សង្សារ A B C
ខែមករា 27, 2012 at 6:11 ល្ងាច មតិ 10
មានរឿងថ្មី ដាក់ជូនប្រិយមិត្តអាន គឺទើបតែសរសេរកាលពីយប់មិញនេះឯង! ទើបតែដឹងថា បទនិពន្ធខ្លះកើតឡើងដោយសារអ្នកនិពន្ធដេកមិនលក់ lol កុំឱ្យខាតពេល សូមជូនរឿងៗៗៗៗៗៗ «សង្សារ A B C» ហេហេ
មកទល់នឹងពេលនេះខ្ញុំសរសេរទំនុកច្រៀងជាងមួយរយបទហើយ ទើបគិតថាគួរតែសរសេររឿងមួយដែលទាក់ទងនឹងអាជីពមួយនេះ រួចក៏យកបទចម្រៀងប៉ុន្មានបទមកធ្វើជាតួអង្គតែម្ដង ហេហេ ម្យ៉ាង… មនុស្សបច្ចុប្បន្នចាប់អារម្មណ៍ស្ដាប់ចម្រៀងជាងអានរឿង។ ជាការពិតណាស់ វិស័យតែងនិពន្ធសៀវភៅរឿងនៅស្រុកខ្មែរ ហាក់ដូចជាកប់បាត់ទៅក្នុងប្រវត្តិសាស្ត្រ មានអ្នកនិពន្ធរឿងថ្មីៗប៉ុន្មាននាក់ប៉ុណ្ណោះដែលគេស្គាល់ ហើយមានមនុស្សដ៏ច្រើនអត់ចាប់អារម្មណ៍ នឹងការអានប្រលោមលោកសោះ ដូចឈ្មោះរបស់ខ្ញុំអ៊ីចឹង ខ្ញុំជឿថាមានក្មេងៗជាច្រើនស្គាល់ឈ្មោះខ្ញុំថាជាអ្នកនិពន្ធទំនុកច្រៀង ប៉ុន្តែពួកគេមិនដឹងថា ខ្ញុំចេះសរសេររឿងទេ។ ហេតុនេះខ្ញុំសង្ឃឹមថា ពួកគេអាចគាំទ្រស្នាដៃសរសេររឿងរបស់ខ្ញុំដូចដែលពួកគេចូលចិត្តស្ដាប់ទំនុកច្រៀងរបស់ខ្ញុំដែរ ពោលគឺខ្ញុំចង់ឱ្យពួកគេរៀនអាន ទន្ទឹមនឹងខ្ញុំរៀនសរសេរ។
និយាយអ៊ីចឹង តើមានមិត្តណាខ្លះមិនចូលចិត្តអានសៀវភៅ? ខ្ញុំមួយ ហេហេ ខ្ញុំខ្ចិលអានផុតលេខហើយ តែពេលក្លាយជាអ្នកនិពន្ធក៏រៀនអាន ហេតុនេះខ្ញុំគិតថាខ្ញុំអាចយល់ចិត្តអ្នកមិនចូលចិត្តអានបានខ្លះ… ដូចជា ព្រោះតែអ្នកនិពន្ធសរសេរផ្លូវការពេកមែនទេ?
តួអក្សរក៏មានជីវិតដែរ បើអ្នកនិពន្ធចេះរៀបរាប់ ពួកវានឹងរស់រវើក ពេលគេអានទៅគឺប្រៀបដូចកំពុងមើលកុន 3D អ៊ីចឹង ហេហេ មានហេតុផលមួយទៀត ដែលខ្ញុំមិនចូលចិត្តទិញសៀវភៅ ព្រោះខ្វះលុយហ្នឹងណា៎! បែបនេះពេលនេះមិនបាច់ទិញសៀវភៅក៏អាចអានបានដែរ ព្រោះសម័យជឿនលឿនទៅហើយ ឱ្យតែប្រើអ៊ីនធើណេត តើមែនទេ? ងាយណាស់ ពេលឃើញរូបសៀវភៅ គ្រាន់តែចុចលើវាទៅ ទំព័រសៀវភៅក៏ហោះមកឱ្យយើងអាន ខ្លាចតែយើងខ្ចិលអានតើ! នេះគេហៅថា E-Book តើមិត្តភក្តិរបស់អ្នកធ្លាប់អានសៀវភៅអនឡាញបែបនេះឬនៅ? បើនៅជួយប្រាប់ពួកគេផងណា ប្រាប់ថាពួកគេនឹងចូលចិត្ត!
Entry filed under: កម្សាន្ត, ប្រលោមលោក, រឿងខ្លី, អារម្មណ៍. Tags: .






1.
monyrinataro | ខែមករា 27, 2012 ម៉ោង 6:44 ល្ងាច
មានសៀវភៅខ្លះ ល្បីហើយមានកំណត់ទៀត នរណាទិញបានមុន អ្នកនោះចាត់ទុកសៀវភៅនោះជាកំណប់មួយដែរ មិនងាយនឹងចែកនរណា Copy ទេ… ស្រុកគេ គ្រាន់តែទិញសៀវភៅរឿងយកមកអានសោះ ក៏ដណ្តើមគ្នាចូលតថ្លៃអ្នកលក់ដែរ តួយ៉ាងដូចប្រទេសជប៉ុន និងតៃវ៉ាន់… Manga មានកំណត់ ហើយ ប្រសិនជាចង់អានទាល់តែ Copy គិតលុយសឹងថ្លៃជាសៀវភៅដើម១ទៅ៣ភាគ… នេះជាអ្វីដែលខ្ញុំបានដឹង! រឿងបងខ្ញុំបានទិញមើលហើយ តែមើលមិនទាន់អស់១០ទំព័រទេ ព្រោះរវល់ពេក.. ដូចបងដឹងស្រាប់ហើយ
2.
សុផាត | ខែមករា 27, 2012 ម៉ោង 10:25 ល្ងាច
ឃ្លាចុងក្រោយ “អនឡាញ” ឬ អនឡាន?
3.
ចាន់ផល | ខែមករា 28, 2012 ម៉ោង 3:59 ល្ងាច
4.
ឧត្តម | ខែមករា 28, 2012 ម៉ោង 3:44 ល្ងាច
ខ្ញុំអាន រឿង ឆ្លងឆ្នាំ តាម អ៊ីបុក ជាលើកទីមួយហើយ ដេលខ្ញុំបានអានរឿងតាមអនឡាញ..
5.
tim sopheap | ខែកុម្ភៈ 8, 2012 ម៉ោង 3:34 ល្ងាច
ខ្ញុំអានចប់រឿងនេះវគ្គ២ចប់ហើយ^^ តែវាកំសត់ជាងវគ្គមួយតិច….សង្ឃឹមថាវគ្គ៣នឹងមានឆាប់ៗនេះ!!!
អរគុណបងប្រុស
6.
Pheanika | ខែកុម្ភៈ 9, 2012 ម៉ោង 10:04 ល្ងាច
I love ur story especially, សង្សារ ABC. However, I don know y I can’t download it for my iPhone! Hmmm… I mean Ebook! Would u mind tell me how? M stuck wit it
Thz
7.
ចាន់ផល | ខែកុម្ភៈ 10, 2012 ម៉ោង 2:20 ល្ងាច
ខ្ញុំមិនសូវជាយល់ពីបញ្ហានេះដែរ។
8.
seyha | ខែកុម្ភៈ 11, 2012 ម៉ោង 6:09 ល្ងាច
បើថាពិបាកសំរេចថារើសយកមួយណា
មានតែយកទាំងបីម៉ង!!!ហាសហាសថាលេង
ទេណាបង។អូ!!ត្រូវហើយបងខ្ញុំសួរមួយណា
មនុស្សដែលមានការស្រមើលស្រមៃច្រើនពិតជាសាក
សមនិងការតែងនិពន្ធមែនទេបង?
9.
ចាន់ផល | ខែកុម្ភៈ 11, 2012 ម៉ោង 6:23 ល្ងាច
បាទ គឺអ៊ីចឹងមែន ព្រោះការតែងនិពន្ធគឺកើតពីការស្រមើស្រម៉ៃ។
10.
seyha | ខែកុម្ភៈ 12, 2012 ម៉ោង 8:46 ព្រឹក