Can you hear my ♥ ?
ខែធ្នូ 27, 2011 at 2:09 ល្ងាច មតិ 4
គិតទៅ គ្មាននណាអាចបង្ខំឱ្យយើងសរសើរអ្វីមួយឡើយ តែបើយើងពិតជាពេញចិត្ត ក៏គ្មានអ្នកណាអាចហាមមិនឱ្យយើងសរសើរបានដែរ។ ជាតិជាមនុស្សចូលចិត្តមើលរឿងភាគទូរទស្សន៍ម្នាក់ ពេលនេះខ្ញុំមិនសរសើររឿងភាគកូរ៉េមិនបានមែន។ ខ្ញុំទើបតែមើលរឿង «Can you hear my heart?» នេះ បានប៉ុន្មានភាគប៉ុណ្ណោះ ប៉ុន្តែខ្ញុំចូលចិត្តវាខ្លាំងណាស់។ គួរនិយាយថា ព្រោះតែវាចាក់ចំបេះដូងខ្ញុំ ឬក៏យ៉ាងម៉េច? អ្នកនិពន្ធនេះពិតជាពូកែដាស់អារម្មណ៍មនុស្សខ្លាំងណាស់។ ក្មេងស្រីម្នាក់កើតមកក្នុងវាសនាអភ័ព្វ ប៉ុន្តែនាងនៅតែសើចបាន ធ្វើឱ្យខ្ញុំយំទៅវិញ។ សង្វេគណាស់នៅពេលឃើញក្មេងម្នាក់ ដែលគ្មានសូម្បីតែឈ្មោះ មានតែម្ដាយម្នាក់ជាមនុស្សគ ថ្ងៃមួយម្ដាយនាងក៏ក្លាយជាប្រពន្ធមនុស្សមិនគ្រប់ទឹកម្នាក់ ក្នុងគ្រួសារដ៏ក្រីក្រ។ មនុស្សមិនគ្រប់ទឹក តែមានបេះដូងពោលពេញដោយក្ដីស្រលាញ់ ក្មេងស្រីក៏មានគ្រួសារនឹងគេ តែភ្លាមៗម្ដាយក៏ត្រូវស្លាប់ក្នុងភ្លើងឆេះរោងចក្រ។ ក្មេងស្រីនៅតែអាចរស់ដោយរីករាយបាន… ![]()







1.
ransiman | ខែធ្នូ 27, 2011 ម៉ោង 8:10 ល្ងាច
story ning niyey khmer maen te bong ? merl tam na ? nov ler internet mean te bong?
2.
ចាន់ផល | ខែធ្នូ 28, 2011 ម៉ោង 9:22 ព្រឹក
ខ្ញុំកំពុងមើលតាមខ្សែកាប PPCTV ប៉ុស្ដ៍ KWorld ឯការមើលតាមអ៊ីនធើណេត ខ្ញុំមិនដែលសាកផង តែប្អូនអាចឆែតតាម Youtube ខាងលើ។
3.
cambomaths | ខែធ្នូ 28, 2011 ម៉ោង 10:46 ព្រឹក
រឿងនេះល្អមើលណាស់!
4.
sorryboy | ខែមករា 7, 2012 ម៉ោង 12:39 ល្ងាច
ស្តាប់សម្លេងបេះដូងអូន! <3