ចម្រៀងរឿងព្រាត់ស្លាប់
ខែធ្នូ 8, 2011 at 5:40 ល្ងាច មតិ 13
ដល់ពេលនេះ ខ្ញុំបានសរសេរចម្រៀងន័យព្រាត់ស្លាប់ចំនួនបីបទហើយ ដែលច្រៀងដោយអ្នកចម្រៀងបីនាក់ និងថតជាវីដេអូដោយអ្នកដឹកនាំរឿងបីនាក់ដែរ។ ប្រាប់ខ្ញុំបានទេ តើអ្នកចូលចិត្តបទមួយណាជាងគេ? ហើយជួយឱ្យពិន្ទុអ្នកដឹកនាំរឿងទាំងបីនាក់ផង! ខ្ញុំផ្ទាល់មិនហ៊ាននិយាយអីទេ ព្រោះបាទដៃក៏សាច់ ខ្នងដៃក៏សាច់!
រនោចខ្លោចចិត្ត បទភ្លេងដោយ សុខ រក្សា ច្រៀងដោយ ព្រាប សុវត្ថិ ដឹកនាំរឿងដោយ អ៊ិន ទីតូ
ជួបដើម្បីបែក បទភ្លេងបរទេស ច្រៀងដោយ ឆន សុវណ្ណរាជ ដឹកនាំរឿងដោយ ហ៊ុយ ពុធ
ហៅសុបិន បទភ្លេងបរទេស ច្រៀងដោយ ឱក សុគន្ធកញ្ញា ដឹកនាំរឿងដោយ ប៊ុន ចាន់និមល





1.
seyha | ខែធ្នូ 8, 2011 ម៉ោង 5:54 ល្ងាច
ជួបដើម្បីបែក។បងផល
2.
Sopagna | ខែធ្នូ 8, 2011 ម៉ោង 6:14 ល្ងាច
I don’t know much about how a good khmer song is,but as a Cambodian the 1st is the best among these 3. Otherwise, for an up-to-date 1 is the 2nd one by Reach.
For me: រនោចខ្លោចចិត្ត : khmer traditional view, khmer-mix original tempo (no-copy), best singer, best meaning.
3.
Sothy | ខែធ្នូ 8, 2011 ម៉ោង 6:41 ល្ងាច
ហៅសុបិន្ត ! ណាបង
4.
tra | ខែធ្នូ 10, 2011 ម៉ោង 8:28 ព្រឹក
ហៅសុបិន្តមិនមែនព្រាត់ស្លាប់ទេ! គ្រាន់តែជាការស្មោះស្ម័គ្រដល់ថ្ងែស្លាប់
5.
panhanavin | ខែធ្នូ 9, 2011 ម៉ោង 6:07 ព្រឹក
ខ្ញុំចូលចិត្ត «ហៅសុបិន្ត» ជាងគេ។ ទំនុកច្រៀងមានលក្ខណៈទាក់ទាញ ប្លែក រួមផ្សំជាមួយការសម្តែងដែលច្នៃប្រឌិត និងសម្លេងដែលមានមនោសញ្ចេតនា លើកដាក់តាមលំដាប់លំដោយ ស្របតាមអត្ថន័យ។ ពេលស្តាប់ទៅមានអារម្មណ៍ដូចជាស្រមើស្រមៃចូលតួម៉េចមិនដឹងទេ…
6.
លីន | ខែធ្នូ 9, 2011 ម៉ោង 8:05 ព្រឹក
បទទាំងបីមានលក្ខណះល្អខុសគ្នា
បទ រនោចខ្លោចចិត្ត អត្ថន័យនឹងភ្លេងមានមនោសព្ចោតនាក្នុងលក្ខណះជនបទ តែសាច់រឿង បទ ជួបដើម្បីបែក ល្អជាងគេ បទ ហៅសុបិន មានមនោសព្ចោតនាក្នុងលក្ខណះទាន់សម័យ បើនិយាយពីវីដេអូវិញចប់ដូចអត់ចប់ -_-
7.
បាត់ដំបង | ខែធ្នូ 9, 2011 ម៉ោង 10:56 ព្រឹក
មើលទៅ ម្យ៉ាងម្នាក់។ តែ ចូលចិត្ត ទី១ជាងគេ
8.
ចាន់ផល | ខែធ្នូ 9, 2011 ម៉ោង 12:06 ល្ងាច
បានអានយោបល់ខាងលើរួច ខ្ញុំក៏ចង់និយាយដែរ! ខ្ញុំគិតស្រដៀងៗគ្នាដែរ៖
-ទំនុកច្រៀង មិនបាច់និយាយទេ គឺខ្ញុំចូលចិត្តទាំងបី
-វីដេអូ៖
បទទី១ សាច់រឿងសាមញ្ញ តែចេះដាក់រូបភាពត្រូវសាច់ភ្លេងគ្រាន់បើ។
បទទី២ សាច់រឿងល្អ តែសម្ដែងឆ្គង (ស្ដាយសាច់រឿង)
បទទី៣ គ្មានសាច់រឿង (អាចមកពីតពីបទមុន) ដាក់រូបភាពមិនសូវស៊ីនឹងភ្លេង។
និយាយទៅគឺម្យ៉ាងៗម្នាក់ គ្រាន់តែបទទី១មើលចូលភ្នែកជាងគេ!
9.
ព្រះអាទិត្យតូច | ខែធ្នូ 9, 2011 ម៉ោង 8:48 ល្ងាច
ខ្ញុំចូលចិត្តបទទាំងបី ប៉ុន្តែតម្រូវអោយជ្រើសតែមួយ ដូច្នេះ សូមជ្រើសយក បទជួបដើម្បីបែក ព្រោះខ្ញុំចូលចិត្តបទនេះ ម៉្យាងបទនេះ ដូចជាថតនៅកំពង់សោមមែនទេបងផល ? បើមែនគឺសប្បាយចិត្តខ្លាំង ណាស់ !
10.
ចាន់ផល | ខែធ្នូ 10, 2011 ម៉ោង 7:17 ព្រឹក
បាទ ថតនៅកំពង់សោមមែនតើ!
11.
ឧត្តម | ខែធ្នូ 19, 2011 ម៉ោង 3:49 ល្ងាច
ម្យ៉ាងម្នាក់..
12.
សេង សុវណ្ណារា | ខែមករា 6, 2012 ម៉ោង 9:04 ព្រឹក
រនោចខ្លោចចិត្ត អាណិតរាត្រី ជួបគ្នាជាពេលដ៏ខ្លី បែកគ្នាបែកមួយជីវិត… មួយឃ្លានេះពិតជាមានន័យណាស់ ពេលខ្ញុំបានស្តាប់ម្តងៗ អារម្មណ៏របស់ខ្ញុំពិតជាខ្លាចភាពព្រាត់ប្រាស់ណាស់។ អរគុណបង ដែលជួយបង្ហាញអារម្មណ័មនុស្សម្នាក់ទៅអោយមនុស្សដទៃទៀតដឹង…
13.
penh rada | ខែមករា 12, 2012 ម៉ោង 9:20 ល្ងាច
ជួបដើម្បីបែក ជាបទដែលកំសត់ ស្តាប់មិនជិនណាយ