ជីវិត
នេះជាជីវិតរបស់ខ្ញុំ
ប្រហែលគ្មានអ្នកណាស្រលាញ់អ្នក ហេតុនេះអ្នកត្រូវចេះស្រលាញ់ខ្លួនឯង
ប្រហែលគ្មានអ្នកណាយល់ចិត្តអ្នក តែអ្នកកុំចុះចាញ់អី
ប្រហែលគ្មានអ្នកណាជឿជាក់អ្នក អ៊ីចឹងអ្នកត្រូវតែគាំទ្រខ្លួនឯង
ប្រហែលគ្មានអ្នកណាស្មោះត្រង់នឹងអ្នក តែសូមអ្នកកុំអស់សង្ឃឹម
ប្រហែលគ្មានអ្នកណាយកចិត្តទុកដាក់អ្នក ទើបអ្នកត្រូវចេះមើលថែខ្លួនឯងឱ្យបានល្អ
ប្រហែលគ្មានអ្នកណានឹកនាអ្នក តែខ្ញុំគិតថាអ្នកពិតជាអាចនឹកនាអ្នកណាក៏បាន…
…ប៉ុន្តែតាមពិតទៅ គឺនៅមានខ្ញុំដែលស្រលាញ់អ្នក យល់ចិត្តអ្នក ជឿជាក់អ្នក ស្មោះត្រង់នឹងអ្នក យកចិត្តទុកដាក់អ្នក នឹកនាអ្នករហូតមក ទើបខ្ញុំសរសេរអត្ថបទនេះផ្ញើជូនអ្នក។ ចង់ប្រាប់ថា នេះជាជីវិតរបស់យើង គឺយើងត្រូវតែចេះស្រលាញ់ជីវិតខ្លួនឯង ហើយទោះជាជួបរឿងហេតុអីក៏ដោយ ក៏យើងមិនអាចបោះបង់បានដែរ… តាមពិតខ្ញុំបានស្ដាប់ឮសំឡេងយំពីក្នុងចិត្តអ្នក ហើយឮអ្នកតែងតែប្រាប់ខ្លួនឯងឱ្យរឹងមាំ… ហេតុនេះខ្ញុំចង់នាំអ្នកទៅកន្លែងស្ងាត់មួយ ដើម្បីអាចស្រែកមួយទំហឹង ហើយអ្នកក៏អាចយំបានដែរ ព្រោះគ្មានអ្នកណាឃើញទេ គឺគួរតែយំឱ្យហូរទឹកថ្លាដែលដក់ក្នុងប្រឡង់ភ្នែកនោះចេញមក… មិនបាច់ខ្មាសខ្ញុំទេ ព្រោះខ្ញុំពិតជាយល់ពីអារម្មណ៍ឯការបស់អ្នកមែន! ខ្ញុំពិតជាជិនណាយនឹងមនុស្សដែលតែងតែប្រើប្រាស់ខ្ញុំ តែខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពណាស់ នៅពេលបាននៅក្បែរមនុស្សល្អដូចជាអ្នក។
ថ្ងៃទី ២៧ មករា ២០១០
1.
Narak | ខែមករា 30, 2010 ម៉ោង 8:19 ព្រឹក
អូ! លន្លង់លន្លោចដល់ហើយ! បងផល។ កំសត់ដ់ថ្នាក់ញ៉ុមចង់ស្រក់ ទឹកមាត់។ បងផលមានវ៉ុលថ្មីទៀតអង្កាល់? ញ៉ុមចង់ស្តាប់ដល់ហើយ។ ចំរៀងផលិតកម្មរស្មីហង្សមាស វ៉ុលថ្មីៗឥលូវពិរោះដល់ហើយនៀក។ សង្ឃឹមថាបងនិងតែងបទថ្មី ពិរោះឡូយៗ និងកំពូលតារាទាំង11 ដួងនៃ រស្មីហង្សមាស និងចេញវ៉ុលថ្មីព្រមគ្នា។
2.
ចាន់ផល | ខែមករា 30, 2010 ម៉ោង 4:41 ល្ងាច
ជិតចេញហើយ វ៉ុលថ្មីជិតចេញហើយ ឆាប់ៗនេះ…!
នេះអត្ថបទចម្រៀងខ្ញុំទើបតែតែងរួច គឺសរសេរយកន័យអត្ថបទខាងលើនោះ តែត្រូវសម្រួលវាវិញ ព្រោះមេថាអត្ថន័យនេះអត់ត្រូវនឹងវ៉ុលដែលត្រៀមចេញ …តែខ្ញុំចង់លាយបទអប់រំបែបនេះក្នុងវ៉ុលនោះណាស់ ដល់ចេញអត់បានចឹង មានតែចេញនៅទីនេះហើយ!
សុវត្ថិ គ្មានអ្នកស្រលាញ់ ត្រូវស្រលាញ់ខ្លួនឯង ត្រូវប្រឹងប្រែង រស់ឱ្យមានន័យ
កញ្ញា គ្មានអ្នកយល់ចិត្ត ក៏មិនត្រូវគិតខ្លី ក្រោមមេឃលើដី ថ្ងៃថ្មីនឹងមកដល់
កញ្ញា Won’t be long I must be strong ត្រូវរស់នៅបន្ត
សុវត្ថិ Won’t be long ចង់ឬមិនចង់ ក៏យើងនៅតែត្រូវរស់
កញ្ញា មើលដឹងអ្នកជួបបញ្ហា ហើយគ្មានអ្នកណាយកចិត្តទុកដាក់
សុវត្ថិ តែសូមកុំបោះបង់ភាពជឿជាក់ មានខ្ញុំម្នាក់ នៅក្បែរជាកម្លាំងចិត្ត
កញ្ញា គ្មានអ្នកជឿជាក់ ត្រូវជឿជាក់ខ្លួនឯង ត្រូវឈប់ចម្បែង ក៏ត្រូវមានសង្ឃឹម
សុវត្ថិ ទោះគ្មានអ្នកណាឈឺឆ្អាល ក៏យើងត្រូវតែញញឹម ក្រោយរលឹម ថ្ងៃនឹងរះម្ដងទៀត
សុវត្ថិ ឮអ្នកយំក្នុងចិន្ដា ឃើញទឹកនេត្រាក្នុងប្រឡង់ភ្នែក
កញ្ញា សូមអ្នកកុំខ្មាសអៀនខ្ញុំ ខ្ញុំចង់រំលែក អ្នកអាចយំ ស្រែកយំ ស្រែកឱ្យធូរទ្រូង
3.
ចាន់ផល | ខែកុម្ភៈ 2, 2010 ម៉ោង 4:09 ល្ងាច
ជឿជាក់ខ្លួនឯងក៏ធ្វើរឿងមិនគួរធ្វើ តែមិនជឿជាក់ខ្លួនឯងមិនដឹងថាត្រូវរស់នៅធ្វើអី។ មួយរយៈនេះមានអារម្មណ៍នឿយណាយមែនទែន អត់ចង់បើកភ្នែកទេ ព្រោះអត់មានអីគួរឱ្យចង់ឃើញ។ ខ្ញុំអត់មានថាមពលប្រកួតប្រជែងអីសោះ ខ្ជិលណាស់ ខ្ជិលជួប ខ្ជិលធ្វើ ខ្ជិលអីទៀត? ខ្ជិលខ្ជិល? យប់មិញមានអារម្មណ៍ថាខ្លាចមនុស្សនៅជុំវិញខ្លួនណាស់ ផ្លូវចិត្តខ្ញុំប្រហែលកំពុងតែមានបញ្ហា គឺយល់ថាគ្មានអ្នកណាម្នាក់អាចទុកចិត្តបានទេ ប៉ុន្តែខ្ញុំអត់ទាន់ដឹងថា ត្រូវព្យាបាលយ៉ាងម៉េចទេ ព្រោះម្ដងម្នាក់ៗ ពួកគេពិតជាបង្ហាញឱ្យខ្ញុំដឹងថា ពួកគេគួរឱ្យខ្លាចមែន។ ខ្ញុំមិនដែលនិយាយទេ តែខ្ញុំពិតជាដឹងថា ពួកគេកំពុងតែគិតអី។ មនុស្សម្នាក់ដែលត្រូវរស់នៅឯកោ តើគួររស់បន្តឬអត់? រស់ក៏ដូចជាមិនរស់? មានរឿងពីរដែលធ្វើឱ្យមនុស្សមានកម្លាំងចិត្តរស់បន្តទៀតបាន គឺភាពជោគជ័យ និងក្តីស្រលាញ់។ យ៉ាងណាក្ដីស្រលាញ់ធំជាងគេ… បើនៅសុខៗ អ្នកក៏មានអារម្មណ៍ថា មនុស្សដែលអ្នកស្រលាញ់ ពួកគេសុទ្ធតែបោកអ្នកប្រើ ហើយគ្មានអ្នកណាម្នាក់សោះដែលស្រលាញ់អ្នក តើអ្នកគួរធ្វើចិត្តយ៉ាងម៉េច? ប្រហែលក៏អាចមានមនុស្សស្រលាញ់អ្នក ឬក៏យកចិត្តទុកដាក់អ្នកដែរ ប៉ុន្តែអ្នកបែរជាមិនចូលចិត្តនៅក្បែរអ្នកទាំងនោះ តើអ្នកកំពុងឆ្កួតមែនទេ? ឬក៏គួរគិតថា នេះជាកម្មពៀរ? ឬក៏ទីបំផុត មនុស្សត្រូវតែលះបង់គ្រប់យ៉ាង ទៅស្វែករកចិត្តស្ងប់ដូចជាព្រះពុទ្ធ? ខ្ញុំមិនចង់គិតពីរឿងនេះសោះ ព្រោះវាធ្វើឱ្យខ្ញុំអត់សប្បាយចិត្ត គឺខ្ញុំចង់សប្បាយចិត្ត ចង់យល់សប្តិល្អ តែវាដូចជាពិបាកធ្វើដូចគេឯងណាស់។
4.
Navy | ខែកុម្ភៈ 5, 2010 ម៉ោង 8:21 ល្ងាច
Too sad, too bad, but true!
5.
សុភ័ណ្ឌ | ខែកក្កដា 19, 2010 ម៉ោង 10:46 ព្រឹក
Absolutely agree!
6.
Narak | ខែកុម្ភៈ 4, 2010 ម៉ោង 10:57 ព្រឹក
និយាយអញ្ចឹងបងផល! ម៉េចដែរអត្ថបទកំនាព្យដែលញ៉ុមផ្ញើ់រអោយ បងមាន អោយបងរាជមើលនៅ? អរគុណទុកជាមុនណាបង។ ឥលូវញ៉ុមកំពុងត្រៀម តែងអត្ថបទថ្មីទៀតហើយ គឺចំរៀងផស់បង ដាដា។
7.
ចាន់ផល | ខែកុម្ភៈ 4, 2010 ម៉ោង 3:49 ល្ងាច
ខ្ញុំឱ្យដល់ដៃ រាជ ហើយ! គេផ្ដាំឱ្យខ្ញុំអរគុណមិនឈប់ទេ ហើយសរសើរថាពូកែសរសេរណាស់! «អូហ៍! ជួយផ្ដាំអរគុណគាត់ឱ្យខ្ញុំផង គាត់សរសេរល្អណាស់!» រាជ គេប្រាប់ខ្ញុំបែបនេះ ហើយគ្រូភ្លេង បង លី ស៊ីនហួន និង បងទីតូ ក៏សុទ្ធតែបានអានកំណាព្យនេះដែរ។ រាជ សួរខ្ញុំថា «គាត់ឈ្មោះអី?» ហើយលោកគ្រូ ម៉ម សុគន្ធា សួរដែរថា «ប្រុស ឬស្រី?» មែនហើយ! ខ្ញុំប្រាប់រឿងមួយ រាជ ជិតចេញវ៉ុលម្នាក់ឯងឆាប់ៗហើយ ហើយធានាថា ពិសេស!
8.
Navy | ខែកុម្ភៈ 5, 2010 ម៉ោង 8:17 ល្ងាច
Reach will have his own album? Oh..you put a smile on my face..Cann’t wait. Love his voice very much. How many songs written by you?.
P.S. to Narak: I saw it in your blog, and I’m proud of you. Keep up your good work…you will be a great song writer like your brother “Phal”……
9.
ចាន់ផល | ខែកុម្ភៈ 6, 2010 ម៉ោង 11:11 ព្រឹក
In this Album, I have 3 lyrics which will be made as a sad MV, and maybe it’s can make you cry. Other lyrics is written by Mr. Kham Pure, Miss. Chan Molika and also one lyrics by Reach himself.
About Narak, Bong Tito also admire him. So you want come to visit Hang Meas Co., Narak? If you like maybe you have chance to become a lyricist there.
10.
Sunhouv | ខែកុម្ភៈ 5, 2010 ម៉ោង 6:01 ល្ងាច
Hi, Bong Bross. I red your text that have title ‘ make_me_ill’ . I want to know that. Is it a real story? i like it and to make me want to know the actor Name Pheakdey. thank for your text issue.
11.
ចាន់ផល | ខែកុម្ភៈ 6, 2010 ម៉ោង 11:19 ព្រឹក
Ohhh! No one talk about it! …Pheakdey is me neng na haha 😀 joking teh!
In fact, that story is base on true story of my friends and me, but it’s not so whole real. I’m proud that you like it cause I also like it, and I hope to write as a novel if it’s possible.
12.
Navy | ខែកុម្ភៈ 6, 2010 ម៉ោង 9:23 ល្ងាច
Have I missed it? Where?
13.
ចាន់ផល | ខែកុម្ភៈ 9, 2010 ម៉ោង 11:16 ព្រឹក
It’s in my friend’s blog. I hope I will post it here too. រឿងនោះមានចំណងជើងថា «ធ្វើឱ្យខ្ញុំគិតលែងយល់»
14.
Narak | ខែកុម្ភៈ 6, 2010 ម៉ោង 9:17 ព្រឹក
អរគុណបងៗទាំងអស់គ្នា ដែលបានអានកំនាព្យរបស់ខ្ញុំ។ ខ្ញុំគិតថាវាមិន ទាន់ល្អទេ ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ឋ។ សង្ឃឹមថាបងៗនិងរីករាយ ជាមួយអត្ថបទកំនាព្យរបស់ខ្ញុំ។ នៅមានជាច្រើនទៀត ទាំងកំនាព្យ ទាំងចំរៀងដែលខ្ញុំតែង(តែងលេងព្រោះអត់ការងារធ្វើ) ទុកចោល មិនបាចចុះប្រកាស។ ថ្ងៃណាមួយញ៉ុមនឹងចុះទាំងអស់អោយអ្នកទាំង អស់គ្នាមើល មិនខាន។ ពីណារ៉ាក់។
15.
Narak | ខែកុម្ភៈ 6, 2010 ម៉ោង 11:36 ព្រឹក
Is it real? I’m very happy! I want to visit Hang meas very long time ago. but I’m busy. I think bong Reach also know me alittle. I use to sms to him and ask him about his new album. my phone number is 097 9861… I think he will remember me! Thanks na bong bros!
16.
Navy | ខែកុម្ភៈ 7, 2010 ម៉ោង 11:15 ល្ងាច
Oh I believe that your sad songs in MV will make me cry. Hope one those songs are Chir Chab Pi Nak.
17.
ចាន់ផល | ខែកុម្ភៈ 9, 2010 ម៉ោង 1:57 ល្ងាច
មានរឿងខ្លះលាក់បាំងក៏មិនមែនដំណោះស្រាយ តែបើលាតត្រដាងក៏មិនដឹងប្រាប់គេដើម្បីអី អ៊ីចឹងមិនបាច់ខ្វល់ពីវាទេ មែនទេ?
18.
ចាន់ផល | ខែកុម្ភៈ 17, 2010 ម៉ោង 10:28 ព្រឹក
នេះជាសារល្អៗដែលខ្ញុំបានទទួលពីមិត្តល្អៗក្នុងថ្ងៃនេះ៖
ជីវិតពិតជាយ៉ាប់មែន ! ជាញឹកញាប់ខ្ញុំតែងតែដួល ហើយក្រោកឡើងវិញ ដោយខ្លួនឯង ! ដួលព្រោះខ្វះ នូវទឹកចិត្ត ពីមនុស្សដែលនៅជុំវិញខ្លួន ! ដួលព្រោះខ្វះភាពជឿកជាក់ និង ការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន ! តែយូរៗទៅ ទើបខ្ញុំដឹងថា អ្វីៗទាំងនោះគឹខ្ញុំអាចផ្តល់អោយ ដោយខ្លួនឯងបាន ! គឹភាពជឿកជាក់ ដោយមោះមុត និង កំលាំងចិត្តដ៏មហិមា ដែលមាននៅក្នុងខ្លួនខ្ញុំ !
Of course there are times that we doubt about the work that we produce. But if other people like it, then it means it’s good. The world isn’t perfect. We can’t please everybody, but as long as we love what we do and are fortunate to continue doing what we love, I think that’s all that matters.
19.
ចាន់ផល | ខែកុម្ភៈ 17, 2010 ម៉ោង 11:33 ព្រឹក
រាល់សកម្មភាពដែលយើងបានធ្វើ រាល់ទង្វើដែលយើងបានឃើញ បានប្រាប់យើងឱ្យចេះគិតពិចារណា។ «ទោះជាយើងមិនចង់ឱ្យអ្នកដទៃគោរព ក៏យើងត្រូវចេះគោរពខ្លួនឯង» មនុស្សនៅជុំវិញខ្លួនខ្ញុំ បានធ្វើឱ្យខ្ញុំនឹកឃើញពាក្យមួយឃ្លានេះ។ គេថាយើងកើតមកមិនមែនរស់នៅសម្រាប់អ្នកណាទេ ហើយគេតែងតែធ្វើអ្វីៗដើម្បីឱ្យខ្លួនឯងសប្បាយចិត្ត កុំគិតអីច្រើន… តាមពិតមនុស្សមានគំនិត មិនមែនមានតែអារម្មណ៍ទេ ហេតុនេះគួរតែគិតធ្វើខ្លួនឱ្យមានតម្លៃ ហេតុអីដើម្បីក្តីសប្បាយតែមួយភ្លែត ក៏ព្រមធ្វើឱ្យខ្លួនឯងអាប់ឱនកិត្តិយស? ពេលខ្លះខ្ញុំបានដឹងរឿងដែលខ្ញុំស្មានមិនដល់ផ្ទួនៗគ្នា រួចក៏វិលវល់ សួរគ្រប់យ៉ាងនៅក្នុងលោកនេះថា «ហេតុអ្វី?» មនុស្សដែលគួរតែគោរពបែរជាអាចធ្វើរឿងដែលមិនគួរឱ្យគោរព… ខ្ញុំមិនដឹងត្រូវនិយាយថាម៉េចទេ គ្រាន់តែអាចយកវាមកប្រៀបធៀបនឹងអារម្មណ៍ខ្លួនឯង។ អារម្មណ៍មនុស្សមិនប្រាកដថាល្អបរិសុទ្ធទេ ទោះបីជាទារកកើតមកភ្លាម ដែលគេតែងតែប្រដូចទៅនឹងក្រដាសសនោះក៏មិនប្រាកដថា គេប្រៀបធៀបត្រូវដែរ។ មនុស្សកើតមកពីណា? ពីកម្មពៀរ ពីសាច់ឈាម ពីពូជពង្ស ពីផ្នត់គំនិត… ខ្ញុំនិយាយដោយស្មោះត្រង់ថា ខ្លួនឯងមានគំនិតល្អក់កករជាច្រើន។ ខ្ញុំដឹងដោយសារខ្ញុំរៀនបែងចែកសខ្មៅ រៀនស្គាល់ខ្លួនឯងតាំងពីដឹងក្តី។ ហេតុនេះទើបខ្ញុំយល់ថា «រស់នៅត្រូវរៀនឱ្យខ្លួនឯងមានគុណធម៌។»
20.
ចាន់ផល | ខែកុម្ភៈ 20, 2010 ម៉ោង 10:43 ព្រឹក
I think that people don’t love me for who I am, but for what I do.
យប់មិញទៅចូលរួមមង្គលការគេ ក៏កើតអារម្មណ៍នោះទៀតហើយ! ឱ្យតែជួបជុំមនុស្សច្រើន គឺខ្ញុំកើតអារម្មណ៍ថា អត់ចេះរស់ក្នុងសង្គមមនុស្សទេ… នឹកព្រៃភ្នំ 😥 ចង់ទៅព្រៃវិញ… ហេហេ
21.
Narak | ខែកុម្ភៈ 20, 2010 ម៉ោង 11:44 ព្រឹក
ទៅអញ្ចឹងទៅបងផល! គេមានតារកកន្លែងណាមានមនុស្សច្រើន ជជែក ដើម្បីកំសាន្ត តែពេលខ្លះញ៉ុមក៏តែងកើតអារម្មណ៏ហ្នឹងខ្លះដែរ ចង់ទៅ ដើរលេងមាត់សមុទ្រ តាឯងស្ងាត់ ចង់មានទះ ក្នុងព្រៃ ជិតជ្រោះ ស្ងាត់ (តែសូមកុំឲ្យមានខ្លា និង សត្វសាហាវ) ស្តាប់ចំរៀងបទ ឈាមពេជ្រ ពិតជា Romantic ម៉ែន។
22.
ចាន់ផល | ខែកុម្ភៈ 20, 2010 ម៉ោង 12:19 ល្ងាច
ព្រោះខ្ញុំអត់មានរឿងអីជជែកជាមួយគេហ្នឹងណា អង្គុយធ្មឹង អត់ចេះរាក់ទាក់គួរសម ជល់កែវនឹងអ្នកណាទេ ដូចជាចម្លែកយកល្បីហើយខ្ញុំ ខុសគេខុសឯង ចូលគេអស់ចុះសោះ ចង់តែយំ 😥
23.
Navy | ខែកុម្ភៈ 23, 2010 ម៉ោង 10:10 ព្រឹក
Hummmm, bong kor tlorb mean aroim bep nis der…
24.
ចាន់ផល | ខែកុម្ភៈ 24, 2010 ម៉ោង 10:08 ព្រឹក
ប៉ុន្មានយប់នេះយល់សប្តិឡប់ៗ ដូចយប់មិញ ឃើញថាខ្ញុំហ្នឹងកំពុងមើលខារ៉ាអូខេ របស់ផលិតកម្មថ្មីមួយ មើលមួយបទហើយមួយបទទៀត រួចក៏ជួបនឹងអ្នកធ្វើការនៅផលិតកម្មនោះ តែដូចមិនបាននិយាយគ្នាអីទេ ព្រោះអារម្មណ៍ខ្ញុំដឹងថា កំពុងតែយល់សប្តិ មិនភ្លើចាញ់បោកយល់សប្តិនិយាយឱ្យហត់ឥតប្រយោជន៍ទេ 😀 រួចខ្ញុំក៏ទៅចាក់ខារ៉ាអូខេនោះមើលម្ដងទៀត ដោយគិតថា យល់សប្តិអ៊ីចឹង ចាក់មើលបទដដែលពីរដងមើល ប្រហែលខុសគ្នាទាំងពីរដងហើយ… 😆 ស្រាប់តែការសម្ដែងដដែល ធ្វើឱ្យខ្ញុំសរសើរថា យី! គ្រាន់តែយល់សប្តិសោះ គេហ៊ានចំណាយលុយថតខារ៉ាអូខេ ធ្វើដូចមែនទែនតែម្ដង!
ហាហា 😆 ខ្ញុំថាយល់សប្តិឡប់ៗ គឺឡប់ហើយ! ក្នុងយល់សប្តិគ្រប់យ៉ាងគឺដូចមែនទែន ទាំងរូបភាព ទាំងអារម្មណ៍! អ្នកពន្យល់សប្តិខំធ្វើកិច្ចការខ្លួនបានល្អណាស់ គឺបោកអារម្មណ៍ខ្ញុំតាំងពីតូចមកដល់ពេលនេះនៅតែបោកបាន ហើយនឹងបោកខ្ញុំបន្តទៀត ហើយគិតទៅ ខ្ញុំខ្លួនឯងនេះក៏ជាអ្នកពន្យល់សប្តិខ្លួនឯងដែរ ខំរស់នៅយ៉ាងយកចិត្តទុកដាក់ បើទោះជាដឹងថា ថ្ងៃមួយនឹងភ្ញាក់ពីយល់សប្តិក៏ដោយ។
25.
Chhem Chantrea | ខែមេសា 2, 2012 ម៉ោង 1:27 ល្ងាច
So cool brother!!
26.
ចាន់ផល | ខែកុម្ភៈ 26, 2010 ម៉ោង 11:12 ព្រឹក
ជីវិត… ជីវិតពេលខ្លះត្រូវដើរជួបនឹងរឿងដែលខ្ញុំមិនចង់ជួប តែក៏មិនអាចចៀស ហេតុនេះត្រូវប្រាប់ខ្លួនឯងថា កុំខ្លាច ត្រូវឆ្លងកាត់វា ព្រមទទួលស្គាល់ថាវាជាផ្នែកមួយនៃជីវិតខ្ញុំ ហើយចាត់ទុកថាវាជារឿងធម្មតារបស់មនុស្ស។
27.
ចាន់ផល | ខែកុម្ភៈ 26, 2010 ម៉ោង 3:33 ល្ងាច
រាល់ថ្ងៃនេះ ពេលជួបបញ្ហាម្ដងៗ ខ្ញុំបានត្រឹមប្រាប់ខ្លួនឯងថា ទេវតាមិនផ្ដាច់ផ្លូវមនុស្សទេ តែបើសិនជាទេវតាស្អប់ខ្ញុំ ផ្ដាច់ផ្លូវតែខ្ញុំម្នាក់ ជីវិតខ្ញុំនឹងចប់ហើយ! ខ្ញុំធ្លាប់គិតថា បើបាត់បង់អ្វីមួយ ទេវតានឹងសងរបស់ល្អមួយផ្សេងឱ្យមកវិញ តែខ្ញុំនៅតែខ្លាច ថាទេវតាមិនអាចរកបានរបស់ល្អជាងមកសងខ្ញុំ។
28.
ក្មេងតូច | ខែកុម្ភៈ 26, 2010 ម៉ោង 6:44 ល្ងាច
អូ! កន្លែងនេះ មិនទាន់មាន វាចា របស់ខ្ញុំទេ! ចូលមកវាចា ពីរបីសិន
ហិហិហិ ^_^ ពូអើយពូ! ជួយទៅមើលកំណាព្យនៅផ្ទះញុមតិចមើល! គេរិះគន់ ២ នាក់ហើយ! ពូឯងជួយទៅរិះគន់ ១ ទៀតទៅ ឲ្យគ្រប់ ៣
29.
ក្មេងតូច | ខែកុម្ភៈ 26, 2010 ម៉ោង 6:51 ល្ងាច
គេថា ជីវិត ប្រៀបដូចជាពពករសាត់ ផ្លាស់ប្តូរ ទៅតាមព្រះពាយបក់ផាត់! រសាត់ទៅដល់ទីណា ប្តូររូបរាងរហូត! គ្មានភាពជាក់លាក់ គ្មានភាពជារបស់ខ្លួន គ្មានសេរីភាព…! អ្នកណាថា ពពកមានសេរីភាព? ខុសទាំងស្រុង! ពពករសាត់តាម ខ្យល់បក់ប៉ុណ្ណោះ! ខ្យល់ចង់បក់ឲ្យទៅខាងណា វាទៅខាងនោះ….
30.
ចាន់ផល | ខែកុម្ភៈ 27, 2010 ម៉ោង 12:25 ល្ងាច
ជ្រាលជ្រៅមែន! 😀
31.
ចាន់ផល | ខែមីនា 1, 2010 ម៉ោង 1:46 ល្ងាច
ក្មួយតូចអើយ ថ្ងៃណាមកភ្នំពេញ? ពូពិបាក៧០ណាស់ ចង់ជជែកវិភាគជាមួយក្មេងៗឱ្យបាត់ពិបាកចិត្តម្ដង។ ហេតុអីស្គាល់មនុស្សមួយរយនាក់ តែនឹកបារម្ភតែមនុស្សម្នាក់? អាហ្នឹងគេហៅថាស្នេហាមែនទេ ពូវាមិនដែលជួប… សុំបកស្រាយ ព្រោះឃើញក្មេងតូចឯងមានបទពិសោធន៍លួចស្រលាញ់គេច្រើន!
32.
ក្មេងតូច | ខែមីនា 1, 2010 ម៉ោង 3:42 ល្ងាច
បើពូចង់ជួបសំណេះសំណាលជាមួយញុម (លេងពាក្យដល់ក) ពូអាចជួបខ្ញុំថ្ងៃ អាទិត្យនេះណា។ ព្រោះ ខ្ញុំប្រហែលទៅ មិនមែនប្រហែលទេ គឺ ខ្ញុំនឹងទៅ ភ្នំពេញ ថ្ងៃ សៅរ៍ ទី ០៦ ខែ មីនា នេះ ដើម្បីប្រឡង បារាំង ^_^ ខ្ញុំប្រហែលជា សំងំ នៅភ្នំពេញរហូត ដល់ចូលកងវិញ ព្រោះ នៅខេត្តនេះ ពាក់កណ្តាលខែ៣ អីហ្នឹង គេនាំគ្នា វ៉ាកងអស់ហើយ 😀
33.
ចាន់ផល | ខែមីនា 1, 2010 ម៉ោង 4:45 ល្ងាច
អ៊ីចឹងចាំជួបគ្នា ដើម្បីបានសន្ទនាគ្នាលេង…! 😆 ហ៊ើយ! ជីវិតនេះមិនសមបំណងសោះតែម៉ង់ ពិបាកចិត្តម្ដងៗសើចមិនសូវសមសោះ!
34.
ចាន់ផល | ខែមីនា 1, 2010 ម៉ោង 5:48 ល្ងាច
យប់មិញនេះខ្ញុំសម្រេចចិត្តអត់ទៅចូលរួមកម្មវិធីមួយ។ ខ្ញុំគិតថា បានប៉ុណ្ណាយកប៉ុណ្ណឹងចុះ ឈប់បង្ខំខ្លួនឯងទៅធ្វើអ្វីដែលមិនចង់ធ្វើហើយ ព្រោះកន្លងមក បង្ខំខ្លួនឯងធ្វើរួច ក៏គ្មានឃើញបានអីមកវិញដែរ ក្រៅពីធុញនឹងជីវិតខ្លាំងឡើង។ រស់នៅធម្មតាៗតាមធម្មជាតិទៅ! ធ្វើជាខ្លួនឯង ទើបសប្បាយចិត្ត។ បើមិនចូលចិត្តពាក់ក្រវាត់កទេ មិនបាច់ខំប្រឹងទេ ហេហេ 😀
35.
ក្មេងតូច | ខែមីនា 1, 2010 ម៉ោង 8:27 ល្ងាច
បើនិយាយរឿងក្រវ៉ាត់កវិញ ញុមស្អប់តាម៉ង! ប៉ាទិញឲ្យ ជិត ៣០ ហើយ មិនដែលបានពាក់មួយទេ ^_^ ចង់ជួបសន្ទនាគ្នាលេង ខ្លាចតែពូឯងអត់ទំនេរ
36.
ចាន់ផល | ខែមីនា 2, 2010 ម៉ោង 6:26 ល្ងាច
អត់អីទេ ព្រោះពូក៏ចង់ជួបសន្ទនាគ្នាលេងៗជាមួយក្មេងតូចដែរ អត់ចង់និយាយរឿងបានការអីទេ ធុញ! ណាមួយក៏ខានប្រាជព្រោកយូរដែរហើយ គឺគ្មានអ្នកណានិយាយជាមួយ 😀
37.
គីមឡុង | ខែមីនា 1, 2010 ម៉ោង 8:16 ល្ងាច
មិញហើយបងផង ! មានរឿងពិបាកចិត្តមែនទេ ! ប្រាប់ខ្ញុំផង ! ក្រែងខ្ញុំអាចជួលសំរាលបានខ្លះៗណា ! 😀
38.
ចាន់ផល | ខែមីនា 2, 2010 ម៉ោង 6:18 ល្ងាច
ពិបាកចិត្តម្ដងៗនិយាយអត់ចេញទេ ហើយបងក៏ឧស្សាហ៍ពិបាកចិត្តទៀត ហេតុនេះខ្ជិលសាស័ព្ទច្រើន នាំតែគេធុញទេ! សរសេរឱ្យគេដឹងថាខ្លួនឯងពិបាកចិត្តប៉ុណ្ណឹង ក៏គ្រប់គ្រាន់នឹងរំខានអារម្មណ៍គេបាត់ទៅហើយ!
39.
ក្មេងតូច | ខែមីនា 2, 2010 ម៉ោង 7:31 ល្ងាច
ពេលខ្លះ សំណេរអាចឲ្យយើងរំងាប់អារម្មណ៍ទុក្ខសោកបានដែរតើ
40.
បញ្ញា | ខែមីនា 6, 2010 ម៉ោង 6:20 ល្ងាច
មូលនិធិខ្សែភាពយន្តប្រវត្តិលោក ស៊ីន ស៊ីសាមុត!!! សូមចូលរួមជាមួយខ្ញុំទាំងអស់គ្នាដើម្បីលើកស្ទួយវប្បធម៌ជាតិបន្ថែម!!! ព័ត៌មានលម្អិត៖ htttp://noonmail.wordpress.com ស្វាគមន៍ជានិច្ចចំពោះការគាំទ្រ….
41.
ចាន់ផល | ខែមីនា 8, 2010 ម៉ោង 3:56 ល្ងាច
យល់ព្រមទទួលយកជីវិត ត្រូវចេះស្រលាញ់អាណិតខ្លួនឯង ហើយញញឹមទៅកាន់ពិភពលោក!
42.
ចាន់ផល | ខែមីនា 11, 2010 ម៉ោង 6:25 ល្ងាច
ពេលបាត់លុយមួយរយ ខ្ញុំនឹកស្ដាយ ហើយពេលបាត់លុយមួយម៉ឺន ខ្ញុំក៏នឹកស្ដាយ… ដល់ពេលខ្ញុំបាត់លុយមួយលានខ្ញុំក៏រឹតតែនឹកស្ដាយ រួចខ្ញុំគិតថា កាលដែលខ្ញុំបាត់លុយមួយម៉ឺន គឺគ្មានអីធំដុំសោះ ហើយនឹកឃើញកាលបាត់លុយត្រឹមតែមួយរយ ដែលខ្ញុំនឹកស្ដាយនោះ ក៏យល់ថាខ្លួនឯងពិតជាល្ងង់មែន!
43.
Kim long | ខែមីនា 11, 2010 ម៉ោង 8:23 ល្ងាច
🙂 😀
44.
ចាន់ផល | ខែមីនា 23, 2010 ម៉ោង 12:59 ល្ងាច
Smile to win the crazy life… Dont feel sorry about life coz it’s just nothing!
45.
បញ្ញា | ខែមីនា 27, 2010 ម៉ោង 3:43 ល្ងាច
បង!!! បង!!! បងផល មានដំណឹងហើយពីការរៀន3D ពេលនេះ គេមានម៉ោង មានគ្រូ គ្រប់សព្វ តែខ្វះតែសិស្សរៀន…គេថាបើ មានសិស្សប្រាំអ្នកឡើងលើ នេះគេចាប់ផ្ដើមគិតគូហើយ… ហើយ ឥឡូវបើបងចូលមួយទៀត ប្រហែលបាន៣នាក់ហើយសម្រាប់ ថ្ងៃសៅរ៍ អាទិត្យ ឯថ្ងៃច័ន្ទ ដល់សុក្រ មាន៣នាក់ដែរ…. បើគ្នាយើងមានថ្ងៃអាទិត្យបែបនេះ គេនឹងទាក់ទងទៅក្រុមបីនាក់ ថ្ងៃច័ន្ទ សុក្រ មករៀនថ្ងៃសៅរ៍ អាទិត្យ។ ប៉ុន្តែតម្លៃ បងអាចCall មកលេខ 016 995292 របស់ខ្ញុំណា៎!!!!
46.
ចាន់ផល | ខែមីនា 27, 2010 ម៉ោង 7:45 ល្ងាច
អរគុណចំពោះដំណឹងនេះខ្លាំងណាស់! តែបងពេលនេះជិតប្រឡងចប់ឆ្នាំទីបួនហើយ ដឹងគួររៀនឬមិនគួររៀននោះទេ ប្រហែលជាត្រូវរង់ចាំរៀនចប់សិនហើយ! យ៉ាងណាបងចាប់អារម្មណ៍ការសិក្សាផ្នែកនេះយូរហើយ បើឱកាសល្អបងនឹងរៀន! អរគុណណា បញ្ញា!
47.
បញ្ញា | ខែមីនា 27, 2010 ម៉ោង 3:45 ល្ងាច
បងផល!!! អើមានអ្នកប្រាជ្ញម្នាក់ប្រាប់ខ្ញុំថា មានមនុស្សម្នាក់អង្គុយយំ ព្រោះបាត់កង់។ ពេលនោះ ស្រាប់តែគាត់ទៅដល់ គាត់បានប្រាប់ទៅកាន់អ្នកបាត់កង់នោះថា៖«កង់របស់អ្នកមិនមែនបាត់ទេ តែគ្រាន់កង់របស់អ្នកដូរម្ចាស់ប៉ុណ្ណោះ…» និយាយចប់គាត់ក៏ដើរចេញទៅ។
48.
ចាន់ផល | ខែមីនា 27, 2010 ម៉ោង 7:38 ល្ងាច
ដូចគាត់និយាយមែនហ្នឹង! គ្រប់យ៉ាងក្នុងលោកនេះជារបស់មនុស្សគ្រប់គ្នា យើងគួរឱ្យចេះចែករំលែកគ្នា។ មានពាក្យមួយឃ្លាគេនិយាយថា បើមនុស្សមានវាសនាល្អ មិនព្រមចែករំលែករឿងល្អរបស់ខ្លួនដល់ជនគួរឱ្យអាណិតទេ ក្នុងលោកនេះនឹងគ្មានយុត្តិធម៌ឡើយ។
49.
ចាន់ផល | ខែមេសា 1, 2010 ម៉ោង 4:04 ល្ងាច
I always trust other people but not trust myself… now i know life is very very lonely 😦 i find no one can help me when i meet problem. Life is also very busy … my friends can not stand by me all the time cos they also have their own life… it tell me i can’t depend on other people any more… i have to learn all the ways to solve all problem i meet by myself. 🙂 ….it’s alright, but i just feel tire and lonely…
50.
ចាន់ផល | ខែមេសា 3, 2010 ម៉ោង 5:50 ល្ងាច
My feeling today:
Today, Cambodia is too cool and the sky is dim. I still cant find the answer why…? What…? How…? it’s good or not if people like to show their feeling to other people? hmmmm… a people who always change their mind in relationship… they just follow their mind, but it’s good? In fact, it’s different character of people. I tell myself dont think about these any more… but now i still do…
What’s true love? How can i know it? Maybe it’s fortune for some lucky people. forget it, rite?
It’s not so good, but it’s the way i am… Enjoy with it then ^^ 🙂 enjoy with what i have now… dont be envious with other people n try to feel enough… 🙂 also should be happy with other people’s happiness 😀 Talk about bad feeling can make other people bore… i should make other people happy although i’m sad. So it’s mean no reason to talk about my bad feeling anymore. If i cant make myself happy, i shouldnt call other people to be unhappy with me. Any way, because i understand what sad it’s, i wish other people can tell me their problem and release it with me.
My life is not just mine. I will live for all the people around.
51.
ឧត្តម | ខែមេសា 4, 2010 ម៉ោង 3:41 ល្ងាច
ខ្ញុំពិតជារីករាយខ្លាំងណាស់រាល់ពេលបានស្តាប់ចម្រៀងស្នាដៃរបស់បង តែស្តាប់ចម្រៀងស្នេហារាល់តែថ្ងៃ ដូចជាចង់ប្លែកត្រចៀកបន្តិច!
តើបងអាចសរសេរចម្រៀងទាក់ទងនឹងកត្តញ្ញូមាតាបិតា ស្រលាញ់ជីវិត និង ពិភពធម្មជាតិអោយបានច្រើនផងបានទេ បង?
ជូនពរឆ្នាំថ្មីណាបង !!
52.
ចាន់ផល | ខែមេសា 5, 2010 ម៉ោង 1:00 ល្ងាច
អរគុណ ឧត្តម! បងក៏មានគំនិតដូចប្អូនដែរ ហើយបងបានសរសេរស្នាដៃបែបនេះមួយចំនួនហើយ ក៏នឹងបន្តសរសេរទៀតដែរ។ ស្ដាប់បទស្នេហាច្រើនពេកធុញណាស់!
😀 ជូនពរឆ្នាំថ្មី! 😀
53.
រត្តនា | ខែមេសា 7, 2010 ម៉ោង 4:57 ល្ងាច
ខ្ញុំចូលចិត្តអានអត្ថបទ របស់បងណាស់ ខ្ញុំមិនសូវចេះនិយាយទេ តែខ្ញុំសរសើរបង មែន
54.
ចាន់ផល | ខែមេសា 7, 2010 ម៉ោង 5:55 ល្ងាច
អរគុណហើយ! ខ្ញុំយល់ ព្រោះខ្ញុំក៏មិនសូវចេះនិយាយដែរ គឺខ្លាចតែនិយាយខុស។ ហេតុនេះខ្ញុំបែងចែកបានរវាងការនិយាយខុស និងការនិយាយឈ្លើយ។ 😀
55.
ចាន់ផល | ខែមេសា 8, 2010 ម៉ោង 3:55 ល្ងាច
^^…wish U & Me always walk on wise way…^^
56.
ចាន់ផល | ខែមេសា 9, 2010 ម៉ោង 11:29 ព្រឹក
^^…wish we always walk on wise way…^^
The beautiful sound of “W”
^_^ U + U = W 😀 We are not alone 😉
ô_ô
57.
Kimlong | ខែមេសា 24, 2010 ម៉ោង 12:24 ព្រឹក
Now i’m stay alone ! 😦
58.
ចាន់ផល | ខែឧសភា 3, 2010 ម៉ោង 4:52 ល្ងាច
ថ្ងៃនេះម៉ែខ្ញុំត្រូវវះកាត់ភ្នែកម្ខាងរបស់គាត់… ភ្នែកគាត់ឈឺយូរហើយ ហើយពេទ្យថាមានដុះសាច់នៅខាងក្នុង… ម៉ែប្រាប់ថា សំណាងល្អដែលមានឱកាសវះកាត់ភ្នែកដោយឥតគិតថ្លៃ ព្រោះមានគ្រូពេទ្យស្ម័គ្រចិត្តមកពីជប៉ុនជួយ។ គាត់ប្រាប់ទៀតថា បន្ទាប់ពីវះកាត់គឺត្រូវសម្រាកពីរខែ ដោយមិនអាចធ្វើការអ្វីបាន គឺគាត់មានប្រសាសន៍ទាំងព្រួយខ្លាចគ្មានអ្នកណាអាចជួយធ្វើការផ្ទះជួសគាត់។ ថ្ងៃនេះដល់ពេលដែលគាត់ត្រូវវះកាត់ភ្នែកម្ខាងនោះហើយ… គាត់ចេញពីផ្ទះដើរទៅពេទ្យចាប់លេខ តាំងពីខ្ញុំមិនទាន់ក្រោកពីដេក។ ខ្ញុំខ្លោចចិត្តខ្លាំងណាស់ ព្រោះខ្ញុំមិនមែនជាកូនល្អទេ មិនបានជូនគាត់ទៅមន្ទីរពេទ្យ… ក៏មិនដែលថែទាំគាត់ដែរ មានតែស្ដីឱ្យគាត់ថាគាត់មិនចេះគិតសុខភាពខ្លួនឯង… ខ្ញុំនិងម្ដាយខ្ញុំមិនស្និទ្ធស្នាលគ្នាទេ ជារឿងមួយដែលខ្ញុំតូចចិត្តខ្លួនឯងបំផុត។ ខ្ញុំគិតថា អាចមកពីកាលខ្ញុំនៅតូចមិនបាននៅជាមួយគាត់ ឬអាចមកពីខ្ញុំតូចចិត្តនឹងគាត់ដែលទុកឱ្យខ្ញុំរស់នៅជាមួយគេ ឱ្យខ្ញុំរៀនរស់ម្នាក់ឯង ឱ្យខ្ញុំមិនដែលស្គាល់ភាពកក់ក្ដៅ… តែខ្ញុំដឹងច្បាស់ថាខ្ញុំធ្វើខុសចំពោះគាត់… ខ្ញុំគួរតែថែទាំគាត់ ស្រលាញ់ដឹងគុណគាត់ ព្រោះខ្ញុំដឹងច្បាស់ថា គាត់ពិតជាស្រលាញ់ខ្ញុំជាងជីវិតគាត់ទៅទៀត…
សូមជូនពរឱ្យការវះកាត់របស់ម៉ែជោគជ័យ និងបានជាក្នុងពេលឆាប់ៗ! សូមឱ្យម៉ែមានសុខភាពល្អជានិច្ច!
59.
ឧត្តម'blog | ខែឧសភា 3, 2010 ម៉ោង 5:31 ល្ងាច
ដើរតាមគន្លងធម៌គ្រូសារ
មិនធ្វើអោយគាត់ពិបាកចិត្ត
ក៏មានន៏យថាធ្វើជាកូនល្អដែរ
សូមជូនពរម្តាយបង ការវះកាត់ទទួលបានជោគជ័យ !
60.
ចាន់ផល | ខែឧសភា 8, 2010 ម៉ោង 10:33 ព្រឹក
តាំងពីតូចមក ខ្ញុំតែងវិភាគអត្តចរិតមនុស្សម្នាក់ ដែលគាត់អត់សូវចូលចិត្តខ្ញុំ។ ខ្ញុំគិតថា តើហេតុអី? កាលពីខ្ញុំនៅក្មេង ខ្ញុំធ្លាប់ឈ្លោះប្រកែក តែលុះដឹងក្ដីបន្តិចម្ដងៗ ខ្ញុំក៏ខំធ្វើខ្លួនល្អឱ្យគាត់ចូលចិត្ត តែខ្ញុំធ្វើអត់បានសម្រេច… ខ្ញុំគិតថា ព្រោះគាត់ជាមនុស្សអាក្រក់មែនទេ បានជាចេះតែធ្វើអាក្រក់ដាក់ខ្ញុំ ទាំងដែលខ្ញុំខំគោរពគាត់យ៉ាងនេះ។ តាមពិតមនុស្សដែលគិតអាក្រក់ គឺជាមនុស្សអាក្រក់… ហើយពួកគេគ្មានថ្ងៃដឹងថាខ្លួនឯងជាមនុស្សអាក្រក់ទេ ព្រោះអ្វីដែលគេធ្វើគឺជាការយល់ឃើញរបស់ពួកគេ ហើយដែលពួកគេគិតថា វាជាការត្រឹមត្រូវ… ខ្ញុំយកអារម្មណ៍បែបនេះមកដាក់ក្នុងចិត្តខ្លួនឯង តែក៏គិតថា ខ្ញុំពិតជាដឹងថាខ្លួនឯងធ្វើខុស និងអាចបែងចែកខុសឬត្រូវបាន គឺខ្ញុំមិនដូចគាត់ទេ តែហេតុអ្វីក៏គាត់ធ្វើមិនបាន? ពេលខ្លះខ្ញុំគិតថា ប្រហែលមកពីនិស្ស័យកម្មពីមុនមក ធ្វើឱ្យគាត់មានចិត្តស្អប់ខ្ញុំ គុំគួនខ្ញុំដោយឥតមូលហេតុ… ខ្ញុំពិតជាមិនយល់មែន! ជួនកាលខ្ញុំនិយាយក្នុងបំណងល្អជាមួយគេឯង គាត់បែរជាយល់ថា ខ្ញុំដៀងដាមឱ្យគាត់… ហេតុផលដែលខ្ញុំត្រូវធ្វើឱ្យគាត់ពិបាកចិត្ត ក៏ខ្ញុំរកនឹកមិនឃើញផង រឿងអីដែលខ្ញុំចង់ដៀងដាមឱ្យគាត់នោះ? តែបើខ្ញុំខំប្រកែក រឿងឈ្លោះគ្នានឹងកើតឡើងទៀត… គឺគាត់គ្មានថ្ងៃយល់ពីខ្ញុំទេ ហើយខ្ញុំក៏គ្មានថ្ងៃយល់ពីគាត់ដែរ។ មនុស្សនៅជុំវិញខ្លួនខ្ញុំគួរឱ្យខ្លាចណាស់ ចាំតែប្រកាន់ និងស្អប់… វាធ្វើឱ្យខ្ញុំលែងហ៊ាននិយាយ ហើយក្លាយជាបាត់ការជឿជាក់ចំពោះខ្លួនឯង… ខ្ញុំតែងតាំងចិត្តទូលាយដើម្បីអាចរស់នៅជាមួយមនុស្សប្រកាន់ទាំងនោះ តែនេះជាសម្ពាធផ្លូវចិត្តធំណាស់… ខំយកចិត្តគេរហូត តែគេនៅតែមិនឱ្យតម្លៃ… ខ្ញុំមានអារម្មណ៍ថា ហេតុអីរស់នៅពិបាកយ៉ាងនេះ? បើពិបាកអ៊ីចឹង តើខំរស់ធ្វើអី?
61.
neary | ខែឧសភា 15, 2010 ម៉ោង 1:29 ព្រឹក
Just stop by…Hope it’s not too late to ask…Paoun Phal…how was your mom? Hope everything is fine w/her nah…
62.
ចាន់ផល | ខែឧសភា 15, 2010 ម៉ោង 2:12 ល្ងាច
Thank bang ^^ everything is fine now 🙂
63.
ចាន់ផល | ខែមិថុនា 7, 2010 ម៉ោង 5:06 ល្ងាច
ច្រើនដងណាស់ ដែលខ្ញុំមានអារម្មណ៍ថាផែនដីរងា និងក្ដៅស្អុះ… មនុស្សរាប់អានគ្នាដើម្បីអ្វី? ស្រលាញ់គ្នាដើម្បីអ្វី? គេរាប់អានគ្នាដើម្បីគោលដៅអ្វីមួយ គេស្រលាញ់គ្នាព្រោះរំភើបនឹងគុណសម្បត្តិណាមួយ… ពេលមនុស្សសម្រេចបំណងរបស់គេ ពួកគេក៏ឈប់ស្រលាញ់រាប់អានគ្នា។ ក្ដីស្រលាញ់គឺជាការបោកប្រាស កេងចំណេញគ្នា… តើមានមនុស្សប៉ុន្មាននាក់ដែលធ្លាប់មានអារម្មណ៍នេះ? អ្វីជាក្ដីស្រលាញ់ពិត អ្វីជាភាពស្មោះត្រង់ ពិបាកនឹងរកឃើញម្ល៉េះ? ថ្ងៃនេះខ្ញុំនឿយណាយ ហើយយល់ថាអារម្មណ៍រំភើបកន្លងមក គ្រាន់តែជារឿងឆ្កួត… អ្នកណាគេស្រលាញ់អ្នកពិតប្រាកដ អ្នកណាគេធ្វើល្អដាក់អ្នកពិតប្រាកដនោះ?
64.
សុភ័ណ្ឌ | ខែកក្កដា 19, 2010 ម៉ោង 10:37 ព្រឹក
ពេលបានអានក្នុងទំព័រនេះហើយ ធ្វើអោយខ្ញុំធូរស្រាល និង ស្រលះបានមួយកំរិត នៅពេលដែលខ្ញុំកំពុងមានអារម្មណ៍ថាស្ថិតក្នុងភាពឯកកា… អរគុណចាន់ផល 🙂
65.
ចាន់ផល | ខែកក្កដា 20, 2010 ម៉ោង 1:15 ល្ងាច
🙂 ជួនកាលក្នុងលោកនេះគ្មានយុត្តិធម៌ទេ តែបែរជាមានឧបនិស្ស័យ។ ឧបនិស្ស័យបានផ្សារភ្ជាប់ទំនាក់ទំនងមនុស្ស និងបានផ្ដល់ភាពស្រស់បំព្រងឱ្យពួកគេ។ នៅជាមួយមនុស្សដែលមិនឱ្យតម្លៃយើង យើងក៏អស់សង្ឃឹម និងគិតថាខ្លួនឯងមិនបានការ ប៉ុន្តែធាតុពិតទៅ គឺមកពីពួកគេគ្មាននិស្ស័យ អាចមើលឃើញគុណសម្បត្តិរបស់យើង។ ពេលសរសេរស្នាដៃនីមួយៗ ខ្ញុំដឹងថាវាមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាចូលចិត្តទេ តែខ្ញុំមានសង្ឃឹមសរសេរ ដើម្បីមនុស្សដែលចូលចិត្ត និងមិនខ្វល់ថាពួកគេមានចំនួនប៉ុន្មាននាក់នោះឡើយ។
66.
ចាន់ផល | ខែកក្កដា 20, 2010 ម៉ោង 12:54 ល្ងាច
យុត្តិធម៌គឺមាននៅក្នុងចិត្ត ហើយមិនចាំបាច់ចង់ឱ្យមនុស្សគ្រប់គ្នានិយាយពាក្យនេះមកយើងឡើយ។ តើយុត្តិធម៌គឺជាការទទួលបានភាពជោគជ័យ ឬការទទួលបានភាពត្រឹមត្រូវ? មនុស្សម្នាក់ដែលកំពុងជោគជ័យ ដែលខ្ញុំគិតថាគេទទួលបានដោយល្បិច ដែលខ្ញុំស្អប់ល្បិចទាំងនោះ ដែលខ្ញុំត្រូវជួបរឿងអយុត្តិធម៌ដោយសារតែគេ… ខ្ញុំតូចចិត្តថា មនុស្សល្អដូចជាខ្ញុំ ហេតុអីក៏គ្មានយុត្តិធម៌ ហើយខ្ញុំគិតម្ដងទៀត តើអ្វីជាយុត្តិធម៌? មានការវិនិច្ឆ័យជាច្រើន ដែលគ្រាន់តែសំអាងលើអារម្មណ៍របស់មនុស្សប៉ុណ្ណោះ ហេតុនេះតើគួរឱ្យអ្នកណាមកសម្រេចយុត្តិធម៌ឱ្យយើង? ជួនកាលមនុស្សអាចនឹងសម្រេចចិត្តជ្រើសរើសជោគជ័យ និងយុត្តិធម៌។ ខ្ញុំរើសយកយុត្តិធម៌រួចហើយ ហើយខ្ញុំក៏បានទទួលភាពត្រជាក់ត្រជុំពីការសម្រេចចិត្តរបស់ខ្ញុំ។
67.
ចាន់ផល | ខែសីហា 4, 2010 ម៉ោង 10:59 ព្រឹក
ខ្ញុំខំស្វែងយល់ពីកំណើតខ្លួនឯង… តើខ្ញុំកើតមកធ្វើអី? ខ្ញុំត្រូវទ្រាំចាំពេលវេលា ត្រូវទ្រាំរស់ក្នុងអារម្មណ៍ភ័យខ្លាច ត្រូវដោះស្រាយបញ្ហាស្ទើរគ្មានពេលសម្រាក… ដោះស្រាយធ្វើអីទៅ? គឺសងកម្មពៀរ? ការរស់នៅគ្រាន់តែជាកម្មពៀរប៉ុណ្ណោះ គ្មានលទ្ធភាពសម្រេចសុភមង្គលខ្លួនឯងសោះ។ ការកសាងក្ដីស្រមៃគឺការបន្ថែមទុក្ខឱ្យខ្លួនឯង… ខ្ញុំចង់បានជីវិតមួយស្ងប់សុខ គ្មានទុក្ខទោស តែពិបាកសម្រេចណាស់។ ខ្ញុំខ្លាចជីវិត ហើយមិនដឹងត្រូវរស់បន្តក្នុងភាពភ័យខ្លាចនេះដល់ពេលណាទេ?
68.
ចាន់ផល | ខែសីហា 21, 2010 ម៉ោង 10:39 ល្ងាច
ជីវិតមិនសមបំណង… គេមិនស្រលាញ់យើងទេ ហើយមិនស្រលាញ់ជារៀងរហូត… 😦 forget it, okay?
69.
ចាន់ផល | ខែសីហា 21, 2010 ម៉ោង 10:47 ល្ងាច
ជីវិតខ្ញុំរកកោះត្រើយមិនទាន់ឃើញទេ តែនៅកណ្ដាលសមុទ្របែបនេះក៏សប្បាយចិត្តម្យ៉ាង គ្រាន់តែអផ្សុកបន្តិច ព្រោះត្រូវមកសរសេរទុកនៅទីនេះ… 😉
70.
ចាន់ផល | ខែសីហា 25, 2010 ម៉ោង 10:05 ល្ងាច
ដើម្បីបានជីវិតសុភមង្គល ពេលខ្លះទាល់តែត្រូវប្រយុទ្ធនឹងវាសនាខ្លាំងណាស់… តែកុំក្លាយជាមនុស្សអាក្រក់ដើម្បីទទួលបានសុភមង្គលនោះឱ្យសោះ។ បើកចិត្តឱ្យទូលាយគិតថា យើងចង់បានវា គេក៏ចង់បានវា។ ហេតុនេះត្រូវចេះពេញចិត្តនឹងរបស់ខ្លួនឯង
ហើយកុំច្រណែនដណ្ដើមរបស់គេ។
71.
ចាន់ផល | ខែកញ្ញា 7, 2010 ម៉ោង 2:47 ល្ងាច
ទោះយ៉ាងណា កុំបោះបង់ក្ដីសង្ឃឹមណា៎! ឯងអាចញញឹមបាន ឯងក៏អាចសង្ឃឹមបានដែរ។
72.
ចាន់ផល | ខែកញ្ញា 16, 2010 ម៉ោង 2:02 ល្ងាច
ដំណោះស្រាយបញ្ហា ក៏គ្រាន់តែកើតឡើងក្នុងសុបិនដូចគ្នា… ខ្ញុំក៏ឧស្សាហ៍ច្រឡំថា ពេលណាសុបិន ពេលណាការពិតដែរ។ ការពិតរបស់មនុស្សគឺជាសុបិនរបស់ខ្ញុំ ឯការពិតរបស់ខ្ញុំគឺជាសុបិនរបស់ព្រះ។ យ៉ាងណាសុបិនទាំងឡាយនឹងមានពេលភ្ញាក់ ហេតុនេះកុំគិតច្រើន!
73.
ចាន់ផល | ខែកញ្ញា 27, 2010 ម៉ោង 12:55 ល្ងាច
ជីវិតខ្ញុំកើតមកមិនមែនសម្រាប់…ទេ!
74.
ចាន់ផល | ខែតុលា 20, 2010 ម៉ោង 10:53 ព្រឹក
ឥឡូវមានអារម្មណ៍ថា ខ្លួនឯងធំហើយ អាចមើលត្រឡប់ក្រោយ យកមកវិភាគ ដើម្បីរស់នៅឱ្យមានប្រយោជន៍… មនុស្សកើតមកប្រហែលជាភ្ជាប់ជាមួយនឹងនិស្ស័យ តែជឿថាអត្តចរិតរបស់ពួកគេគឺទទួលបានពីក្រុមគ្រួសារ។ គ្រួសារខ្ញុំបង្រៀនខ្ញុំឱ្យចេះធ្វើបុណ្យ និងខ្លាចបាប តែបែរជាបង្រៀនខ្ញុំឱ្យកំណាញ់បន្តិច! ពេលនេះខ្ញុំភ្ញាក់រឭកច្រើន តែនៅតែមិនចោលកំណាញ់សោះ គ្រាន់តែខ្ញុំប្ដូរជាកំណាញ់ដើម្បីចែករំលែកវិញ។ រាល់ថ្ងៃពេលខ្ញុំចង់ទិញអ្វីផ្ទាល់ខ្លួន ខ្ញុំតែងតែគិតពីបងប្អូនក្រុមគ្រួសារខ្ញុំ។ ហេតុនេះខ្ញុំក៏បន្ថយចំណាយផ្ទាល់ខ្លួន ដើម្បីទិញអ្វីឱ្យពួកគេវិញ… ព្រោះខ្ញុំញ៉ាំបាយជាមួយក្រុមគ្រួសារ ហេតុនេះពេលញ៉ាំចំណីខ្ញុំក៏នឹកដល់ពួកគេ។ ខ្ញុំត្រូវដកការចំណាយផ្ទាល់ខ្លួនដើម្បីគ្រួសារ ប៉ុន្តែខ្ញុំក៏ត្រូវដកការចំណាយលើគ្រួសារដើម្បីធ្វើបុណ្យនានាទៀត។ បើទោះជាជីវភាពក្រុមគ្រួសារខ្ញុំមិនសូវធូរធារ តែក៏នៅមានអ្នកវេទនាជាងពួកខ្ញុំទៀត… ឧទាហរណ៍ដូចជាអ្នកសុំទាន។ ខ្ញុំគិតថា គួរតែដកការចំណាយរបស់ខ្លួនដើម្បីអ្នកវេទនាទាំងនោះ។ កន្លងមកខ្ញុំក៏ធ្លាប់រំលងការដាក់ទានដែរ ឬក៏ឱ្យទានគេត្បិតត្បៀតពេក ព្រោះនៅកំណាញ់ខ្លាំង និងយល់ថាបើចេះតែឱ្យទានគេអ៊ីចឹងនឹងធ្វើឱ្យគេខ្ជិល។ ប៉ុន្តែបើគ្រប់គ្នាសុទ្ធតែគិតបែបនេះ អ្នកសុំទាននឹងដាច់ពោះស្លាប់។ ខ្ញុំជឿលើវាសនា ជឿថាគ្រប់គ្នាសុទ្ធតែចង់រស់ក្នុងកិត្តិយស។
75.
ចាន់ផល | ខែតុលា 22, 2010 ម៉ោង 3:05 ល្ងាច
កាហ្វេ ដូចគ្នានឹងស្នេហា ក៏ប្រហាក់ប្រហែលនឹងឆាកជីវិត… ដំបូង ពេលអណ្ដាតប៉ះរសកាហ្វេ ក៏យល់ថាល្វីងណាស់ បន្ទាប់មកទើបទទួលបានរសផ្អែមបន្តិច… តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺក្លិនរបស់កាហ្វេ ដែលនៅដក់ជាប់ចិត្តយើងរហូត… ឆាកជីវិតមនុស្ស គឺការឆ្លងកាត់ ហើយបន្ទាប់មកគឺពេលនឹកអនុស្សាវរីយ៍នេះ។ ក្លិនកាហ្វេគឺជាអនុស្សាវរីយ៍ ^_^
76.
ចាន់ផល | ខែវិច្ឆិកា 6, 2010 ម៉ោង 11:51 ព្រឹក
ស្វែងរកលក្ខណៈពិសេសរបស់ «ក» ឱ្យឃើញសិន មុននឹងប្រៀបធៀបគេជាមួយ «ខ» ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានលក្ខណៈពិសេស!
77.
ចាន់ផល | ខែវិច្ឆិកា 13, 2010 ម៉ោង 1:56 ល្ងាច
រំឭកពីសំណើច ដើម្បីញញឹមក្នុងពេលអស់សង្ឃឹម… ជីវិតគឺបែបនេះ!
78.
ចាន់ផល | ខែវិច្ឆិកា 14, 2010 ម៉ោង 10:56 ល្ងាច
នឹកឃើញសំណើច ដើម្បីញញឹម ពេលកំពុងយំ…
79.
ចាន់ផល | ខែវិច្ឆិកា 14, 2010 ម៉ោង 11:16 ល្ងាច
ខួរក្បាលច្របូកច្របល់បន្តិច…ពេលនេះ… អារម្មណ៍នេះអាចកើតឡើងព្រោះសុខភាពមិនសូវល្អ តែក៏ព្រួយថា អារម្មណ៍នេះនឹងធ្វើឱ្យប៉ះពាល់សុខភាព… សង្ឃឹមថា ដេកលក់ ស្អែកឡើង គ្រប់យ៉ាងនឹងធម្មតា!
80.
ចាន់ផល | ខែវិច្ឆិកា 15, 2010 ម៉ោង 11:29 ព្រឹក
កើតទុក្ខពេលនេះ មិនមែនដោយសារអ្នកណាទេ គឺដោយសារខ្លួនឯង… ខ្លួនឯងប៉ិនតូចចិត្តពេក! ធ្វើម៉េចទើបអាចកែគុណវិបត្តិនេះបានទៅ?
81.
ចាន់ផល | ខែវិច្ឆិកា 18, 2010 ម៉ោង 12:26 ល្ងាច
Dream is not logical.
82.
ចាន់ផល | ខែធ្នូ 3, 2010 ម៉ោង 12:33 ល្ងាច
ខ្ញុំចង់យំ ហើយពេលនេះខ្ញុំក៏យំមែន… អារម្មណ៍ខ្ញុំកាលពីយប់មិញនិងពេលនេះខុសគ្នាស្រឡះ… មានអារម្មណ៍ថាខ្លួនឯងបរាជ័យណាស់ អ្វីៗនៅជុំវិញខ្ញុំគ្រាន់តែការបំភាន់ភ្នែក… ហេតុអ្វី? ដឹងថាមិនត្រូវតូចចិត្តទេ តែធ្វើមិនបាន… គេក៏កើតជាមនុស្ស ខ្ញុំក៏ជាកើតជាមនុស្ស តែម៉េចក៏វាសនាពួកយើងខុសគ្នា…? ខ្ញុំចង់ឱ្យម្ដាយខ្ញុំនឹកឃើញខ្ញុំមុនគេ ចង់មានមនុស្សយកចិត្តទុកដាក់… វាប្រហែលជាកំហុសហើយ… ខ្ញុំដឹងថាខ្ញុំធ្វើខុស ខុសព្រោះខ្ញុំមិនធ្លាប់ទទួលបានភាពកក់ក្ដៅ…
83.
ចាន់ផល | ខែធ្នូ 4, 2010 ម៉ោង 9:20 ព្រឹក
my life is waiting… i live to see… 🙂
ថ្ងៃនេះខ្ញុំបានប្ដូរអារម្មណ៍ហើយ… អារម្មណ៍ស្រស់ថ្លាណាស់ ដូចអាចគិតយល់រឿងគ្រប់យ៉ាង… សូមកុំឱ្យខ្ញុំជួបអារម្មណ៍ពីម្សិលមិញទៀតណា៎! 😀 ខ្ញុំនឹងធ្វើជាអ្នកនិពន្ធដ៏ល្អ សរសេររឿងនៃក្ដីស្រលាញ់ដ៏រំភើបៗ ហើយខ្ញុំនឹងញញឹម ឬក៏យំជាមួយតួអង្គរបស់ខ្ញុំ។
84.
ចាន់ផល | ខែធ្នូ 4, 2010 ម៉ោង 12:47 ល្ងាច
my life is waiting… i live to see… ជឿថាគ្រប់យ៉ាងមិនស្ថិតស្ថេរ នឹងប្រែប្រួល ហើយវាជាលេសមួយ ដែលខ្ញុំត្រូវរស់បន្ត ដើម្បីដឹងថា តើវានឹងប្រែប្រួលយ៉ាងម៉េចខ្លះ?
85.
កក្កដា | ខែធ្នូ 7, 2010 ម៉ោង 8:34 ព្រឹក
ភាពបរាជ៍យមិនមែនចេះតែកើតមានគ្រប់ពេលសំរាប់មនុស្សតែម្នាក់ឡើយ
កុំផ្តេកផ្តួល ហើយក៏កុំអស់សង្ឃឹម ។ គ្រប់យ៉ាងកុំអោយសារៈសំខាន់ចំពោះអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងពេក លុះដល់ពេលមិនសមបំណងបែរជាមានទុក្ខខ្លាំង,,,,,,,,វាគ្រាន់តែជាបង្អែមនៃជីវិតមិនមែនជាការពឹត
ទេ។
86.
kh2kh | ខែធ្នូ 15, 2010 ម៉ោង 10:04 ល្ងាច
សួស្តីផល
ខ្មុំបានអានអត្ថបទ និងការពិចារណារបស់ផល។ខ្មុំសូមចូលរួមសេចក្តីវេទនា។សម្រាប់ខ្មុំបរាជ័យជាផ្លូវមានស្មារតីបង្ហាញទៅការជោគជ័យ។
ជាមនុស្សត្រូវចេះគោរពស្រលាញ់មនុស្ស។កុំ បង្ខំគេអោយស្រលាញ់ខ្លួននេះគឺជាបញ្ហារបស់គេទេ។ព្រះបង្កើតផលមកមានតែម្នាក់និងតែមួយគត់។ព្រះស្រលាញ់ផលដូចផលឯងនេះតែមួយ។
ទេវតាគិតមិនមែនដូចមនុស្សគិត…
ទុកចិត្តទេវតាទៅកុំគិតពិបាកពេក។
ខ្មែរនឹកខ្មែរ
87.
manuth | ខែធ្នូ 16, 2010 ម៉ោង 3:42 ល្ងាច
សួស្តីបាទ បងចាន់ផល ! ខ្ញុំឈ្មោះ Manuth ជាសមាជិកថ្មីក្នុងភូមិ WordPress នេះ។ ក្រោយពីបានអានអត្ថបទផ្សេងៗនៅក្នុង Blog របស់បងមក ធ្វើអោយខ្ញុំមានចំនាប់អារម្មណ៍ជាខ្លាំង ហើយក៏ចង់រាប់ អានបងផងដែរ ។
88.
ចាន់ផល | ខែធ្នូ 16, 2010 ម៉ោង 4:33 ល្ងាច
អរគុណចំពោះ កក្កដា, kh2kh និង manuth ដែលបានចូលមកលេងប្លករបស់ខ្ញុំ ហើយបង្ហាញចំណាប់អារម្មណ៍នៅទីនេះ។ រីករាយដែលបានស្គាល់បងប្អូនទាំងអស់គ្នា។
89.
ចាន់ផល | ខែធ្នូ 26, 2010 ម៉ោង 4:52 ល្ងាច
មានអារម្មណ៍ថាហត់នឿយ… រារែក… តែដឹងច្បាស់ថាត្រូវតែបន្ត… វាគ្រាន់តែជាអារម្មណ៍មួយពេលប៉ុណ្ណោះ ហើយវាប្រាកដជាកន្លងផុត… កុំយំ… កុំចុះចាញ់… កុំទន់ជ្រាយ… ត្រូវតែបន្តទៀត បន្តរហូតដល់ទីបំផុត…
90.
ចាន់ផល | ខែធ្នូ 28, 2010 ម៉ោង 2:29 ល្ងាច
ខ្ញុំហូរទឹកភ្នែកទៀតហើយ… នៅតែទន់ជ្រាយ អស់សង្ឃឹម… បញ្ហាចេញចូលៗធ្វើបាបខ្ញុំរហូត… ដឹងថាវានឹងអាចដោះស្រាយ តែខ្ញុំខ្លាចណាស់… ហេតុអ្វីខ្ញុំត្រូវក្លាយជាមនុស្សដ៏គួរឱ្យអាណិតបែបនេះ?
91.
ចាន់ផល | ខែមករា 6, 2011 ម៉ោង 2:01 ល្ងាច
ជីវិតស្ងប់ស្ងាត់នៅតែស្ងប់ស្ងាត់… អត់អីទេ វាគ្រាន់តែវិលទៅកាន់សភាពដើមប៉ុណ្ណោះ សំខាន់គឺកុំយកភាពស្ងប់ស្ងាត់របស់ខ្លួនទៅរំខានអ្នកដទៃ។ អាចថាបរាជ័យ តែជាវាសនាច្រើនជាង… ត្រូវតែរឹងមាំ ព្រមទទួលយកជីវិតស្ងប់ស្ងាត់របស់ខ្លួនបន្តទៀត។
92.
ចាន់ផល | ខែមករា 6, 2011 ម៉ោង 2:59 ល្ងាច
រាល់ថ្ងៃពេលមកធ្វើការ ខ្ញុំតែងតែញញឹមដាក់ពូសន្តិសុខ និងអ្នកបើកទ្វារ… ខ្ញុំកក់ក្ដៅណាស់ ពេលពួកគេលេងសើចជាមួយខ្ញុំ ឯអ្នករួមការងារក្នុងក្រុមហ៊ុនទាំងអស់ក៏ដូចគ្នា ម្នាក់ៗសុទ្ធតែរាក់ទាក់ដាក់ខ្ញុំ ប៉ុន្តែពេលខ្លះគេក៏ភ្លេចញញឹមដាក់ខ្ញុំម្ដងម្កាល ធ្វើឱ្យខ្ញុំអន់ចិត្ត… ខ្លាចគេស្អប់ខ្ញុំ។ ខ្ញុំខ្លាចការស្អប់គ្នាណាស់ ហើយអារម្មណ៍នេះតែងតែធ្វើឱ្យខ្ញុំជិនណាយនឹងជីវិត។ ប៉ុន្តែធ្វើម៉េចអាចឱ្យគេស្រលាញ់យើងគ្រប់គ្នាទៅ? ខ្ញុំត្រូវតែទទួលស្គាល់ចំណុចនេះ ហើយរៀនរស់ជាមួយនឹងគ្រប់អារម្មណ៍នៅជុំវិញខ្លួន។
93.
ចាន់ផល | ខែមករា 11, 2011 ម៉ោង 9:38 ព្រឹក
ប្រឹងដេកឱ្យលក់ បំភ្លេចអារម្មណ៍នឹក… ប្រឹងដេកឱ្យលក់ បំភ្លេចអារម្មណ៍ស្រលាញ់… ប្រឹងដេកឱ្យលក់ ក្រែងអាចបំភ្លេចអារម្មណ៍ពិបាកចិត្តបាន…
94.
ចាន់ផល | ខែមករា 13, 2011 ម៉ោង 4:31 ល្ងាច
មួយរយៈនេះមានអារម្មណ៍ថា បាត់បង់មិត្តល្អៗជាច្រើន ក៏មានអារម្មណ៍ថាបរាជ័យក្នុងការរាប់អានមិត្តណាស់… មិត្តធ្លាប់ស្និទ្ធស្នាលក៏ប្រែជាឆ្ងាយគ្នា មិនដឹងថាមកពីអ្វី… តាមពិតខ្ញុំមិនសម្បូរមិត្តភក្តិតាំងពីតូចម្ល៉េះ ដូចពេលនេះក៏ចាត់ទុកថាមានមិត្តច្រើនទៅហើយ តែក៏នៅតែស្ដាយមិត្តល្អៗដែលខ្ញុំស្រលាញ់ ទើបធ្វើឱ្យមានអារម្មណ៍តានតឹងរហូតមក…
…ព្រឹកមិញបងស្រីម្នាក់បានផ្ញើម៉ែលមកសួរសុខទុក្ខ ហើយខ្ញុំក៏និយាយអារម្មណ៍នេះប្រាប់គាត់បន្តិចទៅ។ ខ្ញុំប្រាប់គាត់ថា «ខ្ញុំមានអារម្មណ៍ថានឿយហត់ក្នុងការរាប់អានមនុស្សណាស់បងអើយ ដំបូងស្មានថាគេចូលចិត្តយើង ដល់ពេលនេះទទួលអារម្មណ៍ថាខកចិត្ត…»
ហើយគាត់ក៏តបមកខ្ញុំថា៖ «ជួនកាល ប្រហែលជាប្អូននិយាយរឺធ្វើអ្វីអោយគេប៉ះពាល់ចិត្តដោយអចេតនា។ បើយើងដឹងខុស ក៏សុំទោសគេទៅ។ តែបើមិនអ៊ីចឹងទេនោះ មិត្តនោះ មិនមែនស្រលាញ់យើងពិតទេ ហើយក៏នឹងមិនអាចក្លាយជាមិត្តពិតបានដែរ។ រក្សាមនុស្ស ដែលស្រលាញ់យើង សំខាន់ជាង តាមរកក្តីស្រលាញ់ពីមនុស្ស ដែលមិនចាប់អារម្មណ៍នឹងយើង។ វាជាជីវិត។ ដូចជាបងធ្លាប់និយាយហើយ។ មិនសំខាន់ថា មានមិត្តច្រើនយ៉ាងណាទេ អោយតែមានមិត្តពិតតែប៉ុន្មាននាក់ ឆាកជីវិតនោះ ក៏មានន័យបាត់ទៅហើយ។ ដូចនេះ កុំទៅគិតនាំឈឺក្បាលច្រើន។ ព្យាយាមថែរក្សាមិត្ត ដែលនៅជិត ធ្វើអ្វីដែលល្អចំពោះគេ អោយដូចដែលយើងគិតចំពោះខ្លួនឯងដែរ។
អរគុណណាស់បងស្រី… ខ្ញុំស្ងប់ចិត្តច្រើនពេលបានប្រាប់រឿងនេះទៅបង ហើយទទួលការនែនាំពីបងមកវិញ… យ៉ាងណាក៏ខ្ញុំមានមិត្តល្អប៉ុន្មាននាក់រួចទៅហើយ ហើយខ្ញុំនឹងប្រឹងរក្សាពួកគេ មិនឱ្យខ្លួនឯងពិបាកចិត្តដូចពេលនេះទៀតទេ។
95.
ចាន់ផល | ខែមករា 26, 2011 ម៉ោង 9:50 ព្រឹក
ដំបូងហត់នឿយ បន្ទាប់ក៏នឿយណាយ…
ពេលវេលាអាចផ្លាស់ប្ដូរអារម្មណ៍បាន ហេតុនេះកុំគិតអីតានតឹងពេក!
ដំបូងធ្លាប់គិតថា វាសំខាន់ណាស់ ត្រូវការណាស់ មិនអាចគ្មានបានទេ… តែដល់យកមិនបាន ក៏តូចចិត្ត តែក្រោយមកអារម្មណ៍ក៏រំសាយបន្តិចម្ដង… ទីបំផុតក៏ដឹងថា គ្មានអីអស្ចារ្យផង…
96.
ចាន់ផល | ខែមករា 27, 2011 ម៉ោង 6:37 ល្ងាច
ហេតុអ្វីក៏មានមនុស្សមិនជឿអ្វីដែលខ្ញុំនិយាយ… បើខ្ញុំមិនដែលកុហកគេផង… អាចមកពីខ្ញុំលេងសើចពេក… អាចមកពីខ្ញុំជាអ្នកនិពន្ធ… បើគេអាចមើលចិត្តខ្ញុំឃើញ បានគេដឹងថា ខ្ញុំមានអារម្មណ៍សាមញ្ញបំផុត… មែន! ជីវិតខ្ញុំបរាជ័យច្រើន តែវាមិនបានកែចរិតខ្ញុំឱ្យស្អប់មនុស្សទេ… ខ្ញុំយកអារម្មណ៍ដែលធ្លាប់ឆ្លងកាត់មកសរសេរជាបទនិពន្ធ… ព្រោះខ្ញុំមិនពូកែនិយាយឱ្យគេស្ដាប់… ព្រោះខ្ញុំចង់បំពេញក្ដីស្រមៃខ្លះៗ ដែលជីវិតពិតខ្ញុំគ្មាន… បើសិនជាអ្នកគិតថា ខ្ញុំមានគំនិតអាក្រក់អ្វីមួយលើអ្នក សូមគិតម្ដងទៀត ថាខ្ញុំមានគំនិតនោះដើម្បីអី? ក្ដីប្រាថ្នាខ្ញុំគឺសាមញ្ញទេ គឺគ្រាន់តែចង់រស់នៅរីករាយ មានគេរាប់អាន ហើយខ្ញុំពិតជាមិនដឹងថា ហេតុអ្វីក៏ត្រូវឈ្លោះគ្នាឡើយ… អាចនឹងមានអ្នកខ្លះគិតថា វាដូចជាប្រលោមលោក តែវាជាអារម្មណ៍ពិត… ខ្ញុំមិនឆ្លាត… មិនពូកែ… មិនអស្ចារ្យអីទាំងអស់… តែខ្ញុំចេះសរសេររឿង សរសេរចម្រៀង ព្រោះតែខ្ញុំមានអារម្មណ៍មួយដែលបរិសុទ្ធ… បើអ្នកស្អប់ខ្ញុំ ខ្ញុំសូមឱ្យអ្នកគិតឡើងវិញ ថាព្រោះហេតុអី? រួចសូមប្រាប់ខ្ញុំផង ព្រោះខ្ញុំចង់ផ្គាប់ចិត្តអ្នក… តើអ្នកជឿទេ ថាក្នុងលោកនេះពិតជាមានមនុស្សល្អ? ខ្ញុំជឿ… ព្រោះមួយជាតិនេះខ្ញុំមិនដែលគិតអាក្រក់ដាក់អ្នកណាឡើយ… ខ្ញុំតាំងចិត្តរួចហើយ ថានឹងកើត ហើយស្លាប់ទៅវិញ ក្នុងអំពើល្អ… ហើយខ្ញុំប្រយ័ត្នប្រយែងបំផុត ខ្លាចខ្លួនឯងធ្វើខុសដាក់គេ… វាប្រហែលជាចៀសមិនផុត ព្រោះខ្ញុំអាចធ្វើខុសដោយមិនដឹងខ្លួន ប៉ុន្តែខ្ញុំពិតជាគ្មានចេតនានោះទេ…
ហ៎ះ.. នៅសុខៗក៏ស្រាប់តែសរសេរចេញមក… ខ្ញុំចង់ឱ្យគេឯងអានណាស់ តែខ្ញុំខ្លាចរំខានគេ ប៉ុន្តែបើអ្នកបានអាន សូមអរគុណណា៎!
97.
ថ្ងៃរះ | ខែឧសភា 18, 2011 ម៉ោង 7:33 ល្ងាច
មិនបាច់គុណស្រ័យអីទេ
98.
ចាន់ផល | ខែមករា 29, 2011 ម៉ោង 12:41 ល្ងាច
បើសិនជាអាច… ប្រាកដជាល្អណាស់… តែមិនអាច… 😉
99.
ចាន់ផល | ខែកុម្ភៈ 3, 2011 ម៉ោង 8:05 ល្ងាច
even it’s story but it can make me laugh and cry… i love movie ^^ feel like crying when i watch it.
100.
ចាន់ផល | ខែកុម្ភៈ 6, 2011 ម៉ោង 10:09 ល្ងាច
អារម្មណ៍ឯកោចេះតែតាមខ្ញុំរហូត ហើយគឺអារម្មណ៍ឯកោនេះហើយ ដែលធ្វើបាបខ្ញុំមករហូតដែរ…
101.
ចាន់ផល | ខែកុម្ភៈ 7, 2011 ម៉ោង 3:53 ល្ងាច
my feeling hurt me… no one hurt me but love hurt me… my heart hurt me…
hurt is my feeling but i gonna change this.
is the same feeling but still hurt… :_) but i will be strong one day!
i believe i can do. i must live happily :_)
it’s not lyrics but even it’s lyrics, it’s still from heart.
102.
ព្រះអាទិត្យតូច | ខែកុម្ភៈ 11, 2011 ម៉ោង 7:31 ល្ងាច
សួស្តីបងផល ! ខ្ញុំទើបតែមានវត្តមាននៅក្នុងវេបសាយរបស់បង ព្រោះខ្ញុំ ស្រលាញ់ការនិពន្ធដូចបងដែរ ។ តើធ្វើយ៉ាងណាទើបក្លាយទៅជា យុវវ័យ និពន្ធបានទៅបង ? ជួយប្រាប់ខ្ញុំផង ខ្ញុំចងក្លាយដូចជា បង និង អ្នកនិពន្ធផ្សេងទៀត ។ អរគុណទុកជាមុន !
103.
ចាន់ផល | ខែកុម្ភៈ 12, 2011 ម៉ោង 10:31 ព្រឹក
សួស្ដីប្អូន! រីករាយណាស់ ដែលប្អូនស្រលាញ់ការនិពន្ធ ព្រោះស្រលាញ់មានន័យថា ប្អូនមានទេពកោសល្យផ្នែកនេះរួចហើយ ហេតុនេះបើចង់ក្លាយជាអ្នកនិពន្ធ គឺគ្រាន់តែពង្រឹងបន្ថែម ពោលគឺការសង្កេតវិភាគលើបរិស្ថាន ក៏ដូចជាស្នាដៃនិពន្ធល្បីៗ ហើយកសាងសមត្ថភាពចំណេះដឹងទូទៅឱ្យកាន់តែទូលំទូលាយ។
104.
ចាន់ផល | ខែកុម្ភៈ 12, 2011 ម៉ោង 10:58 ព្រឹក
ចូលចិត្តអារម្មណ៍ស្ងប់ក្រោយពេលបរាជ័យ… អស់សង្ឃឹម តែគ្មានសម្ពាធ។
105.
ចាន់ផល | ខែកុម្ភៈ 12, 2011 ម៉ោង 11:34 ព្រឹក
ខ្ញុំចូលចិត្តអ្នក… ខ្ញុំស្រលាញ់អ្នក… ប៉ុន្តែវាមិនទាន់ជាស្នេហានៅឡើយទេ… ខ្ញុំខំលាក់ក្ដីស្រលាញ់នេះទុក ដើម្បីឱ្យខ្ញុំអាចស្រលាញ់អ្នកបានយូរ…
106.
ចាន់ផល | ខែកុម្ភៈ 14, 2011 ម៉ោង 10:32 ព្រឹក
I love Valentine’s Day ^^ ប៉ុន្តែអារម្មណ៍ថ្ងៃនេះ ខ្ញុំនឿយហត់មែនទែន នឿយណាយណាស់ អស់កម្លាំងប្រយុទ្ធទៀតហើយ… ខ្ញុំចង់ដេកឱ្យស្ងប់ស្ងាត់…
107.
ចាន់ផល | ខែមេសា 18, 2011 ម៉ោង 5:04 ល្ងាច
ស្រលាញ់មនុស្សម្នាក់តើយ៉ាងម៉េចខ្លះ? គេមិនដែលប្រាប់ថាស្រលាញ់ខ្ញុំទេ តែគេចំណាយពេលវេលាជាមួយខ្ញុំរហូត… រហូតស្ទើរតែបោះបង់មិត្តភក្តិរបស់គេចោល… ថ្ងៃនេះគេប្រាប់ខ្ញុំថា មិត្តភក្តិខឹងនឹងគេ… ខ្ញុំអាណិតគេ តែក៏ខ្លាចបាត់បង់គេទៅវិញ។ យើងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ ច្រើនរហូតមិនធ្លាប់នឹកស្មានដល់។ គេល្អដាក់ខ្ញុំមែនទែន ក៏គ្មានអ្នកណាធ្លាប់ធ្វើដាក់ខ្ញុំបែបនេះដែរ។ ថ្ងៃក្រោយតើពួកយើងក្លាយទៅជាយ៉ាងណា? ខ្ញុំរង់ចាំទាំងព្រួយបារម្ភ… សង្ឃឹមថាគេនឹងនៅក្បែរខ្ញុំរហូត ហើយសម្រេចក្ដីសុបិនរបស់ពួកយើង ដូចដែលគេធ្លាប់និយាយ។
108.
ចាន់ផល | ខែមេសា 21, 2011 ម៉ោង 9:29 ព្រឹក
m proud of you…you act i write…
109.
ចាន់ផល | ខែឧសភា 3, 2011 ម៉ោង 11:18 ព្រឹក
ថ្ងៃនេះអត់ស្រួលខ្លួនសោះ… គ្មានកម្លាំងកំហែង រួចចេះតែងងុយដេក… រាងធ្ងន់ក្បាលតិចៗផង មិនដឹងថាឈឺអីទេ! អារម្មណ៍វិញគឺពិបាកចិត្ត នឹកឃើញមិត្តល្អៗដែលខ្ញុំស្រលាញ់… ខ្ញុំថាគេជាមិត្តល្អ តែគេគិតថាខ្ញុំមិនល្អ ឈប់រាប់អានខ្ញុំ… ខំកាត់ចិត្តពីពួកគេច្រើនដងដែរ តែកាត់មិនដាច់សោះ… ពួកគេចិត្តដាច់ណាស់ ចង់រាប់អានក៏មករាក់ទាក់ដាក់ខ្ញុំ ដល់លែងចង់រាប់អានក៏លែងរវីរវល់នឹងខ្ញុំឈឹង… តែខ្ញុំធ្វើដូចពួកគេមិនកើតសោះ ទើបចេះតែចាញ់ប្រៀបគេមករហូត… រឹងមាំឡើង!
110.
និម៉ុល ម៉េង | ខែកក្កដា 8, 2011 ម៉ោង 8:29 ព្រឹក
សូមអរគុណ ចំពោះលោក សុខ ចាន់ផល ដែលបានបង្កើតវិបជាភាសាខ្មែរ ខ្ញុំចង់អោយវិបសាយ នៅស្រុកខ្មែរទាំងអស់ សរសេរអត្តបទជាភាសាខ្មែរ ដើម្បីអោយប្រជាជនខ្មែរដែលខ្សោយភាសាអគ្លេសទាំងអស់ចេះប្រើប្រាស់អិនធឺណេតគ្រប់ៗគ្នា៕សូមអគុណរ
111.
Chanphal Sok | ខែកក្កដា 23, 2011 ម៉ោង 9:52 ព្រឹក
មនុស្សមានវាសនាល្អ ចេះចែករំលែកសុខទុក្ខជាមួយនឹងមនុស្សអភ័ព្វ… បែបនេះទើបពិភពលោកមានយុត្តិធម៌។ តើយល់អ៊ីចឹងទេ? វាសនាចារដោយអយុត្តិធម៌ ហេតុនេះមនុស្សយើងត្រូវតែកែប្រែវាសនា។
មិនអាចប្ដូរទស្សនៈគេបាន តែអាចប្ដូរទស្សនៈខ្លួនឯងបាន។
112.
ដារ៉ា | ខែសីហា 11, 2011 ម៉ោង 7:32 ល្ងាច
បាទបងខ្ញុំយល់អញ្ចឹងដែរបង ចុះប្រសិនបើមនុស្សពិបាកចិត្តតើអាចចែកភាពពិបាកចិត្តនឹងទៅគ្នាបានទេបង ប៉ុន្តែយ៉ាប់យកតែមែនទែនបង គ្រាន់តែយើងហានិយាយពីអារម្មណ៌ពិបាកចិត្តរបស់យើងគេធុញហើយលែងចង់ស្តាប់ហើយ ចឹងមិនដឹងធ្វើម៉េចទេបង ហើយខ្ញុំបានអានអត្ថបទពិភាក្សារបស់បងជាមួយប្អូនៗបងៗមានអារម្មណ៌ថាគួរអោយចាប់អារម្មណ៌ខ្លាំងណាស់បង ទើបតែស្រាវជ្រាវៗក៌ជួយផ្ទះរបស់បង អីយ៉ាសំណាងមែនខ្ញុំ ហើយគិតថាគួរតែមកលេងអោយបានច្រើនបន្តិចក្រែងរលាយបាត់នូវទុក្ខព្រួយ ហើយនិងភាពពិបាកចិត្តខ្លះណាបង ពីប្អូន ដារ៉ា
113.
ចាន់ផល | ខែសីហា 24, 2011 ម៉ោង 2:07 ល្ងាច
គ្មានអ្នកណាដឹងថា អ្នកធ្វើអ្វី ជាងខ្លួនអ្នកឡើយ។ គ្មានអ្នកណាដឹងថា អ្នកគិតអ្វី ជាងខ្លួនអ្នកឡើយ។ អ៊ីចឹងគ្រាន់តែគ្រប់គ្រងខ្លួនអ្នកឱ្យល្អទៅ ចាំបាច់ខ្វល់ពីការគិតរបស់គេធ្វើអី!
114.
ចាន់ផល | ខែកញ្ញា 1, 2011 ម៉ោង 9:41 ព្រឹក
លែងខ្វល់ថា អ្នកយល់ពីខ្ញុំបែបណា ព្រោះអ្វីដែលខ្ញុំធ្វើបាន ខ្ញុំធ្វើរួចហើយ… ខ្ញុំបានធ្វើអស់ពីលទ្ធភាពហើយ!
ស្រេចលើអ្នក ថាតើអាចជឿជាក់ខ្ញុំទេ?
115.
Momo Ny | ខែសីហា 31, 2011 ម៉ោង 6:51 ល្ងាច
បាទនេះជាជីវិតរបស់ខ្ញុំហេតុអ្វីក៏បងសរសេរចំចំណុចខ្ញុំម្ល៉េះ។ អគុណចំពោះអត្ថបទបងពេកក្រៃ។
116.
ចាន់ផល | ខែកញ្ញា 20, 2011 ម៉ោង 9:44 ព្រឹក
អារម្មណ៍គ្មានអ្នកណាស្រលាញ់ គឺស្ងប់សុខម្យ៉ាង ព្រោះគ្មានអម្រែក ត្រូវស្រលាញ់តបទៅគេវិញ…
117.
Chanphal Sok | ខែកញ្ញា 28, 2011 ម៉ោង 5:41 ល្ងាច
ជីវិតអើយជីវិត បើនៅតែគិត គឺរឹតតែអស់សង្ឃឹម… ហេតុនេះកុំគិតច្រើន ធម្មជាតិមានហេតុផល ចង់យល់ក៏យល់មិនដល់ ឆ្ងល់ច្រើនពេក គេថាឆ្កួត… ហ៊ឺ! តែបើមិនអាចរស់ឱ្យសប្បាយចិត្ត ក៏កុំគិតឱ្យឈឺក្បាល រស់ឱ្យបានការ យ៉ាងណាៗក៏មិនស្ដាយក្រោយដែរ។
118.
Chanphal Sok | ខែតុលា 3, 2011 ម៉ោង 3:38 ល្ងាច
រស់នៅពិបាកណាស់។ ពេលយើងបរាជ័យ គេមាក់ងាយ។ ពេលយើងជោគជ័យ គេច្រណែន។ បណ្ឌិតតិចជាងខ្លៅ រស់យូរៗទៅ បានដឹងថាឥតន័យ។
119.
Chanphal Sok | ខែតុលា 4, 2011 ម៉ោង 11:42 ព្រឹក
អ្នកណាមើលឃើញបេះដូងអ្នក? អ្នកណាមើលឃើញទេពកោសល្យអ្នក? អ្នកណាមើលឃើញភាពឆ្លាតវៃអ្នក? អ្នកណាមើលឃើញគំនិតអ្នក? អ្នកណាមើលឃើញការខំប្រឹងប្រែងអ្នក? អ្នកណាមើលឃើញតម្លៃអ្នក?
120.
ចាន់ផល | ខែតុលា 11, 2011 ម៉ោង 3:33 ល្ងាច
រស់នៅជាអ្នកក្រដ៏រីករាយ រស់នៅជាមនុស្សល្ងង់ដ៏រីករាយ បើគេមើលងាយ… អ៊ីចឹងឈប់លេងចូលគេ! 😉
121.
ចាន់ផល | ខែតុលា 19, 2011 ម៉ោង 2:11 ល្ងាច
ពេលមានជំងឺ ទើបដឹងថា ជីវិតមានតម្លៃណាស់… ខ្ញុំឈឺទៀតហើយ តែមិនទាន់ធ្វើឱ្យខ្ញុំស្លាប់ទេ គ្រាន់តែធ្វើឱ្យខ្ញុំគិតដល់ថ្ងៃស្លាប់… ជីវិតមានតម្លៃណាស់ ហេតុនេះខ្ញុំក៏ត្រូវរកតម្លៃឱ្យជីវិត មុននឹងស្លាប់។
122.
ចាន់ផល | ខែតុលា 28, 2011 ម៉ោង 3:40 ល្ងាច
ភាពជោគជ័យ និង ក្ដីរីករាយ ជួនកាលមិនដើរទន្ទឹមគ្នាសោះ… ដើម្បីទៅដល់ភាពជោគជ័យ មនុស្សត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ច្រើនដល់ថ្នាក់ជួនកាលទ្រាំមិនបាន ហើយក៏ធ្វើឱ្យនឹកថា «ខ្ញុំដូចជាធ្វើឱ្យខ្លួនឯងខាតពេលវេលារីករាយច្រើនណាស់» ជោគជ័យដើម្បីអ្វី ក្រែងមនុស្សរស់នៅចង់រីករាយអ្ហេះ?
123.
ចាន់ផល | ខែតុលា 29, 2011 ម៉ោង 2:24 ល្ងាច
ទទួលអារម្មណ៍ឯកាគួរឱ្យខ្លាចណាស់… ដូចជាពិភពលោកនេះមានតែម្នាក់ឯង។
124.
ចាន់ផល | ខែធ្នូ 23, 2011 ម៉ោង 2:24 ល្ងាច
មនុស្សភាគច្រើនអាត្មានិយម តែយើងត្រូវមើលចំណុចអាក្រក់របស់ពួកគេ ដើម្បីកែប្រែខ្លួនឯងឱ្យកាន់តែល្អ កុំឱ្យអាត្មានិយមដូចជាពួកគេ។
Love is happened when you love yourself.
មនុស្សពិតជាមិនដូចគ្នា ក មិនដូច ខ មិនអាចវិនិច្ឆ័យគេ តាមតែអារម្មណ៍ឡើយ។
មនុស្សស្លូតបូតគួរតែទទួលបាននូវការស្រលាញ់ពីអ្នកផង មិនមែនត្រូវគេធ្វើបាបទេ! តើអ្នកយល់ដូចខ្ញុំទេ?
125.
ចាន់ផល | ខែមករា 25, 2012 ម៉ោង 5:32 ល្ងាច
ទស្សនៈបញ្ច្រាសគ្នា មិនស្គាល់គ្នាល្អជាង ចៀសវាងនាំរឿងស្មុគស្មាញដាក់ក្បាល! 😀
126.
ចាន់ផល | ខែកុម្ភៈ 1, 2012 ម៉ោង 10:33 ព្រឹក
អ្នកណាក៏ចង់បានល្អដែរ បើរើសសង្សារ ក៏គេរើសយកតែល្អដែរ ប៉ុន្តែបើបែបនេះ ម៉េចនឹងមានស្នេហាពិត? នៅតែឆ្ងល់ មិនយល់ពីស្នេហា!
127.
Nida | ខែកុម្ភៈ 2, 2012 ម៉ោង 5:07 ល្ងាច
Hello Chan Phal,
as new year starts, my mind has changed. i recently like reading electronic stuffs, esp. from Cambodian people. that’s how i found your blog…..
going through your life story, i have a mixture feelings, all tastes….. but really like what you have achieved by now. also appreciate what you had overcome.
my life is even harder but i’m happy now with what i have.
Just remember that behind a powerful man, there is a strong lady…. in your case: you like a strong lady working behind the scene! (behind super start, there is Fabulous writer!)
if you don’t mind, i’d like to give comment from time to time, just want to strengthen your skills, career….. and also to protect Khmer identity.
128.
ចាន់ផល | ខែកុម្ភៈ 4, 2012 ម៉ោង 9:21 ព្រឹក
Nice to read your letters 🙂 I’m here and waiting for your comments. Thanks so much.
129.
Chanphal Sok | ខែកុម្ភៈ 7, 2012 ម៉ោង 2:37 ល្ងាច
ស្រលាញ់គេ ត្រូវការឱ្យគេស្រលាញ់តប ហើយទោះចង់ឬមិនចង់ ក៏ក្លាយជាមនុស្សចេះទាមទារ អាត្មានិយម ខឹង ប្រច័ណ្ឌ ពិបាកចិត្ត… បើចៀសបាន កុំមានស្នេហាល្អជាង។
130.
Nida | ខែកុម្ភៈ 8, 2012 ម៉ោង 4:28 ល្ងាច
not totally 100% agree with ur statement. if we need love from someone, we have to show our love, but if there is no response, s/he doesn’t our long time lover… and don’t angry if there is no response because everyone has a freedom to love any one. it’s not a mistake to love someone!
as human we can’t avoid not to have love….. indeed love makes you fresh, flourish ur life – but make sure it’s true love between two persons.
131.
phanith | ខែកុម្ភៈ 10, 2012 ម៉ោង 6:10 ល្ងាច
នៅក្រោមមេឃដ៏ឆ្ងាយមានដី…
នៅលើដីដ៏ឆ្ងាយមានមេឃ…….
នៅក្រោមមេឃមានភ្នំ….មានព្រៃឈើ…..មានសមុទ្រ….មានសត្វស្លាប….មានសត្ចជើងបួន…គឺមានជីវិតស្ទើរតែគ្រប់ប្រភេទ
នៅលើដីដ៏ខ្ពស់មានព្រះចន្ទ…មានផ្កាយ…មានពពក…មានព្រះអាទិត្យ
មនុស្សពិតជាសំណាងណាស់ដែលបានរស់នៅចន្លោះមេឃហើយនិងដី…….
ដូច្នេះហើយខ្ញុំគិតថាខ្ញុំក៏មានសំណាងដែរដែលបានកើតនៅលើផែនដីដ៏ថំទូលាយនេះ….
សូមប្រាថ្នាឲ្យមនុស្សទាំងអស់ចេះប្រើសំណាងរបស់ខ្លួនឲ្យបានល្អនិងត្រឹមត្រូវ……..
132.
ចាន់ផល | ខែកុម្ភៈ 13, 2012 ម៉ោង 2:44 ល្ងាច
ចុងក្រោយមនុស្សគង់តែបែកគ្នា បែបនេះទើបខ្ញុំចង់ឱ្យគេនឹកខ្ញុំ ជាជាងនិយាយដើមខ្ញុំ :_) បើគង់តែបែកគ្នា ទើបតែងតែធ្វើល្អដាក់គេ មិនធ្វើអីមិនគប្បីនឹងគេ ស៊ូទុកឱ្យគេនឹកស្ដាយក្រោយដែលមិនគប្បីនឹងយើង។
133.
Chanphal Sok | ខែកុម្ភៈ 17, 2012 ម៉ោង 2:32 ល្ងាច
ដឹងថា ក្នុងបេះដូងមានមនុស្សម្នាក់ តែមិនដឹងថា ជាអ្នកណា…
134.
ចាន់ផល | ខែកុម្ភៈ 29, 2012 ម៉ោង 4:47 ល្ងាច
រាល់ដងឱ្យតែពេលអស់សង្ឃឹមខ្លាំង អ្វីមួយក៏លេចឡើង ដើម្បីបន្តដង្ហើមជីវិត។
135.
Nida | ខែមីនា 2, 2012 ម៉ោង 12:22 ល្ងាច
that’s life! when there is hope, it’s a happiness 😉
a comment: អក្សរដែលរត់ក្នុងការ៉ាអូខេ ត្រូវពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវផង គឺ សមេ្តចសង្ឃ ជួន ណាត។ សូមអរគុណ
136.
ចាន់ផល | ខែមីនា 2, 2012 ម៉ោង 4:01 ល្ងាច
Comment មួយនេះល្អណាស់ ហើយខ្ញុំចង់ទទួលបន្ទុកផ្នែកនេះទៀតផង ប៉ុន្តែលូកលាន់ការងារគេមិនបាន។ អ្វីដែលខ្ញុំខឹងជាងគេ គឺអក្សររត់ខុសពីមាត់ច្រៀង ខុសពីទំនុកច្រៀងដែលខ្ញុំខំសរសេរយ៉ាងយកចិត្តទុកដាក់។
137.
ចាន់ផល | ខែមីនា 6, 2012 ម៉ោង 4:49 ល្ងាច
«ឆ្នាំ២០១២ហើយ ម៉េចក៏ផែនដីមិនព្រមរលាយ?» ម្សិលមិញពិបាកចិត្តពេក ក៏នឹកឃើញបែបនេះ ចង់ឱ្យដូចរឿង 2012. 😀 🙂 😉 😆 😦 😥 គួរឱ្យធុញនឹងអារម្មណ៍ខ្លួនឯងណាស់ មួយថ្ងៃកាត់ មួយថ្ងៃកោរ!
138.
Nida | ខែមីនា 12, 2012 ម៉ោង 6:55 ល្ងាច
ពេលដែលខ្ញុំឈឺចិត្ត ក៏មានអារម្មណ៍អញ្ចឹងដែរ។ But that’s not right, we should enjoy what we have and lead our life in a good way. I feel proud of you, you have inspired my good thoughts for our next generation, please be happy 🙂
i understand, we, alone, can’t do everything, some is beyond our control. But as long as we realize it’s right and not right, that’s our happiness —– smile
139.
ចាន់ផល | ខែមីនា 13, 2012 ម៉ោង 1:09 ល្ងាច
🙂
140.
ចាន់ផល | ខែមីនា 13, 2012 ម៉ោង 1:13 ល្ងាច
មនុស្សដែលកំពុងតែគិតថា ខ្លួនឯងជាមនុស្សឆ្លាត គឺជាមនុស្សល្ងង់។
141.
Nida | ខែមីនា 13, 2012 ម៉ោង 5:02 ល្ងាច
បងរង់ចាំស្តាប់ និងទស្សនាបទចម្រៀង បែបទំនុកខែ្មរ និងមានអត្ថន័យអាចធ្វើឲ្យខ្មែរចេះ ស្រឡាញ់គ្នា និងមានមេត្តាធម៌ និងករុណា។ បងឃើញថា សម័យបច្ចុប្បន្ននេះ សីលធម៌ សង្គមធ្លាក់ចុះខ្លាំងណាស់។ មនុស្សមិនសូវចេះអត់ឱនទេ ម្នាក់គិតតែលុយ មាសពេជ្រ ទ្រព្យសម្បត្តិយសស័កិ្តជារឿងសំខាន់ គេមិនសូវឲ្យតំលៃទឹកចិត្តទេ។ បទបេះដូងខែ្មរ តែទាស់ត្រង់ជាចម្រៀងផ្សាយពាណិជ្ជកម្មស្រាបៀ បទសន្យាមុនគេងមានន័យល្អណាស់:-)
142.
ចាន់ផល | ខែមីនា 15, 2012 ម៉ោង 5:10 ល្ងាច
ពេលសរសេររឿង ឈុតខ្លះដែលខ្ញុំស្រលាញ់ បែរជាខ្ញុំមិនអាចសរសេរឱ្យល្អ ឯឈុតខ្លះដែលខ្ញុំមិនចាប់អារម្មណ៍ បែរជានឹកឃើញពាក្យពេចន៍សរសេរបានយ៉ាងល្អទៅវិញ… នេះដូចជាជីវិតដែរ មនុស្សដែលយើងស្រលាញ់ បែរជាមិនអាចធ្វើឱ្យយើងសប្បាយចិត្ត ឯមនុស្សដែលយើងមិនចាប់អារម្មណ៍បែរជាធ្វើឱ្យយើងសប្បាយចិត្តទៅវិញ។ វាប្រាប់ឱ្យខ្ញុំដឹងថា រស់នៅមិនត្រូវមើលរំលងមនុស្សដែលខ្លួនជួបទេ ព្រោះយើងក៏មើលមិនធ្លុះថា តើម្នាក់ៗគិតយ៉ាងម៉េចចំពោះយើងដែរ។
143.
ចាន់ផល | ខែមីនា 15, 2012 ម៉ោង 5:24 ល្ងាច
ថ្ងៃនេះខ្ញុំមើលរឿងភាគហុងកុងមួយ ឃើញតួអង្គនៅក្នុងរឿងខ្វះការវិនិច្ឆ័យ ខ្ញុំតានតឹងចិត្តណាស់ មិនចូលចិត្តសាច់រឿងបែបនេះទេ ហើយគិតថា បើទោះជាជីវិតពិតមានមនុស្សខ្វះការវិនិច្ឆ័យមែន ក៏មិនគួរសរសេររឿងអ៊ីចឹងដែរ វាធ្វើឱ្យអារម្មណ៍ខ្ញុំពិបាកទ្រាំណាស់។ អ្នកនិពន្ធគួរតែជាមនុស្សអស្ចារ្យ ពូកែបង្កើតទំនាស់រឿងដោយសមហេតុសមផល មិនគួរចេះតែសរសេរឱ្យតែបានរឿងឡើយ។
144.
ចាន់ផល | ខែមេសា 13, 2012 ម៉ោង 11:37 ល្ងាច
ស្រាប់តែនឹកថា ម៉េចក៏ខ្ញុំរាប់អានបានតែមិត្តភក្តិចរិតយ៉ាប់ៗ មនុស្សចរិតល្អៗមិនព្រមមករាប់អានខ្ញុំសោះ 😛
145.
ចាន់ផល | ខែមេសា 14, 2012 ម៉ោង 10:06 ល្ងាច
I have nothing to say to the world. I feel so lonely tonight but it’s not so bad cause i have a movie to talk with. Life is still beautiful.
146.
ចាន់ផល | ខែមេសា 22, 2012 ម៉ោង 9:35 ព្រឹក
ចាប់ផ្ដើថ្ងៃថ្មី ដោយរៀនពីអ្វីដែលយើងបានយល់សប្ដិ ដូចជាកាត់សប្តិ ចាក់ឆ្នោតជាដើម ហេហេ 😉
147.
ចាន់ផល | ខែមេសា 22, 2012 ម៉ោង 9:43 ព្រឹក
កាលខ្ញុំទៅលេងស្រុកកំណើត នៅកំពង់ចាម ឃើញគេលេងចាក់កន្ទុយលេខរាល់ថ្ងៃ ហើយម្ដាយមីងខ្ញុំចាក់ត្រូវតែញឹក ព្រោះគាត់ពូកែកាត់សប្ដិ។ តាមរយៈការកាត់សប្ដិ ហើយចាក់ឆ្នោតត្រូវ ពិតជាបញ្ជាក់ថាក្នុងលោកនេះសល់រឿងជាច្រើន ដែលវិទ្យាសាស្ត្រមិនទាន់បកស្រាយបាន!
148.
Kimsour | ខែមេសា 26, 2012 ម៉ោង 4:15 ល្ងាច
បងចាន់ផល បងវ៉ុលដែលសរសេរអោយបព្រាបសុវត្តិច្រៀង វ៉ុលគូរស្នេហ៌ ៦ឆ្នាំគឺត្រូវរឿងខ្ញុំណាស់ ប៉ុនែ្តការសំដែងមិនត្រូវទេ ប៉ុនែ្តអត្តន័យគឺត្រូវណាស់ត្រូវមែនទែនណាបង!
149.
ចាន់ផល | ខែមេសា 28, 2012 ម៉ោង 11:56 ព្រឹក
នឹកដល់យល់សប្តិយប់មិញឈឺចាប់អ្ហា៎… ជីវិតពិតជាអាថ៌កំបាំងមែន លាក់ទុកយល់សប្តិក្នុងចិត្តតែម្នាក់ឯង ប្រាប់មិនបានសូម្បីតែអ្នកដែលខ្ញុំយល់សប្ដិឃើញ។
150.
Chanphal Sok | ខែឧសភា 1, 2012 ម៉ោង 9:18 ព្រឹក
A.ជួយតែគ្នាឯង បក្សពួកនិយម អ៊ីចឹងបានសង្គមមិនរីកចម្រើន!
B.បើមិនជួយគ្នាឯង ឱ្យជួយអ្នកណាចុះ? ក្រែងធ្វើមនុស្សត្រូវចេះជួយមិត្តភក្តិបងប្អូនអ្ហេះ?
151.
ចាន់ណាក់ | ខែសីហា 4, 2012 ម៉ោង 9:18 ព្រឹក
ជាចៃដន្យណាស់ដែលខ្ញុំបានជួបប្លក់របស់ ចាន់ផល….បើគិតមកដល់ត្រឹមថ្ងៃនេះរយៈជិត ៥ឆ្នាំហើយដែលខ្ញុំចេញពីក្រុងភ្នំពេញ…..ប៉ុនែអ្វីដែលប្លែកក្នុងរយៈ៥ឆ្នាំ នុះគឺ ចាន់ផល់ បាន ក្លាយជាកវីនិពន្ធដ៏ល្បីមួយរូបស្របតាមឆន្ទៈរបស់ខ្លួន លើសពីនេះសម្ថភាពក៏កាន់តែពូកែ….សុំសសើរៗ…..
152.
ចាន់ផល | ខែសីហា 30, 2012 ម៉ោង 9:13 ល្ងាច
ខ្ញុំតែងតែអត់ឱនឱ្យមនុស្សដែលធ្វើអាក្រក់ដាក់ខ្ញុំ ដោយគិតថា ទោះយ៉ាងណាក៏គេធ្វើល្អដាក់មនុស្សដែលគេស្រលាញ់ដែរ។
153.
ចាន់ផល | ខែសីហា 30, 2012 ម៉ោង 9:55 ល្ងាច
មួយរយៈនេះ ខ្ញុំមានអារម្មណ៍ស្មុគស្មាញណាស់ តែយប់នេះចំណងក្នុងចិត្តត្រូវបានស្រាយចេញហើយ។ ពេលនេះអាចនិយាយថា មានអារម្មណ៍ល្អ គិតយល់ច្រើន ដូចពាក្យមួយឃ្លាក្នុងរឿងហុងកុងដែលខ្ញុំធ្លាប់ឮ «ថយក្រោយមួយជំហាន មេឃធំល្វឹងល្វើយ!»
154.
Chanphal Sok | ខែតុលា 19, 2012 ម៉ោង 9:27 ល្ងាច
រៀនមើលមនុស្សដោយដួងចិត្ត រៀនស្រលាញ់ដួងចិត្តមនុស្ស ព្រោះមនុស្សល្អឬមិនល្អ មិនស្ថិតលើរូបសម្បត្តិទេ។
155.
Chanphal Sok | ខែវិច្ឆិកា 1, 2012 ម៉ោង 12:33 ព្រឹក
ខ្ញុំចង់ជួបស្នេហាស្មោះ ហេតុនេះខ្ញុំត្រូវមានបេះដូងស្មោះជាមុនសិន… ខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួបមនុស្សដ៏ល្អម្នាក់ ហេតុនេះខ្ញុំក៏ត្រូវមានចរិតល្អ ទើបសក្តិសមនឹងគេ។
156.
Chanphal Sok | ខែវិច្ឆិកា 1, 2012 ម៉ោង 12:33 ព្រឹក
មិនបានធ្វើជាមិត្តស្និទ្ធស្នាល ក៏អាចធ្វើជាមិត្តល្អ
មិនបានធ្វើជាមិត្តល្អ ក៏អាចធ្វើជាមិត្តធម្មតា
មិនបានធ្វើជាមិត្តធម្មតា ក៏អាចធ្វើជាមនុស្សស្គាល់គ្នា។
157.
Chanphal Sok | ខែវិច្ឆិកា 3, 2012 ម៉ោង 10:18 ព្រឹក
គួរតែស្រលាញ់មនុស្សដែលស្រលាញ់យើង ព្រោះថាយើងត្រូវតែស្រលាញ់ខ្លួនឯង។
158.
ចាន់ផល | ខែវិច្ឆិកា 18, 2012 ម៉ោង 12:33 ព្រឹក
ខ្ញុំមិនចូលចិត្តផឹកស្រាទេ ហើយតែងតែឆ្ងល់ ម៉េចក៏អ្នកដទៃចូលចិត្តផឹកស្រា ដែលមានរសល្វីងទៅវិញ? ប៉ុន្តែមានម្ដងនោះ ពេលពិបាកចិត្តខ្លាំង ខ្ញុំស្រាប់តែនឹកឃើញថា ទោះជារសជាតិស្រាល្វីងយ៉ាងណា ក៏ល្វីងមិនដល់រសជាតិជីវិតដែរ… ខ្ញុំក៏រកឃើញមូលហេតុមួយ ដែលមនុស្សចូលចិត្តផឹកស្រា។
159.
ចាន់ផល | ខែវិច្ឆិកា 19, 2012 ម៉ោង 12:33 ល្ងាច
អ្វីដែលអ្នកបានធ្វើ មិនបានធ្វើឱ្យខ្ញុំស្អប់អ្នកទេ គ្រាន់តែធ្វើឱ្យខ្ញុំស្គាល់អ្នកកាន់តែច្បាស់។
160.
ចាន់ផល | ខែវិច្ឆិកា 19, 2012 ម៉ោង 1:01 ល្ងាច
មនុស្សដូចជាខ្ញុំមិនចេះស្អប់អ្នកណាទេ គ្រាន់តែចូលចិត្តពិចារណាថា តើគួររាប់អានគេកម្រិតណា…
161.
ចាន់ផល | ខែធ្នូ 6, 2012 ម៉ោង 10:30 ល្ងាច
ទោះជាជីវិតលំបាកយ៉ាងណា ក៏ខ្ញុំមិនដែលគិតថា ចង់ខ្ទប់ដង្ហើមគេ ដើម្បីដកខ្លួនឯងដែរ ប៉ុន្តែហេតុអីក៏អ្នកខ្លះអាចធ្វើទៅកើត?
162.
ចាន់ផល | ខែធ្នូ 14, 2012 ម៉ោង 9:37 ល្ងាច
ស្នេហាជាការងារខ្ញុំ តែប្រហែលជាមិនមែនរបស់ខ្ញុំទេ។
163.
ចាន់ផល | ខែធ្នូ 14, 2012 ម៉ោង 9:45 ល្ងាច
«អត់អីទេ!» ខ្ញុំតែងតែនិយាយឃ្លានេះ ពេលគេបដិសេធជាមួយខ្ញុំ។
164.
Chanphal Sok | ខែកុម្ភៈ 5, 2013 ម៉ោង 5:51 ល្ងាច
ការលេងសើចគឺមានកម្រិត ហេតុនេះត្រូវតែគិត ទោះបីជាមួយមិត្រស្និទ្ធស្នាលយ៉ាងណាក៏ដោយ ព្រោះមើលចិត្តគេមិនឃើញឡើយ ប្រយ័ត្នស្ដាយក្រោយ ដោយសារការគិតមិនដល់។
165.
ចាន់ផល | ខែកុម្ភៈ 7, 2013 ម៉ោង 2:12 ល្ងាច
ចេះតែគិតថា ស្នេហាគ្មានអីអស្ចារ្យទេ គ្រាន់តែបេះដូងធ្វើតាមភ្នែក ភ្នែកឃើញស្អាតបេះដូងក៏ស្រលាញ់ មនុស្សស្អាតក៏សម្បូរអ្នកស្រលាញ់ មនុស្សមិនសូវស្អាតក៏មិនសូវមានអ្នកស្រលាញ់…
166.
ចាន់ផល | ខែមីនា 7, 2013 ម៉ោង 11:14 ល្ងាច
ខ្ញុំតែងតែព្យាយាមបើកចិត្តឱ្យទូលាយ ទទួលទស្សនៈជីវិត និងអារម្មណ៍របស់អ្នកដទៃ តែជួនកាលបែរជានៅតែចង្អៀតចង្អល់… យល់ថាគេធ្វើតាមអារម្មណ៍គឺត្រូវហើយ តែចិត្តបែរជាលួចគិតថាមិនសមរម្យទៅវិញ។ ប្រពៃណីដ៏តានតឹងដែលបំបិទសិទ្ធិសេរីភាពអារម្មណ៍មនុស្ស ខ្ញុំបែរជាគោរពឱ្យតម្លៃ… ហេតុអ្វី? ព្រោះតែខ្ញុំធំឡើងក្នុងវប្បធម៌នេះ?
167.
ចាន់ផល | ខែមីនា 17, 2013 ម៉ោង 12:47 ព្រឹក
ទម្លាប់ចាប់កំហុសខ្លួនឯង កុំបណ្ដោយខ្លួន ឱ្យចរិតអាក្រក់គ្រប់គ្រង។
168.
sopheakneat | ខែមីនា 22, 2013 ម៉ោង 12:23 ល្ងាច
អ្វីទៅជាជោគជ័យនៃជីវិត គឺភាពរីករាយ មែនទេ? ប៉ុន្តែខ្ញុំកត់សំគាល់ឃើញថាពីមួយឆ្នាំទៅមួយឆ្នាំជីវិតខ្ញុំកាន់តែក្រៀមក្រោះទៅបន្តិចម្តងៗ បើប្រៀបធៀបនឺងអតិតកាល។
បើខ្ញុំត្អូញត្អែក៏គ្មានអ្នកជួយ បើខ្ញុំអួតអាងមានតែគេស្អប់គេច្រណែន។
ហឹម!!! ពិតជាពិបាកញញឹមឲ្យសមណាស់!
169.
Chanphal Sok | ខែមេសា 3, 2013 ម៉ោង 9:05 ល្ងាច
គ្មានមនុស្សអាក្រក់មួយរយភាគរយ ក៏គ្មានមនុស្សល្អមួយរយភាគរយ។ គ្មានចិត្តស្រលាញ់មួយរយភាគរយ… ក៏គ្មានពាក្យសម្ដីណា និយាយត្រូវមួយរយភាគរយដែរ។
170.
ចាន់ផល | ខែមេសា 19, 2013 ម៉ោង 3:02 ល្ងាច
អ្វីក៏ដោយ មានការចាប់ផ្ដើមនិងបញ្ចប់… ចាត់ទុកថាជាបទពិសោធន៍ជីវិតមួយទៅចុះ!
…គិតទៅនៅសល់រឿងជាច្រើនដែលខ្ញុំមិនធ្លាប់បានធ្វើ… ធ្លាប់តែស្ដាប់គេនិយាយ! អាយុប៉ុណ្ណោះហើយនៅតែល្ងង់ទៀត! 😆
171.
ចាន់ផល | ខែមេសា 19, 2013 ម៉ោង 3:03 ល្ងាច
បើមិនបានសង្ឃឹមក៏មិនបាច់ខកចិត្ត។
172.
ចាន់ផល | ខែមេសា 19, 2013 ម៉ោង 3:03 ល្ងាច
គេថាចិត្តមនុស្សជ្រៅជាងមហាសមុទ្រ គឺត្រូវមែន ព្រោះសូម្បីតែចិត្តខ្លួនឯង ក៏មិនដឹងច្បាស់ថាកំពុងតែគិតពីអី… អ្វីដែលធ្លាប់ស្រមៃ ពេលបានដល់ដៃបែរជាមិនរំភើប បែរជាទៅស្ដាយអ្វីដែលបាត់បង់ របស់ដែលធ្លាប់តែគិតថាមិនសូវសំខាន់!
173.
ចាន់ផល | ខែមេសា 19, 2013 ម៉ោង 3:05 ល្ងាច
ក្ដីស្រលាញ់ដូចគ្នា ខ្លះក៏ធ្វើឱ្យគេរំភើប ខ្លះក៏ធ្វើឱ្យគេជិនឆ្អន់ មាក់ងាយ។ ស្នេហាគឺអាត្មានិយម គ្មានយុត្តិធម៌ គិតៗទៅមិនគួរឱ្យប្រាថ្នាសោះ។
174.
ចាន់ផល | ខែឧសភា 24, 2013 ម៉ោង 10:16 ល្ងាច
គេនិយាយដោយគោរពទៅអ្នកមាន គេនិយាយយ៉ាងឈ្លើយទៅអ្នកក្រ នេះជាសារជាតិរបស់មនុស្សខ្លះ! ខ្ញុំស្អប់មនុស្សបែបនេះណាស់!
175.
Chanphal Sok | ខែឧសភា 28, 2013 ម៉ោង 1:43 ល្ងាច
អារម្មណ៍ដែលយើងមានចំពោះមនុស្សម្នាក់ អាចមិនមែនជាអារម្មណ៍ដែលគេគិតចំពោះយើង។ មិនអាចជឿលើទង្វើគេ ក៏មិនអាចជឿលើអារម្មណ៍ខ្លួនឯង… មនុស្សគឺឯកាបែបនេះ!
176.
ចាន់ផល | ខែមិថុនា 1, 2013 ម៉ោង 10:03 ល្ងាច
មានហេតុផលជាច្រើន ដែលសម្រេចឱ្យខ្ញុំជ្រើសរើសជីវិតឯកា… តែសង្ឃឹមថាខ្ញុំអាចរកបានហេតុផលផ្សេង ដើម្បីចាកចេញពីជីវិតបែបនេះបាន នៅថ្ងៃណាមួយ!
177.
ចាន់ផល | ខែកក្កដា 1, 2013 ម៉ោង 6:29 ល្ងាច
ចំណុចខ្សោយរបស់ខ្ញុំគឺឆាប់ជឿគេ តែចំណុចខ្លាំងរបស់ខ្ញុំគឺជាមនុស្សសុទិដ្ឋិនិយម ទើបខ្ញុំជឿថា ខ្ញុំនឹងស្គាល់តែមនុស្សល្អៗ ព្រោះមនុស្សអាក្រក់មិនចូលចិត្តខ្ញុំទេ។
178.
ចាន់ផល | ខែកក្កដា 1, 2013 ម៉ោង 11:40 ល្ងាច
ជួនកាលស្នេហាមិនដូចជាអ្វីដែលអ្នកគិត ជួនកាលការពិតមិនមែនជាអ្វីដែលអ្នកយល់។
179.
Chanphal Sok | ខែតុលា 9, 2014 ម៉ោង 5:30 ល្ងាច
អ្វីដែលខ្ញុំបានជួប គ្រាន់តែដើម្បីឱ្យខ្ញុំស្គាល់អារម្មណ៍អ្នកដទៃប៉ុណ្ណោះ… ជួនកាលក៏គ្រាន់តែឱ្យខ្ញុំយល់អារម្មណ៍តួអង្គក្នុងរឿងភាគដែលខ្ញុំធ្លាប់មើល ក៏ថាបាន! ខ្ញុំកាន់តែស្គាល់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ហើយក៏ឈប់និយាយថា ខ្លួនឯងជាមនុស្សល្អ ជាមនុស្សមានស្នេហ៍ស្មោះ តែហ៊ាននិយាយថា ខ្ញុំជាមនុស្សមិនច្បាស់លាស់ រាយមាយ រារែក និងអស់សង្ឃឹម។ #drama #whoiam
180.
Chanphal Sok | ខែមីនា 19, 2015 ម៉ោង 10:53 ល្ងាច
ចិត្តល្អនិងធម៌មេត្តាគឺជាអំណាចការពារខ្លួន… វាប្រៀបដូចជាវេទមន្តដែលនឹងបង្ហាញឡើង ពេលយើងមានគ្រោះថ្នាក់។ គ្រូទាយម្នាក់ធ្លាប់និយាយដាក់ខ្ញុំថា មនុស្សខ្ញុំនេះគ្មានអ្នកណាព្យាបាទបានទេ ព្រោះតែខ្ញុំមានទឹកចិត្តបរិសុទ្ធ ហើយមនុស្សប្រភេទនេះទេវតាតែងតែតាមគ្រងរក្សា។
181.
ចាន់ផល | ខែមករា 8, 2016 ម៉ោង 4:03 ល្ងាច
នៅពេលស្គាល់អ្នកណាច្បាស់ កុំមើលងាយគេ តែត្រូវស្រលាញ់ ព្រោះយើងមិនងាយនឹងស្គាល់អ្នកណាច្បាស់នោះទេ។