កំណត់ហេតុ​ «Be Strong!»

ខែ​មីនា 6, 2010 at 2:35 ល្ងាច មតិ 8

ខ្ញុំ​​ទើប​តែ​ត្រឡប់​មក​ពី​​​ស្រុក​កំណើត​។ ផ្កាយ​នៅ​ស្រុក​ខ្ញុំ​ស្អាត​ណាស់ តែ​​ខ្ញុំ​ថត​ទុក​អត់​ជាប់​សោះ គឺ​ឃើញ​តែ​មេឃ​ងងឹត។ ប្រហែល​ជា​មាន​រឿង​ជា​ច្រើន​ណាស់ ដែល​បាន​ត្រឹម​ដឹង តែ​ប្រាប់​​អ្នក​ដទៃ​មិន​បាន…

គិត​ទៅ​ពី​ស្រុក​កំណើត​ខ្ញុំ​​មក​ភ្នំពេញ​វិញ ប្រើ​ពេល​ធ្វើ​ដំណើរ​​យូរ​គួរ​សម​។ ខ្ញុំ​ត្រូវ​ស្ដាប់​ចម្រៀង​ ឬ​ក៏​ឈប់​ថត​រូប កុំ​ឱ្យ​អផ្សុក តែ​នៅ​តែ​ងោក​ពីរ​បី​ដង បើ​មិន​​ចេះ​ប្រយ័ត្ន​គឺ​មិន​អាច​មក​ដល់​ភ្នំពេញ​ទេ។ ពេល​ណា​ងោក​ងុយ​ខ្លាំង​ ខ្ញុំ​ត្រូវ​ឈប់ ហើយ​ខំ​បន្លប់​អារម្មណ៍​ឱ្យ​ស្វាង ទើប​អាច​បន្ត​ដំណើរ​ទៀត​បាន។ គ្មាន​វិធី​អាច​ធ្វើ​ឱ្យ​ដំណើរ​មួយ​ប្រកប​តែ​ភាព​រីករាយ​សោះ ពិសេស​នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ម្នាក់​ឯង ទោះ​បី​ខំ​រក​នឹក​ធ្វើ​ឱ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត​យ៉ាង​ណា ក៏​នៅ​តែ​ហត់​នឿយ​​ខ្លាំង​ដដែល។

លុះ​ពេល​មក​ដល់​ភ្នំពេញ ជុំ​វិញ​ខ្លួន​ស្ងាត់​ជ្រងំ… វា​មិន​មែន​មក​ពី​បរិយាកាស​ទេ តែ​អារម្មណ៍​ស្ងាត់។ ជួន​កាល​ជីវិត​ខ្ញុំ​ដូច​ជា​កំពុង​ផ្អាក​ស្ងៀម… ខ្ញុំ​មិន​ដឹង​ថា​ស្អី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ​ទេ។ ប្រហែល​ជា​​​មក​ពី​យល់​ថា​ខ្លួន​ឯង​មិន​បាន​ការ ដោយ​សារ​លទ្ធផល​ការងារ​អត់​សូវ​ល្អ រៀន​សូត្រ​ក៏​លែង​ទៅ​មុខ អត់​ដឹង​ថា​ខ្លួន​ឯង​កើត​មក​ដើម្បី​ធ្វើ​អ្វី​។ ពេល​ជីវិត​នៅ​ផ្អាក​ស្ងៀម​បែប​នេះ ខ្ញុំ​ពិត​ជា​ងងុយ​ដេក​ខ្លាំង​ណាស់ ខ្ញុំ​ចង់​ដេក​រហូត… ជា​អារម្មណ៍​អស់​សង្ឃឹម… ខ្ញុំ​ធ្លាប់​គិត​ថា ពិភពលោក​នេះ​មិន​មែន​ជា​របស់​ខ្ញុំ ជិវិត​ខ្ញុំ​ក៏​មិន​មែន​ជា​របស់​ខ្ញុំ។ ពេល​ជួប​អារម្មណ៍​​បែប​នេះ ក៏​យល់​ថា​រស់​នៅ​បន្ត​ទៀត​គ្រាន់​តែ​ជា​កាតព្វកិច្ច ទ្រាំ​រស់​ព្រោះ​មិន​ទាន់​ដល់​ពេល​ស្លាប់។ ពិភពលោក​នេះ​គួរ​ឱ្យ​ខ្លាច​ណាស់ ធ្វើ​ឱ្យ​ខ្ញុំ​លែង​ហ៊ាន​ជួប​ លែង​ហ៊ាន​ស្គាល់​អ្វី ហើយ​ចេះ​តែ​គិត​ថា តើ​ត្រូវ​រស់​ដល់​ពេល​ណា​ទៀត? ហេតុ​អី​ខ្ញុំ​ជួប​អារម្មណ៍​គួរ​ឱ្យ​ខ្លាច​បែប​នេះ? សង្ឃឹម​ថា វា​នឹង​កន្លង​ផុត​ឆាប់ៗ​ទៅ​ចុះ… វា​គ្រាន់​តែ​ជា​ការ​ឆ្លង​កាត់​ប៉ុណ្ណោះ!

គ្រប់​ពេល​ឯកា ក៏​ដឹង​ថា ទឹក​ភ្នែក​មិន​ដែល​បោះ​បង់​យើង​ចោល​ទេ។

About these ads

Entry filed under: អារម្មណ៍. Tags: .

ហេហេ ហាហា :) ថ្ងៃ​ដែល​ប្អូន​ជីដូន​មួយ​ខ្ញុំ​ក្លាយ​ជា​កូន​ក្រមុំ

មតិ 8 Add your own

  • 1. ណារ៉ាក់  |  ខែ​មីនា 6, 2010 ម៉ោង 4:01 ល្ងាច

    គ្រាន់តាជិះឡានប៉ុនណឹងសោះ ក៏មានអារម្មណ៏បែបនេះហើយ ចុះទំរាំពេលតែងបទចំរៀង មនោសញ្ចេតនា ក្រៀមក្រំ តិចយំមុខ លោកគ្រួភ្លេង អ្នកចំរៀងទៅ! ប្អូននៅក្មេង តែប្អូនសូមប្រាប់បងថា កុំអស់សង្ឃឹមពេក បងជាមនុស្សម្នាក់ដែលមានភាពអស្ចារ្យ អាចធ្វើការ នៅកន្លែងល្អ និងល្បី ជូនពរបងពេលដើលេង លើកក្រោយ កុំមានអារម្មណ៏បែបនេះទៀតណា!

    ឆ្លើយតប
    • 2. ចាន់ផល  |  ខែ​មីនា 6, 2010 ម៉ោង 6:15 ល្ងាច

      អរគុណហើយ ណារ៉ាក់! តាមពិត​ទៅ​ ពេល​ខ្ញុំ​សរសេរ​ចម្រៀង ខ្ញុំ​នៅ​តែ​ម្នាក់​ឯង​ហ្នឹង ហើយ​គ្មាន​អ្នកណា​ឃើញ​ខ្ញុំ​យំទេ :cry:

      ឆ្លើយតប
  • 3. ក្មេងតូច  |  ខែ​មីនា 6, 2010 ម៉ោង 7:56 ល្ងាច

    ពូអើយពូ! គ្មាននរណាអាចយល់ចិត្តយើង ជាងខ្លួនយើងនោះទេ! ការនិយាយ ឬ តាសេប្រាប់គេ គ្រាន់តែអាចជួយឲ្យយើងធូរស្បើយបានមួយពេលប៉ុណ្ណោះ។ ជួនកាល ញុមធ្លាប់គិតថា មនុស្សយើងកើតមកដើម្បីអ្វី? ម្នាក់ៗខិតខំធ្វើការរកសី​ុ ដើម្បីក្រដាសប៉ុន្មានសន្លឹកប៉ុណ្ណោះ។ ជួនកាល ញុមអង្គុយមើលលុយ ហើយគិតថា បើសិនជាលុយ ដូចស្លឹកឈើដែលជ្រុះពេញដី នោះតើមនុស្សគិតយ៉ាងណា…គេថា ពេលមានអារម្មណ៍ឯកា ឲ្យស្តាប់ចម្រៀង! តាមពិត ចម្រៀងមិនអាចឲ្យអារម្មណ៍យើងធូរស្បើយទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យយើងមានអារម្មណ៍មិនល្អកាន់តែច្រើន! សម្រាប់ខ្ញុំ ដំណោះស្រាយដ៏ល្អបំផុតពេលខូចចិត្តគឺ « ដេក » ^_^ បើចង់ឲ្យគេស្រឡាញ់យើងខ្លាំងប៉ុណ្ណា ត្រូវចេះស្រឡាញ់ខ្លួនឯងឲ្យបានខ្លាំងប៉ុណ្ណោះដែរ! មិនមែនជាការទូន្មានទេ គ្រាន់តែជាយោបល់ពីក្មួយ ^_^

    ឆ្លើយតប
    • 4. Kim long  |  ខែ​មីនា 7, 2010 ម៉ោង 2:56 ល្ងាច

      ក្មេងតូចពិតជាយោលបល់ល្អមែន !!! ខ្ញុំពេញចិត្តស្តូកតែម្តង !!! ពេលដែលពិបាកចិត្ត រឺ មិនសប្បាយចិត្ត ខ្ញុំចូលចិត្តនៅម្នាក់ឯង គិតម្នាក់ឯង ពិចារណាម្នាក់ឯង ពីអ្វីដែលខ្ញុំកំពុងធ្វើ !!! មែនហើយ ! គ្រាន់តែដោយសារក្រដាសប៉ុន្មានហ្នឹង !! ធ្វើអោយមនុស្សមានការប្រែប្រួលឥតឈប់ឈរ !! បើសិនខ្ញុំអាច ជ្រើសរើស ជីវិតបាន !! ខ្ញុំសុខចិត្ត ទៅរស់នៅ ធ្វើជាស្វានៅក្នុងព្រៃភ្នំវិញ !!!

      ឆ្លើយតប
  • 5. Narak  |  ខែ​មីនា 6, 2010 ម៉ោង 11:31 ល្ងាច

    ម៉្យាងពីខ្ញុំដែរ ពេលមានរឿងឯកាញ៉ុមហ៊ានតាដេក គឺដេកអត់លក់ម៉ង់ គិតពីនេះគិតពីនោះ មិនដឹងស្អីទេ តែបើនៅតាឯង ស្តាប់ចំរៀង តែងចំរៀង ធូរស្រាល ចិត្តអស់ម៉ាសន្ឋឹក។ ពេលខ្ឡះចូលចិត្តស្តាប់ វិទ្យុហង្សមាស កម្មវិធីប្លែកៗក្នុងលោក សេដ្ឋីប្រាជ្ញា និងកម្មវិធី សើចច្រើនកើនអាយុ។

    ឆ្លើយតប
  • 6. Lyda  |  ខែ​មីនា 7, 2010 ម៉ោង 9:49 ព្រឹក

    Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

    Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
    Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

    Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
    Faithfully yours,

    ឆ្លើយតប
  • 7. Navy  |  ខែ​មីនា 7, 2010 ម៉ោង 9:25 ល្ងាច

    Aw paoun keirt ey tov nor? Aroum bep nis, bir knong rourng brolom lork, ke douch chea monous del batbang sneaha…Well..Be Strong na paoun Phal.

    ឆ្លើយតប
  • 8. កូន​ពៅ  |  ខែ​មីនា 7, 2010 ម៉ោង 11:00 ល្ងាច

    ខ្ញុំសូមយល់ស្របទាំងស្រុងចំពោះមតិរបស់ក្មេងតូច និងបងkimlong។ អារម្មណ៍យើងមួយថ្ងៃមិនដឹងជាផ្លាស់ប្តូរប៉ុន្មានដងនោះទេ រាប់ភ្លេច!!! ពេលអារម្មណ៍មិនល្អ ខ្ញុំចូលចិត្តធ្វើកិច្ចការ បោកខោអាវ បោសសម្អាតផ្ទះ ដើរមើលនេះនោះបន្តិច… ហើយត្រៀមចិត្តឱ្យល្អវិញ បន្ទាប់មកសរសេរកត់ត្រាក្នុងកំណត់ហេតុពីអារម្មណ៍នោះ…
    មានយោបល់របស់មិត្តម្នាក់ថា ពេលយើងកើតទុក្ខ សរសេរអីក៏មិនចេញដែរ… ទោះចេញក៏ចេញដោយលំបាក… ហើយមិនពីរោះថែមទៀត!
    យកល្អទុកឱ្យវាស្រួលទៅតាមពេលវេលាសិន សឹមចាប់ផ្តើមគិតសាជាថ្មី!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


កម្ពុជា-CAMBODIA

ប្រកាសថ្មីៗ

ចំណាត់ក្រុម

ស្នាដៃ

Blog Stats

  • 141,011 hits
Visit Cute-Spot.com!

តាមដាន

Get every new post delivered to your Inbox.

Join 138 other followers

%d bloggers like this: