ចូលឆ្នាំចិន
ខែមករា 23, 2012 at 1:44 ល្ងាច មតិ 3
មុនចូលឆ្នាំ ខ្ញុំបាត់ទូរស័ព្ទចាស់មួយ ហើយគិតថាឈប់ប្រើលេខហ្នឹងទៀតហើយ រួចដល់ថ្ងៃសែន បើកកុំព្យូទ័ររៀបចំឯកសារ ប្រុងលុបអាណាមិនបានការចោល ស្រាប់តែច្រឡំចុចលុបអស់មួយ folder ធំ
ថាទៅ ចូលឆ្នាំចិនឆ្នាំនេះគ្មានអីសប្បាយសោះ នៅភ្នំពេញម្នាក់ឯង មិនបានហូបម្ហូបសែន ហើយខ្វល់ចិត្តនឹងបាត់ឯកសារទៀត! បើតាមជំនឿគឺដូចជាធ្វើអីមិនសមប្រកបសោះ តែក៏ជោគជ័យដែរ ព្រោះគ្រាប់ស្មៅដែលមិត្តភក្តិជូនមកដុះល្អណាស់
នេះនែ៖
ដល់ទស្សទាយខ្លួនឯងទៅ ឆ្នាំថ្មីនេះនឹងមានបញ្ហាពិបាកដោះស្រាយ តែក៏ទទួលបានជោគជ័យដែរ គឺដូចតែរាល់ឆ្នាំហ្នឹង!
ហើយទោះជាយ៉ាងណា ជំនឿទាំងនេះក៏មិនត្រឹមត្រូវដួចទ្រឹស្ដីព្រះពុទ្ធ «ខ្លួនទីពឹងខ្លួន» ដែរ! ទុកឱ្យគ្រប់យ៉ាងដើរតាមធម្មជាតិទៅចុះ! យើងមិនអាចរើសបន្លាឱ្យអស់ពីផ្លូវបានទេ តែយើងអាចពាក់ស្បែកជើងការពារកុំឱ្យបន្លាមុតបាន។
Entry filed under: កម្សាន្ត, ទស្សនវិជ្ជា, អារម្មណ៍. Tags: .






1.
Sadeth Nuth | ខែមករា 26, 2012 ម៉ោង 11:49 ព្រឹក
សុំសួរមួយបងទិញផើងcute cute នឹងមកពីណាចង់ទិញដែរ
2.
ចាន់ផល | ខែមករា 26, 2012 ម៉ោង 1:33 ល្ងាច
មិនដឹងគេលក់នៅកន្លែងណាខ្លះទេឥឡូវនេះ! តែមុនចូលឆ្នាំចិន ឃើញគេចតឡានលក់នៅពីមុខសាលាគរុកោសល្យ ក្បែរវិមានឯករាជ្យ។
3.
sotheary | ខែមករា 29, 2012 ម៉ោង 3:00 ល្ងាច
មុនចូលឆ្នាំចិន ខ្ញុំក៏ជួបរឿងអាក្រក់ដែរពីព្រោះ ប្លុក របស់ខ្ញុំត្រូវបានវាយចូលដោយមេរោគ ហើយក្រោយពីឆ្នាំចិន អ្វីៗបានដោះស្រាយ។