គប្បីនឹងអ្នកដទៃគឺគប្បីនឹងខ្លួនឯង
ខែមករា 16, 2012 at 4:24 ល្ងាច មតិ 4
គិតៗក៏នឹកឃើញឃ្លានេះ ជាឃ្លារំឭកខ្លួនឯង
នេះអាចជាចំណុចខ្សោយ ដែលខ្ញុំចាត់ថាជាចំណុចខ្លាំង។ បានជាគិតបែបនេះ ព្រោះពេលមានអារម្មណ៍ថាធ្វើខុសលើអ្នកណាម្នាក់ ខ្ញុំតែងតែព្រួយ នៅមិនសុខ ពិបាកចិត្តខ្លាំងណាស់។ តើមានអ្នកណាដូចខ្ញុំទេ ពោលគឺឱ្យតែជ្រុលមាត់និយាយស្អីរាងធ្ងន់ ឬក៏ធ្វើអ្វីដោយភ្លេចគិតពីចិត្តគេ ក៏តាំងយកមកដេកគិតបន្ទោសខ្លួនឯង។ តែងតែបែបនេះ ហេតុនេះ ក៏ប្រាប់ខ្លួនឯងថា ត្រូវប្រយ័ត្នប្រយែង ទាំងពាក្យសម្ដី ទាំងទង្វើ ធ្វើអ្វីកុំឱ្យប៉ះពាល់គេ ទើបមិនធ្វើបាបខ្លួនឯងទៀត។ ដល់ស្គាល់ខ្លួនឯងច្បាស់បែបនេះ ក៏ជឿជាក់ថា គ្មានផ្លូវដែលខ្ញុំអាចទៅធ្វើបាបអ្នកណាបានឡើយ
នៅមានពាក្យមួយឃ្លាទៀត «ស៊ូឱ្យគេធ្វើបាបខ្ញុំ ក៏ខ្ញុំមិនធ្វើបាបគេដែរ» បែបនេះទើបអាចរស់ដោយស្ងប់ គ្មានវិប្បដិសារី ព្រោះគប្បីនឹងអ្នកដទៃគឺគប្បីនឹងខ្លួនឯង។
មើលនេះចាបៗមកទុំជុំគ្នាលើធាងល្ហុង ជិតផ្កាននោង
Entry filed under: ទស្សនវិជ្ជា, អារម្មណ៍. Tags: .






1.
Sakura Yuki | ខែមករា 16, 2012 ម៉ោង 5:26 ល្ងាច
ខ្ញុំក៏ដូចបងដែរ អោយតែពេលនិយាយរឺធ្វើអ្វីជ្រុលលើគេហើយ តែងពិបាកចិត្តខ្លួនឯង។ តែអត់ដូចត្រង់ថា ខ្ញុំមិនបានប្រុងប្រយ្នត័ក្នុងការនិយាយទេ គិតយ៉ាងម៉េចគឺនិយាយអញ្ចើង ហើយនិយាយអោយគេត្រង់ៗទោត -________-”
2.
Ah Pov | ខែមករា 17, 2012 ម៉ោង 3:01 ល្ងាច
3.
ជនអនាថា | ខែមករា 17, 2012 ម៉ោង 7:31 ល្ងាច
ពិបាកស្មានបានណាស់ ពាក្យថាមនុស្ស បានស្គាល់មុខ
ស្គាល់រាងតែពិបាកនិងដឹងចិត្តនិងគំនិត.
អ្នកខ្លះមាត់និយាយពាក្យអាក្រក់ៗមិនគួរអោយរាប់អាន
តែក្នុងចិត្តគេវិញពោរពេញទៅដោយ មេត្ត ករុណា សន្ដោសប្រណី.
ឯអ្នកខ្លះទៀតមាត់និយាយពាក្យផ្អែមល្ហែមគួរអោយរាប់អាននិងស្វាគមន៍
តែក្នុងចិត្តពោរពេញទៅដោយ ពិសពុល ល្បិចលក រាប់រយជំពូក
ដែលនឹកស្មានមិនដល់. តើមនុស្សយើងស្គាល់គ្នាតាមរបៀបណាទើបល្អ?
4.
ចាន់ផល | ខែមករា 18, 2012 ម៉ោង 3:35 ល្ងាច
មែនហើយ ហើយក៏មិនមែនត្រឹមអ្នកមិនដែលស្គាល់ ទើបមើលចិត្តគេមិនធ្លុះនោះដែរ អ្នកស្គាល់គ្នាយូរហើយក៏នៅតែមើលមិនធ្លុះ មនុស្សគឺបែបនេះ ហេតុនេះក៏ធ្វើឱ្យខ្ញុំលែងចង់ស្គាល់អ្នកណាទៀត។