គូស្នេហ៍៦ឆ្នាំ
ខែធ្នូ 7, 2011 at 2:17 ល្ងាច មតិ 12
ជាអាល់ប៊ុមពិសេសដំបូងរបស់រស្មីហង្សមាស (The First Mini Album of RHM) ដែលក្នុងនេះមានបទចម្រៀង៦បទ សរសេរទំនុកច្រៀងដោយខ្ញុំ ដឹកនាំសម្ដែងដោយ ប៊ុន ចាន់និមល ច្រៀងដោយ ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា សម្ដែងដោយតារាល្បីៗជាច្រើនរូប។
ទស្សនាវីដេអូផ្សព្វផ្សាយ៖






1.
សុផាត | ខែធ្នូ 7, 2011 ម៉ោង 2:31 ល្ងាច
អត់យលពីអាលប៊ុមនឹង o.O
2.
ចាន់ផល | ខែធ្នូ 7, 2011 ម៉ោង 2:49 ល្ងាច
ឈ្មោះអាល់ប៊ុមគឺផ្ដោតលើសាច់រឿងក្នុង MV ខ្ញុំក៏មិនទាន់ដឹងពីសាច់រឿងនោះយ៉ាងម៉េចខ្លះដែរ ព្រោះខាងបង្កើត MV គឺទួនាទីអ្នកដឹកនាំសម្ដែង ឯខ្ញុំនិពន្ធ៦បទនេះចប់ ក៏ត្រូវសរសេរបទបន្តបន្ទាប់ទៀត… ហត់ណាស់!
3.
lavorn (ឡាវ័ន) | ខែធ្នូ 7, 2011 ម៉ោង 3:49 ល្ងាច
តួប្រុសវីដេអូទីមួយអត់ស្អាតសោះ តួប្រុសវីដេអូទីពីរទើបស្អាត ^ ^ ថៃនរៈពិទូខ្ញុំ
4.
ចាន់ផល | ខែធ្នូ 8, 2011 ម៉ោង 10:42 ព្រឹក
5.
ឈុនឡេង | ខែធ្នូ 7, 2011 ម៉ោង 8:32 ល្ងាច
បងផលរឿងហ្នឹង២ផ្សេងគ្នាមែនទេ?
6.
ចាន់ផល | ខែធ្នូ 8, 2011 ម៉ោង 10:40 ព្រឹក
បាទ គឺជារឿងផ្សេងៗគ្នា!
7.
សិរី ម៉ារឌី | ខែធ្នូ 16, 2011 ម៉ោង 12:18 ព្រឹក
ខ្ញុំមិនដឹងថាវៀតណាម បានដឹងថារស្មីហង្សមាសកំពុងចម្លងបទចម្រៀង របស់វៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឬអត់ទេ?? តែវាពិតជាមិនចង់ស្តាប់បទខ្មែរ កាលបើបានស្តាប់បទវៀតណាមចេញមុនហើយនោះ។ មួយរយៈនេះ ខ្ញុំសង្កេតឃើញរស្មីហង្សមាសចម្លងបទវៀតណាម១០០% មិនមែន៩០%ទេ។
8.
ជុំនិត | ខែមករា 10, 2012 ម៉ោង 12:33 ល្ងាច
បងផល ខ្ញុំបានស្តាប់បទចំរៀងរបស់បងឃើញថាមានអត្ថន័យល្អច្រើននិង អត្ថរសថ្មីៗច្រើន ខ្ញុំសូមសរសើរបង មិនដឹងថាបងដាក់អារម្មណ៍ដល់ណាទេទើបបានជាបងអាចសរសេរចេញជាបទចំរៀងទាំងនោះឡើងមកបាន? រហូតមកដល់ពេលនេះខ្ញុំបានឆ្លងកាត់រឿងបរាជ័យស្នេហាច្រើនគួរសម
ហើយខ្ញុំក៏បានតាក់តែងវាទៅតាមអារម្មណ៍ដ៏ឈឺចាប់របស់ខ្ញុំបាន២បទដោយយកលំនាំសាច់ភ្លេងរបស់ថៃ (ព្រោះខ្ញុំមិនមែនជាអ្នកកវីនិពន្ឋអាជីព ដូចនេះខ្ញុំមិនមានលទ្ឋភាពនិពន្ឋ ទំនុកភ្លេងដោយខ្លូនឯងទេ) រហូតមកដល់ពេលនេះខ្ញុំពិតជាចង់អោយអត្ថន័យបទចំរៀងនេះមានវត្តមាននៅក្នុងអាល់បុមផលិតកម្មរស្មីហង្សមាសណាស់ ព្រោះអីខ្ញុំចង់អោយគេដឹងពីអារម្មណ៍ពិតរបស់ខ្ញុំដែលមានទៅលើគេ។ ដូចនេះតើខ្ញុំអាចរំខានបងជួយយកបទចំរៀងរបស់ខ្ញុំទៅអោយអ្នកចំរៀងណាម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសច្រៀងបានរឺទេ?
ខ្ញុំសង្ឃឹមបងអាចជួយខ្ញុំបាន និង សូមអគុណបងទុកជាមុន។
សូមជូនពរអោយបងសំណាងល្អ
ពីខ្ញុំ ជុំនិត
9.
ជុំនិត | ខែមករា 10, 2012 ម៉ោង 12:37 ល្ងាច
បងផល ខ្ញុំបានស្តាប់បទចំរៀងរបស់បងឃើញថាមានអត្ថន័យល្អច្រើននិង អត្ថរសថ្មីៗច្រើន ខ្ញុំសូមសរសើរបង មិនដឹងថាបងដាក់អារម្មណ៍ដល់ណាទេទើបបានជាបងអាចសរសេរចេញ
ជាបទចំរៀងទាំងនោះឡើងមកបាន?
រហូតមកដល់ពេលនេះខ្ញុំបានឆ្លងកាត់រឿងបរាជ័យស្នេហាច្រើនគួរសម
ហើយខ្ញុំក៏បានតាក់តែងវាទៅតាមអារម្មណ៍ដ៏ឈឺចាប់របស់ខ្ញុំបាន២បទដោយ យកលំនាំសាច់ភ្លេងរបស់ថៃ (ព្រោះខ្ញុំមិនមែនជាអ្នកកវីនិពន្ឋអាជីព ដូចនេះខ្ញុំមិនមានលទ្ឋភាពនិពន្ឋ ទំនុកភ្លេងដោយខ្លូនឯងទេ)
រហូតមកដល់ពេលនេះខ្ញុំពិតជាចង់អោយអត្ថន័យបទចំរៀងនេះមាន វត្តមាននៅក្នុងអាល់បុមផលិតកម្មរស្មីហង្សមាសណាស់ ព្រោះអីខ្ញុំចង់អោយគេដឹងពីអារម្មណ៍ពិតរបស់ខ្ញុំដែលមានទៅលើគេ។
ដូចនេះតើខ្ញុំអាចរំខានបងជួយយកបទចំរៀងរបស់ខ្ញុំទៅអោយអ្នកចំរៀង ណាម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសច្រៀងបានរឺទេ?
ខ្ញុំសង្ឃឹមបងអាចជួយខ្ញុំបាន និង សូមអគុណបងទុកជាមុន។
សូមជូនពរអោយបងសំណាងល្អ
ពីខ្ញុំ ជុំនិត
10.
ចាន់ផល | ខែមករា 10, 2012 ម៉ោង 3:52 ល្ងាច
អរគុណជុំនិតចំពោះមតិលើកទឹកចិត្ត។ ចំណែករឿងបទចម្រៀងរបស់ជុំនិត គឺត្រូវតែឆ្លងកាត់ការជ្រើសរើសពីផលិតកម្មសិន ហេតុនេះជុំនិតអាចផ្ញើមកអ៊ីម៉ែលខ្ញុំ chanphalsok@yahoo.com ឬផ្ញើនៅក្រុមហ៊ុនហង្សមាសផ្ទាល់ក៏បាន។
11.
ChomNith | ខែមករា 15, 2012 ម៉ោង 4:11 ល្ងាច
អគុណបង ចឹងខ្ញុំផ្ញើរវាទោជួនបងហើយណា
12.
writing songs lovers | ខែកុម្ភៈ 12, 2012 ម៉ោង 5:09 ល្ងាច
when will this album be published? I really want to watch it…