មិនស្អប់
ខែមករា 13, 2012 at 6:59 ល្ងាច មតិ 5
ជួនកាលខ្ញុំគ្មានការជឿជាក់លើខ្លួនឯងសោះ… ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលបានស្គាល់ខ្ញុំក្នុងពេលនេះ។ ពួកគេសរសើរខ្ញុំ ផ្ដល់កម្លាំងចិត្តដល់ខ្ញុំ ធ្វើឱ្យខ្ញុំជឿថា ខ្លួនឯងមិនអភ័ព្វពេកទេ មានក្ដីស្រលាញ់ពីមនុស្សដ៏ច្រើន។ ពួកគេហាក់ប្រាប់ខ្ញុំតាមដួងចិត្តថា កុំចុះចាញ់ ត្រូវតែខំប្រឹងបន្តទៀត។ មនុស្សដូចជាខ្ញុំតែងតែមានបំណងល្អនឹងមនុស្សគ្រប់គ្នា តែអ្នកខ្លះក៏ហាក់មិនជឿខ្ញុំ ប៉ុន្តែបទពិសោធន៍បានបង្រៀនខ្ញុំថា យើងបានធ្វើល្អរួចហើយ ទុកឱ្យគេជាអ្នកគិតទៅចុះ។ ទទួលបានក្ដីស្រលាញ់ ក៏មិនត្រូវចុះចាញ់នឹងក្ដីស្អប់ដែរ។ ខ្ញុំមិនអាចធ្វើអ្វីឱ្យល្អឥតខ្ចោះទេ តែខ្ញុំត្រូវធ្វើវាឱ្យអស់ពីចិត្ត។ ឆាកជីវិតគឺបែបនេះ ប្រជែងនឹងវាសនា ប្រយុទ្ធនឹងអារម្មណ៍ស្អប់ខ្ពើមរបស់មនុស្សដូចគ្នា ប្រហែលជាគ្មានទេ ទីកន្លែងដែលមានតែក្ដីស្រលាញ់។
ខ្ញុំសរសេរអារម្មណ៍ខ្លួនឯងនៅទីនេះធ្លាប់ទៅហើយ។ ទីនេះគឺជាកំណត់ហេតុរបស់ខ្ញុំ ហើយខ្ញុំចង់ឱ្យសៀវភៅមួយក្បាលនេះសម្បូរដោយអារម្មណ៍រីករាយ។ អនុស្សាវរីយ៍មិនមែនជាទីឈ្លោះប្រកែកគ្នាឡើយ ប៉ុន្តែបែរជាមានភ្ញៀវខ្លះចូលមកសរសេរឌីដង មកជាមួយនឹងអារម្មណ៍មួរម៉ៅ ធ្វើឱ្យខ្ញុំអានហើយក៏ក្ដៅក្រហាយតាម។ ខ្ញុំប្រហែលស្គាល់ឆ្អែតហើយ នូវអារម្មណ៍អាក្រក់ៗបែបនោះក្នុងអំឡុងពេលលូតលាស់។ ហេតុនេះខ្ញុំតែងបង្រៀនចិត្តខ្លួនឯងឱ្យស្លូត ឱ្យពោរពេញតែក្ដីស្រលាញ់ ចាកពីក្ដីស្អប់ដែលធ្វើបាបខ្លួនឯង។ ប៉ុន្តែអារម្មណ៍មួរម៉ៅនោះក៏ឆ្លៀតវិលមកលេងខ្ញុំម្ដងម្កាល ពេលណាបានជួបមនុស្សប្រភេទនេះ។ មានអ្នកមកសរសេរមតិមួរម៉ៅឱ្យខ្ញុំអាន ហាក់ដូចជាចង់ទាស់ជាមួយនឹង? តែខ្ញុំមិនដែលលុបមតិអ្នកណាម្នាក់ឡើយ ទុកឱ្យគេចងចាំថា បានសរសេរអ្វីខ្លះនៅទីនេះ។ ខ្ញុំពិតជាចង់ធ្វើជាមិត្តរបស់គេ ចង់ជជែកគ្នាលេងដោយរីករាយ ចង់ធ្វើឱ្យទីនេះកាន់តែដូចពិភពលោកដែលខ្ញុំស្រម៉ៃ មានតែសំណើច មានតែអារម្មណ៍ល្អៗ និងការចងចាំល្អៗ។
ទឹកតែមួយកែវនេះមានក្លិនឈ្ងុយឈ្ងប់ណាស់ ក្លិនដែលបានពីក្ដីស្រលាញ់របស់ម្ដាយធម៌ខ្ញុំ…
ឆ្លៀតឱកាសនេះ ខ្ញុំពិតជាអរគុណដល់មនុស្សដែលស្រលាញ់ខ្ញុំគ្រប់គ្នា អរគុណវត្ថមានរបស់អ្នកក្នុងជីវិតខ្ញុំ ក៏ដូចជានៅក្នុងប្លកអនុស្សាវរីយ៍មួយនេះ! ខ្ញុំចង់ប្រាប់ថា ខ្ញុំមិនស្អប់អ្នកណាឡើយ។






1.
Sereyboth | ខែមករា 13, 2012 ម៉ោង 9:53 ល្ងាច
ពិតជាមានចិត្តធ្ងន់ល្អមែនបង!
2.
tra | ខែមករា 13, 2012 ម៉ោង 10:20 ល្ងាច
wish that is not because of coomment on reach Boprek copy from vn ter brother
3.
Kevin | ខែមករា 14, 2012 ម៉ោង 9:11 ព្រឹក
U such a good man bong!!! i like to read ur story… hopefully and looking forward to read ur new book…. i like to read ROMANTIC book… so i might request that kind of books, however if not i could read any book if it wrote by u
)) I’m always by urside
4.
sereivuth | ខែមករា 16, 2012 ម៉ោង 7:00 ល្ងាច
yes me too i like to read your story.
5.
Tim sopheap | ខែមករា 31, 2012 ម៉ោង 12:05 ល្ងាច
ខ្ញុំពិតជាចង់មានជីវិតដូចបងប្រុសដែរ…ខ្ញុំគិតថាធ្វើជាអ្នកនិពន្ធពិតជាសប្បាយណាស់ ជីវិតរស់នៅក្នុងក្ដីស្រមៃឥតព្រំដែន និងមិនចាំបាច់ខ្វល់ខ្វាយ ពីអ្វីដែលអត់ប្រយោជន៍ ជាពិសេសជីវិតមានតែភាពសុទិដ្ឋិនិយមជានិច្ច ។ ខ្ញុំពិតជាចូលចិត្តអាននូវអត្ថបទរបស់បងប្រុសណាស់ ព្រោះមានអារម្មណ៍ប្លែករួមទាំងស្រស់ស្រាយ ោ:)