កាត់សក់ខ្លី :)
ខែមករា 14, 2012 at 5:12 ល្ងាច មតិ 9
និយាយទៅ ខ្ញុំកាត់សក់តាំងពីចូលឆ្នាំសកលម្ល៉េះ! ឆ្នាំថ្មីគ្មានអ្វីប្លែកទេ ការងារដដែល ប្រាក់ខែដដែល មានតែកាត់សក់ឱ្យប្លែក
ម៉ែខ្ញុំចូលចិត្តឱ្យខ្ញុំកាត់សក់ខ្លីណាស់ តែមិនដឹងថា បើឃើញខ្ញុំកាត់ដូចកោរអ៊ីចឹង គាត់គិតយ៉ាងម៉េចទេ ហេហេ អ្នកខ្លះសួរខ្ញុំថា កើតអីបានកាត់សក់អ៊ីចឹង? អ្នកខ្លះថាខ្ញុំចង់លេងម៉ូត… យ៉ាងណាក៏ដោយ កាត់សក់អស់បែបនេះពិតជាស្រួលណាស់ ស្រឡះក្បាលចែស!
តាមពិតទៅ ឆ្នាំថ្មីនេះមិនមែនគ្មានអីថ្មីនោះទេ ក្រៅពីកាត់សក់ឱ្យខ្លីអស់ពីចិត្តបែបនេះ ខ្ញុំក៏បានទៅនៅផ្ទះថ្មី ម្ដុំផ្សារទូលទំពូង ហើយគិតថានឹងរៀបចំកាលវិភាគជីវិតឱ្យមានប្រយោជន៍ជាងមុន ហាត់កីឡា រៀនភាសាបន្ថែម រួចត្រូវឆ្លៀតសរសេររឿង ស្នេហាសុភាពបុរស បន្ត
ប៉ុន្តែសុខភាពមិនអំណោយផលសោះ ឱ្យតែគិតច្រើនគឺឈឺក្រពះហើយ
ការងារមិនជារវល់ពេកទេ តែសរសេរចម្រៀងមួយបទៗ ខួរក្បាលពិតជាហត់ខ្លាំងណាស់។ ការងារជាអ្នកនិពន្ធនេះពិតជាកម្មពៀរមែន!






1.
Kevin | ខែមករា 14, 2012 ម៉ោង 5:33 ល្ងាច
New style =]] Bong write more about mono s’anh jet tana book =]]] i really like to read it…. thx
2.
សីហា | ខែមករា 14, 2012 ម៉ោង 5:37 ល្ងាច
=}ឡូយម៉ុង
3.
Neat Zoz | ខែមករា 14, 2012 ម៉ោង 11:03 ល្ងាច
Su Su bong..
4.
មេឃា | ខែមករា 16, 2012 ម៉ោង 9:36 ព្រឹក
ឡូយ៧
5.
ចាន់ផល | ខែមករា 16, 2012 ម៉ោង 10:34 ព្រឹក
អរគុណ អរគុណ
6.
តា ម៉ាប់ | ខែមករា 16, 2012 ម៉ោង 12:35 ល្ងាច
ទីបំផុត ស្នេហាសុភាពបុរស ២ ជិតចេញហើយ យេ!
7.
samphors | ខែមករា 17, 2012 ម៉ោង 2:28 ល្ងាច
មានបានដូរសង្សាដែរអត់?
8.
channa | ខែមករា 17, 2012 ម៉ោង 11:20 ល្ងាច
ដូរសង្សាដូរបាន,តាមពិតទៅសក់ខ្លីឡូយដូចសុភាពបុរសអ៊ីចឹង!មែនដែរអត់?
9.
ChomNith | ខែមករា 19, 2012 ម៉ោង 8:09 ព្រឹក
មើលទៅសង្ហាជាងមុនច្រើនណាស់បង បើមិត្តស្រីបងឃើញវីញប្រាកដជាភ្ញាក់ផ្អើលមិនខាន។