្លើយតប
  • 146. ចាន់ផល  |  ខែ​មេសា 22, 2012 ម៉ោង 9:35 ព្រឹក

    ចាប់ផ្ដើថ្ងៃថ្មី ដោយរៀនពីអ្វីដែលយើងបានយល់សប្ដិ ដូចជាកាត់សប្តិ ចាក់ឆ្នោតជាដើម ហេហេ 😉

    ឆ្លើយតប
    • 147. ចាន់ផល  |  ខែ​មេសា 22, 2012 ម៉ោង 9:43 ព្រឹក

      កាលខ្ញុំទៅលេងស្រុកកំណើត នៅកំពង់ចាម ឃើញគេលេងចាក់កន្ទុយលេខរាល់ថ្ងៃ ហើយម្ដាយមីងខ្ញុំចាក់ត្រូវតែញឹក ព្រោះគាត់ពូកែកាត់សប្ដិ។ តាមរយៈការកាត់សប្ដិ ហើយចាក់ឆ្នោតត្រូវ ពិតជាបញ្ជាក់ថាក្នុងលោកនេះសល់រឿងជាច្រើន ដែលវិទ្យាសាស្ត្រមិនទាន់បកស្រាយបាន!

      ឆ្លើយតប
  • 148. Kimsour  |  ខែ​មេសា 26, 2012 ម៉ោង 4:15 ល្ងាច

    បងចាន់ផល​ បងវ៉ុលដែលសរសេរអោយបព្រាបសុវត្តិច្រៀង វ៉ុលគូរស្នេហ៌ ៦ឆ្នាំគឺត្រូវរឿងខ្ញុំណាស់ ប៉ុនែ្តការសំដែងមិនត្រូវទេ ប៉ុនែ្តអត្តន័យគឺត្រូវណាស់ត្រូវមែនទែន​ណាបង!

    ឆ្លើយតប
  • 149. ចាន់ផល  |  ខែ​មេសា 28, 2012 ម៉ោង 11:56 ព្រឹក

    នឹកដល់យល់សប្តិយប់មិញឈឺចាប់អ្ហា៎… ជីវិតពិតជាអាថ៌កំបាំងមែន លាក់ទុកយល់សប្តិក្នុងចិត្តតែម្នាក់ឯង ប្រាប់មិនបានសូម្បីតែអ្នកដែលខ្ញុំយល់សប្ដិឃើញ។

    ឆ្លើយតប
  • 150. Chanphal Sok  |  ខែ​ឧសភា 1, 2012 ម៉ោង 9:18 ព្រឹក

    A.ជួយតែគ្នាឯង បក្សពួកនិយម អ៊ីចឹងបានសង្គមមិនរីកចម្រើន!
    B.បើមិនជួយគ្នាឯង ឱ្យជួយអ្នកណាចុះ? ក្រែងធ្វើមនុស្សត្រូវចេះជួយមិត្តភក្តិបងប្អូនអ្ហេះ?

    ឆ្លើយតប
  • 151. ចាន់ណាក់  |  ខែសីហា 4, 2012 ម៉ោង 9:18 ព្រឹក

    ជាចៃដន្យណាស់ដែលខ្ញុំបានជួបប្លក់របស់ ចាន់ផល….បើគិតមកដល់ត្រឹមថ្ងៃនេះរយៈជិត ៥ឆ្នាំហើយដែលខ្ញុំចេញពីក្រុងភ្នំពេញ…..ប៉ុនែអ្វីដែលប្លែកក្នុងរយៈ៥ឆ្នាំ នុះគឺ ចាន់ផល់ បាន ក្លាយជាកវីនិពន្ធដ៏ល្បីមួយរូបស្របតាមឆន្ទៈរបស់ខ្លួន លើសពីនេះសម្ថភាពក៏កាន់តែពូកែ….សុំសសើរៗ…..

    ឆ្លើយតប
  • 152. ចាន់ផល  |  ខែសីហា 30, 2012 ម៉ោង 9:13 ល្ងាច

    ខ្ញុំតែងតែអត់ឱនឱ្យមនុស្សដែលធ្វើអាក្រក់ដាក់ខ្ញុំ ដោយគិតថា ទោះយ៉ាងណាក៏គេធ្វើល្អដាក់មនុស្សដែលគេស្រលាញ់ដែរ។

    ឆ្លើយតប
  • 153. ចាន់ផល  |  ខែសីហា 30, 2012 ម៉ោង 9:55 ល្ងាច

    មួយរយៈនេះ ខ្ញុំមានអារម្មណ៍ស្មុគស្មាញណាស់ តែយប់នេះចំណងក្នុងចិត្តត្រូវបានស្រាយចេញហើយ។ ពេលនេះអាចនិយាយថា មានអារម្មណ៍ល្អ គិតយល់ច្រើន ដូចពាក្យមួយឃ្លាក្នុងរឿងហុងកុងដែលខ្ញុំធ្លាប់ឮ «ថយក្រោយមួយជំហាន មេឃធំល្វឹងល្វើយ!»

    ឆ្លើយតប
  • 154. Chanphal Sok  |  ខែតុលា 19, 2012 ម៉ោង 9:27 ល្ងាច

    រៀនមើលមនុស្សដោយដួងចិត្ត រៀនស្រលាញ់ដួងចិត្តមនុស្ស ព្រោះមនុស្សល្អឬមិនល្អ មិនស្ថិតលើរូបសម្បត្តិទេ។

    ឆ្លើយតប
  • 155. Chanphal Sok  |  ខែវិច្ឆិកា 1, 2012 ម៉ោង 12:33 ព្រឹក

    ខ្ញុំចង់ជួបស្នេហាស្មោះ ហេតុនេះខ្ញុំត្រូវមានបេះដូងស្មោះជាមុនសិន… ខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួបមនុស្សដ៏ល្អម្នាក់ ហេតុនេះខ្ញុំក៏ត្រូវមានចរិតល្អ ទើបសក្តិសមនឹងគេ។

    ឆ្លើយតប
  • 156. Chanphal Sok  |  ខែវិច្ឆិកា 1, 2012 ម៉ោង 12:33 ព្រឹក

    មិនបានធ្វើជាមិត្តស្និទ្ធស្នាល ក៏អាចធ្វើជាមិត្តល្អ
    មិនបានធ្វើជាមិត្តល្អ ក៏អាចធ្វើជាមិត្តធម្មតា
    មិនបានធ្វើជាមិត្តធម្មតា ក៏អាចធ្វើជាមនុស្សស្គាល់គ្នា។

    ឆ្លើយតប
  • 157. Chanphal Sok  |  ខែវិច្ឆិកា 3, 2012 ម៉ោង 10:18 ព្រឹក

    គួរតែស្រលាញ់មនុស្សដែលស្រលាញ់យើង ព្រោះថាយើងត្រូវតែស្រលាញ់ខ្លួនឯង។

    ឆ្លើយតប
  • 158. ចាន់ផល  |  ខែវិច្ឆិកា 18, 2012 ម៉ោង 12:33 ព្រឹក

    ខ្ញុំមិនចូលចិត្តផឹកស្រាទេ ហើយតែងតែឆ្ងល់ ម៉េចក៏អ្នកដទៃចូលចិត្តផឹកស្រា ដែលមានរសល្វីងទៅវិញ? ប៉ុន្តែមានម្ដងនោះ ពេលពិបាកចិត្តខ្លាំង ខ្ញុំស្រាប់តែនឹកឃើញថា ទោះជារសជាតិស្រាល្វីងយ៉ាងណា ក៏ល្វីងមិនដល់រសជាតិជីវិតដែរ… ខ្ញុំក៏រកឃើញមូលហេតុមួយ ដែលមនុស្សចូលចិត្តផឹកស្រា។

    ឆ្លើយតប
  • 159. ចាន់ផល  |  ខែវិច្ឆិកា 19, 2012 ម៉ោង 12:33 ល្ងាច

    អ្វីដែលអ្នកបានធ្វើ មិនបានធ្វើឱ្យខ្ញុំស្អប់អ្នកទេ គ្រាន់តែធ្វើឱ្យខ្ញុំស្គាល់អ្នកកាន់តែច្បាស់។

    ឆ្លើយតប
    • 160. ចាន់ផល  |  ខែវិច្ឆិកា 19, 2012 ម៉ោង 1:01 ល្ងាច

      មនុស្សដូចជាខ្ញុំមិនចេះស្អប់អ្នកណាទេ គ្រាន់តែចូលចិត្តពិចារណាថា តើគួររាប់អានគេកម្រិតណា…

      ឆ្លើយតប
  • 161. ចាន់ផល  |  ខែធ្នូ 6, 2012 ម៉ោង 10:30 ល្ងាច

    ទោះជាជីវិតលំបាកយ៉ាងណា ក៏ខ្ញុំមិនដែលគិតថា ចង់ខ្ទប់ដង្ហើមគេ ដើម្បីដកខ្លួនឯងដែរ ប៉ុន្តែហេតុអីក៏អ្នកខ្លះអាចធ្វើទៅកើត?

    ឆ្លើយតប
  • 162. ចាន់ផល  |  ខែធ្នូ 14, 2012 ម៉ោង 9:37 ល្ងាច

    ស្នេហាជាការងារខ្ញុំ តែប្រហែលជាមិនមែនរបស់ខ្ញុំទេ។

    ឆ្លើយតប
  • 163. ចាន់ផល  |  ខែធ្នូ 14, 2012 ម៉ោង 9:45 ល្ងាច

    «អត់អីទេ!» ខ្ញុំតែងតែនិយាយឃ្លានេះ ពេលគេបដិសេធជាមួយខ្ញុំ។

    ឆ្លើយតប
  • 164. Chanphal Sok  |  ខែ​កុម្ភៈ 5, 2013 ម៉ោង 5:51 ល្ងាច

    ការលេងសើចគឺមានកម្រិត ហេតុនេះត្រូវតែគិត ទោះបីជាមួយមិត្រស្និទ្ធស្នាលយ៉ាងណាក៏ដោយ ព្រោះមើលចិត្តគេមិនឃើញឡើយ ប្រយ័ត្នស្ដាយក្រោយ ដោយសារការគិតមិនដល់។

    ឆ្លើយតប
  • 165. ចាន់ផល  |  ខែ​កុម្ភៈ 7, 2013 ម៉ោង 2:12 ល្ងាច

    ចេះតែគិតថា ស្នេហាគ្មានអីអស្ចារ្យទេ គ្រាន់តែបេះដូងធ្វើតាមភ្នែក ភ្នែកឃើញស្អាតបេះដូងក៏ស្រលាញ់ មនុស្សស្អាតក៏សម្បូរអ្នកស្រលាញ់ មនុស្សមិនសូវស្អាតក៏មិនសូវមានអ្នកស្រលាញ់…

    ឆ្លើយតប
  • 166. ចាន់ផល  |  ខែ​មីនា 7, 2013 ម៉ោង 11:14 ល្ងាច

    ខ្ញុំតែងតែព្យាយាមបើកចិត្តឱ្យទូលាយ ទទួលទស្សនៈជីវិត និងអារម្មណ៍របស់អ្នកដទៃ តែជួនកាលបែរជានៅតែចង្អៀតចង្អល់… យល់ថាគេធ្វើតាមអារម្មណ៍គឺត្រូវហើយ តែចិត្តបែរជាលួចគិតថាមិនសមរម្យទៅវិញ។ ប្រពៃណីដ៏តានតឹងដែលបំបិទសិទ្ធិសេរីភាពអារម្មណ៍មនុស្ស ខ្ញុំបែរជាគោរពឱ្យតម្លៃ… ហេតុអ្វី? ព្រោះតែខ្ញុំធំឡើងក្នុងវប្បធម៌នេះ?

    ឆ្លើយតប
  • 167. ចាន់ផល  |  ខែ​មីនា 17, 2013 ម៉ោង 12:47 ព្រឹក

    ទម្លាប់ចាប់កំហុសខ្លួនឯង កុំបណ្ដោយខ្លួន ឱ្យចរិតអាក្រក់គ្រប់គ្រង។

    ឆ្លើយតប
  • 168. sopheakneat  |  ខែ​មីនា 22, 2013 ម៉ោង 12:23 ល្ងាច

    អ្វីទៅជាជោគជ័យនៃជីវិត គឺភាពរីករាយ មែនទេ? ប៉ុន្តែខ្ញុំកត់សំគាល់ឃើញថាពីមួយឆ្នាំ​ទៅមួយឆ្នាំជីវិតខ្ញុំកាន់តែក្រៀមក្រោះទៅបន្តិចម្តងៗ​ បើប្រៀបធៀបនឺងអតិតកាល។
    បើខ្ញុំត្អូញត្អែក៏គ្មានអ្នកជួយ បើខ្ញុំអួតអាងមានតែគេស្អប់គេច្រណែន។
    ហឹម!!!​ ពិតជាពិបាកញញឹមឲ្យសមណាស់!

    ឆ្លើយតប
  • 169. Chanphal Sok  |  ខែ​មេសា 3, 2013 ម៉ោង 9:05 ល្ងាច

    គ្មានមនុស្សអាក្រក់មួយរយភាគរយ ក៏គ្មានមនុស្សល្អមួយរយភាគរយ។ គ្មានចិត្តស្រលាញ់មួយរយភាគរយ… ក៏គ្មានពាក្យសម្ដីណា និយាយត្រូវមួយរយភាគរយដែរ។

    ឆ្លើយតប
  • 170. ចាន់ផល  |  ខែ​មេសា 19, 2013 ម៉ោង 3:02 ល្ងាច

    អ្វីក៏ដោយ មានការចាប់ផ្ដើមនិងបញ្ចប់… ចាត់ទុកថាជាបទពិសោធន៍ជីវិតមួយទៅចុះ!

    …គិតទៅនៅសល់រឿងជាច្រើនដែលខ្ញុំមិនធ្លាប់បានធ្វើ… ធ្លាប់តែស្ដាប់គេនិយាយ! អាយុប៉ុណ្ណោះហើយនៅតែល្ងង់ទៀត! 😆

    ឆ្លើយតប
  • 171. ចាន់ផល  |  ខែ​មេសា 19, 2013 ម៉ោង 3:03 ល្ងាច

    បើមិនបានសង្ឃឹមក៏មិនបាច់ខកចិត្ត។

    ឆ្លើយតប
  • 172. ចាន់ផល  |  ខែ​មេសា 19, 2013 ម៉ោង 3:03 ល្ងាច

    គេថាចិត្តមនុស្សជ្រៅជាងមហាសមុទ្រ គឺត្រូវមែន ព្រោះសូម្បីតែចិត្តខ្លួនឯង ក៏មិនដឹងច្បាស់ថាកំពុងតែគិតពីអី… អ្វីដែលធ្លាប់ស្រមៃ ពេលបានដល់ដៃបែរជាមិនរំភើប បែរជាទៅស្ដាយអ្វីដែលបាត់បង់ របស់ដែលធ្លាប់តែគិតថាមិនសូវសំខាន់!

    ឆ្លើយតប
  • 173. ចាន់ផល  |  ខែ​មេសា 19, 2013 ម៉ោង 3:05 ល្ងាច

    ក្ដីស្រលាញ់ដូចគ្នា ខ្លះក៏ធ្វើឱ្យគេរំភើប ខ្លះក៏ធ្វើឱ្យគេជិនឆ្អន់ មាក់ងាយ។ ស្នេហាគឺអាត្មានិយម គ្មានយុត្តិធម៌ គិតៗទៅមិនគួរឱ្យប្រាថ្នាសោះ។

    ឆ្លើយតប
  • 174. ចាន់ផល  |  ខែ​ឧសភា 24, 2013 ម៉ោង 10:16 ល្ងាច

    គេនិយាយដោយគោរពទៅអ្នកមាន គេនិយាយយ៉ាងឈ្លើយទៅអ្នកក្រ នេះជាសារជាតិរបស់មនុស្សខ្លះ! ខ្ញុំស្អប់មនុស្សបែបនេះណាស់!

    ឆ្លើយតប
  • 175. Chanphal Sok  |  ខែ​ឧសភា 28, 2013 ម៉ោង 1:43 ល្ងាច

    អារម្មណ៍ដែលយើងមានចំពោះមនុស្សម្នាក់ អាចមិនមែនជាអារម្មណ៍ដែលគេគិតចំពោះយើង។ មិនអាចជឿលើទង្វើគេ ក៏មិនអាចជឿលើអារម្មណ៍ខ្លួនឯង… មនុស្សគឺឯកាបែបនេះ!

    ឆ្លើយតប
  • 176. ចាន់ផល  |  ខែមិថុនា 1, 2013 ម៉ោង 10:03 ល្ងាច

    មានហេតុផលជាច្រើន ដែលសម្រេចឱ្យខ្ញុំជ្រើសរើសជីវិតឯកា… តែសង្ឃឹមថាខ្ញុំអាចរកបានហេតុផលផ្សេង ដើម្បីចាកចេញពីជីវិតបែបនេះបាន នៅថ្ងៃណាមួយ!

    ឆ្លើយតប
  • 177. ចាន់ផល  |  ខែកក្កដា 1, 2013 ម៉ោង 6:29 ល្ងាច

    ចំណុចខ្សោយរបស់ខ្ញុំគឺឆាប់ជឿគេ តែចំណុចខ្លាំងរបស់ខ្ញុំគឺជាមនុស្សសុទិដ្ឋិនិយម ទើបខ្ញុំជឿថា ខ្ញុំនឹងស្គាល់តែមនុស្សល្អៗ ព្រោះមនុស្សអាក្រក់មិនចូលចិត្តខ្ញុំទេ។

    ឆ្លើយតប
  • 178. ចាន់ផល  |  ខែកក្កដា 1, 2013 ម៉ោង 11:40 ល្ងាច

    ជួនកាលស្នេហាមិនដូចជាអ្វីដែលអ្នកគិត ជួនកាលការពិតមិនមែនជាអ្វីដែលអ្នកយល់។

    ឆ្លើយតប
  • 179. Chanphal Sok  |  ខែតុលា 9, 2014 ម៉ោង 5:30 ល្ងាច

    អ្វីដែលខ្ញុំបានជួប គ្រាន់តែដើម្បីឱ្យខ្ញុំស្គាល់អារម្មណ៍អ្នកដទៃប៉ុណ្ណោះ… ជួនកាលក៏គ្រាន់តែឱ្យខ្ញុំយល់អារម្មណ៍តួអង្គក្នុងរឿងភាគដែលខ្ញុំធ្លាប់មើល ក៏ថាបាន! ខ្ញុំកាន់តែស្គាល់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ឈប់និយាយថា ខ្លួនឯងជាមនុស្សល្អ ជាមនុស្សមានស្នេហ៍ស្មោះ តែហ៊ាននិយាយថា ខ្ញុំជាមនុស្សមិនច្បាស់លាស់ រាយមាយ រារែក និងអស់សង្ឃឹម។ #drama #whoiam

    ឆ្លើយតប
  • 180. Chanphal Sok  |  ខែ​មីនា 19, 2015 ម៉ោង 10:53 ល្ងាច

    ចិត្តល្អនិងធម៌មេត្តាគឺជាអំណាចការពារខ្លួន… វាប្រៀបដូចជាវេទមន្តដែលនឹងបង្ហាញឡើង ពេលយើងមានគ្រោះថ្នាក់។ គ្រូទាយម្នាក់ធ្លាប់និយាយដាក់ខ្ញុំថា មនុស្សខ្ញុំនេះគ្មានអ្នកណាព្យាបាទបានទេ ព្រោះតែខ្ញុំមានទឹកចិត្តបរិសុទ្ធ ហើយមនុស្សប្រភេទនេះទេវតាតែងតែតាមគ្រងរក្សា។

    ឆ្លើយតប
  • 181. ចាន់ផល  |  ខែមករា 8, 2016 ម៉ោង 4:03 ល្ងាច

    នៅពេលស្គាល់អ្នកណាច្បាស់ កុំមើលងាយគេ តែត្រូវស្រលាញ់ ព្រោះយើងមិនងាយនឹងស្គាល់អ្នកណាច្បាស់នោះទេ។

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ ចាន់ផល បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed